ទឹកជ្រោះប៊ូស្រា

រូបភាពតូច ទឹកជ្រោះប៊ូស្រាមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រពីក្រុងសែនមនោរម្យនៃទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេក្នុងខេត្តមណ្ឌលគិរី។ ខេត្តនេះមានតំបន់ទេសចរណ៍សំខាន់ដូចជា ភ្នំដោះក្រមុំ សមុទ្រឈើ ចម្ការកាហ្វេជាដើម ទឹកជ្រោះនេះចែកចេញជាបីដំណាក់៖

  1. ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
  2. ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
  3. ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។

តំបន់រមណីដ្ឋាននេះ អាចទៅកំសាន្តនៅរដូវប្រាំង ព្រោះវាបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។

ឯកសារយោង

កែប្រែ