បរិស្ថានវិទ្យា
បរិស្ថានវិទ្យាពោលអំពីទំហំជីវិតពេញលេញ ចាប់ពីវេត្រាណូតូចល្អិតរហូតដល់វាលាតសន្ធឹងទូទាំងភព។ បរិស្ថានវិទូមួយចំនួនសិក្សាពីទំនាក់ទំនងផ្សេងៗ និងស្មុគស្មាញជាច្រើនក្នុងចំណោមប្រភេទភាវៈរស់នានា ដូចជារំពាកម្ម និង រេណុកម្ម។ នានាភាពនៃជីវិតត្រូវបានរៀបចំឡើងទៅជាThe diversity of life is organized into different habitats, from terrestrial (middle) to aquatic ecosystems. |
សេចក្តីផ្តើម
កែប្រែនិវេសនប្រព័ន្ធទន្លេមេគង្គ
ផ្ទៃទឹកនិងផ្ទៃទ្វីបដែលមានលើភពផែនដីយើងនេះ គឺមានរបាយមិនស្មើគ្មាទេ ដោយផ្ទៃទឹក មានច្រើនជាងផ្ទៃទ្វីប។ ផ្ទៃទឹក គឺវាមានវិសាលភាពធំធេងណាស់ដែលមានរហូតដល់ទៅ ៧៣% នៃផ្ទៃផែនដី រីឯផ្ទៃទ្វីបវិញមានត្រឹមតែ ២៧% តែប៉ុណ្ណោះ។ ផ្ទៃទឹកទាំងអស់មានទឹកសាបប្រហែល ៣% ក្នុងនោះមានទឹកប្រហែល០‚០៣% ដែលអាចប្រើប្រាស់បាន។ ទឹកទាំងនោះមាននៅក្រោមដី ស្ទឹង បឹង ស្រះ និងទន្លេជាដើម។ ក្នុងបណ្តាតំបន់ដែលមានទឹកសាបទាំងអស់ ទឹកនៅក្នុងទន្លេ ដើរតួយ៉ាងសំខាន់ក្នុងការធ្វើចរាចរណ៍តាមផ្លូវទឹក ដែលភ្ជាប់ពីសមុទ្រចូលមកក្នុងទ្វីប។ ទន្លេទាំង អស់បានជូយសម្រួល និងផ្តល់ផលប្រយោជន៍ដល់ការរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិ និងភាវៈ មានជីវិតជាច្រើនដែលនៅក្នុងទឹកទន្លេ និងបណ្តាដងទន្លេ។
ទន្លេវែងៗនៅលើពិភពលោកមានទន្លេនីល មានប្រវែង ៦,៤៥០គ.ម នៅទ្វីបអាព្រិច ហូរ កាត់ប្រទេសស៊ូដង់ និងអេស៊ីប។ ទន្លេអាម៉ាសូន មានប្រវែង ៦,៤០០គ.ម នៅអាមេរិចខាងត្បូង ហូរកាត់ប្រទេសពេរូ និងប្រេស៊ីល។ ទន្លេយ៉ាងសេ មានប្រវែង ៦.៣០០គ.ម នៅប្រទេសចិន។
មេគង្គជាទន្លេដ៏សំខាន់មួយ មានប្រវែង ៤,២០០គ.ម ជាទន្លេវែងជាងគេនៅអាស៊ីអាគ្នេយ៍ និងជាទន្លេវែងទី១២នៅលើពិភពលោក។ បើគិតតាមធារទឹកប្រចាំឆ្នាំ (៥០០ ពាន់លានម៉ែតគូប ក្នុងមួយឆ្នាំ) ទន្លេមេគង្គជាទន្លេមួយក្នុងចំណោមទន្លេបី ដែលធំជាងគេបង្អស់នៅលើពិភពលោក។
