កាលដើមឡើង ប៉មកណ្តាលជាកំពូលហៅថាបាកាណនៅចំហទៅទិសទាំងបូន ហើយប្រហែលជាមានតម្កល់បដិមាព្រះនរាយណ៍។ ក្រោយមក ពេលដែលប្រាសាទអង្គរវត្តបានក្លាយទៅជាបូជនីយដ្ឋានព្រះពុទ្ធសាសនា ហើយមានកិត្តិយសខ្ចរខ្ចាយខ្លាំង ពោលគឺចាប់ពីសតវត្សទី១៦ គេបានផ្ទប់ទ្វារទាំងបួននោះ ដោយជញ្ចាំងថ្ម ហើយសាងព្រះពុទ្ធរូបទ្រង់ឈរនៅគ្រប់ទិស។ ដោយយកសិលាចារឹកសម័យកណ្តាលមកពិនិត្យល្អិតល្អន់ទៅ អ្នកស្រាវជ្រាវខ្លះយល់ថា ប្រហែលជាព្រះបាទសត្ថា ដែលបានផ្ទប់ជញ្ជាំង ហើយឆ្លាក់ព្រះពុទ្ធរូបនោះ។ នៅពេលគេបើកជញ្ជាំងខាងត្បូងនៃប៉មកណ្តាលនេះ គេប្រទះឃើញលើផ្ទៃដីខាងលើនូវវត្ថុបុរាណខ្លះៗលាយឡំគ្នា។ ក្នុងចំណោមនោះមានវត្ថុពីរដែលគួរឱ្យកត់សម្គាល់ជាពិសេស៖

  • ព្រះពុទ្ធរូបប្រក់នាគមួយព្រះអង្គ ដែលសព្វថ្ងៃតម្កល់នៅលើជាន់បាកាណនេះដដែល (ថេវខាងកើត កៀនច្រកទ្វារកណ្តាល)។
  • អាងថ្មមួយខ្វះគម្រប ដែលអាចប្រៀបធៀបទៅនឹងអាងមួយទៀតមានគម្របហើយដែរឃើញមាននៅបន្ទាយសម្រែ។ អ្នកស្រាវជ្រាវខ្លះយល់ឃើញថាអាងប្រភេទនេះជាម្ឈូស ឬកោដ្ឋដាក់សពដែលបញ្ឈជង្គង់ឡើងលើ ក្នុងឥរិយាបថដូចនៅក្នុងផ្ទៃម្តាយ[]

ឯកសារយោង

កែប្រែ
  1. ឯកសាររបស់អាជ្ញាធរជាតិអប្សរា តម្កល់នៅលើកំពូលបាកាណនៃប្រាសាទអង្គរវត្ត។