ធម្មរាជាទី៤អង្គឯម (អង់គ្លេស: Dhamma Reachea IV) or (Ang Iem) (ប្រ.ស|គ.ស ១៧០៦-១៧៤៧) រជ្ជកាលគ្រងរាជ (គ.ស ១៧៤៧-៥ខែ) ព្រះអង្គឯម ដែលត្រូវជាបុត្រច្បងរបស់ ព្រះធម្មរាជាទី៣ ទ្រង់ឡើងសោយរាជបន្តពីព្រះបិតា នៅរាជធានីឧដុង្គ ក្នុងឆ្នាំ ១៧៤៧ នៃគ.សករាជ ដែលមានព្រះនាមពេញហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីធម្មរាជា ព្រះបរមបរពិត្រ"[]

ធម្មរាជាទី៤

រជ្ជកាល ១៧៤៧ (៥ខែ)

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៧៤៧
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីធម្មរាជា

ព្រះបរមបរពិត្រ

មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ធម្មរាជាទី៣
(រជ្ជកាលទី៣)
រាជបន្ត រាមាធិបតីទី២
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៧០៦
បុត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៧៤៧
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

រដ្ឋប្រហារយោធា

កែប្រែ

Military coup d'état

ព្រះធម្មរាជាទី៤ ទ្រង់ឡើងសោយរាជបន្តពីព្រះបិតារបស់ទ្រង់ ធម្មរាជាទី៣ បានតែ ៥ខែ ប៉ុនណោះ ព្រះអង្គក៏ត្រូវបាន ព្រះអនុជ (ប្អូន) របស់ខ្លួនគឺ អង្គហុីង ដែលមានមាតាដ៏ទៃពីគ្នា ធ្វើរដ្ឋប្រហារយោធាហើយធ្វើឃាតក្នុងឆ្នាំ ១៧៤៧ នៃគ.សករាជ ។ ក្រោយពេល ព្រះអង្គហុីង ដែលមានមាតាជាអ្នកម្នាងសៀម ធ្វើឃាតព្រះរាមរបស់ខ្លួនបានសម្រេច ទ្រង់មិនអាចឡើងសោយរាជជាផ្លូវការណ៍បានទេ ព្រោះក្រុមមន្ត្រីបានយកគ្រឿងបញ្ចកកុធភណ្ឌទៅលាក់ទុក ដូចនេះអង្គហុីងត្រូវស្វែងរកគ្រឿងសម្រាប់ឡើងសោយរាជជាមុនសិន ទើបអាចឡើងគ្រងរាជជាផ្លូវការណ៍បាន អំឡុងពេលមិនអាចឡើងគ្រងរាជបាន ព្រះអង្គយ៉ង និង បុត្ររបស់ទ្រង់អង្គជ័យ បានលើកទ័ពបង្កប់ ២០,០០០ (២មុឺននាក់) វាយចូលរាជធានីឧដុង្គ ច្បាំងធ្វើឃាត ព្រះអង្គហុីងក្នុងពេលនោះទៅ ដោយរាជធានីឧដុង្គពោពេញទៅដោយចម្បាំងដណ្ដើមរាជ ក្រុមមន្ត្រីក៏នាំ ព្រះអង្គស្ងួន ដែលជាបុត្រាពៅរបស់ព្រះធម្មរាជាទី៣ នាំភៀសខ្លួនទៅកាន់នគរសៀម ចំណែកឯ ព្រះអង្គទងទី២ ដែលជាបុត្ររបស់ ពញ្ញាយ៉ង ទ្រង់ពេលនោះមិនបានស្នាក់នៅរាជធានីឧដុង្គនោះទេ ទ្រង់បានស្នាក់នៅនគរសៀម ខេត្តបស្ចិមបុរី ។ ក្រុមមន្ត្រីបានបកសំបុត្រទូលទៅ ព្រះអង្គទងទី២ អំពីព្រះអង្គហុីង ដែលបានធ្វើរដ្ឋប្រហារយោធា ធ្វើឃាតព្រះមហាក្សត្រ ធម្មរាជាទី៤ រួមជាមួយ ឧទ័យរាជាទី២ ហើយអំឡុងពេលនេះ ព្រះសត្ថាទី២ អង្គយ៉ង បានលើកទ័ពវាយចូលរាជធានីឧដុង្គដណ្ដើមយករាជបល្ល័ងដូចគ្នា ក្រុមមន្ត្រីជម្រាបដូចនេះហើយ ព្រះអង្គទងទី២ ដែលមានឋានៈ ជាមហាឧបរាជ បានប្រមូលទ័ពបានចំនួន ៤០,០០០ (៤មុឺននាក់) ចូលច្បាំងបណ្ដេញព្រះអង្គយ៉ង ចេញពីរាជធានីឧដុង្គ និងបានធ្វើឃាត អង្គជ័យដែលជាបុត្ររបស់ ព្រះអង្គយ៉ង ។ ព្រះអង្គយ៉ង ដែលតូចចិត្តច្បាំងចាញ់ព្រះអង្គទងទី២ ហើយបុត្ររបស់ខ្លួនបានច្បាំងស្លាប់ផងនោះ ទ្រង់ក៏ធ្វើអត្តឃាត (សម្លាប់ខ្លួន) ក្នុងឆ្នាំ ១៧៤៩ នៃគ.សករាជ ។ ក្រោយពេលរដ្ឋប្រហារដណ្ដើមរាជបានបញ្ចប់ ក្រុមមន្ត្រីក៏លើកព្រះអង្គទងទី២ ឱ្យឡើងសោយរាជនៅរាជធានីឧដុង្គ ក្នុងឆ្នាំ ១៧៤៧ នៃគ.សករាជ ដែលទ្រង់មានព្រះនាមក្នុងរាជថា ព្រះបាទសម្ដេច ព្រះអង្គទងរាជាធិរាជ រាមាធិបតី ដែលត្រូវបានក្រុមប្រវត្តិវិទូកម្ពុជា ហៅសម្គាល់ថា រាមាធិបតីទី២ ។[]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ធម្មរាជាទី៤
(គ.ស ១៧០៦-១៧៤៧)
មុនដោយ
ធម្មរាជាទី៣ (រជ្ជកាលទី៣)
រាជាណាចក្រកម្ពុជា
(១៧៤៧-៥ខែ)
តដោយ
រាមាធិបតីទី២

ឯកសារយោង

កែប្រែ
  1. Louis Cheminais (1960) Le Cambodge, Publisher: Impr. nouvelle d'Extrême-Orient; stamped: A. Maisonneuve, Paris, Original from the University of Michigan p.534
  2. Achille Dauphin-Meunier (1965) Le Cambodge de Sihanouk: ou, De la difficulté d'être neutre, Publisher: Nouvelle Éditions latines, Original from the University of Michigan p.186