របៀបធ្វើនំត្នោតដោយសុធន

នៅប្រទេសកម្ពុជាមានប្រភេទនំជាច្រើនដែលមានរស់ជាតិផ្សេងៗគ្នាហើយក៏មានរបៀបធ្វើផ្សេងៗគ្នាជាច្រើនផងដែរ ។ តទៅនេះខ្ញុំសុំនែរនាំពីរបៀ បធ្វើនំត្នោតវិញម្តង ព្រោះថាវាជាប្រភេទនំដែលមានរស់ជាតិឆ្ងាញ់និងងាយស្រួលក្នុងការធ្វើផងដែរ​​ ហើយក្នុងការធ្វើរួមមាន​ ​1​​ ត្រូវមានត្នោតទំតិចឬច្រើនទៅតាមការធ្វើនំច្រើនឬតិច 2 ត្រូវមានអង្កដំណើបដែលសុទ្ធល្អ 3 ស្ករត្រូវតែជាប្រភេទស្ករត្នោតកាន់តែប្រសើរ តែស្ករសក៏បាន 4 ដូងទុំ (​ កោសហើយមិនបាច់ច្របាច់យកខ្ឬិសទេ ) មានន័យថាកោសហើយទុកធម្មតា 5 ល្ង ស រឺ​​ ខ្មៅ 6 ស្លឹកចេក រឺ ថងប្លាស្ទិក ចូលដល់ពីរបៀបធ្វើវិញម្តង ត្រូវបកសំបកត្នោតទំនោះរួចច្របាច់យកសាច់ត្នោតដោយកញ្ច្រែងដែលធ្វើពីឬស្សី រឺ ជ័រ កិនម្សៅអង្កនោះគឹយកអង្កនោះទៅត្រាំទឹករយះពេលប្រហែលជា30នាទីហើយយកមកកិននិងត្បាល់កិនតែមុននិងធ្វើការកិនត្រូវលាងអង្កនោះសិន កិនរួចត្រូវច្រកចូលថង់ក្រណាត់សិនហើយចងមាត់អោយជិត​និងសង្កត់និងត្បាល់ថ្មនោះអោយអស់ជាតិទឹកក្នុងម្សៅអង្កនោះ ធ្វើការកោសដូងដោយមិនបាច់ច្របាច់យកខ្ទិសនោះទេរួចចាក់វាចូលទៅក្នុងម្សៅនិងចាក់ស្ករ​ រួមទាំងសាច់ត្នោត កំរិតនៃការលាយ​ ម្សៅអង្ក 1 Kg និង ស្ករ​ត្នោត រឺ ស្ករសរ ស្មើ 1 Kg និងដូងទំអាចពី 1 ផ្លែ ទៅ 2 ផ្លែ​ ​និងល្ងទៅតាមបរិមាណនៃនំ ត្រូវខ្ចប់អ្វីដែលបានលាយចូលគ្នានោះទៅក្នុស្លឹកចេករឺថង់ប្លាល្ទិកតូចៗក៏បានហើយយើងត្រូវខ្ចប់​រឺបត់អោយជិតជាការស្រេច ។ របៀបនៃការស្ងោនុំ យើត្រូវយកឆ្នាំងដែលមានទំហ៊ំធំមកស្ងោ​ នៅក្នុងនោះយើដាក់ចំបើងអោយក្រាស់ល្មមរួចដាក់ទឹកចូលក្នុងនោះតែកុំអោយលិចចំបើងព្រោះវានាំអោយលិចដល់នំរបស់យើង រួចដាក់នំលើចំបើងនោះរួចធ្វើការចំហុហដោយដុតភ្លើងតិចៗកុំអោយឆេះខ្លាំងពេកនាំអោយលិចនំគឹវាមានរស់ជាតិមិនឆ្ងាញ់និងឆាប់ខួចទៀតផង ។ ក្នុការចំហុយគឺមានន័យថាធ្វើអោយនំឆ្អិនដោយចំហាយនៃជាតិទឺកក្នុងឆ្នាំងតែប៉ុណ្ណោះគឹមិនអោយទឹកលិចនោះទេ​ ។​​ យើងធ្វើយ៉ាងនេះនិងទទួលបាននូវនំត្នោតដែលមានរស់ជាតិ ឆ្ងាញ់ជាក់ជាមិនខាន ។ ចំណាត់ថ្នាក់:នុំកម្ពុជា