បាចិត្តិយកណ្ឌ​ទី ២

សិក្ខាបទទី ៦ កែប្រែ

[១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឧិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ បៀតបៀនយកទីដេកល្អៗ ញ៉ាំងភិក្ខុចាស់ទាំងឡាយ ឲ្យក្រោកចេញទៅ ។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា យើងទាំងឡាយនៅចាំវស្សាក្នុងទីនេះ ដោយឧបាយដូចម្តេចហ្ន៎ ។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុចូលទៅដេកជ្រៀតបៀតភិក្ខុចាស់ទាំងឡាយ ដោយគិតថា ភិក្ខុណាមានសេចក្តីចង្អៀតចង្អល់ ភិក្ខុនោះនឹងចៀសចេញទៅ ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស ​តិះដៀល បន្ទុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិន​សមបីនឹងចូលទៅដេកច្រៀតបៀតពួកភិក្ខុចាស់សោះ ។​​ ទើបភិក្ខុទាំងនោះនាំគ្នាក្រាបទូលដំណើរន៎ុះចំពោះព្រះដ៏មានព្រះភាគ ។ បេ ។ ព្រះអង្គត្រាស់សួរ ម្នាលភិក្ខុទាំងឡាយ ឮថាអ្នករាល់គ្នាចូលទៅដេកជ្រៀតបៀតភិក្ខុចាស់ទាំងឡាយ ពិតមែនឬ ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ការនោះ ពិតមែន ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងចូលទៅដេកច្រៀតបៀតពួកភិក្ខុចាស់សោះឡើយ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងឡាយធ្វើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកបុគ្គលដែលមិនទាន់ជ្រះថ្លានោះទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្តែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដឹងហើយ ចូលទៅជ្រៀតបៀតនូវភិក្ខុដែលចូលទៅនៅមុនហើយសំរេចនូវទីដេក ក្នុងវិហាររបស់សង្ឃ ដោយគិតថា ភិក្ខុណាមានសេចក្តីចង្អៀតចង្អល់ ភិក្ខុនោះនឹងចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើនូវសេចក្តីជ្រៀតបៀតនោះឯង ឲ្យជាបច្ច័យមិនមានហេតុដទៃទេ ។

[២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី ១  នៃបារាជិកកណ្ឌ ។ វិហារដែលគេលះប្រគេនដល់សង្ឃ ហៅថាវិហាររបស់សង្ឃ ។ ដែលហៅថា ដឹង គឺភិក្ខុដឹងថា  ភិក្ខុនេះចាស់ ដឹងថា ភិក្ខុនេះឈឺ ដឹងថា វិហារនេះសង្ឃបានឲ្យហើយ ។ ពាក្យថា ចូលទៅជ្រៀតបៀតគឺចូលទៅជ្រៀត​ជ្រែក ។ ពាក្យថាសម្រេចនូវទីដេក សេចក្តីថាភិក្ខុកា្រលឯងក្តី ប្រើគេឲ្យក្រាលក្តីនូវទីដេកក្នុងឧបចារ {ឧបចារៈនៃគ្រែនិងតាំង តាមអដ្ឋកថា ថាកំណត់ពីរហត្ថមួយចំអាម។} នៃគ្រែក្តី នៃតាំងក្តី នៃភិក្ខុចូលទៅក្តី ចេញមកក្តី ត្រូវអាបត្តិទុក្កដ ភិក្ខុអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី (លើទីដេកនោះ) ត្រូវអាបត្តិបាចិត្តិយ ។ ពាក្យថា ព្រោះធ្វើនូវសេចក្តីជ្រៀតបៀតនេះឯងឲ្យជាបច្ច័យ មិនមែនហេតុដទៃទេ សេចក្តីថា គ្មានហេតុដទៃនីមួយដែលក្រៅពីការចូលទៅដេកជ្រៀតបៀតនោះឡើយ ។

[៣] វិហាររបស់សង្ឃ ភិក្ខុសំគាល់ថា វិហាររបស់សង្ឃមែន ហើយចូលទៅដេក​ជ្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ ។ វិហាររបស់សង្ឃ ភិក្ខុមានសេចក្តីសង្ស័យ ហើយចូលទៅដេកជ្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ ។ វិហាររបស់សង្ឃ ភិក្ខុសំគាល់ថា របស់បុគ្គលវិញ ហើយចូលទៅដេកជ្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុកា្រលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវទីដេក វៀរលែងឧបចារនៃគ្រែក្តី នៃតាំងក្តី នៃភិក្ខុចូលទៅក្តី ចេញមកក្តី ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ ។ ភិក្ខុកា្រលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវទីដេក ក្នុងឧបចារនៃវិហារក្តី ក្នុងឧបដ្ឋានសាលាក្តី {ប្រែថា សាលាសម្រាប់បម្រើ តែអដ្ឋកថា ថាបានដល់សាលាសំរាប់ឆាន់ ឬរោងឆាន់។} ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុងទីវាលក្តី ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ ។ វិហាររបស់បុគ្គល ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថា របស់បុគ្គលដដែល ត្រូវអាបត្តិទុក្កដ ព្រោះវិហារនោះ ជារបស់បុគ្គល គឺវិហារ នៃភិក្ខុដទៃ ។ ភិក្ខុមិនត្រូវអាបត្តិ ព្រោះវិហារជារបស់បុគ្គល គឺវិហាររបស់ខ្លួនឯង ។

[៤] អាបត្តិមិនមាន ដល់ភិក្ខុដែលមានជំងឺចូលទៅក្តី ដល់ភិក្ខុដែលត្រូវត្រជាក់ ឬក្តៅបៀតបៀនហើយចូលទៅក្តី ដល់ភិក្ខុមានសេចក្តីអន្តរាយក្តី ដល់ភិក្ខុឆ្កួតក្តី ដល់ភិក្ខុដើមបញ្ញត្តិក្តី ។

សិក្ខាបទទី ៦ ចប់ ។

សិក្ខាបទទី ៧ កែប្រែ

[៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ពួកសត្តរសវគ្គិយភិក្ខុ (ភិក្ខុមានពួក ១៧ រូប) នាំគ្នាជួសជុលវិហារធំមួយ  មាននៅក្នុងបច្ចន្តប្រទេសដោយគិតគ្នាថា យើងទាំងឡាយនឹងនៅចាំវស្សាក្នុងទីនេះ ។ ពួកឆព្វគ្គិយភិក្ខុ (ភិក្ខុមានពួក ៦ រូប) បានឃើញពួកសត្តរសវគ្គិយភិក្ខុនាំគ្នាជួសជុលវិហារ លុះឃើញហើយបាននិយាយគ្នាយ៉ាងនេះថា ម្នាលអាវុសោ ពួកសត្តរសវគ្គិយភិក្ខុនេះនាំគ្នាជួសជុលវិហារ បើដូច្នេះយើងទាំងឡាយនឹងធ្វើឲ្យភិក្ខុទាំងនេះចៀសចេញទៅ ។ ឆព្វគ្គិយភិក្ខុពួកខ្លះបាននិយាយយ៉ាងនេះថា ម្នាលអាវុសោ សូមលោកទាំងឡាយបង្អង់ចាំឲ្យសត្តរសវគ្គិយភិក្ខុទាំងឡាយជួសជុលវិហាររួចសិន លុះជួសជុលស្រេចហើយ យើងទាំងឡាយនឹងធ្វើភិក្ខុទាំងនោះឲ្យចៀសចេញទៅ ។ គ្រានោះពួកឆព្វគ្គិយភិក្ខុបាននិយាយពាក្យនេះនឹងពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួកយើងទេ ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ ហេតុដូចម្តេចក៏ពួកលោកមិនប្រាប់យើងជាមុនសិន យើងទាំងឡាយនឹងបានជួសជុលវិហារឯទៀតវិញ ។ ពួកឆព្វគ្គិយភិក្ខុសួរថា ម្នាលអាវុសោ ក្រែងវិហារនោះជារបស់សង្ឃទេដឹង ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយតបថា អើអាវុសោ វិហារជារបស់សង្ឃ ។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួកយើងទេ ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារជាវិហារធំ ពួកលោកក៏នៅបាន ពួកយើងក៏នៅបាន ។ ពួកឆព្វគ្គិយភិក្ខុនិយាយដដែលទៀតថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួកយើងទេ ហើយមានចិត្តកម្រើកខឹងឡើង នាំគ្នាចាប់កន្រ្តាក់ទាញចេញទៅ ។ ពួកសត្តរសវគ្គិយភិក្ខុនោះ កាលត្រូវពួកឆព្វគ្គិយភិក្ខុ កន្ត្រាក់កទាញចេញ ក៏នាំគ្នាយំ ។ ទើបភិក្ខុទាំងឡាយ (ភិក្ខុដទៃចាកភិក្ខុពីរពួកនោះ) បាននាំគ្នាសួរយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វី បានជាពួកលោកយំ ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយតបថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះ មានចិត្តកម្រើកខឹងនាំគ្នាបណ្តេញពួកយើងចេញចាកវិហាររបស់សង្ឃ ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបីនឹងមានចិត្តក្រោធខឹងទង់ទាញ ភិក្ខុទាំងឡាយចេញចាកវិហាររបស់សង្ឃសោះ ។ ទើបភិក្ខុទាំងនោះ ក្រាបទូលដំណឹងន៎ុះ ចំពោះព្រះដ៏មានព្រះភាគ ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់សួរពួកឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយមានចិត្តក្រោធខឹងទង់ទាញភិក្ខុទាំងឡាយចេញចាកវិហារជារបស់សង្ឃ មែនឬទេ ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់​តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនសមបី នឹងមានចិត្តក្រោធខឹងទង់ទាញភិក្ខុទាំងឡាយចេញចាកវិហាររបស់សង្ឃសោះ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងឡាយធ្វើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្តែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមានចិត្តក្រោធខឹងនឹងភិក្ខុផងគ្នា ហើយទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ចេញចាកវិហាររបស់សង្ឃ ត្រូវអាបត្តិបាចិត្តិយ ។

៦- ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១ នៃបារិជិកកណ្ឌ។

៧- វិហារដែលគេបរិច្ចាគប្រគេនដល់សង្ឃ ឈ្មោះថាវិហាររបស់សង្ឃ។ ពាក្យថាទង់ទាញឯង គឺភិក្ខុចាប់យកពីក្នុងបន្ទប់ហហើយទង់ទាញទៅឯរបៀងវិហារ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថាប្រើគេឲ្យទង់ទាញនោះគឺបង្គាប់អ្នកដទៃ (ភិក្ខុអ្នកបង្គាប់នោះ) ក៏ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់តែវរៈម្តង អ្នកទទួលបង្គាប់ទៅទង់ទាញភិក្ខុដទៃឲ្យកន្លងទ្វារសូម្បីច្រើន ក៏ត្រូវអាបត្តិបាចិត្តិយតែមួយ។

៨- វិហាររបស់សង្ឃ ភិក្ខុសំគាល់ថាជារបស់សង្ឃដដែល ហើយមានចិត្តក្រោធខឹងទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុមានសេចក្តីសង្ស័យ ហើយមានចិត្តក្រោធខឹងទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខាររបស់ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់សង្ឃ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គលភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់បុគ្គល ត្រូវអាបត្តិទុក្កដ ព្រោះវិហារជារបស់បុគ្គលនៃភិក្ខុដទៃ គឺវិហាររបស់គេ ភិក្ខុមិនត្រូវអាបត្តិព្រោះវិហារជារបស់បុគ្គលនៃខ្លួន គឺវិហាររបស់ខ្លួនឯង។

វិនយបិដក  មហាវិភង្គ

៩-អាបត្តិមិិនមានដល់ភិក្ខុដែលទាក់ទាញ ឬប្រើគេឲ្យទង់ទាញនូវភិក្ខុអលជ្ជី ដល់ភិក្ខុដែលទង់ទាញឯង ឫប្រើគេឲ្យទង់ទាញបរិក្ខាររបស់ភិក្ខុ អលជ្ជីនោះ ដល់ភិក្ខុដែលទង់ទាញឯង ឫប្រើគេឲ្យទង់ទាញនូវភិក្ខុឆ្កួត ដល់ភិក្ខុដែលទង់ទាញឯង ឫប្រើគេឲ្យទង់ទាញនូវបរិក្ខារ របស់ភិក្ខុឆ្កួត នោះ ដល់ភិក្ខុដែលទង់ទាញឯង ឫប្រើគេឲ្យទង់ទាញនូវភិក្ខុជាអ្នកធ្វើ

នូវសេចក្តីបង្ករហេតុក្តី អ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ក្តី អ្នកធ្វើនូវសេចក្តី ទាស់ទែងក្តី អ្នកធ្វើនូវពាក្យឡេះឡោះតាមតែរួចពីមាត់ក្តីអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឈក្តីដល់ភិក្ខុដែលទង់ទាញឯង ឫប្រើគេឲ្យទង់ទាញនូវបរិក្ខារ របស់ភិក្ខុនោះចេញ ដល់ភិក្ខុដែលទង់ទាញឯង ឫប្រើគេឲ្យទង់ទាញនូវអន្តេវាសិក ឫសទ្ធិវិហារិក ដែលប្រព្រឹត្តមិនត្រឹមត្រូវដល់ ភិក្ខុដែលទង់ទាញឯង ឫប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់អន្តេវាសិកឫសទ្ធិវិហា   រិកដែលប្រព្រឹត្តមិនត្រឹមត្រូវនោះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

                                       សិក្ខាបទទី៧ ចប់ ។

សិក្ខាបទ ទី៨

១០-សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។គ្រានោះឯងភិក្ខុ២រូប ១រូបនៅថ្នាក់ខាងក្រោម ១រូបនៅថ្នាក់ខាងលើ ក្នុងវិហាររបស់សង្ឃ ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្ទុះបង្អាប់ ។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងមកអង្គុយចុះ ដោយរហ័សសង្កត់គ្រែ ដែលមានជើងគ្រាន់តែស៊កទុក (ដោយបណ្តោះអាសន្ន) លើថ្នាក់ក្នុងវិហាររបស់សង្ឃទេ ម្នាលមោឃបុរសអំពើដែលអ្នកធ្វើនេះមិននាំឲ្យជ្រះថ្លាដល់បុគ្គលអ្នកមិនទាន់ជ្រះថ្លាទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយអង្គុយចុះ ដោយរហ័សសង្គត់ ឫដេកសង្គត់នូវគ្រែក្តី នូវតាំងក្តី ដែលមានជើងគ្រាន់តែស៊កទុក (ដោយបណ្តោះអាសន្ន) លើថ្នាក់ក្នុងវិហាររបស់សង្ឃ ត្រូវអាបត្តិបាចិត្តិយ ។

១១-ត្រងពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ ។

១២-ធ្នើរ(ដែលគេធ្វើខ្ពស់) មិនទង្គិចក្បាលមជ្ឈិមបុរស ហៅថាថ្នាក់ ។ គ្រែដែលមានជើងគ្រាន់តែស៊កចូលក្នុងមេហើយតាំងទុក ហៅថាគ្រែដែលមានជើងគ្រាន់តែស៊កទុក ។ ពាក្យថាអង្គុយសង្គត់ គឺភិក្ខុអង្គុយ   សង្គត់លើគ្រែឫតាំងនោះ ត្រូវអាបត្តិបាចិត្តិយ ។ពាក្យថា ដេកសង្កត់ គឺភិក្ខុដេកសង្កត់លើគ្រែឫតាំងនោះ  ត្រូវអាបត្តិបាចិត្តិយ ។

១៣-វិហាររបស់សង្ឃ ភិក្ខុសំគាល់ថាជារបស់សង្ឃមែន ហើយអង្គុយសង្កត់ ឫដេកសង្កត់លើគ្រែក្តី លើតាំងក្តី ដែលមានជើងគ្រាន់តែស៊កទុកក្នុងមេ (ដែលគេតាំងទុក) លើថ្នាក់ ត្រូវអាបត្តិបាចិត្តិយ ។ វិហាររបស់បុគ្គលភិក្ខុសំគាល់ថាជារបស់សង្ឃវិញ ត្រូវអាបត្តិទុក្កដ ។វិហាររបស់បុគ្គលភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ វិហាររបស់បុគ្គលភិក្ខុសំគាល់ថាជារបស់បុគ្គលដដែល ត្រូវអាបត្តិទុក្កដ ព្រោះវិហារនោះជារបស់បុគ្គលនៃភិក្ខុដទៃ គឺវិហាររបស់គេ ។ ភិក្ខុមានត្រូវអាបត្តិព្រោះវិហារជារបស់ខ្លួន គឺវិហាររបស់ខ្លួនឯង ។

១៤-អាបត្តិមិនមាន ដល់ភិក្ខុដែលអង្កុយ ឫដេកសង្កត់លើគ្រែក្តី តាំងក្តី ដែលគេដម្កល់ទុកលើទីដែលមិនមែនថ្នាក់ លើទីទាបដែលដើរទង្គិចក្បាល ទីដែលមិនបានប្រើប្រាស់ខាងក្រោមឲ្យជាទីនៅ ទីដែលគេក្រាលជិតដោយរនាប លើក្រែ ឫតាំងនោះ ដែលគេដាក់គន្លឹះហើយដល់ភិក្ខុដែលឈរនៅលើគ្រែ ឫតាំងនោះ ហើយកាន់យកឫព្យួរនូវបរិក្ខារដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញាត្តិ ។

សិក្ខាបទ ទី៨ ចប់

១៥-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ភី ។គ្រានោះឯង មហាមាត្យជាឧបដ្ឋាករបស់ឆន្នភិក្ខុដ៏មានអាយុ បានឲ្យគេធ្វើវិហារប្រគេនឆន្នភិក្ខុដ៏មានអាយុ ។ គ្រានោះ      ឆន្នភិក្ខុដ៏មានអាយុក៏ជញ្ជូនយកស្មៅនឹងឈើទៅធ្វើ (វិហារទៀត) បៀត បៀនស្រែស្រូវរបស់ព្រាហ្មណ៍ម្នាក់ឲ្យខូចខាតទៅ ។ ភិក្ខុទាំងឡាយបានឮពាក្យរបស់ព្រហ្មណ៍នោះ ពោលទោស តិះដៀលបន្ទុះបង្អាប់ហើយៗភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះ ពោលទោសតិះដៀល បន្ទុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរស អ្នកឯងមិនសមបើនឹងឲ្យគេប្រក់រឿយៗនិងបូកលាបរឿយៗនូវវិហារដែលគេធ្វើស្រេចហើយ ទាល់តែវិហារនោះធ្ងន់ហួសកំណត់បាក់រលំចុះមកទេ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើនេះមិននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុកាលឲ្យគេធ្វើវិហារធំ គប្បីឈរ (លាបបូកញយៗបាន) កំណត់ទីមានឪកាសត្រឹមតែសន្លឹកទ្វារ  (និងសន្លឹកបង្អួច) ដើម្បីទុកប្រើប្រាស់នូវទ្វារ និងដើម្បីបរិកម្មនូវសន្លឹកបង្អួច ឯដំបូលភិក្ខុត្រូវឈរក្នុងទី​ដែលគ្មានដំណាំ (នោះទើប)ប្រក់បានត្រឹមពីរឫបីជាន់  បើភិក្ខុប្រក់ឲ្យ​ច្រើនលើសជាងកំណត់នោះទៅ ទុកជាឈរនៅក្នុងទីដែលគ្មានដំណាំក៏​គង់ត្រូវអាបត្តិបាចិត្តិយ ។