ទន្លេមេគង្គមានប្រភពនៅខ្ពង់រាបទីបេ ត្រង់កំពស់ ៥,០០០ម ហើយហូរកាត់ខេត្តយូណាន នៃប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា(ភូមា) ថៃ ឡាវ កម្ពុជា និងវៀតណាម ។ តាមបណ្តាប្រទេស ដែលវាហូរកាត់ទន្លេមេគង្គមានឈ្មោះផ្សេងៗគ្នា។ នៅប្រទេសចិន ទន្លេមានឈ្មោះថា ឡានកាមចាង (ទន្លេរំជួល)។ នៅថៃ និងឡាវ ឈ្មោះ ម៉ែវណាមគង់ (មេទឹក)។ នៅកម្ពុជា ឈ្មោះ ទន្លេធំ។ នៅវៀតណាម ឈ្មោះ គូលូង(នាគ៩)។ ទឹកទន្លេមេគង្គបានមកពីការរលាយទឹកកកនៅភ្នំទីបេ និង ទឹកភ្លៀងប្រមាណ ៨៥%។ នៅរដូវវស្សា ទឹកទន្លេមេគង្គចាប់ឡើងពីខែ ឧសភាដល់ខែតុលា ហើយស្រកទៅវិញនៅរដូវប្រាំង ពីខែវិច្ឆិកាដល់ខែ មេសា។ ជារៀងរាល់ឆ្នាំ ទន្លេមេគង្គហូរនាំទឹក ប្រមាណ ៤៧៥ ០០០ លានម៣ ចាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង ដោយបង្កើតបានដីសណ្តដ៏ ធំមួយនៅវៀតណាមភាគខាងត្បូង។
អាងទន្លេមេគង្គផ្នែកខាងក្រោម ដែលត្រូវបានវាស់វែងចាប់តាំងពីព្រំប្រទល់ត្រីកោណ រវាង ប្រទេសទាំង៣ គឺភូមា ថៃ ឡាវ មានទំហំផ្ទៃ៣ភាគ៤នៃផ្ទៃអាងសរុប។ ទន្លេមេគង្គចូលក្នុង ប្រទេសឡាវ ក្នុងកំពស់ចំនួនតែ៥០០ម ប៉ុណ្ណោះ ក្រោយពីវាហូរចុះយ៉ាងគំហ៊ុកពីភ្នំហិម៉ាល័យ ហើយបង្កើតបានជាទន្លេធំមួយប្រកបដោយផ្លូវទឹកដែលបែកចេញ និងអត្រានៃលំហូរក្រោយពីការ ហូរក្នុងចំងាយខ្លីមួយមកដូចជាខ្សែព្រំសីមាប្រទេសថៃ និងប្រទេសឡាវផងដែរនោះ ទន្លេមេគង្គ ប្តូរទិសទៅខាងកើតវិញ នៅជិតឈៀងរ៉ៃក្នុងប្រទេសថៃខាងជើង (ប្រហែល២០ដឺក្រេខាងជើង) ដែលមានចំងាយផ្លូវហូរ ៦០០គម ក្នុងប្រទេសឡាវ។ ទន្លេមេគង្គប្តូទិសហូរម្តងទៀត ចាប់ពី ចំណុចខាងជើងលួងប្រាបាង ហើយហូរទៅទិសខាងត្បូងវិញ។ នៅជិតសាណាខាំចំងាយប្រហែល ១០០ គម ទៅខាងលិចទីក្រុងវៀងចន្ទ ទន្លេមេគង្គបត់កោងទៅខាងកើតវិញដែលបង្កើតបានជា ព្រំប្រទល់ថៃ ឡាវ ដដែល។ នៅទីនោះ នៃភាគឦសានប្រទេសថៃ ហើយក៏កាត់ជាយ ថ្មខ្សាច់នៃខ្ពង់រាបកូរាតតាមបណ្តោយខ្សែកូនភ្នំទាបៗប្រវែងប្រហែល ២៥គម ទៅកាន់ទិសខាង លិចទីក្រុងវៀងចន្ទ (ប៉ាន់ទូលូឆ្នាំ ១៩៨៦)។
