ទ្រឹស្ដីគមនាគមន៍

ទ្រឹស្តីនៃការទំនាក់ទំនងគឺជា​មុខវិជ្ជា​ផ្នែក ព័ត៌មាន និង ជា គណិតសាស្រ្ដ ដែលសិក្សាអំពី​ ដំណើរ​ការ​​បច្ចេកទេស​​​នៃ​​ព័ត៌មាន និង ដំណើរការ​របស់​មនុស្ស នៃការទំនាក់ទំនងរបស់មនុស្ស ។ លោក រ៉ូប៊ឺត ក្រែគ (Robert T. Craig) ដែល​ជា​ទ្រឹស្តីវិទូ​ផ្នែក​ការទំនាក់ទំនង​មួយ​រូប បាន​សរសេរ​នៅ​ក្នុង​​អត្ថបទ​​បោះពុម្ព​នៅ​ឆ្នាំ​ ១៩៩៩ ដែល​មាន​ចំណង​ជើង​ថា "ទ្រឹស្ដី​នៃ​ការទំនាក់ទំនង​គឺ​ជា​មុខវិជ្ជា​មួយ" ដោយ​គាត់បាន​សរសេរ​​ថា "ទោះបី​​វា​បានចាប់​​ឫសគល់​ពី​​អតីកាល និង មាន​ទ្រឹស្តីដ៏​​ច្រើន​សន្ធឹក​អំពី​ការ​ទំនាក់ទំនង​យ៉ាង​ណា​ក៏​ដោយ" ក៏​គេ​មិន​ធ្លាប់​ឃើញ​មាន​មុខវិជ្ជា​ណា​មួយ​ដែល​​អាច​ឲ្យ​គេ​សម្គាល់​បាន​ថា​ជា "ទ្រឹស្តី​នៃ​ការ​ទំនាក់ទំនង" សោះ​ ។ []

ទ្រឹស្ដីគមនាគមន៍ គឺជាវិស័យនៃព័ត៌មាន និង គណិតវិទ្យាមួយដែលសិក្សាដំណើរការបច្ចេកទេសនៃព័ត៌មានis a field of information and mathematics that studies the technical process of information[] និង ដំណើរការរបស់មនុស្សក្នុងទំនាក់ទំនងរបស់មនុស្ស[] According to communication theorist Robert T. Craig in his essay 'Communication Theory as a Field' (1999), "despite the ancient roots and growing profusion of theories about communication," there is not a field of study that can be identified as 'communication theory'.[]

ប្រវត្ដិទ្រឹស្តីនៃការទំនាក់ទំនង

កែប្រែ

បញ្ហាសំខាន់ៗនៃការទំនាក់ទំនងដែលថា ការអភិវឌ្ឍន៍ពីចំណុចមួយទៅចំណុចមួយ ឬប្រហែលជាចាប់ទៅមួយផ្សេងទៀត ។ ដោយលោក ខ្លូដ ស្ហែនណិន Claude Shannon (1916 – 2001) ។ ប្រវត្ដិនៃទ្រឹស្ដីនៃការនាក់ទំនង គឺបានកែប្រែឡើងជាទ្រឹស្ដីព័ត៌មាន ប្រហែលនៅឆ្នាំ 1920 ។ បន្ទាប់មក ព័ត៌មានបានរីកចំរើនខាងកែប្រែគំនិតរបស់មន្ទីរពិសោធន៍ ប៊ែល លែប (Bell Labs ) នៅគ្រប់ហេតុការណ៍មិនពិតដែលធៀបនឹងហេតុការណ៍កើតមានឡើង ។ តាមឯកសាររបស់លោក ហារី នីខ្វីស (Harry Nyquist) បាននិយាយថាៈ តាមពិតមានឥទ្ទិពលលើល្បឿនមាស៊ីនទូរលេខ ពិតណាស់ផ្នែកខាងទ្រឹស្ដីមាន បញ្ញាឆ្លៀសវៃ និង ទៀងត្រង់ដែលបង្ដើតជាប្រព័ន្ធទំនាក់ទំនង ។ តាមឯកសារលោក រ៉ាល់ហ្វ៍ ហាតលី (Ralph Hartley) 1928 ការបញ្ជូនព័ត៌មាន ពាក្យ ព័ត៌មានយើងអាចវាស់បាន បើយើងមានជំនាញបានដឹងច្បាស់នូវសញ្ញាសំគាល់ផ្សេងៗ ។ ធម្មជាតិនៃមាត្រាព័ត៌មានគឺមានការសាយភាយចេញគ្រប់ទីកន្លែង ក្រោយមកទៀតប្រែកា្លយឈ្មោះថា ហាតលី (Hartley) ។ លោក អាឡ័ន ធួរីង (Alan Turing) ក្នុងឆ្នាំ 1940 មានលក្ខណៈវែកញែកស្រដៀងនិងការបែកបាក់នៅក្នុងសង្គ្រាមលោកលើកទី ២ នៅប្រទេសអាល្លឺម៉ង់ ប្រទេសនេះមានការបែកបាក់ដល់កម្រិតសូន្យ ។ មានន័យថាការសំគាល់ព្រឹត្ដិការណ៍ដែលបង្ហាញនូវរបៀបនៃការអភិវឌ្ឍន៍ទ្រឹស្ដីនៃការទំនាក់ទំនងនិងបានបោះពុម្ពផ្សាយរបស់លោក ខ្លូត ស្ហែនណិន (Claude Shannon) នៅក្នុង ប្រព័ន្ធបច្ចេកវិទ្យាកាសែត ផ្សាយចេញពីខែកក្ដដានិងខែតុលាឆ្នាំ ១៩៤៨ ដែលមានចំណងជើងថា ”A Mathematical Theory of Communication” ។ លោក ស្ហែនណិន (Shannon) បានបង្ហាញពីបញ្ហាដែលសរសេរព័ត៌មានផ្ញើទៅ ។ គាត់បានប្រើឧបករណ៍អាចកើតឡើងនៃទ្រឹស្ដី កែប្រែដោយលោក ណ័របឺត វីណ័រ (Norbert Wiener) ។ លោក ស្ហែនណិន (Shannon) បានអភិវឌ្ឍន៍ព័ត៌មានអ៊ិនត្រូផី (entropy) ភាពមិនប្រាកដក្នុងការផ្ញើសារនៅខណៈពេលការបង្កើតទ្រឹស្តីនៃការទំនាក់ទំនងយ៉ាងសំខាន់ ។

របៀបនៃការប្រាស្រ័យទាក់ទង

កែប្រែ

អ្វីទៅជាការប្រាស្រ័យទាក់ទង ?

  1. ការប្រាស្រ័យទាក់ទង គឺជាវិធីដែលមនុស្សផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវគំនិត, ព័ត៌មាន, យោបល់ និង អារម្មណ៍ ។
  2. ការប្រាស្រ័យទាក់ទង គឺជាដំណើរការដែលមនុស្សផ្លាស់ប្តូរព័ត៌មាន ឬសម្តែងគំនិត និង អារម្មណ៍របស់ពួកគេ ។
  3. ការប្រាស្រ័យទាក់ទង គឺជាដំណើរការរបស់មនុស្ស ក្នុងការឆ្លើយតបទៅនឹងអាកប្បកិរិយាជានិមិត្តសញ្ញារបស់មនុស្សដទៃ ។
  4. ការប្រាស្រ័យទាក់ទង គឺជាដំណើរការនៃការបញ្ជូនសារពីអ្នកផ្ញើម្នាក់ទៅកាន់អ្នកទទួលម្នាក់ ។
  5. មនុស្សប្រាស្រ័យទាក់ទងគ្នាភាគច្រើន តាមរយៈការនិយាយនិងការសរសេរ ។ មនុស្សក៏ប្រាស្រ័យទាក់ទងគ្នាតាមរយៈកាយវិការ, ទឹកមុខ និង ជំហរនៃរាងកាយរបស់ខ្លូនផងដែរ ។

ការប្រាស្រ័យទាក់ទង ត្រូវបានបែងចែកជា ២ ប្រភេទធំៗ គឺការប្រាស្រ័យទាក់ទងតាមរយៈភាសា និងតាមរយៈកាយវិការ ។ ការប្រាស្រ័យទាក់ទងមានទម្រង់ ៥ យ៉ាងធំៗគឺ ៖

  • ការប្រាស្រ័យទាក់ទងនៅក្នុងខ្លួនបុគ្គល (Intrapersonal Communication) គឺជាការប្រាស្រ័យ ទាក់ទងដែលកើតឡើងនៅក្នុងអារម្មណ៍ ឬ គំនិតរបស់បុគ្គលដោយមិនចេញវាចា ។ ឧទាហរណ៍ បុរសម្នាក់កំពុងអង្គុយគិតទៅដល់នារីម្នាក់ដែលអង្គុយ ទល់មុខគេ ហើយនារីនោះក៏គិតដល់បុរសនោះដែរ ។ អ្នកទាំង ២ នេះប្រាស្រ័យទាក់ទងគ្នាតាមរយៈអារម្មណ៍ដោយមិនមានការនិយាយគ្នា ឬប្រើកាយវិការឡើយ ។
  • ការប្រាស្រ័យទាក់ទងរវាងបុគ្គលនិងបុគ្គល (Interpersonal Communication) គឺជាការប្រាស្រ័យ ទាក់ទងរវាងមនុស្សម្នាក់និងមនុស្សម្នាក់ទៀត ។
  • ការប្រាស្រ័យទាក់ទងនៅក្នុងក្រុមតូចៗ (Small Group Communication) គឺជាការប្រាស្រ័យទាក់ទងក្នុងចំណោមមនុស្សមួយក្រុមតូច ។
  • ការប្រាស្រ័យទាក់ទងជាសាធារណៈ (Public Communication) គឺជាការប្រាស្រ័យទាក់ទងជាមួយសាធារណជនដូចជាការប្រជុំសិក្ខាសាលា ។
  • ការប្រាស្រ័យទាក់ទងតាមរយៈបណ្តាញព័ត៌មាន (Mass Communication) គឺជាការប្រាស្រ័យទាក់ទងគ្នាតាមរយៈបណ្តាញព័ត៌មាននានាដូចជា កាសែត វិទ្យុ ទូរទស្សន៍ អ៊ីនធ័រណិត ជាដើម ។