១៦-ដែលហៅថា វិហារធំ សំដៅយកវិហារដែលមានទាយកជាម្ចាស់របស់ ឈ្មោះបញ្ចបដិ្ឋក ។ បើភិក្ខុឈរធ្វើការប្រក់ក្នុងទីមានដំណាំ ត្រូវអាបត្តិទុក្កដ ។ កាលភិក្ខុប្រើឲ្យគេប្រក់ម្តងរួចទៅហើយ ត្រូវប្រក់ខ្លួនឯងបានត្រឹមពីរដង ដល់គ្រាទីបីត្រូវបង្គាប់គេហើយចៀសចេញទៅ ។ កាល​ភិក្ខុប្រើឲ្យគេប្រក់មួយជាន់រួចហើយ ត្រូវប្រក់ខ្លួនឯងបានត្រឹមពីរជាន់ ដល់ជាន់ទីបីត្រូវបង្គាប់គេហើយចៀសចេញទៅ ។

១៧-កាលភិក្ខុប្រើគេឲ្យប្រក់ដោយស្មៅ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗកណ្តប ។ កាលភិក្ខុប្រើគេឲ្យប្រក់ដោយស្លឹកឈើ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗសន្លឹក ។

១៨-វិហារបូកប្រក់លើសកំណត់ពីរបីជាន់  ភិក្ខុសំគាល់ថាលើសមែនហើយនៅតែធ្វើថែម ត្រូវអាបត្តិបាចិត្តិយ ។ វិហារបូកប្រក់មិនទាន់ដល់​ពីរបីជាន់  ភិក្ខុសំគាល់ថាលើស  ហើយ(ធ្វើថែម) ត្រូវអាបត្តិទុក្កដ ។ វិហារបូកប្រក់មិនទាន់ដល់ពីរបីជាន់ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។វិហារបូកប្រក់មិនទាន់ដល់​ពីរបីជាន់ ភិក្ខុសំគាល់ថាមិនទាន់ដល់មែន មិនត្រូវអាបត្តិ ។

១៩-អាបត្តិមិនមានដល់ភិក្ខុដែលបូកប្រក់វិហារត្រឹមពីរបីជាន់ ដល់ភិក្ខុដែលបូកប្រក់វិហារមិនដល់ពីរបីជាន់ ដល់ភិក្ខុដែលបូកប្រក់  លេណ(ទីពួន) គុហា កុដប្រក់ដោយស្មៅ ធ្វើដើម្បីប្រយោជន៍ដល់អ្នកដ៏ទៃ ធ្វើដោយទ្រព្យរបស់ខ្លួន ទីសេនាសនះទាំងពួង វៀរលែងតែកុដិសម្រាប់នៅ​របស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ៩ ចប់ ។

សិក្ខាបទទី ១០

២០-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុង អគ្គាឡវចេតិយ ទៀបស្រុកអាឡវី ។ គ្រានោះឯង ភិក្ខុស្រុកអាឡវីទាំងឡាយកាលធ្វើនូវនវកម្ម (កម្មទើបតែកសាងថ្មី) ដឹងថាទឹកមានសត្វក៏ស្រោចឯង​ខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា  ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងដឹងថាទឹកមានសត្វហើយមិនសមបើនឹងយកមកស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ​នូវស្មៅខ្លះ នូវដីខ្លះទេ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះមិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬមួយញាំង  បុង្គលដែលជ្រះថ្លាហហើយ ឲ្យរឹងរិតតែជ្រះថ្លាឡើងមិនបានទេ ។ បេ ។​ភិក្ខុណាមួយដឹងថាទឹកមានសត្វហើយ ស្រោចឯងក្តី  ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិបាចិត្តិយ ។

២១-ត្រង់ពាក្យថា  ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឪ ។ ភិក្ខុដឹងដោយខ្លួនឯងក្តី ពួកអ្នកដ៏ទៃប្រាប់ដល់ភិក្ខុនោះក្តី ឈ្មោះថាភិក្ខុដឹង ។

២២-ត្រង់ពាក្យថា ស្រោចឯង គឺភិក្ខុស្រោចដោខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ ។ ពាក្យថាប្រើគេឲ្យស្រោច គឺភិក្ខុបង្កាប់អ្នកដ៏ទៃឲ្យស្រោច ត្រូវអាបត្តិបាចិត្តិយ ។ភិក្ខុប្រើតែម្តងហើយអ្នកទទួលបង្កាប់ទៅស្រោចច្រើនដង ភិក្ខុ​អ្នកប្រើត្រូវអាបត្តិបាចិត្តិយ ។ (ទឹក)មានសត្វ ភិក្ខុមានសេចក្តីសង្ស័យ ហើយស្រោចឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិទុក្កដ ។(ទឹក)មានសត្វ ភិក្ខុសំគាល់ថាគ្មានសត្វវិញហើយស្រោចឯងក្តី ប្រើគេឲ្យ​ស្រោចក្តី នូវស្មៅឬដី មិនត្រូវអាបត្តិអ្វីឡើយ ។(ទឹក)មិនមានសត្វ ភិក្ខុសំគាល់ថា  មានសត្វ ត្រូវអាបត្តិទុក្កដ ។(ទឹក)មិនមានសត្វ ភិក្ខុមាន   សេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ (ទឹក) មិនមានសត្វ ភិក្ខុសំគាល់ថា មិនមានសត្វ មិនត្រូវអាបត្តិអ្វីឡើយ ។

២៣-អាបត្តិមិនមាន ដល់ភិក្ខុមិនក្លែង ដល់ភិក្ខុមិនមានស្មារតី ដល់ភិក្ខុមិនដឹង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទ ទី១០ ចប់ ។

ភូតគាមវគ្គទី២ ចប់ ។

ចំនួនសិក្ខាបទក្នុងភូតគាមវគ្គនោះ គឺ

ភិក្ខុធ្វើភូតគាមឲ្យដាច់ចាកទី១ ភិក្ខុយករឿងដទៃមកបន្លប់ដើម្បីបិទបាំងទោសខ្លួន១ ភិក្ខុលើកទោសភិក្ខុអ្នកធ្វើការសង្ឃ១ ភិក្ខុយកគ្រែតាំងពូកកៅអីរបស់សង្ឃទៅចោលក្នុងទីវាល ហើយចៀសចេញទៅ១ ភិក្ខុយកកម្រាលរបស់សង្ឃទៅក្រាលចោលហហើយចៀសចេញទៅ១ ភិក្ខុដេកបៀតច្រៀតភិក្ខុអ្នកនៅមុនក្នុងកុដិសង្ឃ១ ភិក្ខុខឹងនឹងភិក្ខុឯទៀតហើយបណ្តេញចាកវិហាររបស់សង្ឃ១ ភិក្ខុអង្គុយឬដេកលើគ្រែមានជើងស៊កទុក១ ភិក្ខុលាបបូកវិហារញយៗ បានកំណត់ត្រឹមសន្លឹកទ្វារឬសន្លឹកបង្អួចដោយជុំវិញ១ ភិក្ខុយកទឹកមានសត្វស្រោចស្មៅឬដី១ ។

ឪវាទវគ្គ សិក្ខាបទទី១

២៤-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយទូន្មានភិក្ខុនីទាំងឡាយ  ក៏បាននូវចីវរ បិណ្ឌបាត សេនាសនៈនឹងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ ។ គ្រានោះ  ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ភិក្ខុនីទាំងឡាយនោះឲ្យឃើញច្បាស់់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ។ លំដាប់នោះ ភិក្ខុនីទាំងឡាយនោះលុះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន      ឲ្យរីករាយដោយធម្មីកថាហើយក៏ក្រោកចាកអាសនៈថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ធ្វើប្រទក្សិណចៀសចេញទៅ ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃហើយត្រាស់សួរបញ្ចាក់ឆព្វគ្គិយ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយ​ធ្វើធម្មីកថាដល់ភិក្ខុនីទាំងឡាយតិចណាស់ ពោលតែតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ ហើយក៏បញ្ចូនភិក្ខុនីទាំងនោះឲ្យត្រឡប់ទៅវិញ ពិតមែនឬ ។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោសពិតមែន  ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនសមបើនឹងធ្វើធម្មីកថាដល់ភិក្ខុនីទាំងឡាយ តិចពេក ពោលតែ តិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ ហើយបញ្ចូនភិក្ខុនីទាំងឡាយឲ្យត្រឡប់ទៅវិញសោះ នែមោឃបុរសទាំងឡាយ អំពើដែលអ្នករាល់គ្នាធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬមួយនាំបុគ្គលអ្នកដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រថ្លាឡើងមិនបាន ។ បេ ។ លុះព្រះដ៏មានព្រះភាគទ្រងតិះដៀលហើយ ក៏ទ្រង់ធ្វើធម្មីកថាត្រាស់ហៅភិក្ខុទាំងឡាយ​មកដោយព្រះពុទ្ធដីកាថា  ម្នាលភិក្ខុទាំងឡាយ តថថាគតអនុញ្ញាតឲ្យ សង្ឃ សន្មតភិក្ខុ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតភិក្ខុ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនីយ៉ាងនេះ សង្ឃត្រូវអារាធនា​ភិក្ខុ(នោះ)ជាមុនសិន ។ លុះអារាធនារួចហហើយភិក្ខុអ្នកឈ្លាស់អង់អាច​គប្បីញាំងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មនេះមានកាលដ៏សមគួរដល់សង្ឃហើយសង្ឃគប្បីសន្មតភិក្ខុ​ឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ។នេះជាវាចាប្រកាសសង្ឃឲ្យដឹង ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះ​នេះឲ្យជាអ្នកឲ្យឱវាទដល់់ភិក្ខុនី  ។ការសន្មតិភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវទដល់ភិក្ខុនី សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ មិនគួរដល់់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង ។ ខ្ញុំពោលសេចក្តីនេះអស់វារៈពីរដង​ផង ។ បេ ។ ខ្ញុំពោលសេចក្តីនេះអស់វារៈបីដងផង ។ បពិត្រព្រះសង្ឃដ៏ ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់​ភិក្ខុនី ។ ការសន្មតិភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បី​ពោលឡើង ។ ភិក្ខុឈ្មោះនេះសង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុ​នីហើយ ។សម្មតិកម្មនេះគួរដល់សង្ឃ ហេតុនោះបានជាសង្ឃស្ងៀមនៅ​ ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ ។​ គ្រានោះ ព្រះដ៏មានព្រះភាគទ្រងតិះដៀលនូវឆព្វគ្គិយភិក្ខុទាំងឡាយដោយបរិយា យជាច្រើន ។ បេ ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង ឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដែល​សង្ឃមិនបានសន្មតហើយទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញាត្តិហើយ ដល់ភិក្ខុទាំងឡាយដោយប្រការយ៉ាងនេះ ។

២៥-សម័យនោះឯង ភិក្ខុជាថេរៈទាំងឡាយដែលសង្ឃបានសន្មតរួចហើយក៏ទៅប្រដៅភិក្ខុនីទាំងឡាយក៏បានចីវរ បិណ្ឌបាទ សេនាសនៈនឹង​ភេសជ្ជបរិក្ខារជាបច្ច័យដល់ភិក្ខុឈឺយ៉ាងនោះដដែល ។ គ្រានោះឆព្វគ្គិយភិក្ខុទាំងឡាយ ធ្វើធម្មីកថាបន្តិចបន្តួចដល់ភិក្ខុនីទាំងឡាយ ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ​​ទៅ រួចក៏បញ្ជូនភិក្ខុនីទាំងនោះឲ្យត្រឡប់ទៅវិញដោយពាក្យថា ម្នាលប្អូនស្រីទាំឡាយ ពួកនាងចូរទៅវិញចុះ ។ ទើបភិក្ខុនីទាំងនោះនាំគ្នាចូលទៅកាន់ទីគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយបានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរក្នុងទីដ៏​សមគួរ ។ ព្រះដ៏មានព្រះភាគទ្រងត្រាសសួរភិក្ខុនីទាំងឡាយ ដែលឈរ​នៅក្នុងទីដ៏សមគួរនោះថា ម្នាលភិក្ខុនីទាំងឡាយឱវាទបានសម្រេចបរិបូណ៌ឬទេ ។ភិក្ខុនីទាំងឡាយទូលថា បពិត្រព្រះអង្គដ៏ចំរើន ឱវាទនឹងបាន​សម្រេចបរិបូរណ៌មកពីឯណា លោកម្ចាស់ឆព្វគ្គិយទាំងឡាយធ្វើធម្មីកថា បន្តិចបន្តួច ហើយពោលតែតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ​ រួចក៏បញ្ចូនយើ​ងខ្ញុំឲ្យត្រឡប់មកវិញ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ ភិក្ខុ​នីទាំងឡាយនោះឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ​ដោយធម្មីកថា ។ ភិក្ខុនីអម្បាលនោះលុះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយព្រះធម្មីកថា​ហើយ ក៏ក្រោកចាកអាសនៈថ្វាយបង្គំព្រះដ៏មានព្រះភាគហើយធ្វើប្រទក្សិណចៀសចេញទៅ ។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកមិនសមបីនឹងធ្វើធម្មីកថាបន្តិចបន្តួច ដល់ពួកភិក្ខុនី ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់មួយថ្ងៃ រួចបញ្ចូន ភិក្ខុនីទាំងនោះឲ្យត្រឡប់ទៅវិញសោះនែមោឃបុរសទាំងឡាយអំពើដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះ​ថ្លាទេ ឬមួយញាំងបុគ្គលដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងមិនបាន ។ បេ ។ ទ្រង់តិះដៀលហើយក៏ធ្វើនូវធម្មីកថាត្រាស់ហៅភិក្ខុទាំង​ឡាយមកដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ ឲ្យសង្ឃសន្មតភិក្ខុដែលប្រកបដោយអង្គ ៨ ឲ្យជាអ្នកប្រដៅភិក្ខុនី គឺភិក្ខុជាអ្នកមានសីលសង្រួមតាមបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ(មា​យាទ)នឹងទីគោចរជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ មានប្រមាណតិចតួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ភិក្ខុជាពហុស្សូតទ្រទ្រង់ ពុទ្ធវចនៈ សន្សំនូវពុទ្ធវចនធម៌ទាំងឡាយណា ពីរោះខាងដើម ពីរោះកណ្តាល ពីរោះខាងចុង តែងប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថទាំងព្យញ្ជនៈឲ្យបរិសុទ្ធបរិបូរណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាព យ៉ាងនេះភិក្ខុនោះចាំច្រើនហើយ ទ្រទ្រង់ហើយ សន្សំហើយដោយវាចាដ៏​ស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ត្រូវល្អដោយទិដ្ឋិ ១ ចំណែក​បាតិមោក្ខទាំងពីរ ភិក្ខុនោះក៏ចេះចាំដោយពិស្តារ ចែកចេញបានដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីបានដោយល្អ ដោយសុត្ត (គឺខន្ធកៈនឹងបរិវារៈ) ដោយអនុព្យញ្ជនៈ ១ ភិក្ខុនោះមានវាចាពោលត្រឹមត្រូវដោយ

សិថិលឆនិតជាដើម មានសំឡេងពីរោះ ១ ភិក្ខុនោះជាទីស្រលាញពេញចិត្តនៃភិក្ខុនីទាំងឡាយដោយច្រើន ១ ភិក្ខុនោះជាអ្នកអាចដើម្បីនឹងប្រដៅភិក្ខុនីបាន ១ ភិក្ខុនោះមិនធ្លាប់ប្រព្រឹត្តកន្លងគរុធម៌នឹងភិក្ខុនីដែល​ស្លៀកដណ្តប់សម្ពត់ជ្រលក់ដោយទឹកចត់ បួសចំពោះព្រះដ៏មានព្រះភាគ​នេះ ១ ភិក្ខុនោះមានវស្សាម្ភៃឬមានវស្សាជាងម្ភៃ ១ ម្នាលភិក្ខុទាំងឡាយ​តថាគតអនុញ្ញាតឲ្យសង្ឃសន្មតនូវភិក្ខុដែលប្រកបដោយអង្គទាំងឡាយ ៨ នេះឲ្យជាអ្នកប្រដៅភិក្ខុនី ។

២៦-ពួកស្រីដែលឈ្មោះថា ភិក្ខុនីនោះ បានដល់ស្រីដែលបានឧបសម្បទាហើយក្នុងឧភតោសង្ឃ ។

២៧-ត្រងពាក្យថាប្រដៅ គឺភិក្ខុទូន្មានដោយគរុធម៌៨ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុប្រដៅដោយធម៌ដ៏ទៃ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុប្រដៅភិក្ខុនីដែលបាន​ឧបសម្បទាក្នុងសំណាក់សង្ឃតែមួយចំណែក ត្រូវអាបត្តិទុក្កដ ។

២៨-ឧបសម្បទាហើយក្នុងថ្ងៃនោះ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អគោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១ ។ ភិក្ខុនីមិនត្រូវនៅចាំវស្សាក្នុងអាវាស ដែលគ្មានភិក្ខុ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១ ។ ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរប្រការ គឺការសាកសួរនូវឧបោសថ ១ ការចូលទៅទទួលឪវាទ ១ អំពីភិក្ខុសង្ឃគ្រប់ៗកន្លះខែ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អគោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១ ។ ភិក្ខុនីនៅចាំវស្សារួចហើយ ត្រូវបវារណាក្នុងឧភតោសង្ឃ ដោយហេតុ៣យ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើ ឲ្យល្អគោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១  ។ភិក្ខុនីត្រូវគរុកាបត្តិ(ជាសតេកិច្ឆា) ហើយត្រូវប្រព្រឹត្តបក្ខមានត្តក្នុងឧភតោសង្ឃ​​នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អគោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១ ។ ភិក្ខុនីត្រូវស្វែងរកឧបសម្បទាក្នុងឧភតោសង្ឃ​ដល់សិក្ខមានាដែលមានសិក្ខាសិក្សាក្នុងធម៌ទាំងឡាយ ៦ អស់ពីរវស្សាហើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អគោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១ ។ ភិក្ខុនីមិនត្រូវជេរ មិនត្រូវប្រទេចផ្ដាសា ភិក្ខុដោយបរិយាយណាមួយឡើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អគោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១ ។ ពួកភិក្ខុនីមិនត្រូវស្តីប្រដៅពួកភិក្ខុឡើយ ពួកភិក្ខុត្រូវស្តីប្រដៅដល់ពួកភិក្ខុនីបាន តាំង អំ​ពីថ្ងៃនេះជាដើម នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អគោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត ១ ។ បើភិក្ខុនីទាំងឡាយពោលថា បពិត្រលោកម្ចាស់ យើងខ្ញុំទាំងឡាយព្រមព្រៀងគ្នាហើយ ភិក្ខុពោលធម៌​ដទៃវិញ ត្រូវអាបត្តិទុក្កដ ។ បើភិក្ខុនីទាំងឡាយពោលថា បពិត្រលោកម្ចាស់យើងខ្ញុំទាំងឡាយបែកគ្នាជាពួកៗភិក្ខុចេះតែពោលនូវគរុធម៌ ៨ ដដែល ត្រូវអាបត្តិទុក្កដ ។ ភិក្ខុមិនបានប្រគល់ឱវាទឲ្យដលភិក្ខុនី ត្រឡប់ពោលធម៌ដ៏ទៃវិញ ត្រូវអាបត្តិទុក្កដ ។

២៩-កម្មមិនមែនជាធម៌ ភិក្ខុសំគាលថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថាកម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថាកម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ ។

៣០-ភិក្ខុសង្ស័យក្នុងកម្មមិនជាធម៌ ភិក្ខុនីសង្ឃបែកគ្នាជាពួក  ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ ។ បេ ។ ភិក្ខុសង្ស័យហើយប្រដៅ   ។ ​បេ ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅត្រូវអាបត្តិបាចិត្តិយ ។

