ទិវាសៀវភៅកុមារអន្តរជាតិ

ទិវា​សៀវភៅ​កុមារ​អន្តរជាតិ (ICBD​) ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែលប្រារព្ធរៀបចំឡើង​ដោយ ​ក្រុម​ប្រឹក្សា​ភិ​បាល​អន្តរ​ជាតិ​ស្តី​ពី​សៀវភៅ​សម្រាប់​មនុស្ស​វ័យ​ក្មេង (IBBY​)​ ដែលជា​​អង្គការ​មិន​រក​ប្រាក់ចំណេញ​អ​ន្ដ​រ​ជាតិ​។ ទិវានេះត្រូវបានបង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៦៧ ចំនៅថ្ងៃកំណើតរបស់លោក Hans Christian Andersen គឺថ្ងៃទី២ ​មេសា។ ​ក្នុងទិវានេះ មានសកម្មភាពជាច្រើនរូមមាន ​ការ​ប្រកួត​ប្រជែង​សំណេរ-និពន្ធ​, ការ​ប្រកាស​ពាន​រង្វាន់​សៀវភៅ​ និង​ព្រឹ​ត្ដិ​ការណ៍​ជាមួយ​អ្នកនិពន្ធ​នៃ​អក្សរសិល្ប៍​របស់​កុមារ​។ 

ជា​រៀងរាល់​ឆ្នាំ​ អង្គការដែលជាសមាជិកនៃ IBBY នៅតាមបណ្ដាប្រទេសនិមួយៗ ក៏បានប្រារព្វអបអរសាទរ និងរៀបចំទិវា ICBD នេះ​ដែរ។

មើលផងដែរ កែប្រែ

  • World Book Day

ឯកសារយោង កែប្រែ