ទឹកជ្រោះជ្រៃធំ

ទឹក​ជ្រោះ​ជ្រៃ​ធំ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​សែន​មនោរម្យ​ ខេត្តមណ្ឌលគិរី មាន​ចំ​ងាយ​ ៣៤គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ ។​ ទឹក​ជ្រោះ​ជ្រៃ​ធំ​មាន​កំ​ពស់​ ១៥ម៉ែត្រ​ មុខ​កាត់​ទទឹង​ ២ម៉ែត្រ​ នៅ​រដូវ​វស្សា​ទឹក​ធ្លាក់​បែក​ផែ្សង​ និង​រដូវ​វស្សា​ទឹក​មាន​កំ​ពស់​ ១១ម៉ែត្រ​ និង​ទទឹង​មុខ​កាត់​ ៧ម៉ែត្រ​ ក្រៅ​ពី​ទឹក​ធ្លាក់​ តំ​បន់​ទនេ្ល​មាន​ចំ​ការ​ស្រ​ឡៅ​ព័ន្ធ​ជុំ​វិញ​ និង​ដើម​ជ្រៃ​មួយ​យ៉ាង​ធំ​ដែល​មាន​បែក​មែក​សា​ខា​ ។​ តំ​បន់​នេះ​មាន​មន្ទីរ​ទេសចរណ៏​ខេត្ត​ បាន​សហការ​ជា​មួយ​អា​ជ្ញា​ធរ​ដែន​ដី​រៀប​ជា​តំ​បន់​ទេសចរណ៏​ សំ​រាប់​ជំ​នួស​ ទឹក​ជ្រោះ​ប៊ូ​ស្រា​នៅ​រដូវ​វស្សា​ ដែល​មិន​អាច​ទៅ​បាន។​