៣១-ខ្លឹមសាដូចលេខរៀងទី៣០

៣២-ខ្លឹមសាដូចលេខរៀងទី៣០ ៣១

៣៣-ខ្លឹមសាដូចលេខរៀងទី៣០ ៣១ ៣២

៣៤-ខ្លឹមសាដូចលេខរៀងទី៣០ ៣១ ៣២ ៣៣

៣៥-កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មមិនជាធម៌វិញ  ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហហើយប្រដៅ ត្រូវអាបត្តិទុក្កដ ។ កម្មជា​ធម៌ ភិក្ខុសំគាល់ថាកម្មមិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិទុក្កដ ។ កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ ។

៣៦-ខ្លឹមសាដូចលេខរៀងទី៣០ ដល់ទី ៣៥

៣៧-ខ្លឹមសាដូចលេខរៀងទី៣០ ដល់ទី ៣៦

៣៨-ខ្លឹមសាដូចលេខរៀងទី៣០ ដល់ទី ៣៧

៣៩-ខ្លឹមសាត្រូវអាបត្តិដូចលេខរៀងទី៣០ ៣៨

៤០-ខ្លឹមសាត្រូវអាបត្តិដូចលេខរៀងទី៣០ ៣៩

កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថា ព្រមព្រៀងគ្នាមែន ហើយប្រដៅ មិនត្រូវអាបត្តិអ្វីឡើយ ។

៤១-អាបត្តិមិនមានដល់ភិក្ខុដែលសំដែងនូវបាឡីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែងនូវអដ្ឋកថានៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលភិក្ខុនីពោលថាលោកម្ចាស់ ចូរសូត្រទៅភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នា ហើយ​ឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ឲ្យអ្នកដ៏ទៃស្តាប់ ហើយភិក្ខុនីចូលស្តាប់ផង ដល់ភិក្ខុប្រដៅធម៌ដល់សិក្ខមានាឬដល់សាមណេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញាត្តិ ។

សិក្ខាបទទី១ ចប់ ។

សិក្ខាបទទី ២

៤២-សម័យនោះ ព្រះពុទ្ធដ៏មានដ៏មានព្រះភាគកាលគង់នៅវត្តជាតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវដ្ឋីជិតក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុជា ថេរៈទាំងឡាយប្រដៅពួកភិក្ខុនីដោយវេនជាលំដាប់ៗ ។ សម័នោះឯងព្រះចូឡបន្ថកដ៏មានអាយុត្រូវវេនប្រដៅភិក្ខុនីទាំងឡាយ ។ ព្រះចូឡបន្ថកសួរថា ម្នាលនាងទាំងឡាយ គរុធម៌៨ចាំស្ទាត់ហើយឬ ។ ពួក ភិក្ខុនីតបថា ចាំស្ទាត់ហើយលោកម្ចាស់ ។ សេចក្ដីសោកទាំងឡាយ រមែងមិនមានដល់មុនីដែលមានអធិចិត្តមិនប្រមាទ សិក្សានៅក្នុងផ្លូវនៃមោនធម៌ (គឺអរហត្តញាណ) មិនញាប់ញរ (ដោយលោកធម៌) មានចិត្តស្ងប់ (ចាកកិលេស)តែងមានស្មារតីជានិច្ច ។

៤៣-ភិក្ខុនីទាំងឡាយបាននិយាយគ្នាយ៉ាងនេះថា យើងទាំងឡាយបាននិយាយគ្នាទុកមកហើយថា វេលាថ្ងៃនេះឱវាទគង់នឹងមិនសម្រេច បរិបូរណ៌ទេ លោកម្ចាស់ចូឡបន្ថក គង់នឹងពោលនូវឧទាននោះឯងដដែលក្នុងកាលឥឡូវហហ្នឹង ។ ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះពោលទោស តិះដៀល បន្ទុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលចូឡបន្ថកៈ កាលព្រះអាទិត្យអស្ដង្គតទៅហើយ អ្នកឯងមិនគួរនឹងទៅប្រដៅភិក្ខុនីទាំង ឡាយទេ ម្នាលចូឡបន្ថកៈ អំពើដែលអ្នកធ្វើនេះមិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ។ បេ ។ ភិក្ខុបើទុកជាសង្ឃបានសន្មតហើយ កាលបើព្រះអាទិត្យអស្តង្គតហើយទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ ។

៤៤-ពាក្យថា ប្រដៅ សេចក្ដីថា ភិក្ខុប្រដៅភិក្ខុនីដោយគរុធម៌៨ក្តី ដោយធម៌ដ៏ទៃក្ដី ត្រូវអាបត្តិបាចិត្តិយ ។

៤៥-ព្រះអាទិត្យអស្ដង្គតហើយ ភិក្ខុសំគាល់ថា អស្តង្គតមែន ហើយទៅប្រដៅ (ភិក្ខុនី)ត្រូវអាបត្តិបបាចិត្តិយ ។ ភិក្ខុប្រដៅភិក្ខុនីដែលឧបសម្បទាហើយក្នុងជំនុំសង្ឃមួយចំណែក ត្រូវអាបត្តិទុក្កដ ។ ព្រះអាទិត្យមិនទាន់​អស្ដង្គត ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ព្រះអាទិត្យមិនទាន់​អស្ដង្ដតភិក្ខុសំគាល់ថាមិនទាន់អស្ដង្គត មិនត្រូវអាបត្តិអ្វីឡើយ ។

៤៦-អាបត្តិមិនមាន ដល់ភិក្ខុដែលសំដែងនូវបាលីនៃគរុធម៌៨ដល់ភិក្ខុដែលសំដែងនូវអដ្ឋកថានៃគរុធម៌៨ ដល់ភិក្ខុដែលភិក្ខុនីពោលថា​ លោកម្ចាសចូរសូត្រទៅភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នាហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ឲ្យអ្នកដទៃស្ដាប់ ហើយភិក្ខុនីចូលស្ដាប់ផង ដល់ភិក្ខុប្រដៅធម៌ដល់សិក្ខមានាឬដល់សាមណេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី២ ចប់ ។

សិក្ខាបទទី៣

៤៧-សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅនិគ្រោធារាម ជិតក្រុងកបិលពស្ពុក្នុងដែនឈ្មោះសក្កៈ ។ គ្រានោះឯងឆព្វគ្គិយភិក្ខុទាំងឡាយ ចូលទៅកាន់លំនៅរបស់ភិក្ខុនី ហើយប្រដៅឆព្វគ្គិយភិក្ខុនីទាំងឡាយ ។ ភិក្ខុនីទាំងឡាយបាននិយាយបបួលឆព្វគ្គិយភិក្ខុនីយ៉ាងនេះថា ម្នាលនាងទាំងឡាយពួកនាងចូរមកយើងនិងទៅទទួលឱវាទ (ជាមួយគ្នា) ។ ឆព្វគ្គិយភិក្ខុនីនិយាយថា ម្នាលនាងទាំងឡាយយើងទាំងឡាយនាំគ្នាទៅព្រោះហេតុនៃឱវាទធ្វើអ្វី ដ្បិតឆព្វគ្គិយភិក្ខុជាម្ចាស់ទាំងឡាយមកប្រដៅពួកយើងក្នុងលំនៅនេះហើយ ។ ភិក្ខុនីទាំងឡាយ នាំគ្នាពោលទោស តិះដៀល បន្ទុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនិងចូលដល់លំនៅភិក្ខុនីហើយប្រដៅភិក្ខុនីទាំងឡាយទេ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា នៃមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនិងទៅប្រដៅភិក្ខុនីទាំងឡាយ ចូលដល់លំនៅភិក្ខុនីទេ នៃមោឃបុរសទាំងឡាយ អំពើដែលអ្នកឯងធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ។ ភិក្ខុណាមួយចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅភិក្ខុនីទាំងឡាយ ត្រូវអាបត្ដិបាចិត្ដិយ ។

៤៨-សម័នោះឯង ព្រះមហាបជាបតិគោតមីភិក្ខុនីមានជម្ងឺ ។ ភិក្ខុជាថេរៈទាំងឡាយចូលទៅកាន់លំនៅព្រះមហាបជាបតិគោតមីភិក្ខុនីលុះចូលទៅដល់ហើយ បាននិយាយសួរព្រះមហាបជាបតិគោតមីភិក្ខុនីយ៉ាងនេះថា ម្នាលព្រះនាងគោតមី សរីរយន្ដព្រះនាងល្មមអត់ទ្រាំបានដែរឬទេ ល្មមប្រព្រឹត្តទៅបានស្រួលដែរឬទេ ។ព្រះមហាបជាបតិគោតមីភិក្ខុនីតបថា លោកម្ចាស់ សរីរយន្ដខ្ញុំមិនអាចអត់ទ្រាំបានទេ​ ខ្ញុំមិនអាចប្រព្រឹត្ដទៅបានទេ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ស្លៀកស្បង ហើយប្រដាប់ដោយបាត្រនឹងចីវរក្នុងពវលាព្រឹក ហើយទ្រង់ពុទ្ធដំណើរទៅកាន់លំនៅ​របស់ព្រះមហាបជាបតិគោតមី លុះដល់ហើយទ្រងគង់លើអាសនៈដែលតែងតាំងទុក ។ ព្រះដ៏មានព្រះភាគទ្រង់គង់ហើយ ទ្រង់ត្រាស់សួរព្រះមហាបជាបតិគោតមីយ៉ាងនេះថា ព្រះនាងគោតមីសរីរយន្ត ព្រះនាងល្មមអត់ទ្រាំបានដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានស្រួលដែរឬ ។  ព្រះនាងទូលតបថា បពិត្រព្រះអង្គដ៏ចំរើនកាលមុនភិក្ខុជាថេរៈទាំងឡាយ មកសំដែងធម៌ដល់ខ្ញុំព្រះអង្គ ហេតុនោះខ្ញុំព្រះអង្គមានសេចក្ដីសប្បាយ ក៏ឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមឃាត់ហើយ ព្រោះហេតុនោះ ភិក្ខុ​ជាថេរៈទាំងឡាយ មានសេចក្ដីខ្លាចក្រែង ទើបមិនហ៊ានសំដែង សេចក្ដីមិនសប្បាយមានដល់ខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង ។ លំដាប់នោះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ ព្រះមហាបជាបតិគោតមីឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ទ្រង់ក្រោកចាកអាសនៈចៀសចេញទៅ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត្តឲ្យភិក្ខុចូលដល់លំនៅរបបស់ភិក្ខុនី ហើយប្រដៅភិក្ខុនីដែលមានជម្ងឺបានម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថាភិក្ខុណាមួយ ចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅពួកភិក្ខុនី ត្រូវអាបត្ដិបាចិត្ដិយ វៀរលែងតែមានសម័យ ឯសម័យក្នុងសិក្ខាបទនោះ គឺភិក្ខុនីមានជម្ងឺ នេះជាសម័យក្នុងសិក្ខាបទនោះ ។

៤៩-ពួកស្រីដែលបានឧបសម្បទា ក្នុងសង្ឃពីរចំណែក ហៅថា ភិក្ខុនី ។ ពាក្យថា ប្រដៅ គឺភិក្ខុប្រដៅដោយគរុធម៌៨ ត្រូវអាបត្ដិបាចិត្ដិយ ។ ពាក្យថា វៀរលែងតែមានសម័យ គឺលើកលែងតែមានសម័យ ។ ភិក្ខុនីមិនអាច​ទៅទទួលឱវាទឬទៅនៅរួមសង្ឃកម្មបាន ហៅថាមានជម្ងឺ ។

៥០-ភិក្ខុសំគាល់ក្នុងស្រីមិនទាន់បានឧបសម្បទាថាបានឧបសម្បទាហើយ ត្រូវអាបត្ដិទុក្កដ ។ ភិក្ខុសង្ស័យក្នុងស្រីដែលមិនទាន់បានឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសំគាល់ក្នុងស្រីដែលមិនទាន់បានឧបសម្បទា ថាមិនទាន់ឧបសម្បទាមែន មិនត្រូវអាបត្តិឡើយ ។

៥១-អាបត្តិមិនមានដល់ភិក្ខុដែលប្រដៅភិក្ខុនីក្នុងសម័យ ដល់ភិក្ខុដែលសំដែងបាលីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែងអដ្ឋកថានៃគរុធម៌ប្រាំបី​ដល់ភិក្ខុដែលភិក្ខុនីពោលថាលោកម្ចាស់ចូរសូត្រទៅភិក្ខុក៏សូត្រដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នាហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ដើម្បីអ្នក​​ដ៏ទៃហើយភិក្ខុនីចូលស្ដាប់ផង ដល់ភិក្ខុដែលប្រដៅធម៌ដល់សិក្ខមានាឬ​សាមនេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី៣ ចប់ ។

សិក្ខាបទ ទី៤

៥២-សម័យនោះ ព្រះសម្មាសម្ពុទ្ធដ៏មានព្រះភាគ គង់នៅវត្តជេតវនរបស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយ​ប្រដៅពួកភិក្ខុនី តែងបាននូវចីវរ បិណ្ឌបាត សេនាសនៈនឹងភេសជ្ជបរិក្ខារ​ជាបច្ច័យដល់មនុស្សឈឺ ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា  នែមោឃបុរសទាំង​ឡាយ ក៏ថ្វីឡើយពួកអ្នកឯងមកពោលយ៉ាងនេះថា ភិក្ខុជាថេរៈជាថេរៈទាំងឡាយមិសូវយកចិត្តទុកដាក់និងប្រៀនប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថរៈទាំឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស នែមោឃបុរសទាំង ឡាយអំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡា​​យដែលមិនទាន់ជ្រះថ្លាទេ ។  ភិក្ខុណាមួយពោលយ៉ាងនេះថា  ភិក្ខុទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ត្រូវអាបត្តិបាចិត្តិយ ។

៥៣-ពាក្យថា ព្រោះហេតុតែអាមិស  សេចក្តីថា ព្រោះហេតុតែចីវរ បិណ្ឌបាត​ សេនាសនៈ ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្ដីគោរព សេចក្ដីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា ។

៥៤-គ្រឿងសក្ការៈ សេចក្ដីគោរព សេចក្ដីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា  (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ ។

៥៥-កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ហើយពោលយ៉ាងនេះត្រូវអាបត្តិបាចិត្តិយ ។ កម្មជាធម៌ ភិក្ខុសង្ស័យហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ ។ កម្មជាធម៌  ភិក្ខុសំគាល់ថា កម្មមិនមែនជាធម៌វិញ ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ ។

៥៦-ភិក្ខុណាប្រាថ្នាដើម្បីធ្វើនូវពាក្យដំនៀល  ប្រាថ្នាដើម្បីធ្វើបង្អាប់យស ប្រាថ្នាដើម្បីធ្វើនូវសេចក្ដីបង្អាប់បង្អោនចំពោះឧបសម្បន្នដែលសង្ឃមិនបានសន្មតឲ្យជាអ្នកប្រដៅភិក្ខុនី ហើយពោលយ៉ាងនេះគឺនិយាយថា ភិក្ខុប្រដៅភិក្ខុនី ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។

៥៧-ខ្លឹមសាដូចលេខរៀងទី ៥៦  ។

៥៨-កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌ ត្រូវអាបត្តិទុក្កដ ។កម្មមិនមែនជាធម៌ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថាកម្មមិនមែនជាធម៌  ត្រូវអាបត្តិទុក្កដ ។

៥៩-អាបត្តិមិនមានដល់ភិក្ខុដែលពោលចំពោះភិក្ខុផងគ្នាដែលជាអ្នកប្រដៅភិក្ខុនី ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្ដីគោរព សេចក្ដីរាប់អាន កិរិយាថ្វាយបង្គំ  និងកិរិយាបូជាដោយប្រក្រតី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី៤ ចប់ ។

សិក្ខាបទទី៥

៦០-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុមួយរូបត្រាច់ទៅបិណ្ឌបាត តាមផ្លូវឬច្រកមួយក្នុងក្រុងសាវត្ថី ។ មានភិក្ខុនីមួយរូបទៀតក៏ត្រាច់ទៅបិណ្ឌបាតតាមផ្លូវឬច្រកនោះដែរ ។ ព្រះដ៏មានព្រះភាគត្រាស់ថា នែមោឃបុរស ប្រុសមិនមែនជាញាតិ រមែងមិនដឹងនូវកម្មដ៏សមគួរឬមិនសមគួរ ល្អិតល្អឬមិនល្អិតល្អរបស់ស្រីដែលមិនមែនជាញាតិទេ នែមោឃបុរសអ្នកឯងមិនគួរនិងឲ្យចីវរដល់ភិក្ខុនីមិនមែនញាតិទេ នែមោឃបុរសអំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកបុគ្កលដែលមិនទាន់ជ្រះថ្លាទេ ។ ភិក្ខុណាមួយឲ្យចីវរដល់ភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្តិបាចិត្តិយ ។

៦១-ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុផ្លះផ្តូរចីវរនឹងសហធម្មិក​ទាំង៥ គឺភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្លះផ្ដូរចីវរនឹងសហធម្មិកទាំង៥នេះបាន ។ ភិក្ខុណាមួយឲ្យចីវរដល់ភិក្ខុនីមិនមែនជាញាតិ ត្រូវអាបត្តិបាចិត្តិយ វៀរតែផ្លះផ្តូរគ្នា ។

៦២-ភិក្ខុនីដែលមិនបានសម្ពន្ធជាប់វង្សគ្នាមកអំពីចំណែកខាងមាតាក្តី អំពីចំណែកខាងបីតាក្តី ដរាបអំពីគូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនជាញាតិ ។ ពាក្យថា វៀរលែងតែផ្លះផ្តូរគ្នា សេចក្តីថាភិក្ខុឲ្យ(ចីវរដល់ភិក្ខុនីមិនមែនញាតិ) ត្រូវអាបត្តិបាចិត្ដិយ លើកលែងតែផ្លះផ្តូរគ្នា ។

៦៣-ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ហហើយឲ្យចីវរត្រូវអាបត្តិបាចិត្តិយ វៀរលែងតែផ្លះផ្តូរគ្នា ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុនីជាញាតិភិក្ខុសង្ស័យ ទ្រូវអាបត្តិទុក្កដ ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្តិអ្វីឡើយ ។

៦៤-អាបត្តិមិនមាន ដល់ភិក្ខុដែលឲ្យចីវរដល់ភិក្ខុនីជាញាតិ ដល់ភិក្ខុដែលផ្លះផ្តូរចីវរគ្នា ដល់ភិក្ខុដែលផ្តូរយកចីវរមានដំឡៃច្រើនដោយចីវរមានដំឡៃតិច ឬចីវរមានដំឡៃតិចដោយចីវរមានដំឡៃច្រើន ដល់ភិក្ខុដែលភិក្ខុនី​កាន់យកចីវររបស់ខ្លួនដោយសេចក្តីស្និទ្ធស្នាល ដល់ភិក្ខុដែលភិក្ខុនីកាន់យកចីវរជារបស់ខ្ចីគ្នា ដល់ភិក្ខុដែលឲ្យបរិក្ខារដទៃវៀរលែងតែចីវរ ដល់ភិក្ខុដែលឲ្យចីវរដល់សិក្ខមានាឬដល់សាមនណេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី៥ ចប់​ ។

