ថ្ងៃពុធរោយផេះ គឺជាថ្ងៃបុណ្គឺសំខាន់របស់ គ្រិស្តបរិស័ទ សម្រាប់ការអធិស្ឋាន និង ការតមអាហារ នាពេលចាប់ផ្តើមចូលរដូវសែសិបថ្ងៃ

ថ្ងៃពុធរោយផេះ
ថ្ងៃពុធរោយផេះ
ឈើឆ្កាងដែលសម្គាល់ដោយផេះនៅលើថ្ងាសរបស់អ្នកគោរពបូជា។
ប្រារព្ធដោយព្រះសហគមន៏កាតូលិក
កាលបរិច្ឆេទនៅសប្តាហ៍ទីប្រាំពីរមុន បុណ្យចម្លង

ប្រភពដើម កែប្រែ

តាំងពេលពីដើម មានការរំលឹកដល់ការរងទុក្ខលំបាកនិងការសោយទិវង្គតរបស់ព្រះយេស៊ូគ្រិស្ត ដោយការរស់នៅដោយបដិសេធខ្លួនឯងមួយរយៈ។ សន្តៈអាថាណាស៊ីអុស នៅឆ្នាំ ៣៣៩ មានអំណរ នៅពេលប្រជាជនក្រុងអ្លេកសានឌ្រា តាមអាហាររយៈពេល ៤០ ថ្ងៃ លោកបានឃើញពួកគេបានអនុវត្ត នៅក្រុងរ៉ូមនិងកន្លែងផ្សេងៗ។ នៅថ្ងៃពុធរោយផេះពីដើម សម្តេចប៉ាបដើរជើងទទេទៅដល់កន្លែងសន្តី សាប៊ីណានៅក្រុងរ៉ូម “ដើម្បីចាប់ផ្តើមការតមដ៏វិសុទ្ធ, គ្រិស្តបរិស័ទអនុវត្តដូចធ្វើសង្រ្គាម ដែលប្រឆាំង នឹងចិត្តអាក្រក់។

ពិធីសាសនា កែប្រែ

ការតមអាហារ កែប្រែ

 
ព្រះយេស៊ូវបានល្បួងនៅទីរហោស្ថាន ដោយ​លោកក James Tissot, សារមន្ទីរ Brooklyn

ការតមសាច់ គឺ អាយុ ១៤ ឆ្នាំឡើងទៅ ដោយអនុវត្តដូចតទៅ៖

  • អាចពិសាបានតែសាច់ត្រីឬសត្វក្នុងទឹក។
  • ប្រតិបត្តិកិច្ចសទ្ធា ដូចជា ការសូត្រគាំ, ធ្វើដំណើរឈើឆ្កាង, គាល់ព្រះកាយ ជាដើម
  • ធ្វើកិច្ចការនៃធម៌មេត្តា ដូចជា ជួយអ្នកក្រីក្រ សួរសុខទុក្ខអ្នកជំងឺ។
  • តមការប្រព្រឹត្តតាមទម្លាប់អត់ល្អ ដូចជា លេងបៀ ឬ ពិសារបារី ឬគ្រឿងស្រវឹង។
  • ត្រូវចេះសន្សំសំចៃ ឈប់រស់នៅបែបខ្ជីខ្ជាយ។

ការតមអាហារ គឺ អាយុ ១៨ ឆ្នាំដល់អាយុ ៥៩ ឆ្នាំ។ គឺ ឲ្យពិសាឆ្អែតតែមួយពេលបាយ។

ផេះ កែប្រែ

ផេះត្រូវប្រសិទ្ធិពរក្នុងអភិបូជា ក្រោយធម្ម ទេសនា។ ផេះដ៏វិសុទ្ធនេះ នឹងត្រូវលាបលើគ្រិស្តបរិស័ទដើម្បីជាសញ្ញានៃការកែប្រែចិត្តគំនិត, ការសងអំពើបាប ការតមអាហារ និងកិច្ចការមនុស្សធម៌។ ផេះ ត្រូវប្រសិទ្ធិពរក្នុងអភិបូជាដំបូងរបស់ថ្ងៃ នេះ។ ប៉ុន្តែផេះនេះអាចរោយបានក្នុងគ្រប់អភិបូជា ក្រោយធម្មទេសនា ហើយសូម្បីតែក្រៅអភិបូជា គ្រប់ពេលដែលគ្រិស្តបរិស័ទត្រូវការ។ តាមធម្មតា លោកបូជាចារ្យ ឬឧបដ្ឋាកអាចរោយផេះដែលជាអនុ អគ្គសញ្ញានេះ ប៉ុន្តែអ្នកជួយពិធីបុណ្យ ឬអ្នកបម្រើព្រះសហគមន៍ពិសេស ឬគ្រហស្ថដែលទទួលការ តែងតាំង ក៏អាចរោយផេះបាន ប្រសិនបើលោកអភិបាលវិនិច្ឆ័យហើយថាមានការចំាបាច់។ ផេះនេះ ធ្វើ មកពីស្លឹករ៉ាមដែលយើងប្រើក្នុងថ្ងៃអាទិត្យហែស្លឹកពីឆ្នាំមុន។អាកប្បកិរិយារោយផេះ ជាសញ្ញាអំពីការអន់ថយនិងសេចក្តីស្លាប់ និង សេចក្តីត្រូវការការសង្គ្រោះពី ធម៌ មេត្តាករុណាពីព្រះជាម្ចាស់។ ហើយលើសពីកិច្ចការគ្រាន់តែធ្វើការក្រៅព្រះសហគមន៍បានប្រើផេះ ជា សញ្ញាអំពីការកែប្រែចិត្តគំនិត សម្រាប់រាល់អ្នកបានជ្រមុជទឹក។

ឯកសារយោង កែប្រែ