ទីអង្គុយ (តាមអារ្យធម៌អ៊ឺរ៉ុប)

[] បណ្ដាអារ្យជននៅប្រទេសអ៊ឺរ៉ុបដែល​ទៅ​កាន់​ទី​ប្រជុំ​នីមួយៗ តាម​សេច​ក្ដី​អញ្ជើញ​របស់​សមាគម​ណាមួយ ឬ របស់​ឥស្សរជន​ណា​មួយ ដូច​ជា​ទៅ​ស្ដាប់​សន្និសិទ ឬ បាឋកថា... ។ល។ នោះគេរាប់​អាន​អង្គុយ​ទន្ទឹម​គ្នា​ប្ដី​ប្រពន្ធៗ ។ ទាំងទៅមើលល្បែងល្ប៉ារាំច្រៀង និងល្បែងផ្សេងៗ... លោក​អ្នក​ដែលអញ្ជើញ​ទៅ​ក៏​តែង​តែអង្គុយ​ជាគូៗភរិយា​ស្វាមី​ជា​ដរាប ជួន​កាល​មាន​ទាំង​កូន​ស្រី​ប្រុស​ទៅ​ជាមួយ​ផង នោះ​គេអង្គុយ​តាមជួរ​តាម​ក្រុមគ្រួសារ​ទៅ​បាន​ជា​ទម្លាប់ ។

ឯកសារយោង

កែប្រែ
  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