សិក្ខាបទទី៦

៦៥-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវនរបស់​​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ឧទាយិដ៏មានអាយុជាអ្នកប្រសប់ធ្វើចីវរកម្ម  ។ ជលក់គក់បោកដ៏ល្អរួចធ្វើរូបគំនូរត្រង់កណ្ដាលចីវរ(អដ្ឋកថា​ ថា គូររូបភាពបុរសស្រ្តី ធ្វើសណ្ឋវៈគ្នា មានឧបាយលាយដោយវត្ថុពណ៌ផ្សេងៗ តាមគំនិតរបស់ខ្លួនត្រង់កណ្ដាលចីវរ ) ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្ដីប្រាថ្នាតិច ។ បេ ។ភិក្ខុទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះដ៏មានព្រះភាគត្រាសថា នែមោឃបុរស ប្រុសដែលមិនមែនជាញាតិ រមែងមិនស្គាល់កម្មដ៏សមគួរក្ដី មិនសមគួរក្ដី កម្មជាទីជ្រះថ្លាក្ដី មិនជាទីជ្រះថ្លាក្តី របស់ស្រ្តីដែលមិនមែនជាញាតិទេ នែមោឃបុរស អ្នកឯងមិនសមគួរនឹងដេរចីវរឲ្យភិក្ខុនីមិនមែនញាតិទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ។ បេ ។ ភិក្ខុណាមួយដេរឯងឬប្រើគេឲ្យ​ដេរនូវចីវរឲ្យភិក្ខុនីមិនមែនញាតិ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ ។

៦៦-បណ្ដាចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុតល្មមវិកប្បបាន ហៅថាចីវរ ។ ពាក្យថា ដេរឯង គឺភិក្ខុដេរដោយខ្លួនឯងត្រូវអាបត្ដិបាចិត្តិយរាល់ៗផ្លូវម្ជុល ។ ពាក្យថា ប្រើគេឲ្យដេរ គឺភិក្ខុបង្គាប់អ្នកដ៏ទៃឲ្យដេរ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុបង្គាប់តែម្ដង អ្នកទទួលបង្គាប់ដដេរច្រើនដង ត្រូវអាបត្តិបាចិត្តិយ (តែមួយ) ។

៦៧-ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិមែនហើយដេរឯងក្តី ប្រើគេឲ្យដេរក្ដីនូវចីវរ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុនីជាញាតិ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិមែន មិនត្រូវអាបត្តិអ្វីឡើយ ។

៦៨-អាបត្តិមិនមានដល់ភិក្ខុដែលដេរចីវរដល់ភិក្ខុនីជាញាតិ ដល់ភិក្ខុដែលដេរឯង ឬប្រើគេឲ្យដេរនូវបរិក្ខារដទៃក្រៅពីចីវរ (ឲ្យភិក្ខុនី) ឲ្យសិក្ខ  មានាឬឲ្យសាមណេរី  ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខបទទី៦ ចប់ ។

សិក្ខាបទទី ៧

៦៩-សម័យនោះឯង ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ កាលគង់នៅវត្ដជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ឆព្វគ្គិយ ភិក្ខុទាំងឡាយ បបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស  តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយ១ជាមួយគ្នាទេ ម្នាលមោឃបុរសទាំង​ឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ជន់ដែលមិនទាន់ជ្រះថ្លាទេ ។ បេ ។ ភិក្ខុណាមួយបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយ១ជាមួយគ្នា ដោយហោច​​ទៅសូម្បីកាន់ទីជាលង្វែកនៃស្រុក១(ភិក្ខុនោះ)ត្រូវអាបត្តិបាចិត្តិយ ។

៧០-សម័យនោះឯង ភិក្ខុនិងភិក្ខុនីទាំងឡាយ ច្រើនរូប ដើរទៅកាន់ផ្លូវឆ្ងាយអំពីក្រុងសាកេតទៅកាន់ក្រុងសាវត្តី ។ កាលនោះ ភិក្ខុនីទាំងឡាយនោះ ឃើញពួកភិក្ខុនោះហើយ​  បានពោលពាក្យនេះថា យើងទាំងឡាយនិងទៅជាមួយនិងលោកម្ចាស់ទាំងឡាយ ។ ដំណើរនេះទើបព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ធ្វើធម្មីកថាហៅភិក្ខុទាំងឡាយមកហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយបបួលភីក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយជាមួយគ្នា ក្នុងថ្លូវដែលគួរនឹងទៅដោយមានគ្នីគ្នាជាពួកដែលគេសន្មតថា   ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ។ ភិក្ខុណាមួយបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយ១ជាមួយគ្នា ដោយហោចទៅសូម្បីទៅកាន់ទីជាលង្វែកនៃស្រុក១ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ។

៧១-ដែលហៅថាផ្លូវប្រកបដោយភ័យចំពោះមុខ គឺផ្លូវនោះដែលចោរទាំងឡាយ សម្លាប់មនុស្សក៏ប្រាកដ ប្លន់មនុស្សក៏ប្រាដក  វាយដំមនុស្សក៏ប្រាកដ ។ភិក្ខុដើរទៅកាន់ផ្លូវដែលប្រកបដោយភ័យចំពោះមុខ ហើយឃើញផ្លូវមិនប្រកបដោយភ័យចំពោះមុខវិញ ត្រូវបញ្ចូនភិក្ខុនីទៅ ដោយពាក្យថា ម្នាលនាងទាំងឡាយ នាងទាំងឡាយចូរទៅចុះ ។

៧២-ភិក្ខុបបួល តែភិក្ខុនីមិនបបួល (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។ ភិក្ខុមិន​បានបបួលគ្នា ហើយសំគាលថាបានបបួល ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសង្ស័យក្នុងការដែលមិនបានបបួល ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសំគាល់ថា មិនបានបបួល ក្នុងការដែលមិនបានបបួល មិនត្រូវវអាបត្តិឡើយ ។

៧៣-អាបត្តិមិនមាន ដល់ភិក្ខុដែលមានសម័យ ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនីហើយដើរទៅ ដល់ភិក្ខុដែលភិក្ខុនីបបួល តែភិក្ខុមិនបានបបួល ដល់ភិក្ខុនឹងភិក្ខុនីដែលទៅដោយខុសសង្កេត ដល់ភិក្ខុដែលទៅ​(ជាមួយនឹងភិក្ខុនី)ដោយមានសេចក្ដីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ ។

សិក្ខាបទទី ៧ ចប់ ។

សិក្ខាបទទី ៨

៧៤-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំង ឡាយបបួលពួកភិក្ខុនីឡើងជិះទូក១ជាមួយគ្នា ។  ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។  ភិក្ខុទាំងឡាយនោះ ពោលទោស តិះ ដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងបបួលពូកភិក្ខុនី​ឡើងជិះទូក១ជាមួយគ្នាទេ ម្នាលមោឃបុរសទាំងឡាយ ការនេះមិនមែន​​នាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ ។ បេ ។ ភិក្ខុណាមួយបបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នា ទៅច្រាសទឹកក្ដី ទៅបណ្ដោយទឹកក្ដី (ភិក្ខុនោះ)ត្រូវអាបត្តិបាចិត្តិយ ។

៧៥-សម័យនោះឯង ភិក្ខុនិងភិក្ខុនីទាំងឡាយច្រើនរូប ដើរទៅកាន់ ផ្លូវឆ្ងាយអំពីក្រុងសាកេតទៅកាន់ក្រុងសាវត្ថី ។ ក្នុងទីកណ្ដាលផ្លូវមានស្ទឹង១ ដែលគេតែងតែឆ្លង ។ ទើបព្រះដ៏មានព្រះភាគជាម្ចាសទ្រង់ធ្វើធម្មីកថាហៅភិក្ខុទាំងឡាយមក  ហើយត្រាសថា ម្នាលភិក្ខុទាំងឡាយ  តថាគតអនុញ្ញាតឲ្យភិក្ខុបបួលភិក្ខុនីឡើងជិះទួក១ជាមួយគ្នាដើម្បីឆ្លងទទឹង  ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយបបួលភិក្ខុនីឡើងជិះទួក១ជាមួយគ្នា ទៅច្រាស​ទឹកក្ដី ទៅបណ្ដោយទឹកក្ដី  (ភិក្ខុនោះ)ត្រូវអាបត្តិបាចិត្ដិយ វៀរលែងតែការឆ្លងទទឹង ។

៧៦-យើងទាំងឡាយនឹងឡើងជិះទូកក្នុងថ្ងៃនេះ ឬក្នុងថ្ងៃស្អែក ក្នុងថ្ងៃខានស្អែក ត្រូវអាបត្តិទុក្កដ ។ កាលភិក្ខុនីឡើងជិះទូកភិក្ខុក៏ឡើងជិះដែរ ត្រូវអាបត្តិបាចិត្ដិយ ។ កាលភិក្ខុឡើងជិះទូក ភិក្ខុនីក៏ឡើងជិះដែរ ត្រូវអាបត្ដិបាចិត្តិយ ។ ភិក្ខុនឹងភិក្ខុនីឡើងជិះទូកស្មើគ្នា ត្រូវអាបត្ដិយ ។ (ភិក្ខុ​​បបួលភិក្ខុនីឡើងជិះទូក)ទៅក្នុងស្រុកចម្ងាយមាន់ល្មមហើរទៅដល់ត្រូវអាបត្តិបាចិត្ដិយ គ្រប់ៗចន្លោះស្រុក ។ (ភិក្ខុបបួលភិក្ខុនីឡើងជិះទូកទៅក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍ ។

៧៧-ការដែលបានបបួលហើយ ភិក្ខុសំគាល់ថា បានបបួលគ្នាមែន ហើយឡើងជិះទូកជាមួយគ្នា ទៅច្រាសទឹកក្ដី ទៅបណ្ដោយទឹកក្ដី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែការឆ្លងទទឹង ។ មិនបានបបួលគ្នាទេ ភិក្ខុសំគាលថា មិនបានបបួលគ្នាមែន មិនត្រូវអាបត្ដិ ។

៧៨-អាបត្តិមិនមាន ដល់ភិក្ខុដែលឆ្លងទទឹង ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនីហើយឡើងជិះទូក ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនី តែភិក្ខុនីបបួល ដល់ភិក្ខុដែលឡើងជិះទូកជាមួយនឹងភិក្ខុនីដោយខុសសង្កេតគ្នា  ដល់ភិក្ខុដែលមានសេចក្ដីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ ។

សិក្ខាបទទី  ៨ ចប់  ។

សិក្ខាបទទី ៩

៧៩-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រិះ ។ សម័យនោះឯង ភិក្ខុនីឈ្មោះថុល្លនន្ទា ជាជីតុនរបស់ត្រកូល១ ជាភិក្ខុនីប្រកបដោយនិច្ចភត្ត ។ ភិក្ខុទាំង ឡាយណា មានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស  តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះ​ដៀលថា នែមោឃបុរស អ្នកឯងដឹងហើយមិនគរនឹងឆាន់បិណ្ឌបាតដែលភិក្ខុនីចាតចែងទេ ម្នាលមោឃបុរស ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាទេ ។ បេ ។ ភិក្ខុណាមួយ  កាលដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្ដិបាចិត្ដិយ ។

៨០-សម័យនោះឯង មានភិក្ខុ១រូបចេញពីក្រុងរាជគ្រឹះទៅបួសហើយទៅកាន់ត្រកូលញាតិ ។ មនុស្សទាំងឡាយនិយាយគ្នាថាលោកម្ចាស់ដ៏ចំរើនខាននិមន្ដមកយូរហើយ (ថាដូច្នោះហើយ)  ក៏នាំគ្នាធ្វើចង្ហាន់ប្រគេនដោយគោរព ។ មានភិក្ខុនីម្នាក់ជាជីតុនរបស់ត្រកូលនោះបាននិយាយពាក្យនេះនិងមនុស្សទាំងឡាយនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរឲ្យចង្ហាន់ដល់លោកម្ចាស់ចុះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយកាលដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបតិ្ដបាចិត្តិយ វៀរលែងតែចង្ហាន់ដែលគ្រហស្ថបានប្រារព្ធជាមុន ។

៨១-ភិក្ខុទទួលបិណ្ឌបាតដោយ គិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែបិណ្ឌបាត ដែលគ្រហស្ថប្រារព្ធជាមុន ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូល ។

៨២-ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុសំគាលថា ភិក្ខុនីចាត់ចែងហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន ។ ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុសំគាលថា មិនបានចាត់ចែងទេនឹងចង្ហាន់​ដែលគ្រហស្ថបានប្រារព្ធជាមុន ហើយឆាន់ មិនត្រូវអាបត្តិឡើយ ។ ភិក្ខុសំគាល់ភោជនដែលភិក្ខុនីមិនបានចាត់ចែងថា បានចាត់ចែងទៅវិញ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសង្ស័យក្នុងភោជនដែលភិក្ខុនីមិនបានចាត់ចែង ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសំគាល់ភោជន ដែលភិក្ខុនីមិនបានចាត់ចែងថា មិនបានចាត់ចែង មិនត្រូវអាបត្តិ ។

៨៣-អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ភោជនដែលគ្រហស្ថប្រារព្ធឡើងជាមុន ដល់ភិក្ខុដែលឆាន់ភោជន ដែលសិក្ខាមានាចាត់ចែងដល់ភិក្ខុដែលឆាន់ភោជន ដែលសាមណេរីចាត់ចែង អាបត្តិមិនមានដល់ភិក្ខុដែលឆាន់​ភោជនទាំងពួងក្រៅពីភោជន ៥ យ៉ាង  ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើម​បញ្ញត្តិ ។

សិក្ខាបទទី ៩ ចប់ ។

សិក្ខាបទទ ១០

៨៤-សម័យនោះ​ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។សម័យនោះឯង ស្រ្តីជាគូរពីដើមរបស់ឧទាយិដ៏មានអាយុ បួសក្នុងសំណាក់ភិក្ខុនីទាំងឡាយ ។ ភិក្ខុនីនោះតែងមកក្នុងសំណាក់ឧទាយិដ៏មានអាយុរឿយៗ ។ ផីក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់  ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងតែម្នាក់ឯងមិនគួរនឹងសម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនិងភិក្ខុនីតែម្នាក់ឯងទេ នែមោឃបុរស ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំជនទាំងឡាយដែលជ្រះថ្លាហើយឲ្យរឹងរិតតែជ្រះថ្លាក្រៃលែងទេ ។ បេ ។ ភិក្ខុណាមួយសម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងភិក្ខុនីតែម្នាក់នឹងម្នាក់ (ភិក្ខុនោះ) ត្រូវអាបត្តិ​​បាចិត្តិយ ។

៨៥-ភិក្ខុអង្គុយជិតក្ដី  ដេកជិតក្ដី ត្រូវអាបត្តិបាចិត្តិយ ។ កាលភិក្ខុអង្គុយភិក្ខុនីអង្គុយជិតក្ដី ដេកជិតក្ដី ត្រូវអាបត្តិបាចិត្តិយ ។ ជនទាំងពីររូប (គឺភិក្ខុនិងភិក្ខុនី) អង្គុយក្ដី ជនទាំងពីររូប (គឺភិក្ខុនិងភិក្ខុនី) ដេកក្ដី ត្រូវអាបត្តិបាចិត្តិយ ។

៨៦-ទីស្ងាត់ ភិក្ខុក៏សំគាល់ថាទីស្ងាត់ ហើយអង្គុយជាមួយនិងភិក្ខុនីតែមួយនិងមួយ ត្រុវអាបត្ដិបាចិត្ដិយ ។ ទីមិនស្ងាត់ ភិក្ខុសំគាល់ថាទីស្ងាត់ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងទីមិនស្ងាត់  ត្រូវអាបត្តិទុក្កដ ។  ទីមិនស្ងាត់ ភិក្ខុក៏សំគាល់ថាមិនស្ងាត់ មិនត្រូវអាបត្តិឡើយ ។

៨៧-អាបត្តិមិនមាន ដល់ភិក្ខុដែលមានបុរសណានីមួយដែលដឹងសេចក្ដីនូវជាពីរនាក់នឹងខ្លួន ដល់ភិក្ខុដែលឈរមិនអង្គុយ ដល់ភិក្ខុដែលមានបំណងនូវទីមិនស្ងាត់ហើយ (អង្គុយ)  ដល់ភិក្ខុដែលមានចិត្តបញ្ចូនទៅកាន់អារម្មណ៍ដទៃអង្គុយនៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ ។

ចំនួនសិក្ខាបទនៃឱវាទវគ្គនោះមាន ១០ គឺ

អសម្មតសិក្ខាបទ(ភិក្ខុនោវាទសិក្ខាបទ) ១  អដ្ឋង្គតសិក្ខាបទ ១

ឧបស្សយសិក្ខាបទ(ភិក្ខុនូបស្សយ) ១  អាមិសសិក្ខាបទ ១

ទានសិក្ខាបទ(ចីវរទានសិក្ខាបទ) ១  សិព្វនសិក្ខាបទ (ចីវរសិព្វនសិក្ខាបទ) ១   អទ្ធានសិក្ខាបទ (សំវិធានសិក្ខាបទ) ១   នាវាភិរុហនសិក្ខាបទ ១ ភុញ្ជនសិក្ខាបទ(បរិបាចនសិក្ខាបទ) ១ ឯកោឯកាយសិក្ខាបទ (រៈហានិសជ្ជសិក្ខាបទ) ១ ។

ភោជនវគ្គ បឋមសិក្ខាបទ

៨៨-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង មានពួកជន ១ ពួក នៅជិតក្រុងសាវត្ថី បាននាំគ្នាតាក់តែងបណ្ឌបាតក្នុងផ្ទះសំណាក់ឬរោងទាន ។ កាលនោះឯង  ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នាស្លៀកស្បង់ហើយប្រដាប់ដោយបាត្រនឹងចីវរអំពីព្រឹក   ចូលទៅកាន់ក្រុងសាវត្ថីដើម្បី​បិណ្ឌបាត  ដល់មិនបានក៏នាំគ្នាទៅកាន់ផ្ទះសំណាក់ឬរោងទាន(នោះ)ហើយឆាន់ ក្នុងថ្ងៃជាគំរប់ពីរផង ក្នុងថ្ងៃជាគំរប់បីផង ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ  អ្នកទាំងឡាយមិនគួរនិងនៅត្រាំត្រែងឆាន់​អាវសថបិណ្ឌបាតទេ ម្នាលមោឃបុរសទាំងឡាយ ការនេះមិនមែននាំឲ្យ​ជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា នឹងមិននាំជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅតៀតទេ ។ បេ ។ ភិក្ខុត្រូវឆាន់បានតែម្ដង បើឆាន់ឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ ។

៨៩-សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុនិមន្ដទៅក្រុងសាវត្ថីក្នុងកោសលជនបទ បានចូលទៅកាន់ផ្ទះសំណាក់ឬរោងទាន ១ ។មនុស្ស​​ទាំងឡាយនិយាយគ្នាថា ព្រះថេរៈខាននិមន្ដមកយូរណាស់ហើយ(ថាដូច្នោះហើយ) ក៏នាំគ្នាអង្គាសដោយគោរព ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុឆាន់រួចហើយ ក៏មានអាពាធជាទម្ងន់ ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានជម្ងឺអាស្រ័យនៅរឿយៗ ឆាន់ភោជនក្នុងរោងទានបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា បិណ្ឌបាតក្នុងរោងទានភិក្ខុមិនមានជម្ងឺត្រូវឆាន់​​បានតែម្ដង បើឆាន់ឲ្យលើសពីកំណត់នោះទៅត្រូវអាបត្តិបាចិត្តិយ ។

៩០-ភិក្ខុដែលអាចដើម្បីចៀសចេញពីរោងទាននោះទៅបាន ហៅថា  មិនមានជម្ងឺ ។ ភិក្ខុមិនមានជម្ងឺត្រូវឆាន់់់បានតែម្ដង បើទទួលឲ្យហួសពីកំណត់នោះទៅ  ដោយគិតថាអញនឹងឆាន់ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវរៈដែលលេបចូលទៅ  ។

