នជីរតិសូត្រ
នជីរតិសូត្រទី ៦
កែប្រែ[២១១] ទេវតាទូលថា អ្វីរមែងចាស់ជរា អ្វីរមែងមិនចាស់ជរា អ្វីហៅថាផ្លូវខុស អ្វីជាសេចក្តីអន្តរាយនៃធម៌ទាំងឡាយ អ្វីអស់ទៅតាមយប់និងថ្ងៃ អ្វីជាមន្ទិលនៃព្រហ្មចរិយៈ អ្វីជាធម្មជាតសម្រាប់លាងជម្រះ មិនចាំបាច់មានទឹក ចិត្តរមែងមិនឋិតនៅក្នុងច្រកទាំងឡាយណា ច្រកទាំងនោះ តើមានប៉ុន្មានក្នុងលោក យើងខ្ញុំព្រះអង្គនាំគ្នាមកគាល់ព្រះមានព្រះភាគ ធ្វើម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន ។
[២១២] ព្រះមានព្រះភាគត្រាស់ថា រូបរបស់សត្វទាំងឡាយរមែងចាស់ជរា នាមនិងគោត្ររមែងមិនចាស់ជរាឡើយ រាគៈហៅថាផ្លូវខុស លោភៈជាសេចក្តីអន្តរាយនៃធម៌ទាំងឡាយ វ័យអស់ទៅតាមយប់និងថ្ងៃ ស្ត្រីជាមន្ទិលរបស់ព្រហ្មចរិយៈ ប្រជាជនទាំងនេះរមែងជាប់ចំពាក់នៅនឹងស្ត្រីទាំងនោះ តបធម៌ឬព្រហ្មចរិយធម៌ជាធម្មជាតសម្រាប់លាងជម្រះនូវមន្ទិលនោះ មិនចាំបាច់មានទឹកឡើយ ចិត្តរមែងមិនឋិតនៅក្នុងច្រកទាំងឡាយណា ច្រកទាំងនោះមាន ៦ យ៉ាងក្នុងលោក គឺសេចក្តីខ្ជិលច្រអូស, សេចក្តីធ្វេសប្រហែស, សេចក្តីមិនព្យាយាម, ការមិនសង្រួម, ការលក់ និងសេចក្តីខ្ជិល ជនគប្បីវៀរបង់នូវច្រកទាំងនោះ ដោយប្រការទាំងពួងចុះ។
ឯកសារយោង
កែប្រែព្រះត្រៃបិដក សុត្តន្តបិដកលេខ២៩ ទំព័រទី ១១២ (នជីរតិសូត្រ)
Najīrati: Does Not Decay (SN 1.76 [SN i 43 SN i 96])
พระไตรปิฎก เล่มที่ ๑๕ พระสุตตันตปิฎก เล่มที่ ๗ สังยุตตนิกาย สคาถวรรค นชีรติสูตรที่ ๖ Archived 2021-09-27 at the វេយប៊ែខ ម៉ាស៊ីន.