ប្រទេសនេប៉ាល់ (ភាសានេប៉ាល់៖ नेपाल, បញ្ចេញសម្លេង៖ ណេ–ប៉ាល) មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ (सङ्घीय लोकतान्त्रिक गणतन्त्र नेपाल) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង។ ទឹកដីភាគច្រើននៃប្រទេសនេះបានលាតសន្ធឹងតាមជួរភ្នំហិម៉ាល័យដោយមានព្រំប្រទល់ខាងជើងជាប់តំបន់ទីបេនៃប្រទេសចិន នៅភាគខាងត្បូង កើត និងលិចជាប់ប្រទេសឥណ្ឌាដោយមានផ្ទៃក្រឡាសរុប ១៤៧,៥១៦ គម និងមានប្រជាជនជាង ២៨ លាននាក់។ ប្រទេសនេប៉ាល់មានទឹកដីភូមិសាស្ត្រចម្រុះដែលគ្របដណ្តប់ដោយតំបន់វាលទំនាប កូនភ្នំនិងព្រៃភ្នំជាច្រើន និងព្រមទាំងភ្នំខ្ពស់ជាងគេបំផុតទាំង ៨ នៅលើពិភពលោករួមទាំងភ្នំអេវើរ៉េសទៀតផងដែលត្រូវជាចំណុចខ្ពស់បំផុតនៅលើភពផែនដី។ នេប៉ាល់គឺជារដ្ឋពហុជនជាតិ ពហុភាសា ពហុសាសនា និងពហុវប្បធម៌ដែលមានភាសានេប៉ាល់ជាភាសាផ្លូវការរបស់ប្រទេស។ កដ្ឋមណ្ឌូគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។

សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់
सङ्घीय लोकतान्त्रिक गणतन्त्र नेपाल
បាវចនា
जननी जन्मभूमिश्च स्वर्गादपि गरीयसी (ទេវនគរី)
"មាតានិងមាតុភូមិគឺល្អប្រសើរជាងឋានសួគ៌ឯទៀត"
ភ្លេងជាតិ
सयौँ थुँगा फूलका
"ផ្ការាប់រយទង"
ទីតាំងប្រទេសនេប៉ាល់ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសនេប៉ាល់ (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
កដ្ឋមណ្ឌូ
28°10′N 84°15′E / 28.167°N 84.250°E / 28.167; 84.250Coordinates: 28°10′N 84°15′E / 28.167°N 84.250°E / 28.167; 84.250
ភាសាផ្លូវការភាសានេប៉ាល់[១]
សាសនា
(ឆ្នាំ ២០១១)[២]
រដ្ឋាភិបាលសាធារណរដ្ឋអាស្រ័យសភាសហព័ន្ធ
ប៊ីដ្យា ទេវីបាណដារី
ស៊ែរ បាហាឌួរឌុបា
នីតិបញ្ញត្តិសភាសហព័ន្ធ
រដ្ឋសភា
សភាតំណាងរាស្ត្រ
២៥ កញ្ញា ១៧៦៨
៤ មីនា ១៨១៦
២១ ធ្នូ ១៩២៣
២៨ ឧសភា ២០០៨
២០ កញ្ញា ២០១៥
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១៤៧,៥១៦ គ.ម   (ទី៩៣)
- ផ្ទៃទឹក (%)
២.៨
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
Neutral increase ២៨,០៩៥,៧១៤ (ទី៤៩)
- ជំរឿន (ឆ្នាំ ២០១១)
២៦,៤៩៤,៥០៤[៣]
១៨០ នាក់/គ.ម   (ទី៥០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ១២២.៦២ ពាន់លានដុល្លារ[៤] (ទី៨៤)
- ក្នុងម្នាក់
increase ៤,១៩៩ ដុល្លារ[៤] (ទី១៤៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៣៦.០៨៤ ពាន់លានដុល្លារ (ទី៩៨)
- ក្នុងម្នាក់
increase ១,២៣៦ ដុល្លារ[៤] (ទី១៥៨)
ជីនី (២០១០)៣២.៨[៥]
មធ្យម · ទី១១៥
HDI (២០១៩)increase ០.៦០២[៦]
មធ្យម · ទី១៤២
រូបិយវត្ថុរូពីនេប៉ាល់ (Rs, रू) (NPR)
ល្វែងម៉ោងUTC+០៥:៤៥ (ម៉ោងស្តង់ដានេប៉ាល់)
បណ្ដាញចែកចាយអគ្គិសនី២៣០ V–៥០ Hz[៧]
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៩៧៧
ដែនកម្រិតខ្ពស់.np

ឯកសារយោងកែប្រែ