៩១-ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ ហើយបរិភោគអាវសថបិណ្ឌបាត ឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ ។  ខ្លួនមិនមានជម្ងឺ ភិក្ខុមានសេចក្តីសង្ស័យ ហើយបរិភោគអាវសថបិណ្ឌបាត ឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ ។ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ ហើយឆាន់អាវសថបិណ្ឌបាត ឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ ។ខ្លួនមានជម្ងឺភិក្ខុសំគាល់ថា មិនមានជម្ងឺ ត្រូវអាបត្តិទុក្កដ ។ ខ្លួនមានជម្ងឺ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថា មានជម្ងឺ  មិនត្រូវអាបត្តិឡើយ ។

៩២-អាបត្តិមិនមាន ដល់ភិក្ខុមានជម្ងឺ ដល់ភិក្ខុមិនមានជម្ងឺឆាន់តែម្ដង ដល់ភិក្ខុដែលដើរទៅក្ដី ដើរមកក្ដី ហើយឆាន់ ដល់ភិក្ខុដែលជនជាម្ចាសទានគេនិមន្ដឲ្យឆាន់ ដល់ភិក្ខុដែលឆាន់បិណ្ឌបាតដែលគេតាក់តែងចំពោះ ដល់ភិក្ខុដែលឆាន់បិណ្ឌបាតដែលគេតាក់តែងមិនដល់មួយចំអែត​អាបត្ដិមិនមាន ដល់ភិក្ខុព្រោះឆាន់ភោជនទាំងពួង ក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ ។

សិក្ខាបទទី១ ចប់

សិក្ខាបទទី  ២

៩៣-សម័យនោះ  ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រិះ ។ សម័យនោះឯង ទេវទត្ត មានលាភសក្ការៈសាបសូន្យហើយ ព្រមទាំងបរិសទ្យក៏នាំគ្នាដើរសូមរឿយៗ ក្នុងពួកត្រកូលហើយឆាន់ ។មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ភិក្ខុទាំងឡាយណា មានសេចក្ដីប្រាថ្នាតិច ។  បេ​ ។ ភិក្ខុ​ទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់   ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងព្រមទាំងបរិសទ្យ មិនគួរនិងដើរសូមរឿយៗ ក្នុងត្រកូលទាំឡាយហើយឆាន់ទេ ម្នាលមោឃបុរស ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លានិងមិននាំជនទាំងឡាយដែលជ្រះថ្លាហើយ  ឲ្យរឹងរិតតែជ្រះថ្លាក្រៃលែងទេ ។ បេ ។ ភិក្ខុឆាន់គណភោជន  ត្រូវអាបត្តិបាចិត្តិយ ។

៩៤-សម័យនោះឯង មនុស្សទាំងឡាយនិមន្ដពួកភិក្ខុដែលមានជម្ងឺ ដោយភត្ត ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានជម្ងឺឆាន់​គណភោជនបាន ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ  ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមាន ជម្ងឺ ។

៩៥-សម័យនោះឯង មនុស្សទាំងឡាយ តាក់តែងចង្ហាន់ព្រមទាំងចីវរ ក្នុងសម័យចីវរទាន ហើយនិមន្តភិក្ខុទាំងឡាយថា យើងទាំងឡាយនិងនិមន្ដ​​លោកម្ចាស់ទាំងឡាយឲ្យឆាន់ រួចហើយនឹងប្រគេនចីវរឲ្យស្លៀកដណ្ដប់ ។  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយឆាន់គណភោជនបានក្នុងសម័យនៃចីវរទាន ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេឲ្យចីវរ១  នេះជាសម័យក្នុងសិក្ខាបទនោះ ។

៩៦-សេចក្តីពន្យល់ ខ្លឹមសារដូចលេខរៀងទី ៩៥

៩៧-សម័យនោះឯង ភិក្ខុទាំងឡាយទៅកាន់ផ្លូវឆ្ងាយមួយអន្លឺដោយមនុស្សទាំងឡាយ ។ អ្នកទាំងឡាយចូរបង្អង់ចាំ ១ រំពេច យើងទាំង ឡាយនឹងត្រេចទៅដើម្បីបិណ្ឌបាត មនុស្សទាំងឡាយនោះនិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយនិមន្តឆាន់ក្នុងទីនេះចុះ ។ ភិក្ខុទាំងឡាយសង្ស័យមិនទទួលដោយគិតថា គណភោជនព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន ក្នុងសម័យដែលដើរផ្លូវឆ្ងាយ ។ ភិក្ខុត្រូវអាបត្តិបាចិត្ដិយ  ព្រោះឆាន់គណភោជន វៀរលែង​​តែមានសម័យ  ។ ឯសម័យក្នុងសិក្ខាបទនេះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើចីវរ១ សម័យដែលទៅកាន់ផ្លូវឆ្ងាយ១ នេះជាសម័យក្នុងសិក្ខាបទនេះ ។

៩៨-ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើចីវរ១  សម័យដែលទៅកាន់ផ្លូវឆ្ងាយ១ សម័យដែលឡើងជិះទូក១ នេះជាសម័យក្នុងសិក្ខាបទនោះ ។

៩៩-សម័យនោះឯង ភិក្ខុទាំងឡាយ នៅចាំវស្សាក្នុងទិសទាំងឡាយ លុះចេញវស្សារួចហើយ ក៏នាំគ្នាមកឯក្រុងរាជគ្រិះដើម្បីគាល់ព្រះដ៏មានព្រះភាគ ។ ឯសម័យក្នុងសិក្ខាបទនោះគឺ (ដូចខ្លឹមសាលេខរៀងទី៩៨)

១០០-សម័យនោះឯង (មានបុរសម្នាក់) ត្រូវជាញាតិសាលោហិតរបស់ព្រះបាទមាគធសេនិយពិម្ពិសាររាជ បានបួសក្នុងសំណាក់អាជីវកទាំងឡាយ ។ ព្រះបាទមាគធសេនិយពិម្ពិសាររាជត្រាស់ថា បពិត្រលោកដ៏ចំរើន បើលោកនិមន្ដភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានឆាន់មុនសិន (ទើប) យើងត្រូវធ្វើយ៉ាងនេះ(បាន) ។ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថាហហៅភិក្ខុទាំងឡាយមកជួបជុំក្នុងពេលនោះហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន​​ក្នុងសម័យនៃសមណភត្តបានម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ  ។ គឺ  សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើចីវរ១ សម័យដែលទៅកាន់ផ្លូវឆ្ងាយ១ សម័យដែលឡើងជិះទូក១ សម័យមានភិក្ខុច្រើនអង្គ១  សម័យនៃសមណភត្ត១ នេះជាសម័យក្នុងសិក្ខាបទនោះ ។

១០១-ដែលហៅថា  គណភោជន គឺភិក្ខុ៤រូបដែលគេនិមន្តចេញ ឈ្មោះភោជនទាំង៥ ដោយភោជនណាមួយ ហើយឆាន់ភោជនណា ភោជននោះ ហៅថា គណភោជន ។ ពាក្យថា វៀរលែងតែមានសម័យគឺលើកទុកតែមានសម័យ(គឺហេតុដែលគួរនឹងឆាន់បាន)  ។ ដែលហៅថា សម័យដែលគេប្រគេនចីវរ គឺថាកាលបើភិក្ខុមិនបានក្រាលកឋិនទេ(សម័យនៃចីវរទាន) បានត្រឹមតតែ១ខែ គឺខែជាខាងចុងនៃវស្សានរដូវ បើភិក្ខុបានក្រាលកឋិន(សម័យនៃចីវរទាន) បាន៥ខែ ។ ភិក្ខុដឹងថាមានសម័យនៃចីវរទានហើយគប្បីឆាន់គណភោជនបាន ។ ដែលហៅថា សម័យដែលធ្វើនូវចីវរគឺកាលដែលភិក្ខុកំពុងធ្វើចីវរ ។ ភិក្ខុដឹងថាមានសម័យជាទីធ្វើនូវចីវរហហើយគប្បីឆាន់គណភោជនបាន ។ ដែលហៅថា សម័យដែលដើរផ្លូវឆ្ងាយគឺភិក្ខុដឹងថាអញដើរផ្លូវឆ្ងាយប្រមាណកន្លះយោជ៍ ហើយគប្បីឆាន់គណភោជនបាន ។ កាលភិក្ខុកំពុងដើរទៅក៏គប្បីឆាន់គណភោជនបាន កាលភិក្ខុមកវិញក៏គប្បីឆាន់គណភោជនបាន ។ ដែលហៅថា សម័យឡើងជិះទូក គឺភិក្ខុដឹងថាអញនឹងឡើងជិះទូក ហើយគប្បី​ឆាន់គណភោជនបាន ។ ភិក្ខុឡើងជិះទូកហើយគប្បីឆាន់គណភោជនបាន ។ កាលភិក្ខុចុះអំពីទូកហើយគប្បីឆាន់គណភោជនបាន ។ ដែលហៅថាសម័យមានភិក្ខុច្រើនអង្គ គឺសម័យដែលភិក្ខុទាំងឡាយពីរឬបីអង្គ​ត្រេចទៅដើម្បីបិណ្ឌបាទហើយបានឆាន់់ឆ្អែតក្នុងទីណា ដល់ភិក្ខុមួយអង្គមកទៀត ត្រូវជាបួនអង្គ ឆាន់មិនឆ្អែត ។ ភិក្ខុដឹងថា សម័យមានភិក្ខុច្រើនអង្គដូច្នេះហើយគប្បីឆាន់គណភោជនបាន ។ ដែលហៅថា សម័យនែសមណភត្តគឺអ្នកណាមួយដែលរាប់បញ្ជូលក្នុងពួកអ្នកបួស (ក្រៅព្រះពុទ្ធ​សាសនា)ធ្វើភត្ត ។ភិក្ខុដឹងថា សម័យនែសមណភត្តហើយគប្បីឆាន់គណភោជនបាន ។ ភិក្ខុទទួលគណភោជនដោយគិតថា អញនឹងបរិភោគ ត្រូវអាបត្តិទក្កដ វៀរលែងតែមានសម័យ  ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវារៈដែលេបចូលក្នុងក ។

១០២-ភិក្ខុសំគាល់ក្នុងគណភោជនថា មិនមែនគណភោជនហើយឆាន់ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ។ មិនមែនគណភោជនភិក្ខុសំគាល់ថាគណភោជន ត្រូវអាបត្តិទុក្កដ ។ មិនមែនគណភោជនភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។  មិនមែនគណភោជន ភិក្ខុសំគាល់ថា មិនមែនគណភោជន មិនត្រូវអាបត្តិ ។

១០៣-អាបត្តិមិនមាន ដល់ភិក្ខុមានសម័យ ដល់ភិក្ខុទាំងឡាយពីរឬបីអង្គដែលឆាន់ជាមួយគ្នា ដល់ភិក្ខុទាំងឡាយដែលតរាច់ទៅដើម្បីបិណ្ឌបាតហើយប្រជុំគ្នាឆាន់ក្នុងទីជាមួយគ្នា ដល់ភិក្ខុដែលឆាន់និច្ចភត្ដ សលកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត បាដិបទិកភត្ត អាបត្តិមិនមាន ដល់ភិក្ខុដែលឆាន់ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ ។

សិក្ខាបទទី២ ចប់ ។

សិក្ខាបទទី ៣

១០៤-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលាក្នុងមហាវន ក្បែរក្រុងវេសាលី ។  សម័យនោះឯង ក្រុងវេសាលីគេបានចាត់ចែងភត្តដ៏ឧត្តមទាំងឡាយតាំងនៅជានិច្ច។ បុរសអ្នកធ្វើការងារដែលជាមនុស្សទ័លក្រនោះ លុះអង្គុយនៅក្នុងទីដ៏សមគួរហើយ  ក៏ក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគសូមទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែកមួយអន្លើដោយភិក្ខុសង្ឃ ។ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះគេបាននិមន្តក្នុងទីដទៃហើយ មិនគួរនឹងឆាន់ ក្នុងទីដទៃ ម្នាលភិក្ខុទាំងឡាយ ការនេះនិងនាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំជនទាំងឡាយដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ ។ បេ ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់បរម្បរភោជន(គឺភោជនដែលគេនិមន្តខាងក្រោយ)សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តិហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ ។

១០៥-សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺ  ។ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានជម្ងឺឆាន់បរម្បរភោជនបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់បរម្បរភោជន វៀរលែងតែមានសម័យ ។ ឯសម័យក្នុងសិក្ខាបទនោះគឺ ព្រោះភិក្ខុនោះទទួលនិមន្តឆាន់ភោជន ៥ យ៉ាង ភោជនណាមួយក្នុងទីឯណេះ ហើយត្រឡប់ទៅឆាន់ក្នុងទីឯណោះវិញ ឬទទួលនិមន្តឆាន់ក្នុងទីឯណោះ ហើយត្រឡប់មកឆាន់ក្នុងទីឯណេះវិញ ។ សម័យដែលភិក្ខុមានជម្ងឺ ។

១០៦-សម័យនោះឯង មនុស្សទាំងឡាយតាក់តែងភត្តព្រមទាំងចីវរក្នុងសម័យនៃចីវរទាន ហើយនិមន្តភិក្ខុទាំងឡាយថា ពួកយើងនិងនិមន្តលោកម្ចាស់ទាំងឡាយឆាន់ រួច(នឹងប្រគេន)ចីវរឲ្យ​ស្លៀកដណ្តប់ ។ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់បរម្បរភោជន​ក្នុងសម័យនៃចីវរទានបាន  ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់បរម្បរភោជន វៀរលែងតែមានសម័យ ។ ឯសម័យក្នុងសិក្ខាបទនោះ គឺសម័យដែលភិក្ខុមានជម្ងឺ ១ សម័យនៃចីវរទាន​​  ១

១០៧-ខ្លឹមសាដូចលេខរៀងទី១០៦

១០៨-គ្រានោះពេលបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគទ្រង់ស្លៀកស្បង់ហើយប្រដាប់ដោយបាត្រ​នឹងចីវរ មានព្រះអានន្ទដ៏មានអាយុជាបច្ឆាសមណៈ ព្រះអង្គទ្រង់យាងចូលទៅកាន់ត្រកូល ១  លុះចូលទៅហើយក៏ទ្រង់គង់លើអាសនដែលគេតាក់តែងថ្វាយ  ។ ទើបមនុស្សទាំងឡាយនោះបានថ្វាយភោជនដល់ព្រះដ៏មានព្រះភាគផង ដល់ព្រះអានន្ទដ៏មានអាយុផង  ។ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថាហៅភិក្ខុសង្ឃទាំងឡាយមក ក្នុងពេលនោះ  ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាត ឲ្យភិក្ខុកំណត់នូវចង្ហាន់ដែលគេបម្រុងដើម្បីខ្លួនដល់ភិក្ខុឯទៀត ហើយឆាន់បរម្បរភោជន ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីកំណត់ដោយពាក្យយ៉ាងនេះថា  ខ្ញុំឲ្យនូវ​ភត្តដែលគេបម្រុងទុកដើម្បីខ្ញុំដល់ភិក្ខុឈ្មោះនេះ ។

១០៩-ដែលហៅថា បរម្បរភោជន គឺ(ភិក្ខុ)ដែលគេនិមន្ត ដោយភោជន ៥ យ៉ាង ភោជនណាមួយ ហើយវៀរភោជននោះបែរទៅឆាន់ភោជន ៥ យ៉ាង ភោជនណាមួយនៅទីដ៏ទៃ ភោជននោះ ហៅថាបរម្បរភោជន ។ សម័យនៃចីវរទានគឺ បើភិក្ខុមិនបានក្រាលកឋិនទេ សម័យចីវរទានមានតែ   ១ខែ គឺខែជាទីបំផុតនៃវស្សានរដូវ បើភិក្ខុបានក្រាលកឋិន សម័យនៃចីវរទានមាន ៥ខែ ។ ភក្ខុដឹងថាសម័យនៃចីវរទានគប្បីឆាន់(បរម្បរភោជនបាន) ។ ភិក្ខុទទួល(បរម្បរភោជន)ដោយគិតថា អញនិងឆាន់ ត្រូអាបត្តិទុក្កដ វៀរលែងតែមានសម័យ ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវារៈដែលលេប ។

១១០-ភិក្ខុសំគាល់ក្នុងបរម្បរភោជនថា  បរម្បរភោជនមែនហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ។  មិនមែនបរម្បរភោជន ភិក្ខុសំគាល់ថាបរម្បរភោជន ត្រូវអាបត្តិទុក្កដ ។ មិនមែនបរម្បរភោជន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ មិនមែនបរម្បរភោជន ភិក្ខុសំគាល់ថាមិនមែនជាបរម្បរភោជន  មិនត្រូវអាបត្តិឡើយ ។

១១១-អាបត្តិមិនមាន ដល់(ភិក្ខុដែលឆាន់បរម្បរភោជន)  ក្នុងសម័យ ដល់ភិក្ខុដែលបានកំណត់(បរម្បរភោជនដល់ភិក្ខុឯទៀត) ហើយឆាន់ ដល់ភិក្ខុពីរបីអង្គឆាន់ជាមួយគ្នាក្នុងទីដែលគេនិមន្ត ដល់ភិក្ខុឆាន់ តាមលំដាប់លំដោយដែលគេនិមន្ត ដល់ភិក្ខុដែលអ្នកស្រុកទាំងអស់និមន្ត ហើយឆាន់ក្នុងទីណាមួយក្នុងស្រុកនោះ ដល់ភិក្ខុដែលប្រជុំជនទាំងអស់់និមន្ដហើយឆាន់ក្នុងទីណាមួយក្នុងប្រជុំជននោះ ដល់ភិក្ខុដែលគេនិមន្តហើយពោលថា អាត្មានឹងទទួលតែចង្ហាន់(ដែលបានមកដោយត្រច់បិណ្ឌបាត) ដល់ភិក្ខុដែលឆាន់និច្ចភត្ដ សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត បាដិប  ទិកភត្ត អាបត្តិមិនមាន ដល់ភិក្ខុដែលឆាន់ភោជនទាំងពួងក្រៅពីភោជន ៥ យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញតិ្ត ។

សិក្ខាបទទី  ៣  ចប់ ។

សិក្ខាបទទី ៤

១១២-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។  គ្រានោះឯងឧបាសិកាជមាតារបស់នាងកាណា  ជាស្រ្តីមានសទ្ធាជ្រះថ្លា​ ។​(ឧបាសិកានោះ)បានឲ្យនាងកាណាជាកូន ទៅបុរស១នាក់់ នៅក្នុងស្រុកតួច១ ។ ស្វាមីរបស់នាងកាណាក៏ប្រើបម្រើទៅក្នុងសំណាក់នាងកាណា ជាគំរប់បីដងថា នាងកាណាចូលមកថិញ អញចង់ឲ្យនាងកាណាត្រឡប់មកវិញ ថាបើនាងកាណាមិនត្រឡប់់មកវិញទេអញនឹងយកប្រពន្ធឯងទៀតហើយ ។ ភិក្ខុនោះចេញទៅប្រាប់ដល់ភិក្ខុឯទៀត ។ (មាតារបស់នាងកនណា)  ឲ្យគេប្រគេននំដល់់ភិក្ខុនោះទៀត ។ នំដែលមាតារបស់នាងកាណាបានចាត់់ចែងហើយទាំងប៉ុន្មាន ក៏អស់គ្មានសល់ ។ កាលនោះ ស្វាមីរបស់នាងកាណាក៏យកប្រពន្ធ១ទៀត ។ នាងកាណាបានដឹងច្បាស់ ឮថាបុរសនោះយកប្រពន្ធទៀតហើយ ។ នាងកាណានោះក៏ឈរយំ ។ គ្រានោះព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ស្លៀកស្បង់ហើយប្រដាប់ដោយបាត្រនឹងចីវរអំពីព្រឹក យាងទៅកាន់លំនៅរបស់់ឧបាសិកា ជាមាតានាងកាណា លុះយាងទៅដល់់ហើយក៏គង់លើអាសនៈដែលគេបានចាត់ចែងថ្វាយ​។ ទើបឧបាសិកា  ជាមាតារបស់នាងកាណា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយនៅក្នុងទីដ៏សមគួរ ។ ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីការនេះនឹងឧបាសិកា ជាមាតារបស់នាងកាណា ដែលបានអង្គុយនៅក្នុងទីដ៏សមគួរថា នាងកាណានេះ ហេតុអ្វីបានជាយំ ។ ឧបាសិកាជាមាតារបស់នាងកាណា ក៏ក្រាបទូលសេចក្ដីនោះចំពោះព្រះដ៏មានព្រះភាគក្នុងពេលនោះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឧបាសិកាជាមាតារបស់នាងកាណាឲ្យឃើញព្រម ឲ្យកាន់យកព្រម ឲ្យឧស្សាហ៍ ឲ្យរីករាយ ដោយពុទ្ធដីកាដ៏ប្រកបដោយធម៌ ហើយក្រោកចាកអាសនៈយាងទៅវិញ ។

