តន្រ្ដីធម្មជាតិនាឋានរមនា

កំណាព្យប្រស្នា តន្រ្ដីធម្មជាតិនាឋានរមនា (បទ ពាក្យ៨)

កំណាព្យប្រស្នា តន្រ្ដីធម្មជាតិនាឋានរមនា (បទ ពាក្យ៨)

សូរិយារះលិចធ្មេចដួងនេត្រា វាលវដ្ដសង្សារចារមកមិនទៀង

ឆ្លងព្យុះជីវិតពិតឥតមានល្អៀង ជួនរាំងជួនភ្លៀងវៀងរកញាតិមិត្ត។
 

វាយោផាយផាត់កាត់ព្រៃបន្លា ផែនផ្ទាំងថ្មដាចាររឿងក្នុងចិត្ត

ទឹកហូរពីភ្នំសូមជួយអាណិត បក្សីរួមរិតគិតរកគ្នីគ្នា។

 
និស្ស័យផ្សាភ្ជាប់ភព្វគាប់ចិន្ដា ចាបស្រែកខ្ញៀវខ្ញាស្ដារឋានរមនា

សូរសៀងទឹកជ្រោះគោះផែនពសុធា វាយោទាមទារសៀរស្លឹករុក្ខជាតិ។
 

និពន្ធដោយ សុខគឹមហេង ២៩ មេសា ២០១១