ធាតុគ្រោង
ធាតុគ្រោង ជាធាតុដែលគេប្រើក្នុងការវិភាគគ្រោង ដើម្បីបំបែកគ្រោងសាំញ៉ាំ ទៅជាធាតុងាយ។ ធាតុគ្រោងអាចជា បន្ទាត់, ផ្ទៃ ឬ មាឌ។
ធាតុជាបន្ទាត់មាន ៖
- របារ - ទប់កម្លាំងតាមអ័ក្ស មានដូចជារបាររបស់ស្ពានបាឡេ
- ធ្នឹម - ទប់កម្លាំងតាមអ័ក្ស និង កម្លាំងពត់ មានដូចជាធ្នឹមផ្ទះ
- របារទាញ - ទប់កម្លាំងទាញ មានដូចជា ខ្សែកាប។
ធាតុជាផ្ទៃ មាន៖
- ភ្នាស - ទប់បានតែកម្លាំងក្នុងប្លង់
- កូក - ទប់បានកម្លាំងក្នុងប្លង់ និង ម៉ូម៉ង់ពត់ មានដូចជា បន្ទះប្លង់សេបេតុង
ធាតុ ជាមាឌ៖
- អាចទប់បានកម្លាំងតាមអ័ក្ស កម្លាំងកាត់ កម្លាំងពត់ គ្រប់ទិសទាំងអស់