១១៣-សម័យនោះឯងមានពួករទេះ១ ពួកមានសេចក្តីប្រាថ្នាដើម្បីចេញអំពីក្រុងរាជគ្រិះទៅកាន់ប្រទេសឈ្មោះបដិយាលោក(គឺប្រទេសនៅទិសខាងលិចចំព្រះអាទិត្យអស្តង្គត) ។  មានភិក្ខុអ្នកត្រាច់ទៅ ដើម្បីបិណ្ឌបាតមួយអង្គ ចូលទៅរកពួករទេះនោះដើម្បីបិណ្ឌបាត ។  ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក  ក្នុងពេលនោះហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញាតសិក្ខាបទដល់ភិក្ខុទាំងឡាយព្រោះអាស្រ័យអំណាចប្រយោជន៍ ១០យ៉ាង គឺដើម្បីការប្រពៃដល់សង្ឃ ដើម្បីនៅសប្បាយដល់សង្ឃ ។ បេ ។ ដើម្បីសេចក្តីអនុគ្រោះដល់ព្រះវិន័យ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ជនបវារណានូវភិក្ខុដែលចូលទៅកាន់ត្រកូលដោយនំទាំងឡាយក្ដី ដោយសដូវទាំងឡាយក្ដី ដើម្បីនាំទៅបានតាមប្រាថ្នា ត្រូវទទួលបានត្រឹមពេញពីរបីបាត្រ ។ បើទទូលឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុដែលបានទទូលនំឬសត្តូវកំណត់ពេញ​ត្រឹមពីរបីបាត្រហើយ ត្រូវនាំចេញអំពី ទីនោះមកចែកមួយអន្លើ ដោយភិក្ខុទាំងឡាយ ការចែកនំឬ​សដូវនេះជាសាមីចិកម្មក្នុងសិក្ខាបទនេះ ។

១១៤-ត្រង់ពាក្យថា ភិក្ខុចូលទៅកាន់ត្រកូល សេចក្ដីថា ដែលហៅថាត្រកូល បានដល់ត្រកូលមាន៤ យ៉ាង គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៌១ ត្រកូលអ្នកជំនួញ១  ត្រកូលអ្នកគ្រួ១ ។ ពាក្យថា បើទទួលឲ្យហួសពីកំណត់នោះទៅ សេចក្ដីថា ភិក្ខុទទួលឲ្យលើសលុបពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ ។ (បើ)ភិក្ខុទទួល(នំឬសដូវ)កំណត់ពេញពីរបីបាត្រហើយចេញទៅពីទីនោះមកឃើញភិក្ខុ(ឯទៀត)ត្រូវប្រាប់ថាក្នុងទីឯណោះខ្ញុំទទួល(នំឬសដូវ)ពេញពីរបីបាត្រមកហើយ លោកកុំទៅទទួលក្នុងទីនោះឡើយ ។ បើភិក្ខុឃើញហើយមិនប្រាប់  ត្រូវអាបត្តិទុក្កដ ។បើប្រាប់ហើយភិក្ខុនៅតែទៅទទួល ត្រូវអាបត្តិទុក្កដ ។

១១៥-ភិក្ខុសំគាល់ក្នុងនំឬសដូវដ៏ច្រើនជាងកំណត់ពេញពីរបីបាត្រ ថាខ្វះទៅវិញហើយទទួល ត្រូវ​អាបត្តិបាចិត្តិយ ។ ភិក្ខុសំគាល់ក្នុងនំឬសដូវដែលមិនពេញកំណត់ពីរបីបាត្រ ថាលើសទៅវិញ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសង្ស័យក្នុងនំឬសដូវដែលមិនពេញពីរបីបាត្រ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសំគាល​ក្នុងនំឬសដូវដែលមិនពេញពីរបីបាត្រ ថាមិនពេញមែន មិនត្រូវអាបត្តិ ។

១១៦-អាបត្តិមិនមានដល់ ភិក្ខុដែលទទួលនំឬសដូវកំណត់ពេញត្រឹមតែពីរបីបាត្រ ដល់ភិក្ខុដែលទទួលនំឬសដូវមិនពេញពីរបីបាត្រ ដល់ភិក្ខុដែលទទួលវត្ថុ(ឯណានីមួយ)ដែលជនមិនតាក់តែង ដើម្បីបញ្ចូនទៅ(ញាតិ)  មិនតាក់តែង ដើម្បីជាស្បៀង ដល់ភិក្ខុដែលទទួលវត្ថុដ៏សេសសល់អំពីនំ​ឬសដូវដែលគេចាត់ចែងដើម្បីបញ្ចូនទៅ(ញាតិ)ក្ដី ដើម្បីស្បៀងក្ដីដល់ភិក្ខុដែលទទួលនំឬសដូវអំពីជនដែលគេមានដំណើរប្រុងនឹងទៅហើយខានវិញ ដល់ភិក្ខុដែលទទួលនំឬសដូវរបស់ញាតិ ដល់ភិក្ខុដែលទទួលនំឬសដូវរបស់ជនដែលបវារណា ដល់ភិក្ខុដែលទទួលនំឬសដូវដើម្បីអ្នកដ៏ទៃ​ដល់ភិក្ខុដែលទទួលនំឬសដូវដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ ។

សិក្ខាបទទី ៤ ចប់ ។

សិក្ខាបទទី​ ៥

១១៧-សម័យនោះ  ព្រះពុទ្ធដ៏មានព្រះភាគកាលគង់នៅវត្ដ ជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង មានព្រាហ្មណ៌ម្នាក់និមន្តភិក្ខុទាំងឡាយឲ្យឆាន់ ។ ពួកភិក្ខុឆាន់ហើយបានហាមភត្តហើយ ក៏ទៅកាន់ត្រកូលញាតិទាំងឡាយ ភិក្ខុពួកខ្លះក៏ឆាន់ ភិក្ខុពួកខ្លះកាន់យកបបិណ្ឌបាតទៅ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលភិក្ខុ​ទាំងឡាយ មោឃបុរសទាំងនោះ ឆាន់ហើយហាមភត្តរួចហើយ ហេតុអ្វីក៏ទៅឆាន់ក្នុងទីដទៃទៀត ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែល មិនទាន់ជ្រះថ្លា ឬនាំពូកជនដែលជ្រះថ្លាហើយឲ្យរឹងរិតតែជ្រះថ្លាតទៅទៀតទេ ។ បេ  ។ ភិក្ខុណាមួយឆាន់ហើយហាមភត្តហើយទំពាស៊ីក្ដី បរិភោគក្ដី នូវខាទនីយ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ

១១៨-សម័យនោះឯង ភិក្ខុទាំងឡាយណាំយកនូវបិណ្ឌបាតដ៏ឧត្តមទៅឲ្យពួកភិក្ខុឈឺ ។ ពួកភិក្ខុឈឺឆាន់មិនបានដោយស្រួល ។ ពួកភិក្ខុនាំគ្នាចោលបិណ្ឌបាតដ៏ឧត្តមទាំងនោះ ។ ព្រះដ៏មានព្រះភាគបានឮសំឡេងខ្លាំង សំឡេងធំ សំឡេងកញ្ជៀវនៃក្អែក ។ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅពួកភិក្ខុទាំងឡាយមកក្នុងពេលនោះហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ភោជនដ៏សល់អំពីភិក្ខុឈឺក្ដី ភិក្ខុមិនឈឺក្ដី ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវធ្វើភោជនដ៏សល់(អំពីភិក្ខុឈឺ)ដោយពាក្យយ៉ាងនេះថា ភោជនទាំងអស់នេះសមគួរហើយ ។​ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឆាន់ហើយបានហាមភោជនហើយ ទំពារស៊ីក្ដី ឆាន់ក្ដី នូវខាទនីយាហារ ឬភភោជនីយាហារដែលជាអនតិរិត្ត គឺជាវត្ថុដែលមិនបានធ្វើវិនយកម្ម នឹងមិនមែនសល់អំពីភិក្ខុឈឺ ត្រូវអាបត្តិបាចិត្តិយ  ។

១១៩-ដែលហៅថា ឆាន់ហើយ គឺឆាន់ភោជន ៥យ៉ាង ភោជនណាមួយ ដោយហោចទៅសូម្បីតែភោជនប្រមាណប៉ុនចុងស្បូវ ។ ដែលហៅថា ហាមភោជន (គឺហាមប្រកបដោយអង្គ៥យ៉ាង) គឺភិក្ខុកំពុងឆាន់១ គេយកភោជនមកប្រគេនទៀត១ គេនៅក្នុងហត្ថបាស១  គេបង្អោនភោជនមកចំពោះ១ ភិក្ខុហាមភោជន១ ។ ដែលហៅថា អនតិរិត្ត គឺ

១-អដ្ឋកថា ដែលហៅថា អនតិរិត្តភោជន បានដល់ភោជនដែលមិនគួរដល់់អាការនៃវិនយកម្ម ៧ យ៉ាង និងភោជនដែលមិនមែនសល់អំពីភិក្ខុឈឺ ។

       ឯអាការដែលមិនគួរដល់វិនយកម្ម ៧យ៉ាងនោះ អធិប្បាយថា

    ១-វត្ថុទាំងឡាយមានផ្លែនិងមើមជាដើម ដែលគេមិនបានធ្វើឲ្យជាវត្ថុគួរដល់សមណកប្បក្ដី និងសាច់ដែលមិនគួរក្ដី ភោជនដែលមិនគួរក្ដី ហៅថាអកប្បិយទាំងអស់ ភិក្ខុអ្នកធ្វើវិនយកម្ម យក​អកប្បិយវត្ថុទាំងនេះមកធ្វើជាវិនយកម្មថា វត្ថុទាំងអស់នេះជារបស់គួរហើយ ។

    ២-វត្ថុដែលភិក្ខុអ្នកធ្វើវិនយកម្មមិនទាន់បានទទួលមកទេ  ហើយធ្វើវិនយកម្មថា វត្ថុទាំងអស់នេះគួរហើយ ។

    ៣-វត្ថុដែលភិក្ខុកាន់មកដើម្បីឲ្យភិក្ខុអ្នកធ្វើវិនយកម្ម ធ្វើឲ្យជារបស់គួរតែមិនបានលើកឡើងឬមិនបានបង្អោនទៅ ហើយធ្វើវិនយកម្មថា របស់ទាំងអស់នេះគួរហើយ ។

បានដល់វត្ថុដែលមិនបានធ្វើវិនយកម្ម(ដោយអាការ ៧យ៉ាង)គឺរបស់ដែលគេមិនបានធ្វើឲ្យជាវត្ថុគួរ ១ របស់ដែលភិក្ខុមិនបានទទួលហើយធ្វើឲ្យជារបស់គួរ ១ របស់ដែលភិក្ខុមិនបានលើកឡើង(ឬ)មិនបានបង្អោនចូលទៅជិតដើម្បីឲ្យភិក្ខុធ្វើឲ្យជារបស់គួរ ១ ភិក្ខុមិនឋិតនៅខាងក្នុងហត្ថបាសហើយធ្វើ ១ ភិក្ខុមិនទាន់បានឆាន់ហើយធ្វើ ១ ភិក្ខុឆាន់់់ហើយបានហាមភោជនហើយ ក្រោកចាកអាសនៈហើយធ្វើ ១ របស់ដែលភិក្ខុមិនពោលថា របស់ទាំងអស់នេះគួរហើយ ១ នឹងវត្ថុដែលមិនមែនជារបស់សល់អំពីភិក្ខុឈឺ វត្ថុទាំងពីរយ៉ាងនេះហៅថា អនតិរិត្ត ។ ដែលហៅថា អតិរិត្តនោះ បានដល់វត្ថុដែលបានធ្វើវិនយកម្ម (ដោយអាការ៧យ៉ាង)

    ៤-ភិក្ខុកាន់់យកវត្ថុមកដើម្បីឲ្យភិក្ខុផងគ្នាធ្វើវិនយកម្មឲ្យ តែភិក្ខុអ្នកធ្វើវិនយកម្មនោះឋិតនៅខាងក្រៅហត្ថបាស ហើយធ្វើវិនយកម្មថា របស់ទាំងអស់នេះគួរហើយ ។

    ៥-ភិក្ខុណាមួយធ្វើវិនយកម្មថា របស់ទាំងអស់នេះគួរហើយ  តែភិក្ខុអ្នកធ្វើវិនយកម្មនោះឯងមិនទាន់ឆាន់ភោជននៅឡើយ ហើយធ្វើវិនយកម្មថា របស់ទាំងអស់នេះគួរហើយ ។

    ៦-ភិក្ខុអ្នកធ្វើវិនយកម្មបានឆាន់ហើយ ហាមភោជនហើយ ក្រោកចាកអាសន

ៈហើយ ទៅធ្វើវិនយកម្មឲ្យគេថា របស់ទាំងអស់នេះគួរហើយ ។

    ៧-ភិក្ខុអ្នកធ្វើវិនយកម្ម មិនបានបញ្ចេញវចីភេទថា របស់ទាំងអស់នេះគួរហើយ ។ នឹងភោជន ៥យ៉ាង ភោជនណាមួយដែលមិនមែនសល់អំពីភិក្ខុឈឺ ។ វត្ថុដែលមិនគួរដល់អាការនៃវិនយកម្មទាំង៧យ៉ាងនេះក្ដី  ភោជនដែលមិនមែនសល់អំពីភិក្ខុឈឺក្ដី ទាំងពីរចំណែកនេះ ហៅថា អនតិរិត្ដភោជន ។

គឺរបស់់ដែលគេធ្វើឲ្យជាវត្ថុគួរ ១ របស់ដែលភិក្ខុបានទទួលហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុលើកឡើង ឬបានបង្អោនទៅជិត ដើម្បីធ្វើឲ្យជារបស់គួរ១ ភិក្ខុនៅក្នុងហត្ថបាសហើយធ្វើ១  ភិក្ខុឆាន់រួចហើយទើបធ្វើ១ របស់ដែលភិក្ខុឆាន់ហើយហាមភោជនហើយ មិនទាន់ក្រោកចាកអាសនៈហើយធ្វើ១ របស់ដែលភិក្ខុពោលថា របស់អស់ទាំងនេះគួរហើយ១ នឹងរបស់ដែលសល់អំពីភិក្ខុឈឺ វត្ថុទាំងពីរយ៉ាងនេះ ហៅថាអតិរិត្ត ។ ដែលហៅថា ខាទនីយាហារនោះ បានដល់របស់ទាំងអស់វៀរលែងតែភោជន៥យ៉ាង នឹងរបស់ជាយាមកាលិក សត្តាហកាលិកយាវជីវិកចេញ ហៅថា ខាទនីយាហារ ។ ដែលហៅថា ភោជនីយាហារនោះបានដល់ភោជន៥យ៉ាង គឺបាយ នំស្រស់ នំក្រៀម ត្រី សាច់ ។ ភិក្ខុទទួលដោយគិតថា អញនឹងទំពារស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ គ្រប់់ៗវារៈដែលលេបចូល ។

១២០-ខាទនីយភោជនីយាហារ ជអនតិរិត្ត ភិក្ខុសំគាល់ថាជាអនតិរិត្តពិតមែន ហើយទំពារស៊ីក្ដី បរិភោគក្ដី នូវខាទនីយាហារឬភោជនីយាហារ  ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុសង្ស័យក្នុងខាទនីយភោជនីយាហារជាអនតិរិត្ត ហើយទំពារស៊ីក្តី បរិភោគក្តី នូវខាទនីយាហារឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុសំគាល់់ក្នុងខាទនីយភោជនីយាហារ ជាអនតិរិត្ត ថាជាអតិរិត្តទៅវិញ ហើយទំពារស៊ីក្ដី បរិភោគក្ដី នូវខាទនីយាហារឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ ។  ភិក្ខុទទួលរបស់ជាយាមកាលិកសត្តាហកាលិក យាវជីវិក  ដើម្បីប្រយោជន៍អាហារ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុត្រូវអាបត្តិទុក្កដ គ្រប់ៗវារៈដែលលេបចូល ។ ភិក្ខុសំគាល់ក្នុង ខាទនីយភោជនីយាហារដែលជាអតិរិត្តថាជាអនតិរិត្តទៅវិញ ត្រូវអាបត្តិទុក្កដ  ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងខាទនីយភោជនីយាហារដែលជា អតិរិត្ត ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសំគាល់ក្នុងខាទនីយភោជនីយាហារ ដែលជាអតិរិត្ត ថាជាអតិរិត្តពិតមែន មិត្រូវអាបត្តិ ។

១២១-អាបត្តិមិនមាន ដល់ភិក្ខុដែលឲ្យគេធ្វើវិនយកម្មហើយឆាន់ដល់ភិក្ខុដែលទទួលរបស់ដោយគិតថា អញនឹងឲ្យគេធ្វើវិនយកម្មហើយឆាន់ ដល់ភិក្ខុដែលនាំយករបស់ទៅដើម្បីភិក្ខុដទៃ  ដល់ភិក្ខុដែលឆាន់របស់សេសសល់អំពីភិក្ខុឈឺ  ដល់ភិក្ខុដែលឆាន់របស់ជាយាមកាលិកសត្តាហកាលិ យាវជីវិកដោយមានហេតុ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ ។

សិក្ខាបទទ ៥  ចប់ ។

សិក្ខាបទទី ៦

១២២-កាលណោះ ព្រះពុទ្ធដ៏មានព្រះភាគ  កាលគង់នៅវត្ត ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែក្រុងសាវត្ថី ។ សម័យនោះឯង មានភិក្ខុពីររូបដើរផ្លូវឆ្ងាយទៅក្រុងសាវត្ថីក្នុងកោសលជនបទ ។​ ភិក្ខុ ១រូប ប្រព្រឹត្តអនាចារ  ។ ភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងនាំភត្តទៅបវារណាបង្ខំភិក្ខុដែលឆាន់ហើយហាមភត្តហើយ ឲ្យឆាន់អនតិរិត្តភោជនទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ កាលដឹងហើយរំពៃរកទោសនាំភត្តទៅបវារណាបង្ខំភិក្ខុដែលឆាន់ហើយ ហាមភត្តហើយ ឲ្យទំពារស៊ីក្តី  បរិភោគក្តី នូវ អនតិរិត្តភោជន ដោយពាក្យថា នែភិក្ខុអ្នកចូរទំពារស៊ីក្ដី បរិភោគក្ដី ដូច្នេះ និមិត្តតែភិក្ខុនោះឆាន់ហើយ ត្រូវអាបត្តិបបាចិត្តិយ ។

