ទី ធាវី
កើត (1975-01-14) 14 មករា 1975 (អាយុ 49)
ភូមទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម កម្ពុជា
អាជីពអ្នកនិពន្ធរឿងប្រលោមលោក,ចម្រៀង និង កំណាព្យ
សញ្ជាតិកម្ពុជា
សាលាចាស់សាកលវិទ្យាល័យបៀលប្រាយ
ស្នាដៃចំបងៗព្រហ្មលិខិត
ពន្ធភាពសរ សម្ផស្ស
កូន២នាក់ (ទី សុគន្ធធារី ទី ពូនរ័ត្នមុនី)


កុមារភាព

កែប្រែ

ទី ធាវី ជាក្មេងមានឪពុកម្តាយរស់នៅបែកពីគ្នាដោយមូលហេតុជីវិត។ លោកមានទីកំណើតពិតស្ថិតនៅក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកសូទិន ខេត្តកំពង់ចាម ជាទីស្នាមដានជីវិតដែលព្រហ្មលិខិតបានកម្រិតឲ្យរូបលោកបានកើតក្នុងត្រកូលនៃគ្រួសារកសិករមួយ។ លោកមានឪពុកឈ្មោះទី គិន និងម្តាយឈ្មោះអេង ឡន។ លោកមានបងប្រុសម្នាក់ និងបងប្អូនស្រី៥នាក់។ កុមារភាព លោកគឺជាក្មេងវត្តដ៏អភ័ព្វម្នាក់នៅភូមិកំណើតមួយនេះ។

ការសិក្សា

កែប្រែ

ក្រោយពីប្រឡងជាប់ឌីប្លូមក្នុងឆ្នាំ១៩៨៩ លោក បានមកសិក្សាបំពេញវិជ្ជាពេលយប់នៅសាលាទូលទំពូងក្រុងភ្នំពេញ។ ក្រោយមកលោក បានប្តូរមកសាលាចតុមុខក្រោយព្រះបរមរាជវាំងវិញ។ក្នុងពេលរយៈសិក្សា លោកបានឆ្លងកាត់រសជាតិជីវិតរាប់មិនអស់ និងធ្លាប់ធ្វើជាជាងទងជាងជួសជុលរថយន្ត និងកម្មករ សំណង់ ដើម្បីរកប្រាក់សំរាប់ការសិក្សារៀនសូត្រ។ គ្រានោះ លោកបានស្នាក់នៅវត្តទឹកថ្លាជាយក្រុងភ្នំពេញ។ ក្នុងឆ្នាំ១៩៩៣ លោកបានទទួលសញ្ញាបត្រ័កម្មករជំនាញជួសជុលរថយន្តពីមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈព្រះកុសមៈទឹកថ្លា។ ក្នុងឆ្នាំ២០០៤ លោកបានទទួលCertificate in TEFL1 ពីសាកលវិទ្យាល័យ Chichester Collegeប្រទេសអង់គ្លេស។ ក្នុងឆ្នាំ២០០៦ លោកបានបញ្ចប់បរិញ្ញាបត្រអប់រំផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យបៀលប្រាយក្រុងភ្នំពេញ ហើយបានទទួលបរិញ្ញាបត្រ័អប់រំនោះនៅក្នុងឆ្នាំ២០០៩។

