ក្រៅពីអត្តសញ្ញាណ និងតំបន់ទេសចររាប់មិនអស់ក្នុងខេត្តកំពង់ឆ្នាំង នៅមានទំនប់២០ឧសភា ឬស្ពានស្រះអង្កាម ដែលឋិតនៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ជាប់ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ អ្នកខេត្តកំពង់ឆ្នាំង តែងតែនិទានប្រវត្តិសាស្ត្រមួយ ដែលបានភ្ជាប់ទីតាំងមួយនេះទៅនឹងរឿង "ធន ញ្ជ័យ" ត្រង់វគ្គធ្វើស្រែដោយបាចអង្កាមលើទឹកបឹងទន្លេ និងតម្រូវឱ្យអ្នកបើកបរជលយានគ្រប់ប្រភេទ ឲ្យបង់ប្រាក់"មួយបាត្រ" គឺមួយបាត្រលោកសង្ឃ ទុកជាការពិន័យ...។ តើលោកអ្នកមានជ្រាប ឬដឹងរឿងរ៉ាវទាក់ទងនឹងស្រះអង្កាម ឬទំនប់២០ ឧសភា នេះដែរឬទេ? ទីនេះជាមរតក ដែលសេសសល់តាំងពីសម័យខ្មែរក្រហម ត្រូវបានជួសជុល និងកែលំអរឡើងវិញជាបន្តបន្ទាប់ដើម្បីបម្រើវិស័យកសិកម្ម ថែមទាំង បម្រើដល់ផ្នែកទេសចរសម្រាប់អ្នកកំពង់ឆ្នាំងនិយាយដោយឡែក និងលោកអ្នកនិយាយជារួម ដែលត្រូវទៅលេងកម្សាន្តជាបន្តបន្ទាប់។ thumb