១២៣-ខ្លឹមសារដូចលេខរៀងទី១១៩ ។

១២៤-ភិក្ខុហាមភោជនហើយ  ភក្ខុអ្នកចោទសំគាលថាហាមហើយ ក៏នាំខាទនីយឬភោជនីយដែលជាអនតិរិត្តទៅបង្ខំ(ភិក្ខុនោះ)ឲ្យឆាន់ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទមានសេចក្តីសង្ស័យ ក៏នាំខាទនីយឬភោជនីយដែលជាអនតិរិត្តទៅបង្ខំឲ្យឆាន់ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុមិនហាមភោជនទេ ភិក្ខុអ្នកចោទសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុមិនទាន់ហាមភោជន ភិក្ខុអ្នកចោទក៏សំគាល់ថាមិនទាន់ហាមមែន មិនត្រូវអាបត្តិ  ។

១២៥-អាបត្តិមិនមាន ដល់ភិក្ខុដែលឲ្យភិក្ខុផងគ្នាធ្វើវិនយកម្មហើយឲ្យ ដល់ភិក្ខុដែលឲ្យដោយពាក្យថា លោកចូរឲ្យគេធ្វើឲ្យជាវិនយកម្មហើយនិមន្តឆាន់ចុះ ដល់ភិក្ខុដែលឲ្យដោយពាក្យថា លោកចូរនាំ(ខាទនីយភោជនីយាហារនេះ)ទៅដើម្បីប្រយោជន៍ដល់អ្នកដ៏ទៃចុះ ដល់ភិក្ខុដែល    ឲ្យរបស់ស៏សល់អំពីភិក្ខុឈឺ ដល់ភិក្ខុដែលឲ្យរបស់ជាយាមកាលិកសត្តាហកាលិក យាវជីវិក​ ដោយពាក្យថា កាលបើមានហេតុចូរលោកឆាន់ចុះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ៦ ចប់  ។

សិក្ខាបទទី ៧

១២៦-កាលនោះ ព្រះដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបសស្ថាន ក្បែរក្រុងរាជគ្រឹះ ។ សម័យនោះឯង ក្រុងរាជគ្រឹះលេងមហាស្រពលើកំពូលភ្នំ ។ពួកសត្តរសវគ្គិយភិក្ខុ ក៏បានទៅដើម្បីមើលមហាស្រពដែលគេលេងលើកំពូលភ្នំ(នោះ) ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច ។  បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់  ។ ម្នាលមោឃបុរសទាំងឡាយ​អ្នកទាំងឡាយមិនគួរនឹងឆាន់ភោជនក្នុងពេលវិកាលទេ នែមោឃបុរសទាំងឡាយ អំពើដែលពួកអ្នក​ឯងធ្វើនេះ មិនមែននាំឲ្យ ជ្រះថ្លាដល់ពួកជនដែលមិនទាន់ នឹងមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាស្រាប់ហើយឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ ។ បេ ។ ភិក្ខុណាមួយទំពាស៊ីក្ដី បរិភោគក្ដី នូវខាទនីយៈ ឬភោជនីយ ក្នុងពេលវិកាល ត្រូវអាបត្តិបាចិត្តិយ ។

១២៧-ដែលហៅថា ខាទនីយៈ (នោះ)  បានដល់របស់ទាំងអស់  វៀរលែងភោជនទាំង៥យ៉ាង នឹងវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ  ហៅថា​ ខាទនីយ ។ ដែលហៅថា ភោជនីយៈ បាដល់ភោជន ៥ យ៉ាង គឺបាយ ១ នំស្រស់ ១នំក្រៀម ១ ត្រី ១ សាច់ ១ ។ ភិក្ខុទទួលវត្ថុទាំងនោះ​ដោយគិតថា អញនឹង ទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ក្រប់ៗ វារៈដែលលេបចូលទៅ ។

១២៨-ពេលវិកាលភិក្ខុក៏សំគាល់ថា  ពេលវិកាល ហើយទំពាស៊ីក្ដី បរិភោគក្ដី នូវខាទនីយៈ ឬភោជនីយៈ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុទទួលវត្ថុជាយាមកាលិកសត្តាហកាលិក នឹងយាវជីវិកទុក​សម្រាប់ជាប្រយោជន៍ដល់អាហារ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដ គ្រប់ៗខណៈដែល​លេបចូលទៅ ។  ភិក្ខុសំគាល់ថា ពេលវិកាល ត្រូវអាបត្តិទុក្កដ ។ ពេលជាកាលគួរ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ពេលជាកាលគួរ ភិក្ខុសំគាល់ថា កាលគួរមែន មិនត្រូវអាបត្តិឡើយ ។

១២៩-អាបត្តិមិនមាន ដល់ភិក្ខុដែលឆាន់តែវត្ថុជាយាមកាលិក សត្តហកាលិក នឹងយាវជីវិកដោយមានហេតុដែលគួរឆាន់បាន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ៧ ចប់ ។

សិក្ខាបទទី ៨

១៣០-កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី​ ក្បែរក្រុងសាវត្ថី ។ សម័យនោះឯង ព្រះវេឡដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទដ៏មានអាយុ  គង់នៅក្នុងព្រៃ ។ ព្រះថេរៈនោះត្រាច់ទៅបិណ្ឌបាត លុះបានអាហារបិណ្ឌបាតជាច្រើនហើយក៏នាំយកបាយសុទ្ធមកកាន់អារាម រួចហាលបាយនោះឲ្យស្ងួតក្រៀមហើយទុកដាក់ ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់់ ។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលវេឡដ្ឋសីសៈ អ្នកឯងមិនសមបើនឹងឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី(ដូច្នេះ)ទេ ម្នាលវេឡដ្ឋសីសៈ អំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា នឹងមិនមែននាំពួកជនដែលជ្រះថ្លាស្រាប់ហើយ​ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ ។ បេ ។  ភិក្ខុណាមួយទំពាស៊ីក្ដី  បរិភោគក្ដី នូវខាទនីយៈ  ឬភោជនីយៈជាសន្និធិការកៈ គឺវត្ថុដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ត្រូវអាបត្តិបាចិត្តិយ ។

១៣១-ដែលហៅថា ខាទនីយៈ(នោះ) បានដល់វត្ថុទាំងអស់សម្រាប់ទំពាស៊ី វៀរលែងតែភោជនទាំង ៥ យ៉ាង នឹងវត្ថុជាយាមកាលិក សត្តហកាលិក យាវជីវិកចេញ ហៅថា ខាទនីយៈ ។ ដែលហៅថាភោជនីយៈ បានដល់ភោជនទាំង ៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី ១ សាច់១ ។​ភិក្ខុទទួលដោយគិតថាអញនឹងទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ ។

១៣២-របស់ដែលជាសន្និធិការកៈ ភិក្ខុក៏សំគាល់ថាជាសន្និធិការកៈមែន ហើយទំពាស៊ីក្ដី បរិភោគក្ដី នូវខាទនីយៈ ឬភោជនីយៈ ត្រូវអាបត្តិបាចិត្តិយ ។ របស់មិនមែនជាសន្និធិការកៈភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។ របស់មិនមែនជាសន្និធិការកៈ ភិក្ខុសំគាល់ថាមិនមែនជាសន្និធិការកៈ មិនត្រូវអាបត្តិឡើយ ។

១៣៣-អាបត្តិមិនមាន ដល់ភិក្ខុដែលទុកដាក់វត្ថុជាយាវកាលិក ហើយឆាន់ត្រូវតាមកំណត់កាល ដល់ភិក្ខុដែលទុកដាក់វត្ថុជាយាមកាលិក ហើយឆាន់ត្រូវតាមកំណត់យាម (គឺថ្ងៃ១យប់១)ដល់ភិក្ខុដែលទុកដាក់វត្ថុជាសត្តាហកាលិក ហើយឆាន់អស់ត្រឹម ៧ថ្ងៃ ដល់ភិក្ខុដែលឆាន់វត្ថុជាយាវជីវិក ព្រោះមានហេតុដែលគួរឆាន់បាន ដល់ភិក្ខុឆ្កួត ដល់់ភិក្ខុដើមបញ្ញត្តិ ។

    ១-អដ្ឋកថា អាហារមានបាយជាដើម ដែលអ្នកបួសគប្បីឆាន់តាំងពីព្រឹកទៅដល់ថ្ងៃត្រង់  ហៅថាយាវកាលិក ។

    ២-ទឹក ៨ យ៉ាងមានទឹកស្វាយជាដើម ដែលអ្នកបួសគប្បីឆាន់បានត្រឹមថ្ងៃ១ យប់១ ហៅថាយាមកាលិក  ។

    ៣-ភេសជ្ជៈ  ៥ យ៉ាង មានទឹកដោះថ្លាជាដើម ដែលអ្នកបួសគប្បីទុកឆាន់បានក្នុងរវាង ៧ថ្ងៃ ហៅថា សត្តាហកាលិក ។

    ៤-វត្ថុឯទៀតក្រៅពីកាសិកទាំង៣ខាងដើម ដែលអ្នកបួសគប្បីរក្សាទុកឆាន់បានដរាបទាល់អស់មួយជីវិត ហៅថាយាវជីវិក ។

សិក្ខាបទទី ៨ ចប់ ។

សិក្ខាបទទី ៩

១៣៤-កាលនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែក្រុងសាវត្ថី ។ សម័យនោះឯងពួកឆព្វគ្គិយភិក្ខុសូមភោជនដ៏ឧត្តមទាំងឡាយមកដើម្បីប្រយោជន៌ដល់ខ្លួន ហើយឆាន់ ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច ។  បេ ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលពួកបុរសសោះសូន្យ អ្នកទាំងឡាយ មិនសមនឹងសូមភោជនដ៏ឧត្តមទាំងឡាយមក ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ដូច្នេះទេ នែពួកបុរសសោះសូន្យ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ ។ បេ ។ ភោជនដ៏ឧត្តមទាំងនោះ ដូចម្តេច ភោជនដ៏ឧត្តមទាំងនោះគឺ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ ។ ភិក្ខុណាមួយសូមភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ ។

១៣៥-សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ ។ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុឈឺសូមភោជនដ៏ឧត្តមទាំងឡាយ មកដើម្បីប្រយោជន៍ដល់ខ្លួនហើយឆាន់បាន អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភោជនដ៏ឧត្តមទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះដូចម្ដេច ។ ភិក្ខុណាមួយគ្មានជម្ងឺសូមភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ ដើម្បីប្រយ៉ោជន៍ដល់ខ្លួនហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ ។

១៣៦-ត្រង់ពាក្យថា ភោជនដ៏ឧត្តមទាំងឡាយណាមួយ ភោជន៍ដ៏ឧត្តមទាំងនោះ គឺទឹកដោះថ្លារបស់គោក្តី ទឹកដោះថ្លារបស់ពពែក្តី ទឹកដោះថ្លារបស់ក្របីក្តី ហៅថាទឹកដោះថ្លា ឬសប្បិនឹងសាច់របស់ពួកសត្វណាដ៏គួរ (ដល់វិនយបញ្ញត្តិ) ទឹកដោះថ្លារបស់ពួកសត្វនោះ ហៅថាទឹកដោះថ្លាឬសប្បិ ។ ទឹកដោះស្រស់របស់ពួកសត្វទាំងនោះ ហៅថា ទឹកដោះស្រស់ ឬខីរៈ ។ ទឹកដោះជូររបស់ពួកសត្វទាំងនោះ ហៅថា ទឹកដោះជូរឬទធិ ។

១៣៧-ភិក្ខុណាវៀរភោជនដ៏ឧត្តមទាំងឡាយហើយនៅជាសប្បាយបាន ភិក្ខុនោះហៅថាគ្មានជម្ងឺ ភិក្ខុណាវៀរចាកភោជនដ៏ឧត្តមទាំងឡាយហើយនៅសប្បាយមិនបាន ភិក្ខុនោះហៅថាមានជម្ងឺ ។ ភិក្ខុគ្មានជម្ងឺ សូមភោជនទាំងនោះដើម្បីប្រយោជន៍ដល់ខ្លួន ត្រូវអាបត្តិទុក្កដ រាល់ប្រយោគ ។ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលទៅ ។

១៣៨-ខ្លួនមិនឈឺ ភិក្ខុសំគាល់ថាខ្លួនមិនឈឺ ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបា ចិត្តិយ ។ ខ្លួនមិនឈឺ ភិក្ខុសំគាល់ថាខ្លួនឈឺ ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ ។ ខ្លួនឈឺ ភិក្ខុសំគាល់ថាខ្លួនមិនឈឺ ត្រូវអាបត្តិទុក្កដ  ។ ខ្លួនឈឺ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ខ្លួនឈឺ ភិក្ខុសំគាល់ថាខ្លួនឈឺ មិនត្រូវអាបត្តិ ។

១៣៩-អាបត្តិមិនមាន ដល់ភិក្ខុឈឺ ដល់ភិក្ខុដែលមានជម្ងឺហើយសូម លុះសូមបានមកក៏បាត់ជម្ងឺនោះហើយឆាន់ ដល់ភិក្ខុដែលឆាន់ភោជនដ៏សល់អំពីភិក្ខុឈឺ ដល់ភិក្ខុដែលឆាន់ភោជនរបស់ពួកញាតិ ដល់ភិក្ខុដែលឆាន់ភោជនរបស់ពួកជនដែលបានបវារណា ដល់ភិក្ខុដែលសូម ដើម្បីប្រយោជន៍ដល់អ្នកឯទៀត ដល់ភិក្ខុដែលឆាន់ភោជនដែលកើតដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ ។

សិក្ខាបទទ ៩ ចប់ ។

សិក្ខាបទទី ១០

១៤០-កាលនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅកុដាគារសាលា ក្នុងមហាវន ក្បែក្រុងវេសាឡី ។ សម័យនោះឯងមានភិក្ខុ ១ រូបជាអ្នកប្រព្រឹត្តបំសុកូលនូវរបស់គ្រប់យ៉ាង នៅក្នុងព្រៃស្មសាន ។ ព្រះសម្ពុទ្ធដ៏មានជោគទ្រងបន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងស៊ីលេប នូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេន (ដូច្នេះ)ទេ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងតទៅទៀតទេ ។ បេ ។ ភិក្ខុណាមួយលេបនូវអាហារតាមទ្វាមាត់ ជាអាហារដែលគេមិនបានប្រគេន ត្រូវអាបត្តិបាចិត្តិយ ។

១៤១-ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថាភិក្ខុណាមួយលេបនូវអាហារតាមទ្វាមាត់ ជាអាហារដែលគេមិនបានប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែទឹកនិងឈើស្ទន់ ។

១៤២-បានទទួល ។ ភិក្ខុទទួលយកដោយគិតថា អញនឹងទំពាស៊ី

អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវារៈដែលលេបចូលទៅ ។

    ១-អដ្ឋកថា កិរិយាទទួលប្រគេនប្រកបដោយអង្គ ៥ គឺ ១ វត្ថុដែលបុរសមានកំលាំងយ៉ាងកណ្ដាល ល្មមលើកឡើងបាន ។  ២ អ្នកប្រគេនឋិតនៅក្នុងហត្ថបាស ។ ៣ អ្នកប្រគេនបានបង្អោនខ្លួនចូលមក ។ ៤  ទេវតាក្ដី មនុស្សក្ដី សត្វតិរច្ឆានក្ដីប្រគេន ។ ៥ ភិក្ខុទទួលវត្ថុនោះដោយកាយក្ដី ដោយវត្ថុដែលជាប់នឹងកាយក្ដី ។

១៤៣-វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុសំគាល់ថាបានទទួលប្រគេន ហើយលេបនូវអាហារ តាមទ្វាមាត់ ជាអាហារដែលគេមិនបានប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែទឹកនិងឈើស្ទន់ ។ វត្ថុដែលភិក្ខុបានទទួលប្រគេន ភិក្ខុសំគាល់ថាមិនទាន់បានទទួលប្រគេន ត្រូវអាបត្តិទុក្កដ ។ វត្ថុដែលភិក្ខុទទួលប្រគេន ភិក្ខុសង្ស័យត្រូវអាបត្តិទុក្កដ ។ វត្ថុដែលភិក្ខុទទួលប្រគេនហើយ ភិក្ខុក៏សំគាល់ថាបានទទួលប្រគេនហើយ មិនត្រូវអាបត្តិឡើយ ។

១៤៤-អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ទឹកនឹងឈើស្ទន់ ដល់ភិក្ខុដែលកាន់យកថ្នាំមហាវិកត ៤ យ៉ាង(មូត១ គូថ១ ផេះ១ ដី១) ដោយខ្លួនឯងហើយឆាន់ ប្រោះមានហេតុហើយគ្មានកប្បិយការក ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ ។

សិក្ខាបទទី ១០ ចប់ ។

ភោជនវគ្គទី ៤ ចប់

បាចិត្តិយកណ្ឌ ភោជនវគ្គ ឧទ្ទាន

ចំនួនសិក្ខាបទក្នុងភោជនវគ្គនោះមាន ១០ យ៉ាង គឺ

បិណ្ឌ ( សិក្ខាបទ ) ១             គណ ( សិក្ខាបទ ) ១

បរ ( សិក្ខាបទ ) ១        បូវ ( សិក្ខាបទ ) ១

បវារណា ( សិក្ខាបទ ) ពីរ       ព្រះដ៏មានព្រះភាគពោលហើយ

វិកាល ( សិក្ខាបទ ) ១           សន្និធិការ ( សិក្ខាបទ ) ១

បណីត ( សិក្ខាបទ ) ១  ទ្វារក ( សិក្ខាបទ ) ១ ។

អចេលកវគ្គ សិក្ខាបទទី ១

១៤៥-កាលនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ គង់នៅកុដាគារសាលាក្នុងព្រៃមហាវន ទៀបក្រុងវេសាលី ។ សម័យនោះឯងរបស់ដែលបុគ្គលគប្បីទំពារស៊ីកើតឡើងដល់សង្ឃ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះអ្នកចូរឲ្យនំដល់ពួកមនុស្សអ្នកស៊ីដែលចុះ ។ ឧបាសក់ទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើនពួកតិរិ្ថយអម្បាលនេះ ប្រាថ្នានឹងពោលទោសដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន សូមកំឲ្យលោកម្ចាស់ទាំងឡាយឲ្យ ( វត្ថុអ្វី ៗ ) ដល់ពួកតិរិ្ថយដោយដៃរបស់ខ្លួនឡើយ ។ លំដាប់នោះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឧបាសកទាំងនោះ ឲ្យឃើញច្បាស់លាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ  ។ ឯពួកឧបាសកទាំងនោះ កាលព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យឃើញច្បាស់លាស់ ទ្រង់ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា ហើយក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគធ្វើប្រទក្សិណ ហើយចៀសចេញទៅ ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ​ត្រាសឲ្យប្រជុំភិក្ខុសង្ឃ ទ្រង់ធ្វើធម្មីកថាដ៏ល្មមសមគួរតាមហេតុនោះ ដល់ពួកភិក្ខុ ហើយទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា នែភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ ១០ យ៉ាង គឺ ដើម្បីសេចក្តីល្អដល់សង្ឃ ១ ដើម្បីសេចក្តីសប្បាយដល់សង្ឃ ១ ។ បេ ។ ដើម្បីញាំងព្រះសទ្ធម្មឲ្យស្ថិតស្ថេរ ១ ដើម្បីអនុគ្រោះដល់វិន័យ ១ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ឲ្យវត្ថុដែលបុគ្គលគួរទំពាស៊ី ឬវត្ថុដែលបុគ្គលគួរបរិភោគដល់អចេលកក្តី បរិពា្វជកក្តី បរិព្វាជិកាក្តី ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ ។

