តំបន់អាកាសធាតុ

នៅលើផ្ទៃផែនដី មានអាកាសធាតុខុសៗគ្នាតាមតំបន់ ដោយសារការចាំងប៉ះនៃកាំរស្មីព្រះអាទិត្យមកលើផ្ទៃដីមិនដូចគ្នា។ តំបន់អាកាសធាតុធំៗមានបី គឺ អាកាសធាតុតំបន់ប៉ូល អាកាសធាតុតំបន់ត្រូពិច និង តំបន់ត្រជាក់បង្គួរ។

ទ្វិបអង់តាកទិចថា ទ្វិបពណ៍ស នឹងទ្វិបសន្តិភាព

កែប្រែ

អាកាសធាតុតំបន់ប៉ូល ស្ថិតនៅអឌ្ឍគោលទាំងពីរនៃផែនដី។ អាកាសធាតុតំបន់ប៉ូលមានលក្ខណៈដូចជា៖

  • សីតុណ្ហភាពត្រជាក់ខ្លាំង
  • គ្របដណ្តប់ដោយទឹកកក (ទាំងលើសមុទ្រ និងទ្វីប)
  • មានខ្យល់បក់ខ្លាំង
  • គ្មានរដូវ និងខ្សត់ទឹកភ្លៀង។

អាកាសធាតុតំបន់ប៉ូលមានតែនៅតំបន់ប៉ូលខាងជើង និងតំបន់ប៉ូលខាងត្បូងតែប៉ុណ្ណោះ។

អាកាសធាតុតំបន់ត្រូពិច

កែប្រែ

អាកាសធាតុតំបន់ត្រូពិចលាតសន្ធឹងពីអេក្វាទ័រ ដល់រយៈទទឹងទី៣០ខាងជើង និងខាងត្បូង។ អាកាសធាតុតំបន់ត្រូពិចមានលក្ខណៈដូចតទៅ៖

  • សីតុណ្ហភាពមានកម្រិតខ្ពស់ និងមានសំណើមខ្លាំង
  • មានភ្លៀងធ្លាក់ច្រើន ពេញមួយឆ្នាំ (អេក្វាទ័រ)
  • មានភ្លៀងធ្លាក់៦ខែ និងរាំង៦ខែ (ត្រូពិច)
  • ខ្សត់ទឹកភ្លៀង (វាលលំហ)។

តំបន់អាកាសធាតុត្រជាក់បង្គួរ

កែប្រែ

តំបន់អាកាសធាតុត្រជាក់បង្គួរលាតសន្ធឹងពីរយៈទទឹងទី៣០ ដល់៦០ នៃអឌ្ឍគោលខាងជើង និងខាងត្បូង។ អាកាសធាតុតំបន់ត្រជាក់បង្គួរមានលក្ខណៈដូចតទៅ៖

  • មានព្រិលធ្លាក់នៅរដូវរងា
  • សីតុណ្ហភាពត្រជាក់ល្មម (៥ ទៅ ២០អង្សា)
  • មានភ្លៀងធ្លាក់ពេញមួយឆ្នាំ (តំបន់ត្រជាក់បង្គួរសមុទ្រ)
  • សីតុណ្ហភាពទទួលឥទ្ធិពលពីម៉ាសខ្យល់ប៉ូលផង និងម៉ាសខ្យល់ត្រូពិចផង។