តិថ៌ា
តិថ៌ាជាស្រះទឹកពិសិដ្ឋ ដើម្បីមូលហេតុសាសនា ឬសម្រាប់បម្រើឱ្យវិស័យកសិកម្ម។ សកម្មភាពនេះជាប្រពៃណីរបស់ព្រះរាជាដែលអាចនាំមកចំពោះព្រះអង្គផលានិសង្ស ឬកុសលទានដ៏ចម្រើន។ តិថ៌ាមួយដ៏ធមជាងក្នុងប្រវត្តិសាស្រ្តដែលគួរឱ្យកោតស្ងប់ស្ងែងគឺ យសោធរតតាក ដែលដឹកនាំជីកដោយព្រះបាទយសោវរ្ម័នទី១គឺបារាណ៍ទឹកថ្លា។ សារៈប្រយោជន៍នៃបារាណ៍គឺជាការទុកទឹកសម្រាប់បង្ហូរចូលវាលស្រែ ដើម្បីធ្វើស្រែនៅរដូវវស្សា។ តាមការពិតការជីកបារាណ៍នេះអាចឆ្លុះបញ្ចាំងឱ្យឃើញនូវអត្ថភាពនៃនយោបាយទឹករបស់ព្រះមហាក្សត្រខ្មែរបុរាណចំពោះសង្គមជាតិ[១]។
ឯកសារយោង
កែប្រែ- ↑ ប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងរដ្ឋនាសម័យអង្គរពីសតវត្សរ៍ទី៩ដល់សតវត្សរ៍១៤ សាស្រ្តាចារ្យបណ្ឌិតមីសែល ត្រាណេ ឆ្នាំ២០១៤ ទំព័រទី៩៥