ទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេស
គំរោងមេរៀន ៖ ១-ទំនាក់ទំនងទូទៅនៃអរិយធម៌
២-ទំនាក់ទំនងអរិយធម៌ខ្មែរ និង បរទេស ៣-លក្ខណៈពិសេសនៃអរិយធម៌ខ្មែរ ៤-ទស្សនៈភាន់ច្រឡំ ៥-ទស្សនៈត្រឹមត្រូវ
១-ទំនាក់ទំនងទូទៅនៃអរិយធម៌ ក្នុងសង្គមមនុស្សការប៉ះទង្គិចគ្នា ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងជាតិសាសន៍មួយទៅនឹង
ជាតិសាសន៍មួយផ្សេងទៀតតែងតែកើតមានឡើងជាធម្មតា ព្រមទាំងទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក។ ដូចនេះគ្រប់ជាតិសាសន៍ពុំដែលមានអរិយធម៌សុទ្ធសាធតែឯងនោះឡើយ លើកលែងតែជាតិសាសន៍នោះ នៅឆ្ងាយពីគ្នា ហើយគ្មានការទំនាក់ទំនងគ្នា។
២-ទំនាក់ទំនងអរិយធម៌ខ្មែរ និង បរទេស ខ្មែរមានអរិយធម៌របស់ខ្លួន តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ ប៉ុន្ដែឆ្លងតាមទំនាក់ទំនងជាមួយជន
បរទេសក្នុងដំណាក់កាលប្រវត្តិសាស្រ្ដជាបន្ដបន្ទាប់ អរិយធម៌ដ៏ចំណាស់នេះក៏ត្រូវបានទទួលឥទ្ធិពលពី អរិយធម៌បរទេសជាច្រើនណាស់ដែរ។ តើខ្មែរបានទទួលឥទ្ធិពលអ្វីខ្លះពីបរទេស?
២-១-ឥទ្ធិពលឥណ្ឌាៈ ខ្មែរទទួលឥទ្ធិពលពីឥណ្ឌាយ៉ាងខ្លាំងក្លានៅស.វទី១ នៃគ.ស។
ឥទ្ធិពលទាំងនេះមានៈ -ផ្នែកសាសនា ព្រហ្មសាសនា
-ទស្សនៈរាជាធិបតេយ្យ របបគ្រប់គ្រងប្រទេសតាមរាជាធិបតេយ្យឥណ្ឌា -ភាសានិង អក្សរសិល្ប៍ ភាសាសំស្រ្កឹត -សិល្បៈនិង ទំនៀមទំលាប់....។ ២-២-ឥទ្ធិពលចិន ទំនាក់ទំនងជិតស្និតរវាងចិននិងខ្មែរនៅស.វទី៣ បានធ្វើឲ្យខ្មែរទទួលឥទ្ធិពល
ពីចិនយ៉ាងឆាប់រហ័ស។
ឧទាហរណ៍ៈ ការធ្វើជំនួញ ល្បាយជាតិសាសន៍។ ២-៣-ឥទ្ធិពលចាមជ្វា ខ្មែរមានទំនាក់ទំនងជាមួយចាម និងជ្វាតាំងពីស.វទី៥ មកម្ល៉េះ។
ទំនាក់ទំនងនេះបានធ្វើឲ្យខ្មែរទទួលឥទ្ធិពលពីសាសន៍នេះមួយចំនួន ពិសេសផ្នែកស្ថាបត្យកម្មដូចជា ប្រាសាតភ្នំ..និងក្បាច់លំអរូបរាហូចាប់ច័ន្ទ។ល។
២-៤-ឥទ្ធិពលថៃ-យួន ឥទ្ធិពលថៃ និងយួនមានរូបភាពច្បាស់លាស់ចាប់ពីស.វទី១៣ ដែលនៅពេលនោះ ឥទ្ធិពលនយោបាយរបស់ខ្មែរកំពុងជួបប្រទះវិបត្តិផ្ទៃក្នុង ដែលនាំឲ្យជាតិថៃ និងយួនចូលធ្វើអន្ដរាគមន៍
ឥតឈប់ឈរ។ ឥទ្ធិពលទាំងនេះមាន ពាក្យសំដូ សំលៀកបំពាក់ទំនៀមទំលាប់ខ្លះៗ...។
