នគរឆឹន
អត្ថបទនេះមិនបានបញ្ជាក់អំពីប្រភព ឬឯកសារយោងទេ។ សូមចូលរួមជួយក្នុងអត្ថបទនេះ ដោយរក-បញ្ជាក់អំពីប្រភព-ឯកសារយោងដែលគួរទុកចិត្តបាន។ ខ្លឹមសារគ្មានប្រភពអាចនឹងត្រូវ ជជែក ហើយនិងដកចេញ ។ (ខែសីហា ២០០៧) |
ឆឹន រឺ ឆ្អ្ហឹន (陳, អក្សរសំរិទ្ធ: 敶) គឺជារដ្ឋចំណុះរាជវង្សចូវតូចមួយអំឡុងសម័យរដូវផ្ការីកនិងស្លឹកឈើជ្រុះក្នុងប្រវត្តិសាស្ត្រចិន។ វាជារដ្ឋដ៏តូចមួយតាំងនៅមជ្ឈមណ្ឌលក្រុងមួយគត់ក្បែរអ្វីដែលសព្វថ្ងៃនេះជាអាណាស្រុកហ៊័យយ៉ាំងនៅឯវាលរាបនៃខេត្តហឿណានភាគខាងកើត។ នៅក្នុងសម័យនោះ ឆឹនស្ថិតនៅប៉ែកនៃអរិយធម៌ចិនភាគខាងត្បូង ដែលមានព្រំដែនជាប់នឹងនគរឈូ។
នគរឆឹន 陳國
| |||||||
---|---|---|---|---|---|---|---|
រ. ១០៤៦ ម.គ.–៤៧៩ ម.គ. | |||||||
ធានី | វ៉ានឈៀវ (宛丘) | ||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||||
ប្រវត្តិសាស្រ្ត | |||||||
▪ Established | រ. ១០៤៦ ម.គ. | ||||||
▪ សញ្ជ័យបានដោយឈូ | ៤៧៩ ម.គ. | ||||||
|
ពូជអំបូរស្ដេចឆឹនជាកូនចៅនៃអធិរាជឝ៊ុន។ តាមប្រពៃណី ក្រោយពីសញ្ជ័យបានរាជវង្សសាងក្នុងអំឡុងឆ្នាំ១០៤៦ម.ស. ស្ដេចចូវអ៊ូ បានស្វែងរកស្មូនគុយម៉ាន (妫满/媯滿) ជំនាន់ក្រោយម្នាក់នៃអជិរាជឝ៊ុន ហើយប្រគល់ឱ្យគាត់នូវសក្ដិភូមិឆឹន ហើយក្លាយជាអ្នកឧកញ៉ាឆឹនហ៊ូ (陈胡公/陳胡公)។
ក្រោយមកឆឹនបានក្លាយជានគររណបឈូ ចម្បាំងនៅសមរភូមិឆឹងភូកឆឹនជាសម្ព័ន្ធមិត្តរបស់ឈូ។ នៅទីបំផុតនគរនេះ ត្រូវបានបញ្ចូលជាទឹកដីឈូនៅឆ្នាំ៤៧៩ ម.គ.។ ប្រជារាស្ត្រនគរឆឹនក្រោយមកបានយកនាមរបស់ប្រទេសជានាមត្រកូល ហើយជនជាតិចិនដែលមាននាមត្រកូលឆឹនមានភាគច្រើនមកដល់សព្វថ្ងៃនេះ។ ក្រោយពីការបំផ្លិចបំផ្លាញ រាជធានីចាស់ឈូនៅយីង ឆឹនក៏បានក្លាយជារាជធានីឈូមួយរយៈ។