នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

គឺជាប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្រ្តីក៏ត្រូវជាប្រធានទីស្តីការគណៈរដ្ឋមន្ត្រីនិងជាតំណាងរដ្ឋាភិបាលទាំងក្នុងនិងក្រៅប្រទេសផងដែរ។ ក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នាយករដ្ឋមន្រ្តីគឺត្រូវបោះឆ្នោតជ្រើសរើសសម្រាប់រយៈពេល ៥ ឆ្នាំ (១ អាណត្តិ) ដោយមិនកំណត់អាណត្តិនោះទេ។ ចាប់តាំងពីឆ្នាំ១៩៤៥ មក ប្រទេសកម្ពុជាគឺមាននាយករដ្ឋមន្ត្រីចំនួន ៣៦ រូប ហើយក្នុងចំណោមនោះមាន ៤ រូបជានាយករដ្ឋមន្រ្តីស្តីទី (បណ្តោះអាសន្ន)។

យោងតាមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្រ្តីគឺតម្រូវឱ្យធ្វើជាសមាជិកនៃរដ្ឋសភាជាតិ។ លោក/នាងត្រូវតែជ្រើសតាំងដោយសភាភាគច្រើនសិន មុនពេលធ្វើពិធីស្បថឡើងកាន់អំណាចនៅឯព្រះបរមរាជវាំង។ ក្នុងនោះ នាយករដ្ឋមន្រ្តីដែលបានតែងតាំងត្រូវតែធ្វើសច្ចាប្រណិធាននៅមុខព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ។

នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្នគឺសម្តេចតេជោហ៊ុន សែន សម្តេចបានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាតាំងពីថ្ងៃ១៤ ខែមករា ឆ្នាំ១៩៨៥ មកម្លេះ។

រាយនាមនាយករដ្ឋមន្ត្រីកម្ពុជា រាប់ចាប់ពីឆ្នាំ១៩៤៥