វិធីសាស្រ្តនៃការប្រាស្រ័យទាក់ទងគ្នា មានភាពខុសគ្នា ពីវប្បធម៌មួយទៅវប្បធម៏មួយទៀត ហើយការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗគ្នា ត្រូវប្រើវិធីសាស្រ្តផ្សេងៗគ្នាផងដែរ ។ ការប្រាស្រ័យទាក់ទងដែលល្អត្រូវចេះបត់បែន ទៅតាមស្ថានភាពនិងកាលៈទេសៈជាក់ស្តែង ។ គំរូនៃការទំនាក់ទំនង សំដៅទៅលើគំរូនៃគំនិត ធ្លាប់បានពន្យល់អំពីការទំនាក់ទំនង របស់មនុស្ស ។ គំរូសំខាន់ ដំបូងគេបានមកដល់នៅ ឆ្នាំ ១៩៤៩ តាមរយៈលោក ខ្លូដ អែលវុដ ស្ហែនណិន (Claude Elwood Shannon) និង វ័ររ៉ិន វីវ័រ (Warren Weaver) សម្រាប់មន្ទីរពិសោធន៍ បែល ឡែប (Bell Laboratories) គោរពតាមគំនិតគ្រឹះ ការទំនាក់ទំនងគឺជាវិធីមួយ ដែលបញ្ជួននិងទទួលសារ ឬ បញ្ជួនព័ត៌មាន ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែលជាអ្នកទទួល ។

គោលដៅក្នុងការប្រាស្រ័យទំនាក់ទំនង

កែប្រែ

នៅគ្រប់ទំនាក់ទំនងគ្នាសុទ្ធតែមានគោលដៅច្បាស់លាស់ ។ ការទំនាក់ទំនងណាមួយដែលគ្មានគោលដៅច្បាស់លាស់វាជាការចំណាយពេលនិងចំណាយជីវិតឥតប្រយោជន៍ ។ នៅក្នុងទំនាក់ទំនងជាមួយមនុស្សផ្សេងៗគ្នា មានគោលដៅខុសៗគ្នា ។ ការទំនាក់ទំនងខ្លះមានគោលដៅផ្លាស់ប្តូរគំនិតគ្នាខ្លះមានគោលដៅផ្តល់ព័ត៌មានខ្លះមានគោលដៅបញ្ចុះបញ្ចូលនិងខ្លះទៀតមានគោលដៅវាយប្រហារ ។ ការនិយាយដែលមានគោលដៅខុសៗគ្នាគឺត្រូវប្រើវិធីសាស្រ្តខុសៗគ្នា ។ ការនិយាយនៅក្នុងបរិបទខ្លះមិនចាំបាច់ជំនាញច្រើនទេ តែការនិយាយក្នុងបរិបទខ្លះត្រូវការជំនាញនិងមនោសញ្ចេតនាជ្រាលជ្រៅ ។ ជាទូទៅការនិយាយមានគោលដៅមួយចំនួនដូចខាងក្រោម ៖

  • ដើម្បីជជែកគ្នាលេង

ការនិយាយខ្លះមិនមានគោលដៅជាសាច់ការទេគ្រាន់តែជាការជជែកគ្នាលេងធម្មតា ។ ដូចនេះការនិយាយគ្នាមិនចាំបាច់មានការប្រុងប្រយ័ត្នអ្វីច្រើនឡើយ ។ ការនិយាយគ្នានេះគឺគ្រាន់សម្រាប់ការកែកំសាន្តធម្មតាប៉ុណ្ណោះ ។

  • ដើម្បីផ្លាស់ប្តូរគំនិតយោបល់

ការនិយាយគ្នានៅចំណុចនេះមានសារៈសំខាន់សំរាប់គូភាគីទាំងសងខាងដែលអាចរៀនសូត្រពីគ្នាទៅវិញទៅមក ។ ការនិយាយគ្នានេះត្រូវតែមានការយកចិត្តទុកដាក់ចំពោះគ្នាឲ្យបានខ្ជាប់ខ្ជួនដើម្បីឲ្យយើងអាចទាញប្រយោជន៍បានពីគ្នា។ការផ្លាស់ប្តូរគំនិតនេះអាចពាក់ព័ន្ធនិងរឿងរកស៊ីរឿងការងាររឿងជីវិតរឿងសេដ្ឋកិច្ចវប្បធម៍នយោបាយ…។

  • ដើម្បីផ្តល់ព័ត៍មាន

ការនិយាយនៅក្នុងចំណុចនេះមានគោលដៅផ្តល់ព័ត៍មានដល់ភាគីម្ខាងទៀតដែលភាគីម្ខាងជាអ្នកនិយាយច្រើនជាងគេ។អ្នកនិយាយត្រូវចេះផ្តល់ព័ត៍មានឲ្យបានច្បាស់លាស់ដល់ភាគីម្ខាងទៀតជៀសវាងការនិយាយអស់ពេលវេលាច្រើនតែមិនបានលទ្ធផលល្អដោយសារអ្នកស្តាប់មិនយល់ឬយល់មិនច្បាស់។បើយើងចង់ផ្តល់ព័ត៍មានអ្វីមួយទៅឲ្យគេគឺត្រូវផ្តោតទៅលើប្រធានបទនោះបានហើយកុំនិយាយចេញក្រៅច្រើនពេកធ្វើឲ្យគេមានការយល់ច្រលំ។

