តួនាទីចម្លាក់ត្រី

ប្រាសាទជាច្រើននាសម័យអង្គរ ភាគច្រើនមានតុបតែងលំអរដោយក្បាច់ចម្លាក់សម្បូរបែប ហើយការតុបតែងនោះបង្កប់នូវអត្ថន័យ និងសារសំខាន់ខុសៗគ្នា ទៅតាមសម័យកាល រចនាបថនិងប្រភពក្បាច់លំអទាំងនោះ។ យើងអាចបែងចែកចម្លាក់ក្រឡោកទាបទៅតាម ជញ្ជាំងប្រាសាទនានាជាបីប្រភេទខុសគ្នាគឺ៖ ១- ចម្លាក់ស្ដីពីធម្មជាតិនិងជីវភាពប្រចាំថ្ងៃ ២- ចម្លាក់ទាក់ទងនឹងសាសនា ៣-ចម្លាក់ស្ដីពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដ។ លោកHenri Dufour (១៩៣១) សរសេរថា៖ ចម្លាក់ត្រីប្រាប់យើងអំពីភាពសម្បូរបែបនៃមច្ឆា ធម្មជាតិនៅសម័យអង្គរ និងបញ្ជាក់អោយយើងដឹងអំពីសារសំខាន់របស់ត្រីសម្រាប់ធ្វើជាម្ហូប អាហារប្រចាំថ្ងៃ។នៅលើចម្លាក់ប្រាសាទបាយ័ន្ដមានរូបត្រីមួយកំពុងលេបសត្វឈ្លូស (រូបលេខ១៥) ហើយ បន្ថែមជាមួយនោះ ចម្លាក់ត្រីមួយចំនួនបង្ហាញពីឈុតរឿងទេវកថាទាក់ទងនឹងព្រេងនិទាន និងជំនឿ។ ជាក់ស្ដែងចម្លាក់ត្រីមួយនៅលើជញ្ជាំងរោងទងខាងក្នុង ផ្នែកខាងត្បូង ស្លាបខាង កើតនៃប្រាសាទបាយ័ន្ដ (រូបលេខ១៦) បង្ហាញពីទេវកថាព្រហ្មញ្ញសាសនា ដែលនិយាយទាក់ ទងនឹងត្រីលេបទេពមួយអង្គឈ្មោះ ប្រទ្យុម្ន (Pradyumna)។ រឿងនេះគេនិទានថា៖ ប្រទ្យុម្ន ជាកូនប្រុសរបស់ក្រឹស្ណ (Krishna) និងនាងរូក្មីនី (Rukmini) ។ ពួកបិសាចសំពរ (sambara) មកចាប់កុមារប្រទ្យុម្នគ្រវែងចូលទៅក្នុងសមុទ្រ។ ពេលនោះត្រីដ៏ធំមួយមកលេបកុមារនេះចូលទៅក្នុងពោះ។ ក្រោយមកអ្នកនេសាទម្នាក់ចាប់ត្រីនោះបាន។ ពេលយកត្រីនោះទៅវះក៏ ប្រទះឃើញកុមារប្រទ្យុម្ន ហើយជួយអោយរួចផុតពីសេចក្ដីស្លាប់ (តាមពិត ប្រទ្យុម្នគឺជាព្រះកាមា (kama)

thump
thump