បច្ចយសន្និស្សិតសីល
(បា.)(ប៉័ច-ចៈយ៉ៈ-សន់-និស-សិតៈសិល) សីលដែលមាន ព្រោះអាស្រ័យការពិចារណាបច្ច័យ ៤ (ម. ព. ចតុប្បារិសុទ្ធិសីល និង ចតុប្បច្ច័យ ផង) ។
សីលដែលអាស្រ័យនូវបច្ច័យ បច្ច័យនោះមាន៤យ៉ាង គឺ ៖
- ចីវរប្បច្ចយ បច្ច័យ គឺគ្រឿងសម្រាប់ស្លៀកដណ្ដប់
- បិណ្ឌបាតប្បច្ចយ បច្ច័យ គឺគ្រឿងសម្រាប់បរិភោគ
- សេនាសនប្បច្ចយ បច្ច័យ គឺគ្រឿងសម្រាប់ដេក និងសម្រាប់អង្គុយ
- គិលានភេសជ្ជប្បច្ចយ បច្ច័យ គឺថ្នាំសម្រាប់ព្យាបាលជំងឺ