កីឡាករខ្សែការពារកណ្ដាលរបស់ក្ដិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កីឡាករម្ចាស់អាវលេខ ៤ ទៀង ទីនី បានសម្រេចចិត្តបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់គាត់ហើយ បន្ទាប់ពីប្រឡូកក្នុងវិស័យបាល់ទាត់អស់រយៈពេល ១៤ ឆ្នាំមកនេះ នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ នេះ ។

យោងតាមផេកផ្លូវការរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសរសេរថា "កីឡាករ និងបុគ្គលិកទាំងអស់នៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សូមជូនពរទៅដល់កីឡាករដ៏ល្អ ទៀង ទីនី ដែលគាត់បានសម្រេចចិត្តបញ្ចប់អាជីពរបស់គាត់ដែលជា កីឡាករបាល់ទាត់អាជីព។ កន្លងមកគាត់ធ្លាប់បានបង្ហាញខ្លួននៅក្រុមជម្រើសជាតិកម្ពុជាចំនួន ៣៧ដង ហើយគាត់បានរីករាយនឹងអាជីពជាកីឡារបាល់ទាត់អស់រយៈពេលជាង ១៤ឆ្នាំ ដោយគាត់ធ្លាប់បានជួយក្រុមឲ្យឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ចំនួន ៣ដង និង ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន ២ដងផងដែរ។ គាត់គឺជាកម្លាំងចិត្តដ៏ពិតប្រាកដ៏មួយសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា។ ពួកយើងនឹងតែងតែទៅមុខទាំងអស់គ្នា" ។


ឯកសារយោង

https://www.facebook.com/pkrsvrofficial/posts/3688132024576848