ទឹកជ្រោះលែងឃិន
រមណីយដ្ឋានទឹកជ្រោះលែងឃិនស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រមណីយដ្ឋានទឹកជ្រោះលែងឃិន ពុំទាន់រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅឡើយ។ រមណីយដ្ឋាន ទឹកជ្រោះលែងឃិន មាន ទឹកជ្រោះ ធម្មជាតិ ព្រៃភ្នំ ខ្យល់អាកាសល្អស្រស់ត្រកាល និងមានភ្នំជាច្រើន ។ ទឹកជ្រោះលែងឃិនមានល្បាក់ទឹកធ្លាក់កំពស់ប្រហែល ២២-២៥ម និងមុខកាត់ទទឹងប្រហែល ៧-១០ម នៅរដូវវស្សា និងរដូវប្រាំងមុខកាត់ទទឹងប្រហែល ៨ម តែប៉ុណ្ណោះ ។ រមណីយដ្ឋានទឹកជ្រោះលែងឃិនជារមណីយដ្ឋានដែលមានទឹកជ្រោះហូរធ្លាក់កំពស់ខ្ពស់ជាងគេនៅក្នុងខេត្ត ។ ទឹកនេះហូរជាល្បាក់ជម្រាល ផ្នែកខាងក្រោមមានអាងស្ដុកទឹកយ៉ាងធំដែលអាចហែលងូតលេង និងមានដើមឈើធំៗជាម្លប់ យ៉ាងត្រជាក់។