បណ្ដាំលោកតាខ្ញុំ
បណ្ដាំលោកតាខ្ញុំ (បទអក្សរលូន) | |
បណ្ដាំលោកតាខ្ញុំ (បទអក្សរលូន) (១) ចន្ទចាកចុងចេកចៅចាប់ចិត្ត គន់គូរគេងគិតគឺគត់គុណ រឿងរ៉ាវរៀនរស់រួមរិតរុណ្ណ យំយែកយប់យន់យង់យល់យោគ។ (២)តាតែងតែតបតឿនតូចតន់ បត់បាតបែបន់បានបួសបូក ជិបជិតជួបជាក់ជាជ័យជោគ លះលែងលាភលោកលន់លាលី។ (៣)សិក្សាសព្វសីលសទ្ធសាកសម ដាស់ដៃដុតដំដាំដុះដី ប្រឹងប្រែងប្រៀនប្រិតប្រាណប្រិមប្រិយ វដ្តវង់វិលវៃវុឌ្ឍិវិវេក។ និពន្ធដោយ សុខគឹមហេង ០៣ តុលា ២០១០ |