បទប្បញ្ញត្តិទូទៅ
ព្រះរាជក្រមយើង ព្រះករុណាព្រះបាទសម្តេចព្រះមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសានា រក្ខកខក្តិយា ខេមរារដ្ឋរាស្រ្ត ពុទ្ធិន្រ្ទាធរាមមហាក្សត្រ ខេមរាជនា សមួហោភាស កម្ពុជរាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុល ខេមរាស្រីពិរាស្រ្ត ព្រះចៅក្រុងកម្ពុជាធិបតី -បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា -ទ្រង់បានយល់ ព្រះរាជក្រឹត្យលេខនស/រ កត/0704/125/ចុះថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០០៤ស្តីពីការតែងតាំងរាជរដ្ឋភិបាលនៃព្រះរាជាណាចក្រកម្ពុជា -បានទ្រង់យល់ ព្រះរាជក្រមលេខ០២/នស/៩៤ចុះនៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ១៩៩៤ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃកណៈរដ្ឋមន្រ្តី -បានទ្រង់យល់ ព្រះរាជកម្រលេខនស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករាឆ្នាំ១៩៩៦ដែលបានប្រកាសអោយប្រើច្បាប់ស្តីពីការក្រសួងសាធារណការ និងដឹកជញ្ជូន -បានទ្រង់យល់ សេចក្តីប្រកាសបង្គំទីថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សេចក្តីប្រកាសអោយប្រើប្រាស់
កែប្រែច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែឆ្នូ ឆ្នាំ ២០០៦ នាសម័យប្រជុំរដ្ឋសភាលើទី ៥ និតិកាលទី៣ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី ១៦ ខែមករាឆ្នាំ ២០០៦៧នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ និតិកាលទី២ ដែលមានសេចក្តីទាំងស្រុងដូចតទៅ៖
មាត្រានៃច្បាប់ចរាចរណ៍ផ្លូវគោក
កែប្រែមាត្រាទី១ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នេះ មានវិសាលភាពគ្របដណ្តប់រាល់ ការធ្វើចរាចរណ៍លើផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ មាត្រាទី២ ច្បាប់នេះមានគោលបំណងរក្សាសណ្តាប់ធ្នាប់ និងមានសុវត្តិភាពក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកអោយធ្វើចរាចរណ៍ជាសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងខូចខាតទ្រព្យសម្បត្តិរដ្ឋ និង ៗឯកជន ទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្តាល់មកពីការប្រើប្រាស់ថ្លួវថ្នល់។ មាត្រាទី៣ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវតាមបទបញ្ញត្តិដែលបានចែងក្នុងច្បាប់។ មាត្រាទី៤ ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ស្តាំជានិច្ច។ហើយគ្រប់យានជំនិះដែលមានចលនានៅលើផ្លូវថ្នល់ ត្រូវតែមានអ្នកបើកបរ។ មាត្រាទី៥ ដើម្បីអនុវត្តិច្បាស់ចរាចរណ៍នេះពាក្យខាងក្រមត្រូវកំណត់និយមន័យដូចតទៅ ៖ ពាក្យថាផ្លូវថ្នល់ហៅកាត់ថា ផ្លូវគឺជាទំហំទាំងមូលនៃទ្រូងផ្លូវរួមជាមួយជាយផ្លូវ ឬចិញ្ជើមផ្លូវ។ ពាក្យថាទ្រូងផ្លូវ គឺជាផ្នែកមួយនៃផ្លូវទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍។ពាក្យថាជាយផ្លូវគឺជាផ្នែកសាងខាងនៃទ្រូងផ្លូវដែលនៅក្រៅទីប្រជុំជនហើយអាចចត់យានជំនិះបានក្នុងករណីចាំបាច់។ពាក្យថាចិញ្ចើមផ្លូវគឺជាជាយផ្លូវនៅទីប្រជុំជនដែលរៀបចំទុកសំរាប់អ្នកថ្មើរជើងសំរាប់ធ្វើដំណើរ ប៉ុន្តែមិនអាចចតយានជំនិះនៅទីនោះបានទេ និងពាក្យថាកន្លងផ្លូវគឺជាចំណែកមួយនៃទ្រូងផ្លូវដែលខ័ណ្ឌដោយគំនូសដាច់ៗ ឬជាគំនូសបង្ហូតតាមបណ្តាយតាមទ្រូងផ្លូវដែលមានទន្ទឹងគ្រប់គ្រាន់អាចអោយយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍បានមួយជួរ ពាក្យថាទីប្រជុំជនគឺជាទីកន្លែងដែលមានអគារ ឬគេហដ្ឋានសង់ជិតៗហើយមានផ្លូវចេញ ឬផ្លូវចូលនៅទីនោះឬមានដាក់ផ្លាកសញ្ញាឈ្មោះទីប្រជុំជនសម្គាល់ការចូល ឬជាឈ្មោះទីប្រជុំជនដែលមានគំនូសបន្ទាត់ទ្រងពណ៏ក្រហមសម្រាប់ធ្វើការសម្គាល់ផ្លូវការចេញពីទីប្រជុំជនតាមដងផ្លូវនិងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន ពាក្រថាផ្លូវប្រសព្វគឺជាទីកន្លែងដែលមានផ្លូវប្រសព្វគ្នាចាប់ពី២ឬច្រើនដែលមានផ្ទៃរាបតែមួយ និងមិនកំនត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ផ្លូវប្រសព្វអាចមានរាចមានរាងជាសញ្ញា +,X,T,Y ឬរង្វង់មូលជាដើម។ពាក្យថាផ្លូវរង្វង់មូលគឺជាទីកន្លែងដែលប្រសព្វនៃផ្លូវពីរ ឬច្រើនហើយដែលនៅចំកណ្តាលមានខឿនដែលគេបានដាក់នូវរូបសំណាក ឬជាវិមានផ្សេងៗនិងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍។
ផ្លូវសាធារណៈ
កែប្រែផ្លូវសាធារណៈពាក្យថាផ្លូវសាធារណៈគឺជាផ្លូវសម្រាប់បើកអោយធ្វើចរាចរណ៍ទូទៅជាសារធារណៈរីឯផ្លូវឯកជនគឺជាផ្លូវដែលកសាងដោយឯកជនដែលមានការបែងចែកជាពីប្រភេទដូចខាងក្រោម៖ ក-ផ្លូវឯកជនបានបើកអោយធ្វើជាសារធារណៈគឺជាផ្លូវបានបើកអោយធ្វើចរាចរណ៍ជាទីទៅដែលបានសាងសង់ឬធ្វើការជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ។ ខ-ផ្លូវឯកជនមិនបើកអោយធ្វើចរាចរណ៍ជាសារធារណៈគឺជាច្រកផ្លូវសំរាប់បម្រុងទុកការងារក្នុងទីបរិវេណណាមួយដូចជាច្រកចូលគេហដ្ឋាន រោងចក្រ សហគ្រាស អគារ ឬទីលានបរិវេណផ្សេងៗ។ ពាក្យថា ផ្លូវលំគឺជាផ្លូវដីដែលធ្វើការតភ្ជាប់ពីផ្លូវជាតិ ឬជាផ្លូវខេត្តឆ្ពោះទៅភូមិ ឬជាឃុំដែលនៅតាមជនបទជាដើម។ ពាក្យថាឈប់ គឺជាការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលចាំបាប់ពេលដែលមានអ្នកបើកបរស្ថិតនៅជាប់នៅនិងចង្កូតឬនៅក្បែរយានជំនិះរបស់ខ្លួន ដើម្បីទុកឪកាសអោយអ្នកដំណើរឬជាយានជំនិះដ៏ទៃទៀតឆ្លងកាត់ឬទៅខាងដើម្បីធ្វើការដាក់ទំនិញ ឬអ្នកដំណើរឡើងចុះជាដើម។ ពាក្យថា ចតគឺជាការទុកអោយយានជំនិះនៅស្ងៀមក្នុងរយៈយូរឬឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន។ពាក្យថាអ្នកបើកបរ គឺជាអ្នកដែលបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វអ្នកដឹកសត្វ និងអ្នកដែលបរសត្វនៅលើដងផ្លូវ។ ពាក្យថាយានជំនិះ គឺជាយានសំរាប់ដឹកមនុស្ស ឬទំនិញនៅលើដងផ្លូវ ឬសម្រាប់ធ្វើការសណ្តោងឬត្រូវគេសណ្តោងជាដើម។ ពាក្យថាយានយន្តគឺជាយានដែលធ្វើចរាចរណ៍ដោយម៉ាស៊ីននៅលើដងផ្លូវ ដូចជាទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្តត្រាក់ទ័រ និងយានយន្តុប្បករណ៏។ ពាក្យថា យានយន្តុប្បករណ៏ គឺជាយានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្របន្ថែមដោយគ្មានផ្ទុកមនុស្សឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៏ឬជារថយន្តសម្រាប់បម្រើការងារសាងសង់ ផ្លូវ ស្ពាន ជាដើម។ ពាក្យថាអ្នកប្រើប្រាស់ផ្លូវគឺជាអ្នកដែលបើកបរយានយន្តនិងអ្នកថ្មើរជើង ដែលធ្វើដំណើរនៅលើផ្លូវ។ ពាក្យថាទំងន់ទម្ងង់ទរទេរបស់យានយន្តគឺមានន័យថាជាទម្ងន់រមស់យានដែលគ្មានមនុស្ស ឬគ្មានទំនិញប៉ុន្តែមានប្រេងឥន្ធនៈសំរាប់ផ្តល់អោយយានមានឧករណ៍ជួសជុល និងកង់បម្រង់។ ពាក្យថា ទម្ងន់ផ្ទុកអតិបរមារបស់យានគឺជាផលបូកទំម្ងន់ផ្ទុកមនុស្ស និងទំម្ងន់ផ្ទុកទំនិញ ដែលកំណត់ដោយរោងចក្រផលិតយាន។ ពាក្យថាទំម្ងន់សរុបអតិបរមារបស់យានគឺជាផលបូកសរុបទំម្ងន់របស់យានជាមួយទំម្ងន់ផ្ទុកអតិបរិមារបស់យាន។បើសិនជាយានមានអាសណ្តោង ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូលទម្ងន់របស់យាននីមួយៗពាក្យថាទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូករបស់ទម្ងន់ទទេររបស់យានសរុបជាមួយទម្ងន់ផ្ទុកមនុស្សនិងទម្ងន់ផ្ទុកទំនិញ។បើសិនជាយានមានសណ្តោងទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុមអតិបរមារបស់យាននីមួយៗ។ ពាក្យថាទម្ងន់សរុបជាក់ស្តែងរបស់យាន គឺជាផលបូកទម្ងន់ទរទេរបស់យានជាមួយនិងទម្ងន់ផ្ទុករបស់មនុស្សនិងទម្ងន់ផ្ទុកទំនិញជាក់ស្តែង។ ពាក្យថារឺម៉ក់គឺជាយានសម្រាប់ថ្តក់ជាមួយរថយន្ត៕
សញ្ញាចរាចរណ៍
កែប្រែមាត្រាទី៦ សញ្ញាចរាចរណ៍រួមមានផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវមានភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងមានសញ្ញាផ្សេងៗទៀត។ ផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវមានភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវត្រូវរៀមចំជាប្រព័ន្ទដែលទាក់ទងហើយស៊ីចង្វាក់គ្នាជាហូរហែរនៅតាមកន្លែងដែលមានសារៈប្រយោជន៍ដែលធ្វើអោយអ្នកប្រើប្រាស់ផ្លូវងាយស្រូលមើលផ្លូវឃើញ។ សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្រ្តៃយ៏ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់គ្រាន់តាមប្រភេទផ្លូវតាមចណាត់ថ្នាក់ផ្លូវ និងស្ថានភាពផ្លូវដែលអាចធ្វើអោយអ្នកបើកបរមានស្មារតីប្រុងប្រយ័ត្នជាមុនបាន ។ ហាមបិតក្រដាស ឬជារបស់របផ្សេងៗទៀត ឬមានការគួសវានៅលើផ្លាកសញ្ញាឬប្រើប្រាស់ទម្រផ្លាកសញ្ញា ឬដាក់នៅលើសម្ភារៈអ្វីផ្សេងទៀតដែលប្រើប្រាស់សម្រាប់សញ្ញាចរាចរណ៍ដែលជាហេតុធ្វើអោយអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ មិងយល់នូវខ្លឹមសារនៃសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬអាចធ្វើអោយអ្នកបើកបរចាំភ្នែក ។ រូបភាពនិងខ្លឹមសារស្តីពីសញ្ញាចរាចរណ៍ផ្លូវគោកត្រូវកំណត់នៅក្នុងប្រកាសរបស់ក្រសូងសារធារណៈការ និងដឺកជញ្ជូន ។ មាត្រាទី៧ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានអន្តន័យដូចខាងក្រោមៈ ដៃស្តាំលើកឡើងលើបាទដៃលើកទៅខាងមុខបែរទៅរកយានជំនិះដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ជាសញ្ញាអោយប្រុងប្រៀបឈប់ លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់បានដោយសុវត្តិភាពគ្រប់គ្រាន់គឺអាបន្តដំណើរទៅមុខទៀតបាន។ ដៃទាំងពីរដៃមួយសន្ធឹកតាមបណ្តាយស្មាមានន័យថាជាសញ្ញាបញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ ឬមកពីក្រោយខ្នងនៃភ្នាក់ងារ។ ក្នុងកាយវិការដដែលនេះ យានជំនិះដែលមកពីខាងឆ្វេង ឬពីខាងស្តាំភ្នាក់ងារត្រូវអនុញ្ញាតអោយឆ្លងកាត់។ ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហម ឬដំបងភ្លើងក្រហម ចង្អុលដាក់យានជំនិះណាមួយមានន័យថាបញ្ឈប់ចរាចរណ៍យានដែលត្រូវបានចង្អុលនោះ។ ភ្នាក់ងារនគរបាលចរាចរណ៍ អាចប្រើកញែកជំនួសក្នុងការជំនួសក្នុងការធ្វើចរាចរណ៍ខាងលើ។ មាត្រាទី៨ លំដាប់សិទ្ធិអទិភាពត្រូវបានកំណត់ដូចតទៅៈ ផ្លាកសញ្ញាចរាចរណ៍មានសិទ្ធិអាទិភាពលើបទប្បញ្ញត្តិចរាចរណ៍។ ងសញ្ញាចរាចរណ៍ មានសិទ្ធអាទិភាពលើផ្លាកសញ្ញាចរាចរណ៍។ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូវផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវនិងបទប្បត្តិចរាចរណ៍ទាំងឡាយ។
អ្នកបើកបរយានជំនិះ
កែប្រែមាត្រាទី៩ គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តិនូវធានការដូចខាងក្រោមៈ ១-អ្នកបើកបយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៩សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរទៅតាមប្រភេទយានយន្ត ២-នៅពេលបើកបរយានជំនិះអ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចហើយស្ថិតក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រូល និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមនត្រូវអោយមានការរំខានឡើយ។ ហាមផ្ទុកអ្នកដំណើរឬទំនិញ ឬថវត្ថុផ្សេងៗដែលនាំអោយបាំងភ្នែកអ្នកបើកបរ។ ៣-អ្នកបើកបរនិងអ្នកដំណើរដែលជិះនៅលើកៅអីខាងមុខនៃរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សុវត្តិភាពជាដាច់ខាត។ ៤-អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ីម៉កត្រូវពាក់មួកសុវត្តិភាព៊ ៥-ហាមផ្ទុកមនុស្ស ឬទំនិញពីមុខអ្នកបើកបរ ៦-ហាមក្មេងអាយុក្រោម១០ឆ្នាំអង្គុយនៅខាងមុននៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយនៅជាមួយ ឬនិងគ្មានពាកខ្សែក្រវ៉ាតសុវត្តិភាព។ ៧-ទារកមានអាយុទិចជាង១០ខែត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខ្សែក្រវ៉ាតសុវត្តិភាពហើងចងផ្អែកកៅអីនោះអោយជាប់ទៅនិងកៅអីក្រោយនៃរថយន្ត។
ការប្រើភ្លើង និង សូរស័ព្ទយានជំនិះ
