បទពង្សាវតារខ្មែរ

បទសាវតារខ្មែរ ជាស្នាដៃរបស់ សាស្រ្តាចារ្យនួន កន (១៩៣៤ - ២០០២) នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨


អត្ថន័យក្នុងបទនេះ មានលក្ខណៈជាតិនិយម ដោយបានទូន្មានយើងគ្រប់គ្នាឲ្យយល់ដឹងពីសាវតារ និងវប្បធម៌ដ៏រុងរឿងរបស់យើងកាលពីសម័យមហានគរដែលបានផ្សព្វផ្សាយរហូតដល់ចុងបូព៌ា។ បទនេះក៏បង្កប់មនោសញ្ចេតនាស្នេហាជាតិ បណ្តុះគំនិតជាតិនិយម និងបង្ហាញពីមោទនភាពដែលបានកើតមកជាកូនខ្មែររស់នៅលើទឹកដីអាណាចក្រខ្មែរ។ ជាងនេះទៅទៀតបទចម្រៀងនេះក៏បានដាស់សតិកូនខ្មែរគ្រប់រូបឲ្យងើបឡើង តាំងចិត្តឲ្យមុតមាំ ដើម្បីថែរក្សានិងលើកតម្កើនវប្បធម៌ជាតិខ្លួនឲ្យរុងរឿងដូចសម័យមហានគរ។​


ជាធម្មតា បទនេះត្រូវបានចាក់ផ្សាយនៅតាមវិទ្យុនៅពេលព្រឹកៗ ក៏ដោយជាត្រូវបានសិស្សានុសិស្សច្រៀងយ៉ាងទ្រហឹងអឺងកង លាន់ឮសូរយ៉ាងពិរោះរណ្តំពេញទីធ្លាសាលានៅពេលគោរពទង់ជាតិ ។

អត្ថបទ​ចម្រៀង

កែប្រែ

បទៈ ពង្សាវតារ​ខ្មែរ

និពន្ធ​ដោយៈ សាស្រ្តាចារ្យ នួន កន (១៩៣៤ - ២០០២) នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨​​​​

​​​​

​​​​​​​ ១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេឯងតែងលើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុកឡើងជាជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ទស្សនវិជ្ជា យុទ្ធសាស្ត្រជាគោល-
ការណ៍ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំងចិត្តឱ្យធំ ខិតខំប្រឹងិញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឱ្យបាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​សាវតារ ។

រៀបរៀងនិងសរសេរអត្ថបទ Wikipedia ដោយ ជីវ សុវណ្ណរិទ្ធ

កែប្រែ