ជីវិត​ការងារ

កែប្រែ

លោកធ្លាប់ជាមន្ត្រីរាជការនៃក្រសួងសាធារណៈការនិងដឹងជញ្ជូន នៅអង្គភាពសាធារណៈ ការរាជធានី ក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៩៣ ដល់ ១៩៩៥ ដែលមាន ឋានៈ ជាមន្ត្រីផែនការបច្ចេកទេសប្រចាំការសំរាប់រោងជាងជុលជួលរថយន្តឲ្យអង្គភាពស្ពាននិងថ្នល់។ ក្នុងឆ្នាំ១៩៩៦ ដល់ ១៩៩៨ លោកជាគ្រូកិច្ចសន្យាបង្រៀនថ្នាក់ទី៥នៅបឋមសិក្សាចុងកោះសូទិនត្បូង ខេត្តកំពង់ចាមក្នុងទឹកដីកំណើតរបស់លោក។ ពីឆ្នាំ១៩៩៨ ដល់ ២០០៦ លោកជាគ្រូបង្រៀនភាសាអង់គ្លេស និង ជាប្រធានគ្រូជានាយគ្រប់គ្រង នៅសាសាឯកជនមួយចំនួននៅទីក្រុងភ្នំពេញ។ ឆ្នាំ២០០៤ លោកជាអ្នកគ្រប់គ្រងផលិតកម្មមួយ ដែលគ្រានោះលោក បានសរសេរបទចំរៀងជាច្រើនបទ។ ក្នុងឆ្នាំ២០០៦ ដោយធុញទ្រាន់នឹងការងារបង្រៀនពេក លោកក៏បានផ្លាស់មកធ្វើជាអ្នកសរសេរនិងយកព៌តមានឲ្យទស្សនាវដ្តី ថាមពលអាថ៌កំបាំង មហាអង្គរ និង ពិភពជីវិត។ នៅចុងឆ្នាំ២០០៦ លោកបានបង្កើត និងធ្វើជានាយកប្រតិបត្តិអង្គការមួយឈ្មោះអង្គការខ្មែរដើម្បីសុភាពនិងសិល្បៈ។ ប៉ុន្តែ ៣ខែក្រោយមក លោកក៏បានសម្រេចចិត្តលាលែងពីមុខដំណែងនាយកនៃអង្គការមួយនេះ ហើយប្តូរមកបង្រៀនភាសាអង់គ្លេសដល់ក្មេងៗកំព្រា និងយុវជនកំព្រា ឲ្យអង្គការក្នុងស្រុកមួយឈ្មោះមណ្ឌលពន្លឺអនាគតកុមារនៅចោមចៅ ជាយក្រុងភ្នំពេញ។ ពីឆ្នាំ២០០៨ ដល់ចុងឆ្នាំ២០១២ លោក ធ្វើការជាប្រធានគ្រួបណ្តុះបណ្តាលភាសាអង់គ្លេសជំនាញ និងមន្ត្រីអភិវឌ្ឍសហគមសំរាប់គំរោងសហគមន៍អេកូទេសចរណ៍នៅជីផាត ស្រុកថ្មបាំង និងត្រពាំងរូង ស្រុកកោះកុង អោយអង្គការអន្តរជាតិការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃមួយ ឈ្មោះអង្គការសម្ពន្ធមិត្ត សត្វព្រៃ។ នៅខែមករា ឆ្នាំ២០១៣ លោកក៏ផ្លាស់ប្តូរមកធ្វើការងារជាប្រធានការិយាល៏យអោយ សមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA នៅទីក្រុងភ្នំពេញវិញ។ តែការងារនេះលោកធ្វើបានតែ៣ខែប៉ុណ្ណោះ រួចលោកមកធ្វើការអោយ ក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេឈ្មោះ Forte Insurance វិញរហូតមកដល់បច្ចុប្បន្ននេះ។

ការងារបន្ថែមពេលទំនេរលោក ធ្លាប់ធ្វើជា Freelance guide ឲ្យក្រុមហ៊ុន អេស៊ីធី, ស្តារអាស៊ី និងវ៉ើលផប។ លោកក៏ធ្លាប់ធ្វើ Prospective Consultantឲ្យអង្គការ Family Health International និងជាគ្រូមគ្គុទេសក៏ទេសចរណ៍ឲ្យអង្គការ ការអប់រំស្តីពីរស់នៅជាមួយបរិស្ថាន(Live and Lead Environmental Education)។ សព្វថ្ងៃនេះ លោកជាមន្ត្រីជាន់ខ្ពស់អង្កេតហានិភ័យអោយក្រុមហ៊ុនធានារាប់រ៉ង FORTE។