  • ដើម្បីផ្តល់ឪវាទនិងការអប់រំ

ការនិយាយនៅក្នុងបរិបទនេះមានគោលដៅដើម្បីផ្តល់ការអប់រំឬឱវាទអំពីរ៊ឿងអ្វីមួយជាក់លាក់ដូចជាការអប់រំអំពីការរស់នៅការអប់រំអំពីច្បាប់ការអប់រំអំពីបរិស្ថានអំពីសង្គមជីវិត…។ការនិយាយនៅក្នុងបរិបទនេះទាមទារឱ្យអ្នកនិយាយមានបទពិសោធន៏ចំណេះដឹងនិងជំនាញទើបធ្វើអោយអ្នកស្តាប់អាចយល់បាន។ការនិយាយដើម្បីឱ្យគេយល់ដឹងមិនមែនងាយស្រួលដូចការនិយាយគ្រាន់តែផ្តល់ជាព័ត៌មាននោះទេ។

  • ដើម្បីលួងលោម

ការនិយាយនៅក្នុងបរិបទនេះរឹតតែទាមជំនាញខ្ពស់ជាពិសេសត្រូវប្រើមនោសញ្ជេតនាជ្រាលជ្រៅ។បើខ្វះជំនាញនិងមនោសញ្ជេតនាហើយគឺមិនអាចនិយាយបានជោគជ័យឡើយ។ពេលខ្លះការនិយាយមួយដងក៏មិនទាន់បានសំរេចជោគជ័យដែរទាល់តែប្រើពេលវេលាច្រើនដងនិងមានការអត់ធ្មត់ខ្ពស់បំផុត។មនុស្សខុសៗគ្នាអាចត្រូវការរបៀបលួងលោមខុសៗគ្នាអាស្រ័យលើសេចក្តីត្រូវការជាក់ស្តែងរបស់បុគ្គលម្នាក់ៗ។ ពេលខ្លះការលួងលោមតាមវិធីមួយ មានប្រសិទ្ឋភាពបំផុតជាមួយមនុស្សម្នាក់នេះតែបែរជាគ្មានប្រសិទ្ឋភាពទាល់តែសោះជាមួយមនុស្សដ៏ទៃម្នាក់ទៀត។ដូចនេះវិធីសាស្រ្តក្នុងការនិយាយលួងលោមត្រូវប្រើខុសៗគ្នាទៅតាមតំរូវការជាក់ស្តែងរបស់មនុស្សម្នាក់ៗ។

  • ដើម្បីបញ្ជុះបញ្ជូល

ការនិយាយនៅក្នុងបរិបទនេះត្រូវប្រើវិធីសាស្រ្តនិងជំនាញស្រដៀងគ្នានិងការនិយាយដើម្បីលួងលោមដែរ។ការនិយាយបញ្ជុះបញ្ជូលគឺត្រូវនិយាយយ៉ាងម៉េចដើម្បីឱ្យគេជឿលើអ្វីដែលយើងនិយាយហើយពេលខ្លះក៏មានការនិយាយបំភ័យផងដែរ។ប៉ុន្តែការនិយាយនោះត្រូវតែធ្វើយ៉ាងម៉េចឱ្យគេជឿលើយើង១០០ភាគរយហើយការនិយាយនោះត្រូវតែមានលក្ខណៈសមហេតុផល។

  • ដើម្បីសុំអ្វីមួយ

ការនិយាយក្នុងបរិបទនេះ គឺមានគោលដៅសុំឲ្យគេធ្វើអ្វីមួយឲ្យយើង។ ដូចនេះ ការនិយាយស្តីត្រូវ ប្រើវិធីសាស្រ្តត្រជាក់ និងទន់ភ្លន់ ធ្វើយ៉ាងម៉េចឲ្យគេអាណិត។ នៅពេលគេមានអារម្មណ៍អាណិត ពេលនោះការប្រាស្រ័យទាក់ទងរបស់យើងពិតជាបានជោគជ័យ។

  • ដើម្បីវាយប្រហារ

ការនិយាយនៅក្នុងបរិបទនេះ គឺមានគោលដៅវាយប្រហារទៅលើដៃគូរបស់យើង។ ដូចនេះ ពាក្យពេចន៍ និងភាសា គឺយើងត្រូវប្រើភាសាមួយដែលមានលក្ខណៈម៉ឺងម៉ាត់ និងវាយប្រហារដៃគូររបស់យើង។ ភាសាដែលប្រើ គឺសំដៅវាយចំណុចខ្សោយរបស់គូរបដិបក្ខ។ ភាសាវាយប្រហារនេះ ប្រើច្រើនតាមសា រព៍ត័មាន ឬរវាយអ្នកនយោបាយក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោត…។

