ទង្សាទេវី
ទុង្សទេវី (Dungsa Devi) (សូមកុំសរសេរ ទង្សាទេវី ឬ ធុង្សៈទេវី ព្រោះជាសំនៀងភាសាសៀម ថៃ: ทุงษะเทวี
- បុត្រីទី ១ របស់កបិលព្រាហ្ម (Kapila) ឬ កបិលមហាព្រហ្ម ដែលគង់នៅស្ថាន ចាតុម្មហារាជិកៈ (Cātummahārājika) ឬស្ថានមានស្តេច ៤ នៃនិទានកថា កបិលមហាព្រហ្ម។
- ទ្រង់អម្ពរ (ស្លៀកពាក់) ពណ៌ ក្រហម។
- លម្អនៅព្រះកាណ៌ (ត្រចៀក) ដោយសៀត ផ្កាទទឹម។
- អាភរណៈ (គ្រឿងលម្អ) ទ្រង់ពាក់ កែវបទុមរាជ។
- ភក្សាហារ ទ្រង់សោយ ផ្លែឧទុម្ពរ (ផ្លែល្វា)។
- ព្រះហស្ត (ដៃ) ស្តាំកាន់ កងចក្រ។
- ព្រះហស្តឆ្វេងកាន់ ស័ង្ខ។
- ទ្រង់ផ្ទំលើខ្នង គ្រុឌ (សត្វសសេះ) ជាពាហនៈ។
- ទេវតានៃសង្ក្រាន្តថ្ងៃអាទិត្យ៕