ដើមចមនៃការក្លាយជាអ្នកនិពន្ធ

កែប្រែ

ដោយក្នុងវ័យកុមារភាព លោកជាក្មេងវត្តម្នាក់ ហើយតែងបានដើរតាមព្រះចៅអធិការវត្តនិមន្តទៅទេសនានៅតាមពិធីបុណ្យផ្សេងៗនៅផ្ទះអ្នកស្រុក។នៅគ្រានោះ លោកតែងបានស្តាប់ព្រះសង្ឈអង្គនោះនិទានរឿងជាច្រើនដែលទាក់ទងក្នុងពិធីបុណ្យ។ ជាពិសេស ដោយលោក ធ្លាប់បានឆ្លងកាត់រសជាតិជីវិតម៉ឺនសែនទម្ងន់ក្នុងគន្លងផ្លូវនៃដំណើរជីវិតនេះដែលបានជួបនូវព្រឹត្តិការណ៍សង្គមផង និងទង្វើរបស់មនុស្សក្នុងសង្គមផង លោកក៏តែងកំណត់សួរខ្លួនឯងថាតើ សង្គមឬព្រហ្មលិខិតជាអ្នកកម្រិតជីវិតលោក?នេះជាមូលហេតុដែលលោកស្រមៃចង់ធ្វើជាអ្នកនិពន្ធហើយប្រមូលព្រឹត្តការណ៍សង្គមនិងជីវិតដែលលោកបានជួបទាំងនោះមករៀបរាប់និងឆ្លុះ បញ្ចាំងតាមទស្សនៈបង្កប់ន័យអប់រំក្នុងសំណេររបស់លោកនៅថ្ងៃណាមួយ។ ទីបំផុតលោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរក្នុងឆ្នាំ២០០៦។

ស្នាដៃ

កែប្រែ

ក្នុងអំឡុងធ្វើការជាអ្នកសរសេរទស្សនាវដ្តីក្នុងស្រុកនោះ លោកបានសរសេរនូវព័ត៌មានជាច្រើនដែលទាក់ទងនិងសង្គមជីវិតរួមទាំងអត្ថបទបកប្រែផងដែរ។ ដោយឡែកសំរាប់ផលិតកម្មភាពយន្តវិញ លោកបានចូលរួមដឹកនាំ ជាអ្នកផលិតករដឹកនាំនិងកាត់តវិដេអូមួយខ្សែគឺរឿងស្នេហ៍យុវវ័យ។ ក្រៅពីនេះលោកបានសរសរចម្រៀងជាច្រីនបទរួមមានបទ ហើយមានទំនុកខ្លះ លោកក្នុងកម្មវីធីប្រកួតប្រជែងទៀតផង ដូចបទ យប់ព្រាត់ថ្ងៃ។ បទនេះបានជាប់ជ័យលាភីក្នុងការប្រលងស្នាដៃអត្ថបទច្រៀងពីទូរទស្សន៍អាស៊ីអាគ្នេយ៍នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២)ក្នុងចំណោមអត្តបទប្រ​លង​ជ្រើសរើស​ចម្រៀង​១៦១២។ បទនិស្ស័យទន្លេ និងរឿងជីវិត ទទួលបានជ័យលាភីកិត្តិយសនៃការប្រកួតស្នាដៃបទថ្មី ក្នុងកម្មវិធីសិល្បៈយុវជនដែលរៀបចំឡើងដោយក្រសួងវប្បៈនិងវចិត្រសិល្បៈ។ ជ័យលាភីនេះបានទទួលប្រាក់រង្វាន់២លានរៀលដោយសម្តេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃ ០៦ ខែមិនា ឆ្នាំ២០១៨។ ក្រៅពីនេះលោកក៏បានសរសេរនិងកំពុងសរសេរ រឿងជាច្រើនដែលទាក់ទងប្រវត្តិតំបន់ និងប្រវត្តិរុក្ខជាតិ, ជំនឿ ទំនៀមទំលាប់និងវប្បធ៌មអ្នកស្រុកនៅតាមតំបន់ព្រៃភ្នំក្រវ៉ាញជាដើម។ រឿងទាំងអស់នេះ ប្រើប្រាស់ផ្លូវការជាភាសាអង់គ្លេសសំរាប់សហគមន៍អេកូទេសចរណ៍។បន្ថែមលើនេះទៀតលោកបានផលិតវិដេអូមួយចំនួន មានដូចជា៖ វិដេអូអប់រំស្តីពីទេសចរណ៍ និងអ្នកផ្តល់សេវាកម្ម, វិដេអូប្រវត្តិគម្រោងសហគមន៍អេកូទេសចរណ៍នៅជីផាត,វិដេអូពិធីអ៊ុំទូកនៅជីផាត, វិដេអូស្តីពី មឈូសនិងពាងបុរាណនៅភ្នំប៉ែលគួរត្រូវថែរក្សា និងកំពុងផលិតវិដេអូជាច្រើនទៀត។ ក្រៅពីនេះគឺប្រលោមលោកព្រហ្មលិខិត,មិត្តភាពមួយ, និងទស្សនៈអប់រំដើម្បីឈ្នះល្បែងជីវិត ព្រមទាំងវចនានុក្រម Software អង់គ្លេស-ខ្មែរ។

ស្នាដៃប្រលោមលោក

កែប្រែ
  1. រឿងខ្លី ហួសពេលហើយអូន (បោះពុម្ពនៅឆ្នាំ ២០០៤ក្នុងទស្សនាវដ្តីពិភពជីវិត)
  2. រឿងខ្លី ស្រមោលពណ៌ស (បោះពុម្ពនៅឆ្នាំ ២០១២)
  3. រឿងកុមារ ធារី និងវិសាល (បោះពុម្ពនៅឆ្នាំ ២០១២)
  4. រឿងខ្លី ជួយនាងដោយចិត្តស្មោះ (បោះពុម្ពនៅឆ្នាំ ២០១២)
  5. រឿងខ្លី និស្ស័យទន្លេ (បោះពុម្ពនៅឆ្នាំ ២០១៤)
  6. រឿង ព្រហ្មលិខិត (បោះពុម្ពនៅឆ្នាំ ២០១៤)
  7. សៀវភៅទស្សនៈអប់រំដើម្បីឈ្នះល្បែងជីវិត (បោះពុម្ពនៅឆ្នាំ ២០១៤)

ស្នាដៃចម្រៀង

កែប្រែ
  1. ព្រាត់គ្មានអាល័យ (ផលិតឆ្នាំ​២០០៤​ ផលិតឡើងវិញឆ្នាំ២០២០)
  2. កោសក់លាស្នេហ៍ (ផលិតឆ្នាំ​២០០៤) ផលិតឡើងវីញជាបទភ្លេងថ្មី (ផលិតឆ្នាំ២០២០)
  3. រាត្រីស្នេហ៍ចន្ទ្រ (ផលិតឆ្នាំ​២០០៤)
  4. សូមដៀលប្រុសព្រាន (ផលិតឆ្នាំ​២០០៤ ផលិតឡើងវិញឆ្នាំ២០២០)
  5. អូនត្រូវរង់ចាំបង (ផលិតឆ្នាំ​២០០៤)
  6. ចម្លើយស្នេហ៍កម្ម (ផលិតឆ្នាំ​២០០៤)
  7. ស្អែកណាទើបអូនអូខេ! (ផលិតឆ្នាំ​២០០៤)
  8. បងនេះមានបរិញ្ញា (ផលិតឆ្នាំ​២០០៤)
  9. ខ្ទមស្លឹកបាត់ស្រី (ផលិតឆ្នាំ​២០០៤)
  10. លើកកែវស្រាហូរទឹកភ្នែក (ផលិតឆ្នាំ​២០០៤)
  11. អស់ស្នេហ៍អស់ត្រូវ (ផលិតឆ្នាំ​២០០៤)
  12. កម្មពៀរស្នេហ៍ (ផលិតឆ្នាំ​២០០៤)
  13. អេកូទេសចរណ៍ជីផាត(ផលិតឆ្នាំ​២០១២) បទនេះរួមគំនិតជាមួយ លោក ពីឡុត សម្រួលដោយឯកឧត្តម ហ៊ុន ហេង ផលិតដោយ ក្រសួងទេសចរណ៍
  14. បរិញ្ញាបត្រគ្មានន័យ (ផលិតឆ្នាំ​២០១៦)
  15. គ្រាន់ជាលេស (ផលិតឆ្នាំ​២០១៦)
  16. កុំជឿគេធ្វើបាបបង (ផលិតឆ្នាំ​២០១៦)
  17. បងបែកពេលនេះក៏ល្អដែរ (ផលិតឆ្នាំ​២០១៦)
  18. និស្ស័យទន្លេ (ផលិតឆ្នាំ​២០១៦)
