ថ្នាំ Kanamycin
(Kanamycin, Kanamycine, Kanacin, Kamycin, Kantrex...)
លក្ខណៈទូទៅ
កែប្រែKanamycin ជាប្រភេទថ្នាំពណ៌ស រលាយក្នុងទឹក តែមិនរលាយក្នុងអាល់កុល aceton, benzen ទេ។ សូលុយស្យុងថ្នាំមាន pH ប្រហែល ៧,៨-៨,២ (បាស)។ Kanamycin ពុលតិចជាង Steptomycin និងប្រភេទAminosid ផ្សេងទៀត។
ក្រោយពេលចាក់១-២ ម៉ោង កំហាប់ជាតិថ្នាំនៅក្នុងឈាមមានកំរិតខ្ពស់ ហើយរក្សាប្រសិទ្ធិភាពក្នុងរយៈពេល ១២-១៨ ម៉ោង។
Kanamycin បញ្ចេញមកក្រៅជាសំខាន់ គឺតាមទឹកនោម និងតាមទឹកប្រមាត់។ ថ្នាំនេះមិនជ្រាបចូលក្នុងបំពង់រំលាយអាហារទេ ហេតុនេះបានជាគេប្រើជាប្រភេទចាក់សរសៃ ឬសាច់ដុំ ដើម្បីព្យាបាលជំងឺ (មិនមែនតាមផ្លូវរំលាយអាហារ)។
ប្រសិទ្ធភាព
កែប្រែKanamycin មានប្រសិទ្ធភាពក្នុងការសម្លាប់ មីក្រុបទាំង Gram (+) និង Gram (-) ជាពិសេសមានប្រសិទ្ធភាពលើមីក្រុប Microbacterium, Tuberculosis (របេង), Escherichia Coli, Enterobacteria, Staphylococcus, Proteus, Salmonella, Klebsiella, Shigella។ ថ្នាំនេះក្នុងកំហាប់ទាបមានប្រសិទ្ធភាពទប់ទល់មីក្រុបមិនឲ្យរីកដុះដាល។
កាលណាប្រើប្រភេទផឹក ថ្នាំនេះមិនជ្រាបតាមផ្លូវរំលាយអាហារទេ ដូច្នេះអាចប្រើក្នុងការព្យាបាលជំងឺផ្លូវពោះវៀន។
មុខសញ្ញាប្រើ
កែប្រែគេប្រើ Kanamycin ក្នុងការព្យាបាលជំងឺដូចតទៅនេះ ៖
ជំងឺមានមីក្រុបរាតត្បាត