  • ដើម្បីការពារខ្លួន

ការនិយាយនៅក្នុងបរិបទនេះ គឺមានគោលដៅការពារខ្លួនទប់ទល់នឹងការវាយប្រហារ ឬការនិយាយមិនពិតពីដៃគូររបស់យើង។ការនិយាយនៅទីនេះ ត្រូវបង្ហាញឲ្យឃើញថាអ្វីដែលគេនិយាយសុទ្ធតែជា ពាក្យមួលបង្កាច់ ឬចោទប្រកាន់ដោយគ្មានមូលហេតុ។ ជាមួយគ្នានេះ យើងក៏ត្រូវលើកបង្ហាញពីភាពត្រឹម ត្រូវ ឬភាពបរិសុទ្ធរបស់យើងផងដែរ។

  • ដើម្បីញុះញង់

ការនិយាយនៅក្នុងបរិបទនេះ មានគោលដៅញុះញង់ឲ្យមានការបះបោរ ការខឹងសំបារ ការបែកបាក់ ឬការបង្ករបញ្ហាណាមួយដល់គូរបដិបក្ខរបស់យើង។ ភាសាដែលប្រើប្រាស់ សុទ្ធតែមានលក្ខណៈញុះញង់ឲ្យអ្នកដ៏ទៃធ្វើអំពើអ្វីមួយដែលមិនល្អ ខាតប្រយោជន៍របស់គេ។

  • ដើម្បីព្រមាន

ការនិយាយនៅក្នុងបរិបទនេះ មានគោលដៅធ្វើការព្រមានដល់គូរបដិបក្ខ កុំឲ្យធ្វើអ្វីមួយ ឬត្រូវធ្វើអ្វីមួយតាមការចង់បានរបស់យើង។ នៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាក្នុងវិស័យជំនួញ និងនយោបាយដែរ ការប្រើប្រាស់ភាសាព្រមាននេះ កើតមានជារឿយៗហើយទទួលបានផលល្អផងដែរ។ យើងអាចធ្វើការព្រមានគេបាន ទាល់តែយើងមានប្រៀបខ្លាំង ប្រៀបឈ្នះលើគូរបដិបក្ខក្នុងរឿងអ្វី មួយ។ បើយើងខ្សោយ ការព្រមានរបស់យើង នឹងមិនមានប្រសិទ្ឋភាពឡើយ ហើយធ្វើឲ្យយើងអស់តំលៃ និងអស់ឥទ្ឋិពលថែមទៀតផង។

  • ដើម្បីបង្ហាញឥទ្ឋិពល

ការនិយាយក្នុងបរិបទនេះ មានគោលដៅបង្ហាញដល់អ្នកដទៃឲ្យឃើញថាគេជាមនុស្សពូកែ មានការចេះដឹង ឬមានអំណាចនៅក្នុងសង្គម។ ការនិយាយនេះ ចង់ឲ្យអ្នកដទៃគោរព កោតខ្លាច និងប្រតិបត្តិ តាមគេ។ ការនិយាយខ្លះ ដើម្បីពង្រីកឥទ្ឋិពលដែលមានតិចឲ្យបានច្រើន ឬបង្ហាញឥទ្ឋិពលដែលមិនមាន អ្នកណាដឹង ឲ្យគេដឹង ។ល។

  • ដើម្បីបំភ័យ

ការនិយាយក្នុងបរិបទនេះ មានគោលដៅជាចំបង ធ្វើការបំភិតបំភ័យដល់មនុស្សម្នា ដើម្បីឲ្យខ្លួនគេទទួលបានប្រយោជន៍អ្វីមួយ ឬរារាំងនរណាម្នាក់ ឬក្រុមណាមួយ កុំឲ្យធ្វើអ្វីមួយដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់គេ។ ភាសាបំភ័យ ច្រើនតែលើកឡើងថា “បើអ្នកឯង មិនធ្វើរឿងនេះ ឬមិនឈប់ធ្វើ រឿងនោះទេ នឹងមានរឿងអាក្រក់ណាមួយកើតឡើងជាមិនខាន”។

  • ដើម្បីបំផ្លាញអ្នកដទៃ

ការនិយាយក្នុងបរិបទនេះ មានគោលដៅដើម្បីទំលាក់កំហុស ឬចោទប្រកាន់អ្នកណាម្នាក់ ឬក្រុមណាមួយ ដើម្បីឲ្យជននោះទទួលទុក្ខទោសពីការចោទប្រកាន់របស់យើង។ ការនិយាយចោទប្រកាន់នេះ មានគោលដៅបង្កមហន្តរាយដល់គេ ដូចជាចោទថាគេជាចោរ ជាឃាតករ ជាឧក្រិដ្ឋជន…។ ការនិយាយ នេះ ធ្វើឡើងដើម្បីបំផ្លាញនរណាម្នាក់ ឬក្រុមណាមួយដែលគេមិនចូលចិត្ត។ ជារួមមក យើងសង្កេតឃើញថាការនិយាយមានគោលដៅច្រើនបែបច្រើនយ៉ាង។ ការនិយាយខ្លះ មានគោលដៅតែមួយ តែការនិយាយខ្លះទៀតមានគោលដៅច្រើនក្នុងពេលតែមួយក៏មាន។ ដូចនេះ យើង ត្រូវចេះសង្កេតមើលការនិយាយនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីយើងអាចឆ្លើយតបទៅវិញបានតាម ទិសដៅ ឬអ្វីដែលគេចង់បាន។