កែប្រែនៅពេលយប់ ឬនៅពេលថ្ងៃកាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវក្នុងរូងអ្នកបើកបរយាននៅលើទ្រូងផ្លូវ ត្រូវប្រើប្រាស់ផ្លើងសញ្ញាតាមល័ក្ខខ័ណ្ឌដូចខាងក្រោមៈ ១-ក្នុងករណីកុំពុងបើកយានយន្តៈ ក-ភ្ផើងហ្វា នៅពេលយប់នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺជាទូទៅត្រូវប្រើភ្លើងហ្វា ដើម្បីមើលទៅមុនអោយបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំអោយរំខានដល់ចរាចរណ៍ ដែលមកពីទិសផ្ទុយ ។ ហាមបើកភ្លើងះហ្វានៅទីក្រុងឬនៅតាមទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លើគ្រប់គ្រាន់លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់ជាមួយភ្លើងកូត។ ខ-ភ្លើងកូត ត្រូវប្រើភ្លើងកូតក្នុងករណីដូចខាងក្រោមៈ -នៅពេលយប់នៅក្រៅទីប្រជុំជនដែលគ្មានចង្កៀងអគ្គិសនីបំភ្លើតាមផ្លូវ ក្នុងករណីដែលត្រូវជៀសយានមួយទៀតនិងនៅពេលបើកបរពីក្រោយជិតយានជំនិះមួយទៀត។ -នៅពេលថ្ងៃកាលណាមើលមិនសូវច្បាស់ដោយអាកាសធាតុមិនល្អដូចជានៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬចុះអ័ព្ទជាដើម។ -ភ្លើងកូតអាចប្រើប្រាស់ឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើអោយមានពន្លឺភ្លឹមភ្លែតៗជាសញ្ញាជំនួសអោយស៊ីផ្លេនៅពេលថ្ងៃ ។
ថ្មើរជើងនិងអ្នកជិះ ឬអ្នកដឹកសត្វ
កែប្រែថ្មើរជើង និងអ្នកដឹកសត្វឬអ្នករុញរទេះដៃត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។ អ្នកថ្មើរជើងត្រូវអនុវត្តដូចខាងក្រោម៖ ១-ហាមប្រើប្រាស់ទ្រូវផ្លូវបើនៅសាងខាងទ្រូវផ្លូវមានចិញ្ចើមផ្លូវ ឬជាយផ្លូវដែលជាកន្លែងសម្រាប់បម្រុងទុកអោយអ្នកថ្មើរជើងទៅមក។ ២-អនុញ្ញាតអោយប្រើប្រាស់ទ្រូវផ្លូវបើចិញ្ចើមផ្លូវ ឬជាជាយផ្លូវគ្មានលទ្ធភាពអោយអ្នកថ្មើរជើងប្រើប្រាស់បាន ហើយត្រូវដើរអោយកៀកជិតចិញ្ចើមផ្លូវតាមទិសចរាចរណ៍។ ៣-គ្រប់អ្នកថ្មើរជើងដែលមានបំណងចង់ធ្វើដំណើរចង់ឆ្លងការទ្រូងផ្លូវមិនត្រូវឈានចូលទ្រូងផ្លូវដោយគ្មានការប្រុងប្រយ័ត្នឡើយ។អ្នកថ្មើរជើងត្រូវឆ្លងកាត់តាមគំនួសញ្ញាសម្រាប់ថ្មើរជើង បើសិនមានគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងនៅជិតនោះ។ ៤-នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងឆ្លងកាត់៖ -ថ្មើរជើងត្រូវគោរពតាមបញ្ជាភ្នាក់ងារនគរបាលចរាចរណ៍ ឬតាមសញ្ញាភ្លើងសញ្ញាចរាចរណ៍។ -នៅកន្លែងដែលគ្មានភ្លើងសញ្ញាចរាចរណ៍ឬក៏គ្មានភ្នាក់ងារនគរបាលចរាចរណ៍បញ្ជាទេ អ្នកថ្មើរជើងមុននិងធ្វើដំណើរឆ្លងកាត់ទ្រូងផ្លូវត្រូវប្រាកដថាការឆ្លងកាត់នេះពុំបណ្តាលអោយមានគ្រោះថ្នាក់អ្វីឡើយដោយប្រមាណគិតដល់ភាពមើលច្បាច់នៅចម្ងាយនិង ល្បឿនរបស់យានដែលកំពុងរត់នៅលើទ្រូងផ្លូវ។
ករណីមានគ្រោះថ្នាក់ចរាចរណ៍
កែប្រែគ្រប់ករណីមានគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលរបស់ចរាចរណ៍ នៅរាលមានគ្រោះថ្នាក់ចរាចរណ៍នគរបាលចរាចរណ៍ត្រូវខិតខំអោយអស់សមត្ថភាពដើម្បី៖ ១-រក្សាសណ្តាប់ធ្នាប់សាធារណៈ នៅកន្លែងកើតហេតុ។ ២ចាប់វិធានការសង្គ្រោះជនរងគ្រ្តោះជាបន្ទាន់។
ការគ្រប់គ្រងយាន និង ការដឹកជញ្ជូន
កែប្រែប័ណ្ណបើកបរជាតិ