ទន្លេយ៉ាលូ (ភាសាចិន៖鸭绿江) ឬ ទន្លេអាមណុក(ភាសាកូរ៉េ៖압록강; 鴨綠江) ជាទន្លេមួយស្ថិតនៅព្រំដែនប្រទេសចិននិងកូរ៉េខាងជើង។ ឈ្មោះនេះក្លាយមកពីពាក្យម៉ាន់ជូ មានន័យថា ព្រំដែនរវាងតំបន់២។ ទន្លេនេះមានប្រភពពីភ្នំបាអែកឌុ និងហូរចូលទៅក្នុងសមុទ្រលឿង។ ទន្លេនេះមានប្រវែង៧៩០គ.ម ទទឹងអតិបរមា៥គ.ម និង ជំរៅមិនលើស៣ម៉ែត។ ទន្លេនេះផ្ដល់នូវការផលិតថាមពលវារីអគ្គីសនី ការដឹកជញ្ជូនឈើហ៊ុប និង ត្រី។