បណ្ឌិត អ៊ូ ចុង
បណ្ឌិត អ៊ូ ចុង (អាចារ្យចុង) ជាកូនទីប្រាំរបស់អ្នកអភិរម្យភាសាអ៊ូ ហៅង៉ុយ។ យោងតាមឯកសារចាស់បានចារថាលោកតាក្រម ង៉ុយមានកូនចំនួន ៦នាក់ សុទ្ធតែប្រុសមានឈ្មោះថា ដួង ចេង ចា ចិន ចុងនិងចេវ។ តាមការតំណាលប្រាប់ថារបស់លោកតាជិម លិន កើតនៅឆ្នាំ១៩៣៨ ត្រូវជាក្មួយប្រសារបស់លោកតាអ៊ូ ចុង បានឱ្យដឹងថាលោកតា អ៊ូ ចុង បានស្លាប់នៅចន្លោះទស្សវត្សរ៍ឆ្នាំ១៩៤០ ហើយបានបន្សាល់ទុកកូនចំនួន ៤នាក់គឺប្រុសចំនួន ៣នាក់គឺឈ្មោះ អ៊ូ ម៉ឺន អ៊ូ ម៉ុន អ៊ូ មឿននិងស្រីម្នាក់ឈ្មោះ អ៊ូ កាទុយ។ រហូតមកដល់ពេលនេះ គ្មានកូនណាម្នាក់នៅរស់ឡើយ។ លោក អ៊ូ ចុងមានមាឌធំ សម្បុរស ហើយខ្ពស់។ គាត់មានរូបរាង និងអត្តសញ្ញាណដូចឪពុកលោកដែរគឺកាត់សក់បះច្រូងទៅលើ ចូលចិត្តពាក់អាវស កកុដឡេវធំ និងស្លៀកផាមួងពេលមានពិធីបុណ្យទានម្តងៗ ចំណែកនៅផ្ទះវិញគាត់ចូលចិត្តពាក់ហើយស្លៀកខោខ្លី។