នរោត្តម ផាង៉ាមនរោត្តម ព្ងាងាម (ប្រសូតនៅឆ្នាំ១៨៧៤-១៩៤៤) គឺជាព្រះរាជធីតានៃព្រះបាទសម្ដេចនរោត្តម និង ព្រះនាងចាមសុជាតិបុប្ផានារីនួន ព្រះអង្គគឺជាព្រះអគ្គមហេសីនៃព្រះបាទសម្ដេចនរោត្តម សុធារស ជាព្រះមាតានៃព្រះបាទសម្ដេចនរោត្តមសុរាម្រិត ហើយជាសម្ដេចព្រះរាជអយ្យិកា (លោកយាយ) នៃព្រះបាទសម្ដេចនរោត្តមសីហនុ និងជាសម្ដេចព្រះមហយ្យកា (យាយទួត) នៃព្រះបាទសម្ដេចនរោត្តមសីហមុនី ព្រះអង្គបានរៀបអភិសេកជាមួយនឹងព្រះបាទសម្ដេចនរោត្តមសុធារស ព្រះអង្គមានព្រះនាមថា ព្រះរាជអយ្យិកាខត្តិយកល្យារាជាសុដាវតីនរោត្តមព្ងាងាម និងមានបុត្រាបុត្រីចំនួន៥ព្រះអង្គជាមួយនឹងព្រះបាទសម្ដេចនរោត្តមសុធារស គឺ÷

នរោត្តម ឯកអស្សីយ៍

នរោត្តម សុរាម្រិត

នរោត្តម ភាវឫទ្ធិ

នរោត្តម ញិងឡេក ឬ នរោត្តម ញិងលេក

នរោត្តម រស្មីសោភ័ណ្ឌ

ឯកសារយោង កែប្រែ