នគរសុវណ្ណ
កំណាព្យប្រស្នា នគរសុវណ្ណ (បទ ពាក្យ៨) | |
កំណាព្យប្រស្នា នគរសុវណ្ណ (បទ ពាក្យ៨) នគរសុវណ្ណដែនដីរុងរឿង គ្រប់ផ្ទះប្រកក្បឿងរាងស្រកានាគ ជំនោរមូសុងបក់មកល្ហៀកៗ មកដល់ភូមិភាគអ្នកមានអម្បូរ។ ថ្ងៃមួយអាធ្រាត្រឈានចូលមកដល់ នគរខ្វាយខ្វល់កើតកល់វឹកវរ គោដួលមនុស្សដេកខ្វាក់ភ្នែកហែហូរ អ្នកស្រុកផ្លាស់ប្ដូរក្រទៅៗ។ ថ្លែងពីពូសួងងងឹតនេត្រា មិនអាចធ្វើការរាវរកផ្លូវត្រូវ ចាំតែអ្នកស្រុកវេចបាយវេចស្រូវ រាល់ថ្ងៃគង់នៅលើខ្ទមទ្រុឌទ្រោម។ និពន្ធដោយ សុខគឹមហេង ០២ មិនា ២០១១ |