បរិស្ថាន
ពាក្យបរិស្ថាន មកពីភាសាបារាំង environner វាមានន័យថាជាការព័ទ្ធជុំវិញ ឬរបស់នៅជុំវិញ ឬទី២ គឺជាលក្ខណ្ឌទាក់ទិនគ្នានៅក្នុងសង្គម និងវប្បធម៌ឥទ្ធិពលលើបុគ្គលណាមួយ ឬសហគមន៍រស់នៅ។
យើងក៏អាចឲ្យនិយមន័យផងដែរថាៈ ទីមួយគឺជាដី សមុទ្រ ខ្យល់ អាកាសធាតុ រុក្ខជាតិ និងអ្វីៗដែលនៅជុំវិញយើង ដែលមានមនុស្ស សត្វ និងរុក្ខជាតិផងដែរទាំងនេះហៅថា បរិស្ថានរូប។ ទីពីរ គឺកត្តាទាំងឡាយណាដែលមានហេតុប៉ះពាល់លើប្រភេទសារពាង្គកាយណាមួយ ឬក៏ជះឥទ្ធិពលលើពិភពលោកយើងទាំងមូល។ បរិស្ថានរបស់យើងនេះ គឺជាវត្ថុទាំងឡាយដែលនៅជុំវិញយើង ហើយវាមានឥទ្ធិពលដល់យើងវិញដោយរួមមានទាំងអ្វីដែលបានមកពីធម្មជាតិ ឧទាហរណ៍មាន ដើមឈើ មច្ឋាជាតិ ទឹកភ្លៀង គឺ បរិស្ថានធម្មជាតិ។ អ្វីៗដែលបង្កើតដោយស្នាដៃមនុស្ស ឧទាហរណ៍មានដូចជា ទូរទស្សន៍ និងរថយន្ត គឺ បរិស្ថានបង្កើតដោយមនុស្ស។ ចំណេះដឹង និងជំនឿផ្សេងៗរបស់សហគមន៍រស់នៅគឺ បរិស្ថានវប្បធម៌។ មាគ៌ាដឹកនាំផ្សេងៗ ហើយនិងក្រុមទាំងឡាយណា ដែលបានរៀបចំឡើង គឺជា បរិស្ថានសង្គម។ ទ្រព្យសម្បត្តិដែលយើងមាន ឬក៏មិនមានហៅថា បរិស្ថានសេដ្ឋកិច្ច ហើយនិងអ្វីៗដែលបានអនុវត្តលើសីលធម៌ដែលវាពិនិត្យលើសុជីវធម៌លើការទទួលខុសត្រូវក្នុងការរស់នៅ គឺជា ក្រមបរិស្ថានក្នុងការរស់នៅ។