២-៥-ឥទ្ធិពលអឺរ៉ុប ស.វទី១៦ ក្នុងពេលដែលប្រទេសកំពុងជួបប្រទះវិបត្តិផ្ទែក្នុង និងការឈ្លានពានរបស់បរទេសជិតខាង ពួកអឺរ៉ុបមួយ
ចំនួនក៏បានចូលមក ក្នុងប្រទេសកម្ពុជាហើយក៏បានសាបព្រោះអរិយធម៌របស់គេ ពិសេសផ្នែកៈ វិទ្យាសាស្រ្ដ បច្ចេកទេស ទំនៀមទំលាប់ របៀបស្លៀកពាក់ ចាប់ដៃ...លទ្ធិប្រជាធិបតេយ្យ ពិសេសកិច្ចការរដ្ឋបាល។
៣-លក្ខណៈពិសេសនៃអរិយធម៌ខ្មែរ ជាការពិតអរិយធម៌ខ្មែរបានទទួលឥទ្ធិពលពីបរទេសច្រើន តែខ្មែរពុំនិយមទទួលយកមកអនុវត្តតាម
ឬចំលងតាមទាំងស្រុងឡើយ។ ខ្មែរតែងយកអរិយធម៌បរទេសទាំងនោះមកកែច្នៃផ្សែផ្សំឲ្យមានលក្ខណៈសម ស្របតាមចំណង់ចំណូលចិត្តរបស់ជាតិខ្មែរដែលធ្លាប់មានពីមុនពោលគឺ ខ្មែរបានធ្វើ "ជាតូបនីយកម្ម" ដើម្បី តំរូវទៅតាមទស្សនៈខ្មែរជានិច្ច។ ចំពោះទស្សនៈបរទេសណាដែលមិនសមស្របតាមទស្សនៈទំនៀមទំលាប់ ប្រពៃណីខ្មែរទេ ខ្មែរនឹងច្រានចោល ហើយទីបំផុតទស្សនៈនោះនឹងសាបរលាបខ្លួនឯង។ អាស្រ័យដោយខ្មែរចេះសំរបសំរួលកែច្នៃអ្វីដែលជាលក្ខណៈបរទេសឲ្យមកជាលក្ខណៈជាតិបែបនេះ ហើយទើបអរិយធម៌ខ្មែរមានការរីកចំរើនលូតលាស់កាន់តែប្រសើរឡើងជាលំដាប់។ តាមការរៀបរាប់ខាងលើយើងអាចសន្និដ្ឋានបានថាៈ អរិយធម៌ខ្មែរមានលក្ខណៈពិសេសពីរគឺ៖ ក-លក្ខណៈសំយោគៈ
-ខ្មែរមិនទទួលយកអរិយធម៌បរទេសទាំងស្រុងឡើយ។ -ខ្មែរយកឥទ្ធិពលបរទេសមកច្នៃប្រឌិតឲ្យមានលក្ខណៈជាតិ "ជាតូបនីកម្ម"
ខ-លក្ខណៈជាតិៈ ឥទ្ធិពលដែលមិនសមស្របតាមប្រពៃណី និងទំនៀមទំលាប់ ខ្មែរត្រូវទាត់ចោលទាំងស្រុង។
៤-ទស្សនៈមួយចំនួនលើអរិយធម៌ខ្មែរ ៤-១-ទស្សនៈភាន់ច្រឡំ មានមតិមួយចំនួនយល់ដោយការភាន់ច្រឡំថាៈ -អរិយធម៌ខ្មែរមានប្រភពពីអរិយធម៌បរទេស ពិសេសគឺឥណ្ឌា -អក្សរសិល្បិ៍ខ្មែរជាកូននៃភាសាសំស្រ្កឹត "លោក តូបាំង"(J.TAUPIN) -ជនជាតិខ្មែរជាមែកធាងចេញមកពីអំបូរអារ្យ "ព្យែរឡួទី"(Pierre Loti) ៤-២-ទស្សនៈត្រឹមត្រូវៈ -ខ្មែរមានអរិយធម៌ផ្ទាល់ខ្លួនតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ គឺអរិយធម៌អូស្រ្កូអាស៊ី ឬអរិយធម៌ខ្យល់រដូវ។ -បើគ្មានអរិយធម៌ខ្យល់រដូវពីដើមមកទេ ប្រទេសឥណ្ឌាក្ដី ចិនក្ដី មិនអាចផ្សព្វផ្សាយអរិយធម៌របស់ខ្លួនមកលើខ្មែរបានឡើយ។ -ខ្មែរមិនមានដើមកំនើតពីឥណ្ឌាសុទ្ធសាធទេ តែខ្មែរជាអ្នកស្រុកដើមដែលគ្រាន់តែបានទទួលឥទ្ធិពលអរិយធម៌ឥណ្ឌាប៉ុននោះ។