ធនធានដែលមិនកកើតឡើងវិញ

ធនធានដែលមិនកកើតឡើងវិញ គឺ​ជាប្រភព​ធនធាន​ធម្មជាតិ ដែល​ត្រូវ​បាន​ប្រើប្រាស់​​យ៉ាង​​លឿន​​ជាង​ការ​បង្កើត​ឡើង​វិញ​របស់ធម្មជាតិ។ វាមិន​អាច​កកើត ឬ​ត្រូវ​បាន​ផលិត​ឡើង​វិញ នៅ​លើ​ក្នុង​អត្រា​មួយ​ដែល​អាច​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​យ៉ាង​ឆាប់រហ័ស​របស់​មនុស្ស​ បាន​នោះ​ទេ។ នៅ​ពេល​ដែល​គេ​ប្រើវាអស់​ ពេល​នោះ​តម្រូវ​ការ​នា​ពេល​អនាគតនឹង​​ត្រូវ​បាន​កាត់ផ្ដាច់​។ យើង​ក៏​ត្រូវ​ពិចារណា​ផង​ដែរថា​ ​ធនធានដែលមិនកកើតឡើងវិញ​ គឺ​ជា​ធនធាន​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​លឿន​ជាង​កម្រិត​ដែល​ធម្មជាតិ​អាច​បង្កើត​ឡើង​វិញ​។ ឥន្ធនៈ​ផូស៊ីល (ដូច​ជា ធ្យូង​ថ្ម, ប្រេងកាត និងឧស្ម័ន​ធម្មជាតិ)​, ប្រភេទ​នៃ​ថាមពល​​នុយ​ក្លេ​អ៊ែ​រ (អ៊ុយ​រ៉ា​ញ៉ូ​ម) និង​​សិលាដែលជ្រាប​ទឹក​បាន​​ គឺ​ជា​ឧទាហរណ៍នៃ​​​ធនធានដែលមិនកកើតឡើងវិញ។ ធនធាន​ដូច​ជា ឈើហុប​ (នៅ​ពេល​ប្រមូល​ផល​ប្រកបដោយ​និរន្ត​ភាព​) ឬ លោហៈ (ត្រូវ​ដែល​អាចកែ​ច្នៃ​បាន) ត្រូវ​បាន​ចាត់​ទុក​ជា ធនធាន​ដែល​ក​កើតឡើងវិញ។[១]

ធ្យូង​ថ្ម ត្រូវ​បាន​កើត​ឡើង​​​ក្នុង​ពេល​រាប់​លាន​ឆ្នាំ​មក​ហើយ​ ត្រូវ​បាន​ប្រមូល​ផល​បាន​ច្រើន​និង​ឆាប់​រហ័ស​ជា​ជាង​ធម្មជាតិ​អាច​បង្កើតបាន​​​ជា​ថ្មី​ទៀត​។​

មើលផងដែរ​ កែប្រែ

ឯកសារ​យោង​ កែប្រែ

តំណភ្ជាប់ខាងក្រៅ​ កែប្រែ