តំបន់ទេសចរណ៏ខេត្តព្រះសីហនុ
តំបន់ទេសចរណ៏ឆ្នេរខេត្តព្រះសីហនុ
ខេត្តព្រះសីហនុជាខេត្តមួយស្ថិតនៅភាគនីរតីនៃប្រទេសកម្ពុជាដែលសំបូរទៅដោយតំបន់ទេសចរណ៍សំរាប់ដើរកំសាន្ត ដែលមានកន្លែងទេសចរណ៏សំខាន់ៗចំនួន ៦កន្លែង ដែលនៅក្នុងនោះមានតំបន់ ឆ្នេ ៤ កន្លែង តំបន់កោះ ១ កន្លែង និង រមណីដ្ឋាន ធម្មជាតិ និង វប្បធម៍ ដែលមានទីតាំងនៅក្នុង ខេត្តព្រះសីហនុមាន៖
រមណីដ្ឋានឆ្នេរអូរឈើទាល
កែប្រែឆ្នេរអូឈើទាលមានទីតាំងស្ថិតនៅក្នុងសង្កាត់ ៣ ក្រុងព្រះសីហនុ។ តំបន់ឆ្នេរនេះមានលក្ខណះល្អជាងគេ
ដែលមានឆ្នេរខ្សច់លាតសន្ធឹងវែង និងជម្រៅទឹករាក
សភាពទឹកសមុទ្រមានសភាពស្ងប់ស្ងាត់ រីឯបរិយាកាសជុំវិញក៏មានលក្ខណះស្ងប់ស្ងាត់ដែល បើពិនិត្យមើលលក្ខណះ
ភូមិសាស្រ្តរបស់រមណីដ្ឋានឆ្នេរអូឈើទាល យើងឃើញមានសភាពប្លែកពីតំបន់ឆ្នេរផ្សេងៗទៀត ទាំងការដើរលេងកំសាន្តរបស់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ទាំងការរៀបចំកន្លែងស្នាក់នៅសណ្ឋាគារគ្រិស្តាល រឺសណ្ឋាគារឆ្នេរសមុទ្រ។ ចំនែកឯចំណីអាហារមានការលក់ដូរគ្រប់មុខតាមតំរូវការភ្ញៀវ។
រមណីដ្ឋាទីលានសម្តេចតេជោ (កន្ទុយនាគ)
កែប្រែតំបន់ឆ្នេរនេះមានលក្ខណះឆ្នេរខ្សច់លាតសន្ធឹងវែង ប៉ុន្តែជំរៅទឹកជ្រៅមានលក្ខណះអូរអ៊រដោយភ្ញៀវទេសចរណ៏អន្តរជាតិ ពេញ និយមទៅងូតទឹកកំសាន្តនៅទីនោះ។ឆ្នេរសុខាមានការលក់គ្រឿងហូបចុក និងកន្លែងស្នាក់នៅច្រើន ដែលបង្ករលក្ខណះងាយស្រួលទៅដល់ភ្ញៀវដែលមកកំសាន្តនៅទីនោះ។
រមណីដ្ឋានឆ្នេរប្រាំពីរជាន់
កែប្រែតំបន់ឆ្នេរនេះភាពអូរអ៊រជាមធ្យម ដោយតំបន់នោះមានទីធ្លាចង្អៀតហើយទឹកសមុទ្រមានរលកធំៗ និងឆ្នេរខ្លី។តំបន់រមណីដ្ឋានឆ្នេរប្រាំពីរជាន់មានភ្ញៀវទេសចរណ៍ច្រើនបន្ទាប់ពី ឆ្នេរសុខា តែភាគច្រើនជាភ្ញៀវជាតិ។
រមណីដ្ឋានឆ្នេរដើមជ្រៃ
