បញ្ញត្តិ
(បា.),(សំ.)(ប័ញ-ញ៉ាត់)(ប្រជ្ញប្តិ) សេចក្ដីហាមប្រាម, បម្រាម, សេចក្ដីដែលគេតែងតាំង, រៀបចំ; ពាក្យដែលគេកំណត់ហៅ : មានបញ្ញត្តិ, ធ្វើខុសនឹងបញ្ញត្តិ ។ ពាក្យនេះច្រើនប្រើជាបទសមាស គឺរៀងឲ្យជាខាងចុងសព្ទឯទៀត ដូចជា ពុទ្ធបញ្ញត្តិ, រាជបញ្ញត្តិ, បទេសបញ្ញត្តិ, បឋមបញ្ញត្តិ, នាមបញ្ញត្តិ, វោហារបញ្ញត្តិ ជាដើម (បែបត្រឹមត្រូវតាមភាសាបាលី, កាលណាបើរួមជាបទសមាស រៀងជាខាងចុងសព្ទឯទៀតយ៉ាងនេះ, ត្រូវតម្រួត ប ជាពីរតួជា ពុទ្ធប្បញ្ញត្តិ, រាជប្បញ្ញត្តិ, បទេសប្បញ្ញត្តិ; បឋមប្បញ្ញត្តិ, នាមប្បញ្ញត្តិ, វោហារប្បញ្ញត្តិ) ។ ព. ផ្ទ. អនុញ្ញាត ។