តំ​បន់ទឹកធ្លាក់

កែប្រែ

ទឹកធ្លាក់តាតៃ គឺមានតំបន់ រមីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាព បរិសុទ្ធ ។ នៅភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ​ ខេត្តកោះកុង។ ចំងាយប្រហែល ២០​ គីឡូម៉ែត​ ខាងកើតទីរួមខេត្ត កោះកុង តាមផ្លូវជាតិលេខ48 ។ ដែលមានប្រជាជន ប្រមាណ ៨៤ គ្រូសាររស់នៅទីនោះ ហើយពួកគេ ប្រកបមុខរបរជា​ អ្នកនេសាទ នឹងការប្រមាញ់។

សណ្ឋានទឹកធ្លាក់

កែប្រែ

ទឹកមានពីរដំណាក់ ដោយដំណាក់ទី១ មានកំពស់ ៥ ទៅ ៦ ម៉ែត្រ នឹងដំណាក់ទី២ មានកំពស់ ១២ ទៅ១៥ ម៉ែត្រ។ ទឹកធ្លាក់តាតៃ ត្រូវបានគេ អភិវឌ្ឍន៍អោយមានសោភ័ណ្ឌភាព សំរាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ប្រវត្តិទឹកធ្លាក់

កែប្រែ

    ទឹកធ្លាក់តាតៃ ត្រូវបានស្គាល់ថា ជាទឹកធ្លាក់ តាឥសី ។​ បើយោងតាមការអះអាង របស់បុរសម្នាក់ឈ្មោះ តាតៃ ហើយកូនប្រុសរបស់គាត់ ដែលបានទៅនេសាទនៅទីនោះ ព្រោះ ទឹកធ្លាក់ ត្រូវបានចូលរួមគ្នា រវាងទឹកសាប នឹងប្រៃ ។​ មានខ្យល់ព្យុះ​ ហើយដែលកើតអំពីទឹកជំនន់ ជន់លិចដែលនាំអោយ កូនរបស់តាតៃ ទៅ។ ពីរ បី ថ្ងៃក្រោយមក ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្មេងប្រុសបានស្វែងរកពីកន្លែង ដែលកូនរបស់គាត់រកលែងឃើញ។ នៅពេលដែលតាតៃ បានសួរកូនប្រុស​របស់គាត់ ហើយកូនរបស់កូនគាត់​​ បានឆ្លើយថា មានមនុស្សម្នាក់​ អ្នកដែលបាន យកខ្ញុំទៅលាក់ខ្លួន ជាកន្លែងដែលគាត់ មានបំណងសម្លាប់ខ្ញុំ។ ប៉ុន្តែនៅភ្លាមនោះ តាឥសី បានលេចនៅពីមុខកូនប្រុស តាតៃ ហើយនៅពីក្រោយ ខ្លួនគាត់។ ​បន្ទាប់មក​ ក៏បានលឺដំណើររឿង តាតៃនឹងប្រពន្ធរបស់គាត់បាន ជឿដែលកូនរបស់ពួកគេ បានរួចពីគ្រោះថ្នាក់ដោយសារ តាឥសី ឬ អ្នកសាចាំ។