កែប្រែឬ ឆ្នេរមុខសាលាក្រុង៖ជាតំបន់ពុំសូវមានអ្នកទេសចរណ៍ទៅងូតទឹកទេ ព្រោះតំបន់នោះមានភោគនីយដ្ឋានធំមួយ ដែលសង់នៅជាប់មាត់សមុទ្រដែលមានលក្ខណះប៉ះពាល់កន្លែងកំសាន្ត។ ដែលអ្នកទេសចរណ៍ភាគច្រើនដើរកំសាន្តក្រោយពេលងូតទឹករួច ដោយទីនោះមានសួនច្បារល្អហើយទូលំទូលាយមានរូចំលាក់ ដែលទើបតែកសាងថ្មីច្រើនសំរាប់ថតរូបអ្នកទេសចរណ៏ ដែលមកលេងខេត្តព្រះសីហនុ។
រមណីដ្ឋានកោះពស់
កែប្រែជាតំបន់នៅដាច់ពីឆ្នេរសមុទ្រមានចំងាយ១គ ម ពីមុខខេត្តព្រះសីហនុ។តំបន់នេះពីមុនពុំសូវអ្នកទេសចរណ៍ទេ តែឥឡូវ
រាជរដ្ឋាភិបាលបានកសាងផ្លូវលើទឹក រួចដូចច្នេះទើបមានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកកំសាន្តនៅទីនោះច្រើន។
រមណីដ្ឋានភ្នំលើ
កែប្រែជាតំបន់ប្រភេទរមណីដ្ឋានធម៍ជាតិ និង វប្បធម៍។ក្រៅពីសង្កេតឃើញវត្តមួយដែលកសាងនៅលើភ្នំ។តំបន់ភ្នំនេះគេ សង្កេតឃើញមានភ្ញៀវទេសចរណ៍ច្រើនទៅលេងសាន្តបុណ្យប្រពៃណីជាតិយើង។
រមណីដ្ឋានក្បាលឆាយ
កែប្រែដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់មានចំងាយ ៧គម ពីខេត្តព្រះសីហនុ បត់ឆ្វេង ៦គមទើបទៅដល់ទឹកធ្លាក់
ក្បាលឆាយ។ ទឹកជ្រោះក្បាលឆាយ មានប្រភពទឹកច្រើននៅតាមជួរភ្នំមាត់សមុទ្រ ប៉ុន្តែមកដល់ចំនុចខាងមុខក្បាលឆាយមានប្រភពទឹកហូរ តែបីផ្លូវទេដែលមានកំពស់ ២ម ទៅ៤ម។ ចរន្តទឹកមកដល់ចំនុចក្បាលឆាយ គឺ ចរន្តតែមួយ ដែលមានទឹកហូរយ៉ាងខ្លាំង ហើយធ្លាក់ក្នុង ល្បាប់ទឹកមានកំពស់ ១៤ម។ ប្រវត្តិទឹកក្បាលឆាយត្រូវបានរកឃើញនៅឆ្នាំ 1960ដល់1963 ត្រូវបានរៀបចំជាកន្លែងប្រភពផ្តល់ទឹកស្អាត សំរាប់ប្រើប្រាស់ ក្នុង ខេត្តព្រះសីហនុ។ ប៉ុន្តែការស្ថាបនានោះក៏ត្រូវបានខកខាន ដោយសារតែសង្រៀមកើតឡើង នោះក៏បានក្លាយជាតំបន់លាក់ខ្លួនរបស់ខ្មែរ ក្រហម។លុះមកដល់ឆ្នាំ1997តំបន់ក៏បានក្លាយជាតំបន់អភិវឌ្ឍន៏នៅក្នុងឆ្នាំ1998តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុនកុកអានដេញថ្លៃ រួចចាប់ ផ្តើមកសាងផ្លូវ កែប្រែតំបន់នេះជារមណីដ្ឋានទេសចរណ៍ សំរាប់អ្នកទេសចរណ៍ក្នុងស្រុក និង ក្រៅប្រទេសមកកំសាន្តសប្បាយនៅទីនោះ។