ការនិយាយទៅកាន់ទីសាធារណៈជន

កែប្រែ

ការនិយាយនៅទីនេះ គឺសំដៅទៅលើការនិយាយទៅកាន់ក្រុមមនុស្ស មានដូចជា ពេលធ្វើបទ បង្ហាញនៅក្នុងអង្គប្រជុំ នៅក្នុងសិក្ខាសាលា សន្និសិទ…។ ការនិយាយមនុស្សម្នាក់ទល់ម្នាក់ ឬពីរ បីនាក់ មានលក្ខណ:ងាយស្រួលជាងការនិយាយទៅកាន់មនុស្សច្រើន។ ជាទូទៅ ដើម្បីឲ្យការនិយាយរបស់យើងទៅកាន់ក្រុមមនុស្សទទួលបានលទ្ឋផលល្អ យើងត្រូវប្រកាន់ខ្ជាប់នូវចំណុចមួយចំនួនដូចខាងក្រោម នេះ :

  • មានចំណេះដឹងអំពីប្រធានបទ

ដើម្បីឲ្យការនិយាយរបស់យើងទទួលបានជោគជ័យ យើងត្រូវមានចំណេះដឹងគ្រប់គ្រាន់អំពីប្រធានបទដែលយើងត្រូវនិយាយ។ បើគ្មានចំណេះដឹងពីប្រធានបទដែលត្រូវនិយាយទេ នោះការនិយាយ របស់យើងពិតជាជួបបរាជ័យមិនខាន។ ការដែលយើងមានចំណេះដឹងពីប្រធានបទ ធ្វើឲ្យយើងអាចផ្តល់ ការពន្យល់ដល់អ្នកចូលរួមស្តាប់បានច្បាស់លាស់ និងអាចត្រួតត្រានូវសភាពការណ៍បាន។

  • ត្រៀមរៀបចំឲ្យបានល្អ

ការត្រៀមរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមប្រធានបទ ក៏ជាកត្តានាំឲ្យការនិយាយ របស់យើងទទួលបានជោគជ័យផងដែរ។ ការដែលយើងមានត្រឹមតែចំណេះដឹងអំពីរឿងអ្វីមួយមិនទាន់ គ្រប់គ្រាន់ទេ គឺត្រូវមានការរៀបចំឯកសារឲ្យបានល្អ ទើបធ្វើឲ្យការនិយាយរបស់យើងទទួលបានជោគ ជ័យ។ មានករណីច្រើនណាស់ដែលអ្នកមានជំនាញខាងប្រធានបទអ្វីមួយ ត្រូវជួបបញ្ហានូវពេលដែល ថ្លែងទៅកាន់ក្រុមមនុស្សដោយសារតែខ្លួនមិនបានត្រៀមលក្ខណ:ទុកជាមុនអំពីប្រធានបទនោះ។ ការត្រៀមលក្ខណ: អាចកត់ត្រានូវចំណុចអ្វីខ្លះដែលត្រូវនិយាយ និងចំណុចសំខាន់ដែលត្រូវលើក ឡើង ដោយធ្វើយ៉ាងណាឲ្យសមស្របទៅនឹងតំរូវការជាក់ស្តែង និងឆ្លើយតបបានចំពោះស្ថានការណ៍នា ពេលនិយាយនោះ។ ការនិយាយដោយគ្មានការត្រៀមទុកនូវចំណុចសំខាន់ៗ ធ្វើឲ្យការនិយាយនោះមិន សូវចំចំណុច ខាតពេលវេលា និងធ្វើឲ្យអ្នកស្តាប់មានការធុញទ្រាន់។

  • គោរពពេលវេលា

ការគោរពពេលវេលាក្នុងការនិយាយ ក៏ជារឿងសំខាន់ផងដែរ ព្រោះការនិយាយដែលគ្មានការគោ រពពេលវេលា ធ្វើឲ្យការនិយាយនោះមិនសូវមានខ្លឹមសារ ដោយសារតែការនិយាយមិនចំគោលដៅ ហើយធ្វើឲ្យអ្នកស្តាប់ធុញទ្រាន់នឹងការនិយាយផងដែរ។ ការនិយាយមានពេលវេលាត្រឹមត្រូវ មិនតិចពេក ឬច្រើនពេក ធ្វើឲ្យអ្វីៗប្រព្រឹត្តទៅដោយរលូន។

  • មានភាពស្វាហាប់

ការនិយាយក៏ត្រូវតែមានភាពស្វាហាប់ មិនស្ពឹកស្រពន់ ឬរយីករយាក។ ការនិយាយដោស្វាហាប់ បង្កើតចំណាប់អារម្មណ៍ពីអ្នកស្តាប់ និងធ្វើឲ្យអ្នកស្តាប់ឆាប់ងាយយល់។ អ្នកនិយាយស្ពឹកស្រពន់ ឬនិយាយដូចអត់បាយច្រើនថ្ងៃ គែធ្វើឲ្យអ្នកស្តាប់ធុនទ្រាន់ និងមិនយល់អ្វីទាំងអស់។ អ្នកខ្លះត្រូវនិយាយពន្យល់ប្រធានបទ តែបែរជាអាន ឬសូត្រពាក្យពេចន៍ទាំងនោះតែម្នាក់ឯង ដោយគ្មានចាប់អារម្មណ៍ពីអ្នកស្តាប់ឡើយ ធ្វើឲ្យអ្នកស្តាប់ទៅជាងងុយដេក ឬធុញទ្រាន់យ៉ាងខ្លាំង។ ការ ស្វាហាប់របស់យើង ធ្វើឲ្យការនិយាយរបស់យើងគួរឲ្យចង់ស្តាប់ និងធ្វើឲ្យអ្នកស្តាប់ផ្ចង់គំនិតរបស់គេមក លើការនិយាយរបស់យើង។