  19. យប់មិនព្រាត់ថ្ងៃ (ស្នាដៃជាប់ចំណាត់ថ្នាក់ជ័យលាភីក្នុងកម្មវិធីប្រកួតស្នាដៃតែងនិពន្ធដែលរៀបចំឡើងដោយទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១២)
  20. ជ្រុលក្បត់បងហើយ (ផលិតឆ្នាំ​​២០១៦)
  21. មនុស្សស្រីមានសង្សារច្រើនគ្មានអ្នកគិតថាល្អទេ(ផលិតឆ្នាំ​​២០១៧)
  22. ប្រាប់ទៅម្ចាស់ខ្នើយ (ផលិតឆ្នាំ​​២០១៧)
  23. រាត្រីស្នេហ៍យើង (ផលិតឆ្នាំ​​២០១៧)
  24. ចូលឆ្នាំថ្មីហើយ (ផលិតឆ្នាំ​​២០១៧)
  25. អង្វរចិត្តខ្លួនឯង (ផលិតឆ្នាំ​​២០១៧)
  26. កោតចិត្តអូនណាស់ (ផលិតឆ្នាំ​​២០១៧)
  27. អត់ខ្វល់សំខាន់អូនស្អាត (ផលិតឆ្នាំ​​២០១៧)
  28. ហង្សបេះដូងមេអំបៅ (ផលិតឆ្នាំ ២០១៩)
  29. ហេតុអ្វីអ្នកក្រគេខ្វះអាណិត (ផលិតឆ្នាំ២០១៨)
  30. រឿងជីវិត (ផលិតឆ្នាំ២០១៨)
  31. ជីផាត (ផលិតឆ្នាំ២០១៩)
  32. ស្នេហាអើយ (ផលិតឆ្នាំ២០១៩)
  33. ម៉ែអោយមានប្រពន្ធ (ផលិតឆ្នាំ២០១៩)
  34. ស្រុកខ្ញុំតែប៉ុណ្ណឹង (ផលិតឆ្នាំ២០១៩)
  35. គិតមហាបែកផ្សែង (ផលិតឆ្នាំ២០១៩)
  36. មាល័យដងទង់ (ផលិតឆ្នាំ២០១៩)
  37. មេឃាថ្មបាំង (ផលិតឆ្នាំ២០១៩)
  38. អរគុណហ្វេន (ផលិតឆ្នាំ២០១៩)
  39. កូនកំព្រា (ផលិតឆ្នាំ២០១៩)
  40. សម័យហ្វេសប៊ុក (ផលិតឆ្នាំ២០១៩)
  41. ព្រះនាងតូចបងអើយ (ផលិតឆ្នាំ២០១៩)
  42. ស្មោះមនុស្សក្បត់ (ផលិតឆ្នាំ២០១៩)
  43. ឆោមស្រីដីក្រុង (ផលិតឆ្នាំ២០១៩)
  44. អ្វីដែលស្តាយ (ផលិតឆ្នាំ២០២០)
  45. ស្ម័គ្រហូរទឹកភ្នែក (ផលិតឆ្នាំ២០២០)
  46. កូវីដ១៩មានក្បូនការពារ (ផលិតឆ្នាំ២០២០)
  47. សូមទោសអូនណា (ផលិតឆ្នាំ២០២០)
  48. បានអីមកវិញ (ផលិតឆ្នាំ២០២០)
  49. កាហ្វេខ្វះស្ក (ផលិតឆ្នាំ២០២០)
  50. ពិបាករកមនុស្សស្មោះ (ផលិតឆ្នាំ២០២០)
