នៅទីប៉ាឆា
[១] យើងពុំបានទៅហែសពនឹងគេទេ យើងទៅនៅចាំមុនឯទីប៉ាឆា ឬនៅវត្ត ។ ម្ចាស់សពរៀបកៅអីទុកបម្រុងទទួលភ្ញៀវ និងញាតិមិត្រ ។ កាលណាក្បួនដង្ហែសពទៅដល់ យើងត្រូវក្រោកឈរគោរពសពលុះត្រាតែគេតម្កល់ស្រេចនៅលើជើងថ្ករ ទើបគប្បីអង្គុយចុះទៅវិញ ។ ដល់ពេលព្រះសង្ឃនិមន្តមកបង្សុកូលទៀត យើងរាល់គ្នាត្រូវក្រោកឈរគោរពព្រះសង្ឃទៀត លុះត្រាតែលោកសូត្រចប់ត្រឡប់ទៅវិញ ។ បើមានព្រះមហាក្សត្រិយ៍ស្ដេចយាងទៅផង ជាព្រះរាជធិបតី ពេលព្រះអង្គស្ដេចយាងទៅព្រះរាជទានផ្កាខ្លឹមចន្ទ៍ដល់សព នោះបណ្ដាជនានុជននៅទីនោះទាំងប៉ុន្មានត្រូវក្រោកឈរគោរពទាំងអស់គ្នា(លើកតែអ្នកអង្គុយរាបផ្ទាល់កន្ទេល) លុះត្រាតែស្ដេចយាងត្រឡប់មកគង់នៅទីប្រថាប់វិញ ។ នៅពេលដែលព្រះមហាក្សត្រិយ៍ ព្រះរាជទានភ្លើងសពនេះទៀត ឫ បើជាសពធម្មតាដែលគ្មានព្រះមហាក្សត្រិ៍ កិច្ចរំលាយសពធ្វើតាមទម្លាប់ទំនៀមប្រវេណីពីបុរាណមក គឺមានអាចារ្យយោគីខាងមុខ អ្នកភ្លុក៤ខាងក្រោយ ដើរបណ្ដោយគ្នាប្រទក្សិណសពហើយឆួលភ្លើង នោះយើងរាល់គ្នាគប្បីក្រោកឈរគោរពជូនដំណើរសពជាមច្ឆិមកិច្ច ហើយគប្បីនៅស្ងៀមស្មឹងស្មាធិ៍ ដាក់មុខឱនបន្តិច ពិចារណានូវបរណសតិរលឹកនូវសេចក្ដីស្លាប់តាមពុទ្ធោវាទដែលមានច្រើនបែបច្រើនយ៉ាងណាស់ ។ ឈរនេះរវាងប្រហែលជា៥នាទី នាឡិកា រួចទើបល្មមអង្គុយទៅវិញ ។ ជួនកាលគេយកតាមភ្លេងដែលលេងជូនដំណើរភ្លើងនោះ ជាកម្រិតពេលនៃកិច្ចឈរគោរពនេះ ។
ឯកសារយោង
កែប្រែ- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