  • ភាពជាអ្នកដឹកនាំ

នៅពេលនិយាយអ្វីមួយ យើងត្រូវបង្ហាញគេឲ្យឃើញថា យើងជាអ្នកចេះដឹងជាងគេក្នុងរឿងនេះ គឺ ថាយើងជាអ្នកនាំគេឲ្យយល់ដឹងពីរឿងនេះ។ បើយើងនិយាយអំពីអ្វីមួយហើយយើងបែរជាឲ្យអ្នកស្តាប់ដឹក នាំយើងក្នុងរឿងនេះវិញ ធ្វើឲ្យអ្នកស្តាប់អស់ជំនឿ ជាហេតុធ្វើឲ្យការនិយាយរបស់យើងទទួលបរាជ័យ។

  • ចេះភាសាស្ទាត់ជំនាញ

ការដែលចេះតែនិយាយចេញពីមាត់ មិនទាន់គ្រប់គ្រាន់ទេ គឺត្រូវមានជំនាញក្នុងការនិយាយ ក្នុង ការពន្យល់បកស្រាយ និងដោះស្រាយបញ្ហានានា ដើម្បីឲ្យអ្នកស្តាប់ងាយយល់ និងទទួលបានព័ត៍មាន បទពិសោធន៍ ឬចំណេះដឹងពីយើងបានភ្លាមៗ។

  • មានទំនាក់ទំនងល្អជាមួយអ្នកចូលរួម

អ្នកនិយាយក៏ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកស្តាប់ផងដែរ ដើម្បីឲ្យពួកគេដាក់កាយ និងចិត្ត ស្តាប់យើង។ បើអ្នកនិយាយចេញមកវាយឬក លើកតំកើងខ្លួន ឬមិនពេញចិត្តចំពោះអ្នកស្តាប់ នោះធ្វើឲ្យ ការនិយាយរបស់យើងទៅជាគ្មានប្រយោជន៍ ព្រោះកាលណាគេមិនចូលចិត្តយើងហើយ គេមិនស្តាប់ យើងនិយាយដែរ ទោះជាយើងនិយាយល្អយ៉ាងណាក៏ដោយ។ ដូចនេះ អ្នកនិយាយត្រូវតែមានទំនាក់ទំនងល្អ និងអាកប្បកិរិយាល្អ នៅក្នុងពេលនិយាយជាមួយ អ្នកស្តាប់។ បើយើងលើកខ្លួនខ្ពស់់ហួសពីអ្នកស្តាប់ហើយ ការនិយាយស្តីរបស់យើងពិតជាបរាជ័យមិន ខាន។

  • បញ្ជេញសំលេងច្បាស់លាស់

នៅក្នុងការនិយាយ យើងត្រូវបញ្ចេញសូរសំលេងឲ្យបានច្បាស់លាស់ ដើម្បីឲ្យអ្នកស្តាប់ងាយ ស្តាប់ និងងាយយល់។ រឿងល្អៗ និងមានប្រយោជន៍ទាំងឡាយ និងទៅជាឥតប្រយោជន៍ និងឥតខ្លឹមសារ ប្រសិនបើការនិយាយរបស់យើងមិនច្បាស់។ ដូចនេះ ទោះជាយើងមានប្រធានបទល្អៗ និងមានវិធីសាស្រ្តពិសេសៗក្នុងការពន្យល់បកស្រាយយ៉ាងណាក៏ដោយ ក៏វាមិនមានផលប្រយោជន៍អ្វីដែរ ព្រោះយើង និយាយទៅគេស្តាប់មិនបាន។

