ត្រៃវិជ្ជា
ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំឬការរួបរួមនៃវិជ្ជា ៣ ប្រភេទ ៖
- សេចក្ដីដឹងជាតិកំណើតដែលធ្លាប់កើតស្លាប់ពីមុនៗរៀងមកមានច្រើនជាអនេករាប់មិនអស់;
- សេចក្ដីដឹងដំណើរអន្ទោលស្លាប់កើតនៃខ្លួនឯងនិងពួកសត្វដទៃ ដែលបណ្ដាលមកអំពីអំពើអាក្រក់ល្អផ្សេងៗ;
- សេចក្ដីដឹងធម៌ជាឧបាយឲ្យអស់អាសវក្កិលេស ទាំងបានញ៉ាំងអាសវក្កិលេសនោះឲ្យអស់ជ្រះស្រឡះពីសន្តានលែងត្រឡប់កើតទៀត ។