ទន្លេមេគង្គហូរបន្តទៅទិសខាងកើតរហូតដល់ប៉ាក់កាឌិញ ជាទីដែលវាបត់ប្តូរទិសជាថ្មី ទៀតទៅខាងត្បូង។ ចាប់តាំងពីទីនេះរហូតដល់ព្រំប្រទល់ប្រទេសកម្ពុជា ទន្លេមេគង្គហូរតាមរឹម ជាយនៃខ្ពង់រាបកូរាតកាត់ជ្រលងភ្នំធំៗ ដែលមានទីតាំងឋានលេខា ហើយនឹងមុខកាត់បើកទូលាយ ។ កំណកល្បាប់ធម្មជាតិកំណត់បានជាព្រំដែនទន្លេដោយភាគច្រើន។ ទន្លេណាមមុន និងដៃរបស់ វាបង្ហូតផ្ទៃដីជាងពាក់កណ្តាលនៃខ្ពង់រាបកូរាតចូលទៅក្នុងទន្លេណាមជី និងទន្លេមេគង្គ។ ទន្លេទាំង អស់នេះបានរួមគ្នាផ្តល់ ១៥ ភាគរយ នៃតំបន់រងទឹកភ្លៀងសរុបនៃទន្លេមេគង្គ និង៥% នៃធាតុទឹក សរុប។ ព្រំប្រទល់អាងទន្លេមេគង្គស្ថិតនៅតំបន់ដីខ្ពស់ផ្នែកកណ្តាលតាមបណ្តោយជើងខ្ពង់រាប កូរាតផ្នែកខាងលិច ដែលខ័ណ្ឌចែកតំបន់ជំរាលនេះចាប់តាំងពី ចៅប្រាយ៉ា និងវាលទំនាប កណ្តាលនៃប្រទេសថៃ។ នៅផ្នែកខាងត្បូងជួរភ្នំដងរ៉ែកខ័ណ្ឌចែកខ្ពង់រាបកូរាតចាប់តាំងពីដីទំនាប កម្ពុជា ទោះបីតំបន់នេះស្ថិតនៅក្នុងអាងជំរាលទន្លេមេគង្គក៏ដោយ។ ទន្លេធំៗជាច្រើនបង្ហូរទឹកចុះ ពីផ្នែកខាងប្រទេសឡាវ ដែលគួរឲ្យកត់សំគាល់បំផុតនោះគឺ ទន្លេណាមងឿម និងណាមលីក ដែលបង្ហូរទឹកពីតំបន់ដីខ្ពស់ទាំងឡាយទៅខាងជើង និងខាងកើតទីក្រុងវៀងចន្ទ។
ទន្លេមេគង្គបែកចេញឆ្ងាយពីខ្ពង់រាបកូរាតនៅចំនុចចុងអាគ្នេយ៏ ដែលវាហូរដាំទីងពីលើ ល្បាក់ខោន និងព្រំប្រទល់ឡាវជាមួយកម្ពុជា។ នៅពីក្រោយទឹកធ្លាក់ទន្លេមេគង្គហូរឆ្លងកាត់ ទីចោទមួយចំនួនមុននឹងហូរចូលទៅក្នុងតំបន់ទំនាបលិចទឹកកណ្តាលនៃប្រទេសកម្ពុជា។ ដៃទន្លេ ធំចុងក្រោយបង្អស់នៃទន្លេមេគង្គគឺទន្លេសាបដែលបង្ហួតតំបន់ភាគច្រើនខាងលិច និងខាងជើងនៃ ប្រទេសកម្ពុជាតាមរយៈបឹងធំទន្លេសាប។ លំហូរទឹកក្នុងទន្លេនេះដូចដែលបានពិពណ៌នាក្នុងផ្នែក ខាងក្រោយនៃរបាយការណ៍នេះ ប្តូរទិសនៅរដូវប្រាំងដោយបញ្រ្ចាសទិសលំហូរពីទីខ្ពស់ នៃទន្លេ មេគង្គហូរត្រឡប់ឡើងវិញលើចូលទៅក្នុងបឹងទន្លេសាប ហើយក៏បង្កើតទំហំបឹងទៅតាមលំដាប់ មួយ។ នៅខាងត្បូងចំណុចប្រសព្វមុខជាមួយទន្លេសាបនៅភ្នំពេញ ទន្លេមេគង្គបានបំបែកខ្លួន ហើយបង្កើតពីរគឺ ទន្លេមេគង្គ និងទន្លេបាសាក់។ នៅត្រង់ចំណុចនេះអាងទន្លេមេគង្គផែ្នកខាង