  • ត្រួតត្រាអារម្មណ៍/ស្ថានការណ៍ឲ្យបានល្អ

នៅពេលនិយាយ យើងត្រូវចេះត្រួតត្រាអារម្មណ៍របស់យើងឲ្យបានល្អ ទោះជាមានរឿងអ្វីកើត ឡើងក៏ដោយ ដូចជាមានការផ្ទុះកំហឹងពីអ្នកស្តាប់ មានប្រតិកម្មខ្លាំងពីអ្នកស្តាប់ ឬការនិយាយរបស់យើង មិនសូវបានល្អក៏ដោយ ក៏យើងត្រូវត្រួតត្រាអារម្មណ៍ និងស្ថានការណ៍ឲ្យនៅជាធម្មតា។ ការបរាជ័យក្នុង ការត្រួតត្រាអារម្មណ៍ និងស្ថានការណ៍ ធ្វើឲ្យការនិយាយរបស់យើងត្រូវបរាជ័យផងដែរ។ ដូចនេះ ការចេះ ត្រួតត្រាអារម្មណ៍ និងស្ថានការណ៍ ជួយឲ្យយើងអាចនិយាយបានល្អ និងទទួលបានជោគជ័យក្នុងការប្រា ស្រ័យទាក់ទងផងដែរ។ ជារួមមក ដើម្បីឲ្យការនិយាយទៅកាន់ក្រុមមនុស្សបានទទួលជោគជ័យ យើងត្រូវប្រតិបត្តិតាមចំ ណុចដែលបានរៀបរាប់ខាងលើនេះ ហើយជាមួយគ្នានេះដែរ គឺយើងត្រូវមានការបត់បែនតាមកាល:ទេ ស: និងពេលវេលាជាក់ស្តែងផងដែរ។ ការដែលយើងប្រតិបត្តិតាមទ្រឹស្តីខ្ជាប់ខ្ជួន១០០ភាគរយ ដោយមិន ចេះបត់បែនតាមកាល:ទេ ស: ក៏មិនមែនជាប្រការល្អនោះដែរ ព្រោះអ្វីៗសុទ្ឋតែមានការប្រែប្រួល និងខុស ប្លែកៗពីគ្នា។ ដើម្បីឲ្យអ្វីៗទទួលបានលទ្ឋផលល្អ គឺយើងត្រូវបូកផ្សំរវាងទ្រឹស្តី បទពិសោធន៍ និងការជាក់ ស្តែង។

  1. ១,០ ១,១ Crag, Robert T. (1999). Communication Theory as a Field. International Communication Association. http://www.colorado.edu/communication/meta-discourses/Bibliography/Craig%20(1999)/CTasaField.html។ បានយកមក 12.07.2011. 
  2. Shannon, Claude Elwood (July and October, 1948). A Mathematical Theory of Communication. The Bell System Technical Journal. pp. 55. http://cm.bell-labs.com/cm/ms/what/shannonday/shannon1948.pdf។ បានយកមក 11.04.2011.  Archived 1998-07-15 at the វេយប៊ែខ ម៉ាស៊ីន.
  3. Dainton, Marianne; Elain D. Zellei and others (2011). Applying Communication Theory for Professional Life. Sage Publications. pp. 247. ល.ស.ប.អ. 1-4129-7691-X. http://www.sagepub.com/upm-data/4983_Dainton_Chapter_1.pdf។ បានយកមក 11.04.2011. 

Further reading

កែប្រែ
  • Chandler, Daniel. Transmission Model of Communication (1994). Daniel Chandler, 1994. Web. 10 October 2009.
  • Goffman, Erving. The Presentation of Self in Everyday Life. New York, NY: Anchor/Doubleday, 1959. 73.
  • Lanham, Richard A. Analyzing Prose' 2nd (2003): 7, 10.
  • Littlejohn, S. W.,Theories of human communication. 7th edition, Belmont, CA: Wadsworth, 2002.
  • Emory A Griffin, A first look at communication theory. 3rd edition, New York: McGraw-Hill, 1997. ISBN 0-07-022822-1
  • Miller, K., Communication Theories: Perspectives, processes, and contexts. 2nd edition. New York: McGraw-Hill, 2005.
  • Werner, E., "Cooperating Agents: A Unified Theory of Communication and Social Structure", Distributed Artificial Intelligence, Vol. 2, L. Gasser and M. Huhns, eds., Morgan Kaufmann and Pitman Press, 1989. Abstract Archived 2007-03-17 at Archive.is
  • Werner, E., "Toward a Theory of Communication and Cooperation for Multiagent Planning", Theoretical Aspects of Reasoning About Knowledge: Proceedings of the Second Conference, Morgan Kaufmann Publishers, pp. 129–143, 1988. Abstract Archived 2011-07-14 at the វេយប៊ែខ ម៉ាស៊ីន. PDF
  • Robert, Craig T. "Communication." Encyclopedia of Rhetoric (2001): 125.
  • Rothwell, J. Dan. "In the Company of Others: an introduction to communication." 3rd Edition, New York, NY; Oxford University Press, 2010. 11-15.
  • A First Look At Communication Theory by Em Griffin (Published by McGraw-Hill)
  • Communication Theory: Epistemological Foundations by James A. Anderson
  • Communication Theories: Origins, Methods and Uses in the Mass Media (5th Edition) by Werner J. Severin and James W. Tankard
  • Theories of Human Communication (9th Edition) by Stephen W. Littlejohn and Karen A. Foss
  • Communication: Theories and Applications by Mark V. Redmond
  • Communication Theories: Perspectives, Processes, and Contexts by Katherine Miller
  • Communication Theory: Media, Technology and Society by David Holmes
  • Building Communication Theory by Dominic A. Infante, Andrew S. Rancer, and Deanna F. Womack
  • The Communication Theory Reader by Paul Cobley
  • Clarifying Communications Theories: A Hands-On Approach by Gerald Stone, Michael Singletary, and Virginia P. Richmond
  • An Introduction to Communication Theory by Don W. Stacks, Sidney R. Hill, and Mark, III Hickson
  • Introducing Communication Theory by Richard West and Lynn H. Turner
កែប្រែ

ទំព័រគំរូ:Communication studies ទំព័រគំរូ:Social sciences-footer