តៅហ៊ូខន់
តៅហ៊ូខន់ រឺ កំហន់តៅហ៊ូ (ចិន:豆腐; ភិងអ៊ិង: dòuhuā) គឺជាទំរង់បំព្រួញនៃតៅហ៊ូហួ (ចិន: 豆腐花; ភិងអ៊ិង: dòufuhuā) រឺ តៅហ៊ូផ្វា (ចិនយៀក:豆腐花; ភិងអ៊ិងយៀក: dau6 fu6 faa1)។ វាគឺជាបង្អែមចិនដែលធ្វើពីតៅហ៊ូដ៏ទន់ល្មើយ។ វាក៏ត្រូវបានគេហៅថាកំហន់តៅហ៊ូ រឺ សង់ខ្យាតៅហ៊ូ រឺ សង់ខ្យាសណ្ដែកសៀងផងដែរ។
របៀបធ្វើ
កែប្រែតៅហ៊ូក្ដៅ
កែប្រែរបៀបធ្វើតៅហ៊ូក្តៅ ស្រូបទឹកស្ករ គ្រឿងផ្សំ៖ សណ្តែកសៀង១ខាំ ម្សៅម្នាងសិលា gypsum ១ស្លាបព្រា របៀបធ្វើ៖ ១- យកសណ្តែកសៀង១០០ក្រាម ត្រាំជាមួយទឹកក្តៅ ចំនួនបីម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។ ២- យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក១លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។ ៣- យកទឹកសណ្តែកសុទ្ធ ទៅលាយជាមួយនិងម្សៅម្នាងសិលា ១ស្លាបព្រា កូរអោយរលាយសព្វ។ ៤- បន្ទាប់មក យកទៅដាំអោយពុះរេចៗ ១០នាទី ទើបលើកចុះ ទុកអោយត្រជាក់ ទើបលើកដាក់ក្នុងទូត្រជាក់ អោយកកជាកំណកតៅហ៊ូយ៉ាងទន់ល្មើយ។ ៥- នៅពេលដាំទឹកស្ករ សូមដាក់អំបិលបន្តិច និង ដាក់ខ្ញីមួយបន្ទះ ដើម្បីយកក្លិនក្រអូប។ ៦- បើចង់ទន់ល្អ ច្របាច់ក្រូចឆ្មារដាក់ចូលទឹកសណ្តែក នៅពេលកំពុងដាក់ដាំអោយពុះ។
តៅហ៊ូត្រជាក់
កែប្រែរបៀបធ្វើតៅហ៊ូត្រជាក់ ស្រូបទឹកស្ករ គ្រឿងផ្សំ៖ សណ្តែកសៀង១ខាំ ម្សៅម្នាងសិលា gypsum ១ស្លាបព្រា របៀបធ្វើ៖ ១- យកសណ្តែកសៀង១០០ក្រាម ត្រាំជាមួយទឹកក្តៅ ចំនួនបីម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។ ២- យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក១លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។ ៣- យកទឹកសណ្តែកសុទ្ធ ទៅលាយជាមួយនិងម្សៅសារាយ ១ស្លាបព្រា កូរអោយរលាយសព្វ។ ៤- បន្ទាប់មក យកទៅដាំអោយពុះរេចៗ ១០នាទី ទើបលើកចុះ ទុកអោយត្រជាក់ ទើបលើកដាក់ក្នុងទូត្រជាក់ អោយកកជាកំណកតៅហ៊ូយ៉ាងទន់ល្មើយ។ ៥- នៅពេលដាំទឹកស្ករ សូមដាក់អំបិលបន្តិច និង ដាក់ខ្ញីមួយបន្ទះ ដើម្បីយកក្លិនក្រអូប។ ៦- បើចង់ទន់ល្អ ច្របាច់ក្រូចឆ្មារដាក់ចូលទឹកសណ្តែក នៅពេលកំពុងដាក់ដាំអោយពុះ។