ចំពោះវត្តមានធម៌សាលា ឬសាលាធម៌ ដែលជាជម្រករបស់អ្នកដំណើរគាថា ១២២ ដល់១២៦នៃសិលាចារឹកប្រាសាទតាព្រហ្មបានឱ្យដឹងថា នៅតាមដងផ្លូវនានានៃព្រះរាជណាចក្រកម្ពុជាបុរាណមានធម៌សាលាចំនួន ១២១ ដែលសម្រាប់ឱ្យប្រជាជនស្នាក់អាស្រ័យនៅជាបណ្តោះអាសន្នក្នុងការធ្វើដំណើរពីភូមិមួយទៅភូមិមួយទៀត ឬពីខេត្តមួយទៅខេត្តមួយទៀត។ នៅក្នុងធម៌សាលានីមួយៗអ្នកដំណើរអាចមានភ្លើងបំភ្លឺបានទៀតផង។ តាមសិលាចារឹកប្រាសាទតាព្រហ្មមានខ្លឹមសារថា នៅតាមដងផ្លូវនានាពីយសោធរបុរៈ(រាជធានីក្នុងសម័យព្រះបាទយសោវរ្ម័នទី១ ដែលមានភ្នំបាខែងជាចំណុចកណ្តាល)ទៅក្រុងចម្ប៉ាសាក់(ប្រាសាទវត្តភូ) ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានកសាងសាលាដំណាក់ចំនួន ៤៧ ដោយមានភ្លើងសម្រាប់បំភ្លឺផង។ ពីរាជបូរី ដល់ជ័យវតី ហើយពីនេះដល់ជ័យសិង្ហវតីហើយពីទីនេះដល់ជ័យវិរវតី ហើយពីនេះដល់ជ័យរាជគិរី ហើយពីនេះសុវីរបុរី ហើយពីក្រុងនេះដល់យសោធរបុរមានសាលាដំណាក់៤៤ដោយមានប្រដាប់សម្រាប់បង្កាត់ភ្លើង។ មានដំណាក់មួយនៅសូយ្យបរវ័ត(ភ្នំជីសូរ្យ) មួយនៅស្រីវិជយាទិត្យបុរៈ មួយនៅកល្យណសិទ្ធិក។រួមទាំងអស់មាន១២១។ តាមសិលាចារឹកប្រាសាទព្រះខ័នបានឱ្យដឹងថាពីរាជធានីអង្គរទៅនគរចម្ប៉ាមានជម្រកសម្រាប់អ្នកសំណើរចំនួន ៥៧ ពីរាជធានីអង្គរទៅភិមាយមានដំណាក់ចំនួន ១៧ ហើយ៤៤ទៀតកសាងតាមផ្លូវនានាឆ្លងកាត់ពីរាជធានីទៅខេត្តមួយចំនួន ដែលយើងពុំស្គាល់ដូចជាផ្លូវមួយទៅភ្នំជីសូរ្យនិងមានខ្លះទៀតមិនស្គាល់ទីតាំងជាក់លាក់[១]

ឯកសារយោង កែប្រែ

  1. ប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងរដ្ឋនាសម័យអង្គរពីសតវត្សរ៍ទី៩ដល់សតវត្សរ៍១៤ សាស្រ្តាចារ្យបណ្ឌិតមីសែល ត្រាណេ ឆ្នាំ២០១៤ ទំព័រទី១០៤