ក្រោមមានប្រវវែងទទឹងតូចចង្អៀតបំផុតតិចជាង ១០០ម មុននឹងរីកទូលាយនៅក្នុងដីសណ្តរាង ត្រីកោណដ៏ធំមួយក្នុងប្រទេសវៀតណាមខាងត្បូង។ ផ្ទៃនៃដែនដីសណ្តជាទីដែលវាជួបជាមួយ សមុទ្រចិនខាងត្បូងនោះបាននាំទៅដល់ការបង្កើតឡើងនូវមាត់ព្រែក ស្ទឹង មួយចំនួនធំ។ តំបន់ នេះហៅថាគូឡុងដែលមានន័យថាទន្លេនៃនាគទាំង៩។ ទន្លេមេគង្គហូរនាំយកសារជាតិសំបូរបែប និងដីល្បាប់មានជីជាតិសំរាប់កសិកម្មទៅផ្តល់ឱ្យតំបន់នានា មុននឹងហូរចូលទៅក្នុងសមុទ្រ។ ប្រព័ន្ធទន្លេមេគង្គ ជាប្រភពធនធានធម្មជាតិដ៏សំបូរបែប ដូចជា ព្រៃឈើ សត្វព្រៃ រ៉ែ ទឹក លើដី និងក្រោមដី ត្រី សត្វក្នុងទឹក ជីវសាស្ត្រចំរុះក្នុងទឹក ធនធានតំបន់ដីសើម និងល្បាក់ទឹកសំខាន់ៗ សំរាប់ការសាងសង់ទំនប់វារីអគ្គិសនី…។ ធនធានដ៏សំបូរបែបទាំងនេះ ធ្វើឱ្យទន្លេមេគង្គមានសារៈ សំខាន់ពុំចាញ់ទន្លេវែងៗទាំងឡាយ នៅលើពិភពលោកឡើយ។
ទន្លេមេគង្គមានប្រវែង ៤,២០០គ.ម ទន្លេនេះបានហូរកាត់ចំនួន៦ ប្រទេស។ ក្នុងនោះយើង សង្កេតឃើញថា ប្រទេសកម្ពុជាបានទាញយកអត្ថប្រយោជន៍ជាច្រើនដូចជា ការនេសាទ ការ ទាញយកថាមពលអគ្គីសនី គមនាគមន៍ ទេសចរណ៍ និងកសិកម្ម…។
យ៉ាងណាមិញ ការទាញយកធនធានធម្មជាតិយកទៅប្រើប្រាស់នេះបានផ្តល់នូវគុណ សម្បត្តិ និងគុណវិបត្តិទន្ទឹមគ្នា។ ភាគច្រើនគុណសម្បត្តិ និងប្រាក់ចំណេញបានទៅដល់ម្ចាស់ ក្រុមហ៊ុន រីឯគុណវិបត្តិ ឬផលប៉ះពាល់បានជះឥទ្ធិពលដល់ប្រជាជនក្រីក្រ ជាពិសេសចំពោះ ប្រជាជនដែលរស់នៅក្នុងតំបន់នោះផ្ទាល់តែម្តង។ អាស្រ័យហេតុនេះហើយបានជាយើងលើក យកប្រធានបទ “ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ” មកសិក្សា និងមានគោលបំណងដូចខាងក្រោម៖
- ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គនៅប្រទេសកម្ពុជា
- ផលប៉ះពាល់ និងការគំរាមកំហែង
- ការគ្រប់គ្រងអេកូឡូស៊ីទឹកទន្លេមេគង្គ
មុននឹងសិក្សាទៅលើប្រធានបទនេះឱ្យបានត្រឹមត្រូវនិងស៊ីជំរៅទៀតនោះ យើងគម្បីកំណត់ និយមន័យនិងពាក្យគន្លឹះមួយចំនួន៖
- ដូចម្តេចដែលហៅថាប្រព័ន្ធអេកូឡូស៊ីទឹកសាប?