  51. កំដរមនុស្សខូចចិត្តបានអត់ (ផលិតឆ្នាំ២០២០)
  52. ផែនទីស្នេហ៍ត្រូវបញ្ចប់ (ផលិតឆ្នាំ២០២០)
  53. គ្មានអ្នកលួង (ផលិតឆ្នាំ២០២០)
  54. បុប្ផាស្រុកស្អាង (ផលិតឆ្នាំ២០២០)
  55. ស្នេហ៍ខ្ញុំហួសថ្លែង (ផលិតឆ្នាំ២០២០)
  56. ស្មោះអស់ត្រឹមអូន (ផលិតឆ្នាំ២០២០)
  57. នឹកម៉ែ (ផលិតឆ្នាំ២០២០)
  58. មិនយល់បេះដូង (ផលិតឆ្នាំ២០២០)
  59. ថ្មដាក្រាលស្នេហ៍ (ផលិតឆ្នាំ២០២០)
  60. ល្អាងទឹកភ្នែក (ផលិតឆ្នាំ២០២០)
  61. ដីកោះវត្តកម្ម (ផលិតឆ្នាំ២០២០)
  62. ទៅវត្តជិះទូក (ផលិតឆ្នាំ២០២០)
  63. ព្រះនាងតូចបងអើយ (ផលិតឆ្នាំ២០២០)
  64. យកអូនវិញទៅ (ផលិតឆ្នាំ២០២០)
  65. អូនខ្លាចកូវិដ១៩ (ផលិតឆ្នាំ២០២០)
  66. តោះចូលរាំ (ផលិតឆ្នាំ២០២០)
  67. ត្រូវការពន្លឺ (ផលិតឆ្នាំ២០២០)
  68. សុំស្នេហ៍ (ផលិតឆ្នាំ២០២០)
  69. កុំគេច (ផលិតឆ្នាំ២០២០)
  70. វល់ព្រោះលុយ (ផលិតឆ្នាំ២០១៩)
  71. អត់ខ្វល់សំខាន់ស្អាត (ផលិតឆ្នាំ២០១៩)
  72. ស្រងក្លិន (ផលិតឆ្នាំ២០២០)
  73. នឹកអូន (ផលិតឆ្នាំ២០២០)
  74. អង្វរភ្លៀង (ផលិតឆ្នាំ២០២០)
  75. ពេលស្រីដកខ្លួន (ផលិតឆ្នាំ២០២០)
  76. ម្លប់ឈើជ្រុះស្លឹក (ផលិតឆ្នាំ២០២០)
  77. ល្អាងទឹកភ្នែក (ផលិតឆ្នាំ២០២០)
  78. សងបេះដូង (ផលិតឆ្នាំ២០២១)
  79. ក្រមុំរងា (ផលិតឆ្នាំ២០១៩)
  80. ចំណារព្រហ្មលិខិត (ផលិតឆ្នាំ២០២០)
  81. យ៉ាងណាហើយពៅ (ផលិតឆ្នាំ២០២១)
  82. វិលវល់អតីតកាល (ផលិតឆ្នាំ២០២១)
  83. មូលនិធិរួមមិត្ត (ផលិតឆ្នាំ២០២១)
  84. ហួសស្តាយអាណិត (ផលិតឆ្នាំ២០២១)
  85. មិនយំតែឈឺចាប់ (ផលិតឆ្នាំ២០២១)
  86. ខកស្នេហ៍ (ផលិតឆ្នាំ២០២១)
  87. ពាក្យថ្មីពីអូន (ផលិតឆ្នាំ២០២១)
  88. បើពិតអោយព្រាត់ (ផលិតឆ្នាំ២០២១)