បណ្ណារក្ស គឺជាអ្នកទទួលបន្ទុកធ្វើចំណាតថ្នាក់ ឯកសារ ធ្វើការងារអភិរក្ស បង្កើននូវធនធានឯកសារ និងផ្សពផ្សាយឯកសារ នៃបណ្ណាល័យមួយ។ តាមវចនានុក្រមសម្ដេចសង្ឃរាជ ជូន ណាត គឺជា អ្នកថែរក្សាទាំ រក្សាទុកនូវ សៀវភៅ ឯកសារ សាស្រ្តា គម្ពី ក្បួនខ្នាតផ្សេងៗ។

ប្រភេទមុខងារនៃបណ្ណារក្ស

កែប្រែ

នៅកម្ពុជា ជាទូទៅបណ្ណារក្សត្រូវបានចែកតួនាទីដាច់ៗពីគ្នាទៅតាមមុខងាររបស់បណ្ណារក្ស មានរៀបរាប់ដូចខាងក្រោម៖

  • ប្រធានបណ្ណាល័យ៖ ទទួលបន្ទុកការងាររដ្ឋបាលច្រើនជាង ផ្នែកបច្ចេកទេស ជាអ្នកដេកនាំ គ្រប់គ្រងចាត់ចែងការងារឲ្យបុគ្គលិកទាំងអស់ ព្រមទាំងទទួលបន្ទុកទំនាក់ទំនងខាងក្រៅ។ ទទួលខុសត្រូវសកម្មភាពទាំងអស់និងមានបន្ទុកអំពីគោលការណ៍ នៃការងារឯកសាររបស់បណ្ណាល័យ។
  • អនុប្រធាន៖ ជាជំនួយការរបស់ប្រធាន និងជំនួសមុខប្រធាន ពេលប្រធានអវត្តមាន។ ទទួលបន្ទុកលើផ្នែកណាមួយនៃបណ្ណាល័យ ព្រមទាំងមានសិទ្ធិសម្រេចនូវការងារមួយចំនួនជំនួសមុខឲ្យប្រធាន។
  • បុគ្គលិករដ្ឋបាល៖ នៅបណ្ណាល័យធំៗ មានរបុគ្គលិកដ្ឋបាលទទួលខុសត្រូវធ្វើលិខិតស្នាមរដ្ឋបាលផ្សេងៗ រៀបចំទុកដាក់ ថែរក្សាឯកសារទុកជាកាលប្បវត្ត។ ឬអាចមានតួនាទីជាអ្នកតាន់ឃ្លាំង និងទទួលខុសត្រូវផ្គត់ផ្គង់សម្ភារបរិក្ខា ដល់ផ្នែកនានារបស់បណ្ណាល័យទាំងមូល។
  • បុគ្គលិកទទួលបន្ទុកកាតាឡុក៖ ទទួលខុសត្រូវផ្ទៀងផ្ទាត់ និងត្រួតពិនិត្យឯកសារ ដែលបានចូលមកបណ្ណាល័យ។ បន្ទាប់មកវិភាគខ្លឹមសារ ហើយចុះកូដ ចុះបញ្ជី និងធ្វើកាតាឡុក រៀបចំឡើងធ្នើរ។
  • បុគ្គលិកទទួលបន្ទុកខ្ចី-សង៖ ទទួលខុសត្រូវ រ៉ាប់រងចុះឈ្មោះអ្នកអានដែលមចង់ខ្ចីសៀវភៅ និងផ្តល់ព័ត៌មានផ្សេងៗដល់សាធារណជន។ ទទួលខុសត្រូវ ការធ្វើកាតខ្ចី-សងសៀវភៅ និងត្រួតពិនិត្យសៀវភៅដែលត្រឡប់មកវិញ។
  • បុគ្គលិកទទួលបន្ទុកវប្បធម៌៖ ទទួលខុសត្រូវ រៀបចំសកម្មភាពវប្បធម៌ផ្សេងៗដូចជា ការតាំងពិព័រណ៍ ជំនួបផ្សេងៗ សន្និសិទ សិក្ខាសាលា ការបណ្ដុះបណ្ដាល ព្រមទាំងទំនាក់ទំនងជាមួយដៃគូរបណ្ណាល័យ និងស្ថាប័ណនានា។
  • បុគ្គលិកព័ត៌មានវិទ្យា៖ នៅតាមបណ្ណាល័យធំៗ ដែលមានកុំព្យូទ័រច្រើន ដែលអាចមានបន្ទប់កុំព្យូទ័រច្រើន គេតែងតែមានបុគ្គលិក ផ្នែកព័ត៌មានវិទ្យា ដើម្បីគ្រាប់គ្រង និងទទួលខុសត្រូវ រៀបចំបណ្ដាញកុំព្យូទ័រ ជួសជុល ។ ត្រួតពិនិត្យ និងទទួលខុសត្រូវថែរក្សាណែនាំអ្នកអានឲ្យចេះប្រើប្រាស់ អ៊ីនធឺណិត។ល។
  • បុគ្គលិកអ្នកជួសជុលសៀវភៅ៖ បណ្ណាការក្សប្រភេទនេះ ទទួលរ៉ាបរងជួសជុលសៀវភៅ ឯកសារចាស់ៗ ដែលមានអាយុកាលរាប់សិបឆ្នាំ។ បណ្ណរក្ស ឬអ្នកបណ្ណរក្សបន្ទុកជួសជុល ត្រូវតែត្រួតពិនិត្យសៀវភៅជាប្រចាំព្រោះថាមានអ្នកស្រាវជ្រាវមួយចំនួន មិនបានសូវជួយថែរក្សាសៀវភៅ ដូចនេះអាចធ្វើឲ្យសៀវភៅងាយនិងខូច។
  • បុគ្គលិកអ្នកយាម សន្ដិសុខ/សម្អាត៖ នៅតាមបណ្ណាល័យធំៗ គេតែងមាន អ្នកយាម ឬសន្ដិសុខ ត្រូវទទួលរាប់រងយាម ឆ្មាំកន្លែង ត្រូតពិនិត្យ លើកដាក់សៀវភៅចូលចេញ ត្រួតពិនិ្យសកម្មភាព អ្នកចូលបណ្ណាល័យ ក្រែង មានអ្នកបន្លំ ឬលួច សម្ភារបណ្ណាល័យ។ អ្នកសម្អាត មានតួនាទីអនាម័យ ក្នុងបណ្ណាល័យ ទាំងក្នុងក្រៅ និងពិសេស សៀវភៅក្នុងបណ្ណាល័យ ជៀសវាងករណីមានសត្វចង្រៃ លូចស៊ី កាត់ នាំឲ្យខូចខាត សម្ភារបណ្ណាល័យ។