ទំព័រគំរូ:វិគីភីឌា:អត្ថបទលេចធ្លោបច្ចុប្បន្ន/ធ្នូ ៥២, ២០០៧

បុណ្យ គ្រិស្តមើស៍​(Christmas day)

ជា បុណ្យប្រចាំឆ្នាំ ដើម្បី ធ្វើពិធី រំលឹកដល់ ថ្ងៃកំណើត របស់ ព្រះជីចឺស(Jesus)។ វាសឹងតែជា ពិធីបុណ្យ សកល ទៅហើយ ព្រោះសឹងតែនៅ គ្រប់ប្រទេស គេរៀបពិធី បុណ្យនេះឡើង ជាពិសេស ក្នុងជួរយុវវ័យ នៃប្រទេសនីមួយៗ។ មានមហោស្រព គ្រិស្តមើស៍​(Christmas) ជាច្រើន តាមទំលាប់ មនុស្សលោក

ត្រូវបាន រៀបចំឡើង ដើម្បីឧទ្ទិសដល់ ថ្ងៃកំណើត របស់ព្រះជីចឺស(Jesus), ភាគច្រើននៃ មហោស្រព គ្រិស្តមើស៍​ (Christmas) ត្រូវបានធ្វើ នៅពេល ចាប់ផ្តើម នៃរដូវត្រជាក់(winter) ។
នេះជា ពិធីបុណ្យ សាសនា ក្លាយជា ការជួបជុំគ្រួសារ, ការជូនជំនូនគ្នា, ការតែងរំលេចផ្ទះសំបែង​ អោយមាន សំរស់ ជាដើម។

សឹងតែនៅ គ្រប់ទីកន្លែងនានា នៅលើពិភពលោក, ថ្ងៃបុណ្យគ្រិស្តមើស៍​ (Christmas) ត្រូវបាន ប្រារព្វឡើង នៅថ្ងៃទី ២៥ ធ្នូ (December 25) ប៉ុន្តែ គ្រិស្តមើស៍​អ៊ីវ៍ (Christmas​ Eve) ត្រូវបាន ចាប់ផ្តើម នៅយប់ថ្ងៃទី ២៤ ធ្នូ (December 24)។ នៅចក្រភព អង់គ្លេស និង ប្រទេសនានា ក្នុងសហគម Commonwealth, គេប្រារព្វទិវាប្រដាល់ (Boxing day) នៅថ្ងៃទី ២៦ ធ្នូ (December 26), ដែលជាថ្ងៃបុណ្យបន្ទាប់ ពីថ្ងៃបុណ្យ គ្រិស្តមើស៍​ (Christmas), ។ អានបន្ត ..... ដកស្រង់ពី វិគីភីឌា ភាសាអង់គ្លេស និងឯកសារផ្សេងៗជាច្រើន