ទឹកកកឈូស គឺជាបង្អែម ឬជាភេជ្ជៈមួយប្រភេទដែលពលរដ្ឋសឹងតែគ្រប់គ្នាស្គាល់ និងចូលចិត្តទទួលទាន ។  ទឹកកកឈូសផ្សំឡើងអំពី ទឹកកកដែលគេឈូសឱ្យហ្មត់ ដាក់ក្នុងកែវ លាយគ្រាប់ជី សណ្តែកស្ងោរ ចាហួយខ្មៅ ទឹកស្ករក្រហម អាចមានខ្ទិះដូង និងគ្រឿងផ្សំផ្សេងទៀត ។ រដូវក្តៅទឹកកកឈូសកាន់តែឆ្ងាញ់ ។ នៅហាងធំៗទឹកកកឈូសអាចមានគ្រឿងផ្សំច្រើនជាង ។[]

កាលពីដើមរៀងមក ទឹកកកឈូសត្រូវបានគេយកទឹកកកដុំមកឈូសអោយក្លាយជាកំទិចទឹកកក ដែលអាចសូន្យជារាងផ្សេងៗបាន។

ដើម្បីចង់លក់ដាច់បានច្រើន អ្នកលក់ទឹកកកដោយប្រើឈើឈូស តាមបែបបុរាណ ធ្វើទឹកស្ករដោយខ្លួនឯង ។[]

ទឹកកកឈូស ធានាថាឃើញហើយចង់ញ៉ាំហ្មង បើឃើញដោយសារទឹកកកឈូស មាន គ្រឿងបន្ថែមច្រើនមុខសំរាប់អោយអតិថិជនជ្រើសរើស ពិសេសនោះគឺ ទឹកស្ករដ៏ផ្អែមមុត មិនមែនតាលាន់ហើយមានសាច់ដូង ។[]

ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយ សម្រាប់យុវជនខ្មែរជាច្រើន ។[]

ឯកសារយោង

កែប្រែ
  1. ភី ផល៖​ «ទឹកកកឈូសចិញ្ចឹមលោក ថាញ់ ង៉ូវ ក្នុងវ័យចាស់ !».​ កោះសន្តិភាព. ០៥ ខែ សីហា ឆ្នាំ ២០២១
  2. ប៉ូ សាគុន៖ «​ របរលក់ទឹកកកឈូសតាមកង់ ជួយដោះទាល់ជីវភាពគ្រួសារលោក យឿន យន​ »,​​ បទសម្ភាសន៍ ThmeyThmey.com
  3. «​​ ធ្លាប់បានសាកទឹកកកឈូសប៊្រេនផ្អែមមុត ពីហាងទឹកស្ករនៅ? », KohSantePheapTV, ២០១៧
  4. « ទំពារទឹកកកឈូស រំឭកអនុស្សាកាលពីក្មេងៗ នៅ Moto Café », KampuCheers, ២០១៩