ព្រះបាទធម្មាអនុរថ ទ្រង់ជាស្ដេចនៃម៉ាឡានប្រទេស។

ធម្មាអនុរថ
ព្រះបាទ
រាជ្យមុនមិនស្គាល់
រាជ្យបន្តមិនស្គាល់
ប្រសូតមហានគរ
សុគតមហានគរ

ប្រវត្តិទាក់ទងចារក្នុងពង្សាវតារខ្មែរ

កែប្រែ
  • ពង្សាវតារវត្តកោកកាក ​និយាយ​ដំណាលអំពី​ព្រះ​ធម្មាអនុរថ​ ​ស្ដេច​ប្រទេស​លាវ​ ​កាលបើ​ឃើញ​តែ​សំពៅ​មួយ​ត្រលប់​ទៅ​ដល់​នគរ​ ​ហើយ​សំពៅ​មួយទៀត​បាត់​ដំណឹង​សូន្យឈឹង​ ​ព្រះ​អង្គ​មាន​ក្ដី​កង្វល់​មួហ្មង​ ​ចាត់​ឲ្យ​មន្ដ្រី​តូច​ធំ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ ​យូរ​ឆ្នាំ​ក្រោយមក​ ​ទើប​លេច​ឮដំណឹង​ដល់​ព្រះ​អង្គ​ថា​ ​សំពៅ​ដែល​បាត់​នោះ​បាន​ទៅ​ទើរ​នៅ​ឯ​ស្រុក​ខ្មែរ។​ ​ព្រះ​អង្គ​គង់​លើ​សេះ​ហោះ​ ហើយ​នាំ​ពល​សេនា​អាមាត្យ​ប្រមាណ​បី​នាក់​ ​ធ្វើ​ដំណើរ​សំដៅ​តំរង់ទៅ​ប្រទេស​កម្ពុជា។​ ​ទៅ​ដល់​មហានគរ​ ព្រះ​ធម្មាអនុរថ​ស៊ើបសួរ​រក​សម្ដេច​សង្ឃរាជ​ ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក។​ ​ដឹង​អស់​សេចក្ដី​ហើយ​ ​ព្រះ​អង្គ​ដើរ​សំដៅ​ទៅ​វត្ដ​បញ្ចេញ​មហិទ្ធិឫទ្ធិ​របស់​ខ្លួន​ឲ្យ​គេ​ខ្លាច​ កោត​ស្ញប់ស្ញែង​ ​ព្រះ​អង្គ​ឡើងឈរ​លើ​ដុំ​ថ្ម​មួយ​ផ្ទាំង​ធំ​ ​ហើយ​បង់ជំទាញ​បាញ់នោម​ដាក់​ថ្ម​នោះ​ទាល់តែ​បាក់​ជា​ពីរ។​ ​ព្រះសង្ឃ​ក្នុង​វត្ដ​ឃើញ​ព្រឹត្ដិការណ៍​មិន​ស្រួល​ដូច្នេះ​ ​ភ័យ​តក្កមា​ស្លន់ស្លោរ​រត់​ទៅ​ទូល​ប្រាប់​សម្ដេច​សង្ឃរាជ​តាម​ដំណើរ។ ​នៅ​ពេល​ដែល​សម្ដេច​សង្ឃរាជ​និមន្ដ​មក​ដល់​ ​ព្រះ​ធម្មាអនុរថ​ ​ប្រកាស​ទូល​លោក​ថា​ ​ខ្លួន​ជា​អ្នក​បំរើ​ស្ដេច​លាវ​ ​ហើយ​មកនេះ​ ​គឺ​ក្នុង​គោលបំណង​ចង់​ទាមទារ​យក​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​កែវមរកត​ ​ព្រះ​អង្គ​បាន​រៀបរាប់​គ្រប់​ចំណុច​ទាំងអស់​តាំងពី​ដើម​រហូត​ចប់​ ​ទូល​ថ្វាយ​សម្ដេច​សង្ឃ​ ​ដោយ​បញ្ជាក់​ថា​របស់​ពិសិដ្ឋ​ទាំងនេះ ​ជា​សម្បត្ដិ​របស់​ព្រះ​អង្គ។​ ​ព្រះ​ធម្មាអនុរថ​ស្នើ​សុំ​ឲ្យ​សម្ដេច​សង្ឃ​និមន្ដ​ទៅ​ទូល​ថ្វាយ​ ព្រះមហាក្សត្រ​ខ្មែរ​ ​ព្រះបាទធនញ្ជ័យគោរពរាជ្យ​តាម​ដំណើរ​ ​និង​សុំ​ឲ្យ​ព្រះ​អង្គ​ប្រគល់​សំពៅ​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​មក​វិញ​ ​ដើម្បី​ជៀសវាង​កុំឲ្យ​មាន​ជំលោះ​ក្លាយ​ទៅជា​សត្រូវ។​ តែ ​ព្រះមហាក្សត្រ​ខ្មែរ​មិន​បាន​យល់​ព្រម​ទៅ​តាម​សំណើ​នេះ​ទេ​ ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្ដេច​លាវ​ខឹង​ខ្ញាល់​យ៉ាង​ខ្លាំង​ ​ហើយ​នឹកគិត​ក្នុង​ចិត្ដ​ថា​ ​ខ្លួន​មាន​ឫទ្ធានុភាព​អំណាច​ ​លទ្ធភាព​គ្រប់​បែប​នឹង​ប្រហារជីវិត​ខ្មែរ​ទាំងអស់​ក្នុង​នគរ។​ ​តែ​ដោយ​ភ័យ​ខ្លាច​ទទួល​ជាប់​កម្ម​ពៀរ​វេរា​ ​ព្រះ​អង្គ​មិន​ចង់​បង្កបង្កើត​ ​ប្រព្រឹត្ដ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​របៀប​នេះ​ឡើយ។ ​ព្រះ​អង្គ​ សំរេចចិត្ដ​ត្រឹមតែសំដែង​បដិហារ​បញ្ចេញ​ឫទ្ធិ​ឲ្យ​ខ្មែរ​ឃើញ​ញាប់​ញ័រ​ ​តក់ស្លុត​បាក់បប​ប៉ុណ្ណោះ​បាន​ហើយ​ ស្ដេច​លាវ​ក៏​ស្រែក​បន្លឺ​លាន់ឮ​ថា​ ​«បើ​មិន​ព្រម​ប្រគល់​ព្រះ​ត្រៃបិដក​ទេ​ ​នោះ​ព្រះ​អង្គ​នឹង​កាត់​ប្រហារ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់! ហើយ​បើ​មិន​ជឿ​ទេ​ ​ចាំ​សំឡឹង​មើល​គ្រប់​គ្នា​ទៅ​ចុះ!»។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ​ស្ដេច​លាវ​ចាប់​យក​កំបោរ​មក​លាប​លើ​ចុង​ដាវ​ ​(ពង្សាវតារ​វត្ដ​កោកកាក​បញ្ជាក់​ថា​ ​ស្ដេច​លាវ​យក​ឈើ​មក​ធ្វើ​ដាវ) បន្ទាប់​មក​ព្រះ​អង្គ​ឡើង​ជិះសេះ​ ​គ្រវី​ដាវ​ហោះ​ជុំវិញ​មហានគរ​ ​នាម៉ឺន​មុខមន្ដ្រី​ ​និង​ពលរដ្ឋ​ទាំងស្រី​ទាំងប្រុស​ស្ទាប​ក​រៀងខ្លួន​ ​ស្រាប់តែ​ឃើញ​ស្នាម​កំបោរ​ជាប់​ជុំវិញ​ ​ម្នាក់ៗ​ភ័យ​ស្លន់​បុក​ពោះ​រត់​ទៅ​ទូល​ថ្វាយ​ដំណឹង​ព្រះរាជា ​ចំពោះ​ពង្សាវតារ​វត្ដ​កោកកាក​ ស្ដេច​លាវ​ព្រះ​ធម្មាអនុរថ​បាន​បំបាំង​ខ្លួន​ ​គ្មាន​នរណា​មើលឃើញ​ឡើយ​ ​ចូល​ទៅ​ក្នុង​បរមរាជវាំង​ប្រាសាទ​ទេវរាជមន្ទារ​ហើយ​យក​ដាវ​ប្រឡាក់​ជាប់​ កំបោរ​ឆូត​លើ​ព្រះមហាក្សត្រ​ ​និង​អគ្គមហេសី។​ ទាំងស្ដេច​ ​ទាំង​នាម៉ឺន​ ​ទាំង​រាស្ដ្រ​ ​ឃើញ​ដូច្នេះ​ទើប​បន្ទន់​អាកប្បកិរិយា​ ​ចាត់​នាម៉ឺន​ពីរ​នាក់​ទៅ​ចរចា​ពិភាក្សា​ជាមួយនឹង​ស្ដេច​លាវ។​ ​ភាគី​ទាំង​សងខាង​ក៏​បាន​យល់​ស្រប​ចុះសំរុងគ្នា​ ​គឺ​ប្រទេស​ខ្មែរ​ទទួលស្គាល់​ថា​ ​សំពៅ​ព្រះ​ត្រៃបិដក​ ​និង​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ ​ជា​សម្បត្ដិ​របស់​មាឡាន​ប្រទេស (ម៉ាឡេ??) ​មែន។​ ព្រះមហាក្សត្រ​ខ្មែរ​បាន​សុំ​ឲ្យ​ស្ដេច​លាវ​ត្រលប់​ទៅ​នគរ​មុន​សិន​ ​ចាំ​ព្រះ​អង្គ​រៀបចំ​បញ្ជូន​សំពៅ​ ​និង​ដង្ហែ​ព្រះ​ត្រៃបិដក​ទៅ​ថ្វាយ​ជា​ក្រោយ​ ​តាម​ការ​ទាមទារ​របស់​ព្រះ​អង្គ​ស្ដេច​លាវ​យល់ព្រម​ហើយ​ក៏​ជិះសេះ​ហោះ​នាំ​ ពល​សេនា​វិល​ត្រលប់​ទៅ​នគរ​វិញ។​ ​រីឯ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ ​ព្រះ​អង្គ​ក៏​បង្គាប់​នាម៉ឺន​តូច​ធំ​ឲ្យ​យក​សំពៅ​ ​និង​ដង្ហែ​ព្រះ​ត្រៃបិដក​ទៅ​ប្រគល់​ដល់​ស្រុក​លាវ​តែ​ម្ដង។​ ​ព្រះ​អង្គ​មិន​បាន​ប្រគល់​ព្រះ​កែវមរកត​ទេ​ ​ព្រះ​អង្គ​បាន​រក្សា​ទុក​ធ្វើ​ជាទី​សក្ការបូជា​នៅ​ក្នុង​ព្រះ​មហានគរ​វត្ដ​ ​ពីព្រោះ​​ក្រោយ​ពេល​ដែល​ស្ដេច​លាវ​ធម្មាអនុរថ​ ​ថយ​ត្រលប់​ទៅ​នគរ​វិញ​ ​មុន​នឹង​សម្រេច​ព្រះ​ទ័យ​ដូច្នេះ​ ​ព្រះបាទ​ធនញ្ជ័យ​គោរពរាជ្យ​ ​បាន​ធ្វើ​ពិធីបួងសួង​បន់ស្រន់​ ​៧​យប់ ៧​ថ្ងៃ សុំ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ស្ដេច​លាវ​ភ្លេច​គិត​នឹកឃើញ​ ​ទាមទារ​ព្រះពុទ្ធ​ព្រះ​កែវមរកត​ដល់​យប់​ទី​ប្រាំពីរ​ ​ព្រះ​កែវមរកត​បញ្ចេញ​មហិទ្ធិឫទ្ធិ​ ​ជះ​ចេញ​ចាំង​ពន្លឺ​ប្រាំពីរ​ពណ៌​ ​ភ្លឺ​ចិញ្ចាច​ពេញ​បរមរាជវាំង។​ ​ដោយ​យល់​ ​និង​ជឿជាក់​ថា​ ការ​បួងសួង​បន់ស្រន់​របស់​ព្រះ​អង្គ​បាន​សំរេច​ដូច​សេចក្ដី​ប្រាថ្នា​ ​ទើប​ព្រះ​អង្គ​បង្គាប់​ឲ្យ​ក្រុម​នាម៉ឺន​សេនាបតី​យក​តែ​ព្រះ​ត្រៃបិដក​ទៅ​ ថ្វាយ​ស្ដេច​លាវ។​ ស្ដេច​លាវ​ព្រះ​ធម្មាអនុរថ​ ​នឹកឃើញ​ខ្លះ​ព្រះ​កែវមរកត​ដែរ​ ​ប៉ុន្ដែ​គ្រានោះ​ ​ព្រះ​អង្គ​នៅ​ចាំ​បាន​ថា​ ​ព្រះ​អង្គ​បាន​ទាមទារ​យក​តែ​ព្រះ​ត្រៃបិដក​ប៉ុណ្ណោះ​ ​ដោយ​គិត​ថា​ត្រូវ​គោរព​ពាក្យ​សច្ចៈ​ ​ហើយ​ម្យ៉ាងទៀត​បើ​តាម​ទំនាយ​នគរ​ ​ព្រះ​កែវមរកត​ត្រូវ​តែ​គង់នៅ​មហានគរ​ក្នុងស្រុក​ខ្មែរ​ ​ព្រះ​អង្គ​ក៏​សំរេចចិត្ដ​បំភ្លេច​រឿង​ចាស់​ទាំង​ប៉ុន្មាន​ចាប់​តាំង​ពី​ ថ្ងៃ​នោះ​មក។​ ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​ត្រូវ​បាន​ជនជាតិ​ខ្មែរ​គ្រប់​ជាន់ថ្នាក់​គ្រប់​វណ្ណៈ​ ​គោរព​បូជា​រៀនសូត្រ​អនុវត្ដ​ប្រតិបត្ដ​តាម​ ​ឥតបី​ហ៊ាន​ធ្វេសប្រហែស​ឃ្លាងឃ្លាត​ឡើយ​ ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងនោះ​ ​បាន​នាំ​មក​នូវ​ជោគជ័យ​សេរីមង្គល​សម្បូណ៌​សប្បាយ​ ​ចំរុងចំរើន​គ្រប់​ប្រការ​ដល់​ប្រជានុរាស្ដ្រ​ ​និង​ស្រុក​ខ្មែរ។​ ស្ដេចលាវ រឺ លវ ប្រហែលជាត្រូវនឹង លវបុរី រឺ ល្វោ រឺ លពបុរីនៅថៃ បច្ចុប្បន្ន (ដោយហេតុថាកាលណោះល្វោប្រហែលគ្រប់គ្រងដោយសន្តតិវង្សម៉ាឡេ)។

ឯកសារយោង

កែប្រែ
មុនដោយ
មិនស្គាល់)
មហានគរ តដោយ
មិនស្គាល់