ទឹកធ្លាក់អូរស្វាយ

ទឹកធ្លាក់អូរស្វាយស្ថិតនៅក្នុង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ប្រមាណ២០គីឡូម៉ែត្រ ពីអន្លង់វែង។ វាជាកន្លែងមួយដ៏ស្រស់ស្អាត និងគួរអោយចាប់អារម្មណ៍ ព្រោះទឹកធ្លាក់មានច្រើនដំណាក់ តាំងពីលើកំពូលភ្នំមកដល់ជើងភ្នំ។ វាជាកន្លែងសាកសមសម្រាប់អ្នកចូលចិត្តការថតរូប និងអ្នកដែលចូលចិត្តការដើរលេងបែបផ្សងព្រេង។ មានចំនុចពិបាកមួយចំនួនសម្រាប់ទៅកំសាន្តនៅទីនោះ បើគ្រាន់តែចង់ទៅកំសាន្ត លេងទឹកនៅជើងភ្នំមិនជាបញ្ហានោះទេ ប៉ុន្តែការចង់ទៅអោយដល់ទឹកធ្លាក់ធំលើកំពូលភ្នំ ត្រូវឡើងតាមផ្លូវកាត់ព្រៃ មានថ្មរដិបរដុប និង រអិលដោយអន្លើ។ ការឡើងទៅលើភ្នំទាមទារអ្នកមានកាយសម្បទារឹងមាំ និងមានលទ្ធភាពជាមធ្យម ដែលអាចដើរព្រៃបាន។ ទឹកធ្លាក់ដំណាក់ខ្លះក៏មានគ្រោះថ្នាក់ណាស់ដែរ ព្រោះមានស្លែរច្រើន ហើយជាធម្មតា នៅពេលមានភ្លៀងធ្វើអោយកម្លាំងទឹកធ្លាក់ខ្លាំង និងកើនលឿនយ៉ាងរហ័សបំផុត។