បើមានការលាយកំរិតបរិមាណ នៃជាតិអំបិលច្រើននៅក្នុងទឹកនោះ ហើយនៅក្នុងទឹកមាន ភាវៈរស់ រស់នៅ និងមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមកតាមរយៈបណ្តាញអាហារ និងខ្សែ អាហារឥតឈប់ឈរគេហៅថា ប្រព័ន្ធអេកូឡូស៊ីទឹកប្រៃ។ កត្តាកំណត់សំខាន់នៅក្នុងទឹក គឺកំរិត បរិមាណនៃការលាយក្រាមអំបិលនៅក្នុងទឹក។ កំរិតនៃការលាយបរិមាណក្រាមអំបិលនៅក្នុងទឹក មានបរិមាណតិច ហើយបង្កើតឱ្យមានអន្តរកម្មជាមួយភាវៈរស់ដ៏ទៃទៀតក្នុងស្ថានប្រព័ន្ធមួយ ហៅថា អេកូឡូស៊ីទឹកសាប។ ប្រព័ន្ធអេកូឡូស៊ីទឹកសាបនេះ ក៏មានបែងចែកប្រព័ន្ធអេកូឡូស៊ីទឹក សាបតូចៗជាច្រើនទៀតដូចជា ប្រព័ន្ធអេកូឡូស៊ីបឹង ស្ទឹង ទន្លេ…។ ក្នុងចំណោមប្រព័ន្ធអេកូឡូស៊ី ទាំងនេះ យើងនឹងយកប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គកម្ពុជាមកសិក្សា និងបកស្រាយអោយបានស៊ី ជំរៅ។
- សំណល់រឹង (ន) គឺជាសំណល់ទាំងឡាយណាដែលកើតឡើងដោយសារទង្វើរបស់មនុស្ស និងសត្វដែលជាទូទៅមានលក្ខណៈរឹង ហើយត្រូវបានគេបោះចោលជារបស់ដែលគ្មានប្រយោជន៍ ឬដែលគេមិនចង់បាន។ ពាក្យថាសំណល់រឹងគឺទាក់ទងនឹង “រូបធាតុសំណល់ដែលរឹងហើយមិនរាវ” ។ (ប្រពភៈ “ការគ្រប់គ្រងសំណល់រឹង” របស់ដេប៉ាតឺម៉ង់បរិស្ថាន)
- កោះ (ន) ទីដី ឬភ្នំដែលមានទឹករុំព័ទ្ធជុំវិញៈ កោះកុង កោះទន្សាយ។(ប្រភពៈ វចនាក្រុមខ្មែរ របស់ព្រះពុទ្ធឃោសាចារ្យ ជួន ណាត)
- ដីសណ្ត (ន) តំបន់រាងត្រីកោណ បង្កើតដោយទន្លេ ត្រង់កន្លែងដែលវាហូរចាក់ចូលទៅក្នុង សមុទ្រ។ (ប្រភពៈ សៀវភៅខ្ញុំចង់ដឹង “ធម្មជាតិស្រុកយើង”)
- ដៃទន្លេ (ន) ជាទូទៅ គឺជាផ្លូវទឹកតូចៗ ដែលហូរចាក់ទៅផ្លូវទឹកមួយផ្សេងទៀត ដែលមាន ទំហំធំជាង។ (ប្រភពៈ មគ្គុទេសក៍ព័ត៌មានបឹងទន្លេសាប)
- ទន្លេ (ន) មហានទី, ផ្លូវទឹកធំហូរចុះពីលើ និងធ្នាទឹកផ្សេងៗប្រជុំមូលមកហូរចេញទៅ សមុទ្រ ទន្លេតូច ទន្លេធំៗ។ (ប្រភពៈ វចនាក្រុមខ្មែររបស់ព្រះពុទ្ធឃោសាចារ្យ ជួន ណាត)
- ស្ថានប្រព័ន្ធ (ន) គឺជាក្រុមមួយ ប្រព័ន្ធមានជីវិត និងគ្មានជីវិត ដែលមានអន្តរអំពើទៅលើ គ្នាទៅវិញទៅមកបង្កើតបានជាប្រព័ន្ធមួយមានស្ថេរភាព។ តាមទស្សនៈទានជាមូលដ្ឋាននោះគឺ រាប់បញ្ជូលនូវទឹក និងវដ្តនៃជីវិត ចរន្តនៃថាមពលតាមរយៈចង្វាក់អាហារ និងបណ្ដាញអាហារ។ ជាទូទៅប្រព័ន្ធអេកូឡូស៊ី (Ecosystem) មួយគឺជាប្រព័ន្ធនៃដំណើរការថាមពល និងការបង្កើតជីវជាតិ ដែលផ្នែកនីមួយៗរបស់វាពាក់ព័ន្ធទៅនឹងរយៈពេលមួយដ៏វែង។ (ប្រភពៈ មគ្គុទេសក៍ព័ត៌មានបឹង ទន្លេសាប)