នឹកម្ចាស់ឧិរា

និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយ អ៊ែល ប៊ុណ្ណា ច្រៀងដោយ ជិន សិរិយ៉ា

១. អាធ្រាតកាន់ជ្រៅហើយ ឧិម្ចាស់ត្រើណត្រើយ បងនឹកអូនដែរឬទេ រាត្រីនេះបាត់ដួងព្រះខែ អូននឹកមាសមេ មិនរសាយចិន្តា។

២. ជំនោរសែនត្រជាក់ ឧិរាញ័រញាក់ នឹកតែម្ចាស់ឧិរា លួចសម្រក់ទឹកនេត្រា​ ផ្តាំតាមវាតា​ ថាអូននឹកតែបង។

បន្ទរ. សន្សើមរោយស្បៃ ហឬទ័យរងារកន្លង នឹកម្ចាស់បេះដូង​ ទ្រូងកំព្រា តើថ្ងៃណារសាយ។

៣. ព្រះច័ន្ទ្រាយាងបាត់ អាធ្រាតយប់ស្ងាត់ សល់តែពន្លឺផ្កាយ ចិន្តានឹកបងគ្មានរសាយ ទន្ទឹងរាល់ថ្ងៃ ចាំចរណៃអ្នកវិលវិញ។