១៤៦-ដែលហៅថា អចេលក គឺបុគ្គលដែលបួសជាបរិព្វាជកមានកាយអាក្រាតទាំងអស់ ។ ដែលហៅថា បរិព្វាជក គឺបុរសដែលបួសជាបរិព្វាជកទាំងអស់ វៀរលែងតែភិក្ខុនិងសាមណេរចេញ ។ ដែលហៅថា បរិព្វាជិកា គឺស្រីដែលបួសជាបរិព្វាជិការទាំងអស់ វៀរលែងតែភិក្ខុនី សិក្ខមានានឹងសាមណេរីចេញ ។ ពាក្យថា ឲ្យគឺ ភិក្ខុឲ្យដោយកាយក្ដី ដោយវត្ថុដែលជាប់នឹងកាយក្ដី ដោយបោះឲ្យក្តី ត្រូវអាបត្តិបាចិត្តិយ ។

១៤៧-ជនជាតិរិ្ថយ ភិក្ខុក៏សំគាល់ថាជាតិរិ្ថយ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែលគួរបរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ ។ ជនជាតិរិ្ថយ ភិក្ខុមានសេចក្តីសង្ស័យ ហើយឲ្យវត្ថុដែលគួរទំពារស៊ី ឬវត្ថុដែលគួរបរិភោគ ដោយដៃរបស់ខ្លួន  ត្រូវអាបត្តិបាចិត្តិយ ។ ជនជាតិរិ្ថយ ភិក្ខុសំគាល់ថាមិនមែនជាតិរិ្ថយ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែលគួរបរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុឲ្យទឹកនឹងឈើស្ទន់ ត្រូវអាបត្តិទុក្កដ ។ បុគ្គលមិនមែនជាតិរិ្ថយ ភិចក្ខុសំគាល់ថាជាតិរិ្ថយ ត្រូវអាបត្តិទុក្កដ ។ ជនមិនមែនជាតិរិ្ថយ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ជនមិនមែនជាតិរិ្ថយ  ភិក្ខុសំគាល់ថា មិនមែនជាតិរិ្ថយ មិនត្រូវអាបត្តិឡើយ ។

១៤៨-អាបត្តិមិនមាន  ដល់ភិក្ខុដែលប្រើគេឲ្យឲ្យ មិនឲ្យដោយខ្លួនឯង ដល់ភិក្ខុដែលដាក់វត្ថុទុកឲ្យ ដល់ភិក្ខុដែលឲ្យរបស់ជាគ្រឿងលាបខាងក្រៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ១ ចប់ ។

សិក្ខាបទទី ២

១៤៩-កាលនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានជោគ​  កាលគង្គនៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី ។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បាននិយាយពាក្យនេះនឹងភិក្ខុជាសទ្ធិវិហារិករបស់ព្រះថេរៈជាបងប្អូនថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយងឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ។ ភិក្ខុណាដែលមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ពួកភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹង បបួលភិក្ខុផងគ្នាថាម្នាលអាវុសោលោកចូរមកយើងទាំងឡាយនឹងទៅកាន់ស្រុកដើម្បីបិណ្ឌបាត ហើយមិនឲ្យគេឲ្យ(អ្វីៗ)ដល់ភិក្ខុនោះ(បែរជា)បញ្ចូនឲ្យត្រឡប់ទៅវិញ ដូច្នេះឡើយ នែមោឃបុរសអំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ ។ បេ ។ ភិក្ខុណាមួយនិយាយនឹងភិក្ខុយ៉ាងនេះថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងទៅកាន់ស្រុក ឬនិគមដើម្បីបិណ្ឌបាត ហើយឲ្យគេឲ្យ ឬមិនឲ្យគេឲ្យ(អ្វីៗ)ដល់ភិក្ខុនោះ ហើយបញ្ចូនឲ្យត្រឡប់ទៅវិញដោយពាក្យថា នែអាវុសោលោកចូរទៅវិញចុះ ខ្ញុំនិយាយឬអង្គុយជាមួយនឹងលោកមិនសប្បាយទេ ខ្ញុំនិយាយឬអង្គុយតែម្នាក់ឯងស្រួលជាង ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើនូវហេតុនោះឯងឲ្យជាបច្ច័យ មិនមែនជាហេតុដទៃឡើយ ។

១៥០-ពាក្យថា បញ្ចូនឲ្យត្រឡប់់ទៅវិញ សេចក្តីថា ភិក្ខុប្រាថ្នាដើម្បីសើច ប្រាថ្នាដើម្បីលេង ប្រាថ្នាដើម្បីអង្គុយក្នុងទីស្ងាត់ ប្រាថ្នាដើម្បីប្រព្រឹត្តអនាចារជាមួយនឹងមាតុគ្រាម ត្រូវអាបត្តិទុក្កដ ។ កាលភិក្ខុនោះកំពុងលះបង់ទីល្មមមើលគ្នាឃើញឬទីល្មមស្តាប់ឮ ត្រូវអាបត្តិទុក្កដ ។ កាលភិក្ខុនោះលះបង់ផុត(នូវទីល្មមមើលឃើញឬទីល្មមស្ដាប់ឮ)  ត្រូវអាបត្តិបាចិត្តិយ ។

១៥១-ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន តែភិក្ខុសង្ស័យ ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនជាឧបសម្បន្នហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុលើកឡើងនូវពាក្យបញ្ឈឺចិត្ត(ចំពោះឪបសម្បន្ន) ត្រូវអាបត្តិទុក្កដ ។ ភិក្ខុបញ្ជូនអនុបសម្បន្នទៅ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុលើកនូវពាក្យបញ្ឈឺចិត្ត (ចំពោះអនុបសម្បន្ន) ត្រូវអាបត្តិទុក្កដ ។មិនមែនជាឧបសម្បន្ន ភិក្ខុសំគាល់ថាជាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ ។ មិនមែនជាឧបសម្បន្ន ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។ មិនមែនជាឧបសម្បន្ន ភិក្ខុក៏សំគាល់ថាមិនមែនជាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ ។

១៥២-អាបត្តិមិនមាន ដល់ភិក្ខុដែលបញ្ជូនភិក្ខុផងគ្នាឲ្យត្រឡប់ទៅដោយគិតថា យើងទាំងពីររូបនឹងញាំងជីវិតឲ្យប្រព្រឹត្តទៅក្នុងទីជាមួយគ្នាមិនបាន  ដល់ភិក្ខុដែលបញ្ជូនភិក្ខុផងគ្នាទៅដោយគិតថា ក្រែងភិក្ខុនោះបានឃើញរបស់មានដំឡៃច្រើនហើយ នឹងញាំងលោកធម៌ឲ្យកើតឡើង ដល់ភិក្ខុបញ្ជូនភិក្ខុផងគ្នាឲ្យទៅដោយគិតថា  ក្រែងភិក្ខុនោះបានឃើញមាតុគ្រាមហើយនឹងញាំង សេចក្ដីអផ្សុកឲ្យកើតឡើង ដល់ភិក្ខុបញ្ជូនភិក្ខុផងគ្នាឲ្យទៅដោយពាក្យថា លោកចូរនាំយាគូរក្ដី ភត្តក្ដី ខាទនីយក្ដី ភោជនីយក្ដីទៅឲ្យដល់ភិក្ខុមានជម្ងឺ ឬភិក្ខុដែលនៅក្នុងវត្តឬអ្នកដែលរក្សាវត្តដល់ភិក្ខុមិនប្រាថ្នានឹងប្រព្រឹត្តអនាចារទេ (តែ) កាលបើមានកិច្ចហើយក៏បញ្ជូនភិក្ខុផងគ្នាទៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ២ ចប់ ។

សិក្ខាបទទី ៣

១៥៣-កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបថក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី ។សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុបានដើរទៅផ្ទះរបស់សំឡាញ ហើយក៏អង្គុយនៅក្នុងផ្ទះសម្រាប់ដេកជាមួយនឹងប្រពន្ធរបស់សំឡាញនោះ ។ លុះបុរសនោះអង្គុយក្នុងទីដ៏សមគួរហើយ និយាយពាក្យនេះនឹងប្រពន្ធថា នាងចូរប្រគេនចង្ហាន់ដល់លោកម្ចាស់ចុះ ។ ស្រ្តីនោះក៏ប្រគេនចង្ហាន់ដល់ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុក្នុងគ្រានោះ ។ ឯស្រ្តីនោះកំណត់ដឹងថា បុរសនេះមានរាគៈគ្របសង្កត់ហើយ ក៏និយាយពាក្យនេះនឹងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់គង់សិន កុំអាលនិមន្តទៅ ។ បុរសនោះ(បាននិយាយ)ជាគំរប់ពីរដង ។ បេ ។ ឯស្រ្តីនោះសោតក៏និយាយពាក្យនេះនឹងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ ជាគមរប់បីដងថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់គង់សិន កុំអាលនិមន្តទៅឡើយ ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុអម្បាលនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងហហ៊ានចូលទៅអង្គុយនៅក្នុងត្រកូលដែលមានជនតែពីរនាក់(ដូច្នោះ)ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាទៀតទេ ។ បេ ។ ភិក្ខុណាមួយចូលទៅសម្រេចការអង្គុយនៅ ក្នុងត្រកូលដែលមានជនតែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ ។

១៥៤-ពាក្យថា សម្រេចការអង្គុយ សេចក្តីថា ភិក្ខុលះហត្ថបាសនៃមេទ្វារឬធរណីក្នុងផ្ទះធំ ហើយអង្គុយនៅ ត្រូវអាបត្តិបាចិត្តិយ ។ (បើ) ក្នុងផ្ទះតូច ភិក្ខុចូលហួសមេដំបូលទៅ ហើយអង្គុយ ត្រូវអាបត្តិបាចិត្តិយ ។

១៥៥-ផ្ទះសម្រាប់ដេក ភិក្ខុសំគាល់ថាមិនមែនផ្ទះសម្រាប់ដេក ហើយចូលទៅសម្រេចការអង្គុយ ក្នុងត្រកូលដែលមានជនតែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ ។ មិនមែនផ្ទះសម្រាប់ដេក​ ភិក្ខុសំគាល់ថា ផ្ទះសម្រាប់ដេក ត្រូអាបត្តិទុក្កដ ។មិនមែនផ្ទះសម្រាប់ដេក ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។ មិនមែនផ្ទះសម្រាប់ដេក ភិក្ខុសំគាល់ថាមិនមែនផ្ទះសម្រាប់ដេក មិនត្រូវអាបត្តិ ។

១៥៦-អាបត្តិមិនមាន ដល់ភិក្ខុដែលអង្គុយក្នុងផ្ទះធំ មិនលះហត្ថបាសនៃមេទ្វារឬធរណី ដល់ភិក្ខុអង្គុយក្នុងផ្ទះតូច មិនហួសមេដំបូល ដល់ភិក្ខុដែលមានភិក្ខុជាគំរប់ពីរអង្គុយនៅផង ដល់ភិក្ខុដែលអង្គុយនៅតែជនទាំងពីរនាក់គេចេញទៅហើយ ដល់ភិក្ខុដែលអង្គុយនៅជាមួយនឹងជនទាំងពីរនាក់ជាបុគ្គលមិនមានរាគៈ ដល់ភិក្ខុអង្គុយនៅក្នុងផ្ទះ ដែលមិនមែនជាផ្ទះសម្រាប់ដេក ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ៣ ចប់  ។

សិក្ខាបទទី ៤

១៥៧-កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេច ឥរិយាបថនៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី ។សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានទៅកាន់ផ្ទះរបស់បុរសជាសំឡាញ់ ហើយក៏សសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹង ប្រពន្ធរបស់សុះឡាញ់នោះ ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។  ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងមាតុគ្រាម (ដូច្នោះ)ទេ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ ។ បេ ។ ភិក្ខុណាមួយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង មួយអន្លើដោយមាតុគ្រាម ត្រូវអាបត្តិបាចិត្តិយ ។

១៥៨-ដែលហោថាមាតុគ្រាម គឺស្រីមនុស្ស មិនមែនជា យក្សស្រី មិនមែនជាប្រេតស្រី មិនមែនតិរិច្ឆានញីដោយហោចទៅសូម្បីតែក្មេងស្រីដែលទើបនឹងកើតបាន១ថ្ងៃ មិនបាច់និយាយទៅថ្វីដល់ស្រីធំ ។ ពាក្យថា សម្រេចការអង្គុយ គឺកាលបើមាតុគ្រាមអង្គុយ ភិក្ខុអង្គុយជិត ឬដេកជិត ត្រូវអាបត្តិបាចិត្តិយ ។ កាលបើភិក្ខុអង្គុយ មាតុគ្រាមអង្គុយជិត ឬ ដេកជិត ត្រូវអាបត្តិបាចិត្តិយ ។ ជនទាំងពីរអង្គុយក្តី ជនទាំងពីរដេកក្តី (ភិក្ខុ) ត្រូវអាបត្តិបាចិត្តិយ ។

១៥៩-មាតុគ្រាម ភិក្ខុក៏សំគាល់ថាមាតុគ្រាម ហើយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ត្រូវអាបត្តិបាចិត្តិយ ។ មាតុគ្រាមភិក្ខុសង្ស័យ ហើយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ត្រូវអាបត្តិបាចិត្តិយ ។ មាតុគ្រាម ភិក្ខុសំគាល់ថា មិនមែនមាតុគ្រាមហើយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ត្រូវអាបត្តិបាចិត្តិយ  ។ ភិក្ខុសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងយក្យស្រីក្តី ប្រេតស្រីក្តី ខ្ទើយក្តី តិរច្ឆានញីដែលមានរាង្គកាយដូចមនុស្សក្តី ត្រូវអាបត្តិទុក្កដ  ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថា មាតុគ្រាម ត្រូវអាបត្តិទុក្កដ ។ មិនមែនមាតុគ្រាម ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម មិនត្រូវអាបត្តិឡើយ ។

១៦០-អាបត្តិមិនមាន ដល់ភិក្ខុដែលអង្គុយនៅ មានបុរសណាមួយដែលជាមនុស្សដឹងក្តី(នៅ)ជាគំរប់ពីរ ដល់ភិក្ខុឈរមិនបានអង្គុយ ដល់ភិក្ខុបានក្រឡេកគយគន់រកទីមិនស្ងាត់ហើយអង្គុយ ដល់ភិក្ខុមានចិត្តិបញ្ជូនទៅកាន់អារម្មណ៍ដទៃហើយអង្គុយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ៤ ចប់ ។

សិក្ខាបទទី ៥

១៦១-កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេច ឥរិយាបទក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែក្រុងសាវត្ថី ។សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុដើរទៅកាន់ផ្ទះរបស់សំឡាញ់ ហើយក៏សម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងប្រន្ធរបស់សំឡាញ់នោះតែម្នាក់ ។ ពួកភិក្ខុណាដែលមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសអ្នកឯងមិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងមាតុគ្រាមតែម្នាក់នឹងម្នាក់ (ដូច្នេះ)ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើ​នេះមិនមែននាំពួកជនដែលពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ       ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយសម្រេចការអង្គុយក្នុងទីស្ងាត់ មួយអន្លើដោយមាតុគ្រាមតែម្នាក់នឹងម្នាក់ ត្រូវអាបត្តិបាចិត្តិយ ។

១៦២-ពាក្យថាសម្រេចការអង្គុយគឺកាលដែលមាតុគ្រាម អង្គុយហើយ ភិក្ខុអង្គុយជិតឬដេកជិត ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុអង្គុយ មាតុគ្រាមអង្គុយជិតឬដេកជិត(ភិក្ខុ)ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុនឹងស្រីទាំងពីរនាក់ អង្គុយក្ដី ដេកក្តី(ភិក្ខុ)ត្រូវអាបត្តិបាចិត្តិយ ។

១៦៣-មាតុគ្រាម ភិក្ខុសំគាល់ថា មាតុគ្រាម ហើយសម្រេចការអង្គុយក្នុងទីស្ងាត់តែម្នាក់នឹងម្នាក់ ត្រូវអាបត្តិបាចិត្តិយ ។ មាតុគ្រាម ភិក្ខុសង្ស័យ ហើយសម្រេចការអង្គុយ ក្នុងទីស្ងាត់តែម្នាកនឹងម្នាក់ ត្រូវអាបត្តិបាចិត្តិយ ។ មាតុគ្រាម ភិក្ខុសំគាល់ថា មិនមែនមាតុគ្រាមហើយសម្រេចការអង្គុយក្នុងទីស្ងាត់តែម្នាក់នឹងម្នាក់ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុសម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងយក្សស្រីក្ដី ប្រេតស្រីក្ដី ខ្ទើយក្ដី តិរច្ឆានញីដែលមានរាងកាយដូចមនុស្សក្ដី តែម្នាក់នឹងម្នាក់ ត្រូវអាបត្តិទុក្កដ ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ ។ មិនមែនមាតុគ្រាម ភិក្ខុសង្ស័យ ទ្រូវអាបត្តិទុក្កដ ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថា មិនមែនមាតុគ្រាម មិនមានអាបត្តិ ។

១៦៤-អាបត្តិមិនមាន ដល់ភិក្ខុដែលអង្គុយនៅ មានបុរសណាម្នាក់ជាអ្នកដឹងសឹចក្ដីនៅជាគំរប់ពីរ ដល់ភិក្ខុឈរមិនបានអង្គុយ ដល់ភិក្ខុបានក្រឡេកគយគន់រកទីមិនស្ងាត់ហើយអង្គុយនៅ ដល់ភិក្ខុមានចិត្តបញ្ជូនទៅកាន់អារម្មណ៌ដទៃអង្គុយនៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ៥ ចប់ ។

សិក្ខាបទទី ៦

១៦៥-កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបទនៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រិះ ។ សម័យនោះឯង ត្រកូលជាឧបដ្ឋាករបស់ព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុ និមន្តព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុដោយភត្ត ហើយក៏និមន្តពួកភិក្ខុឯទៀតដោយភត្តដែរ ។ ពួកភិក្ខុអម្បាលនោះ ក៏និយាយពាក្យនេះនឹងមនុស្សទាំងឡាយនោះជាគំរប់បីដងថា អ្នកទាំងឡាយចូរប្រគេនចង្ហាន់មក (នឹងបង្អង់នៅ)ក្រែងហួសពេលឆាន់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងបានទទួលនិមន្តគេជាអ្នកមានភត្តហើយ មិនគួរនឹងត្រាច់ទៅក្នុងត្រកូលទាំងឡាយ (ដ៏ទៃ) ក្នុងពេលមុនឆាន់ (ដូច្នេះ)ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន​ដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ ។ បេ ។ ភិក្ខុណាមួយបានទទួលនិមន្ដគេ ជាអ្នកមានភត្តហើយ ដល់នូវកិរិយាត្រាច់ទៅ ក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនឆាន់ ត្រូវអាបត្តិបាចិត្តិយ។

១៦៦-កាលនោះ ត្រកូលឧបដ្ឋាករបស់ព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុ បានបញ្ជូនខាទនីយាហារទៅដើម្បីប្រគេនដល់សង្ឃដោយពាក្យថា ខាទនីយនេះអ្នកឯងត្រូវបង្ហាញដល់ព្រះឧបនន្ទជាម្ចាស់ហើយសិមប្រគេនដល់សង្ឃចុះ ។ភិក្ខុណាមួយមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោសតិះដៀល បន្តុះបង្អាប់ ។ ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងត្រាច់ទៅក្នុងត្រកូល ទាំងឡាយក្នុងពេលក្រោយភត្ត (ដូច្នេះ)ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យ ​ជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ ។ ភិក្ខុណាមួយបានទទួលនិមន្តគេជាអ្នកមានភត្តហើយដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្ដី ក្រោយភត្តក្ដី ត្រូវអាបត្តិបាចិត្តិយ ។

១៦៧-សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្ដីសង្ស័យក្នុងសម័យនៃចីវរទាន ហើយមិនបានចូលទៅរកត្រកូលទាំងឡាយ ។ ចីវរក៏កើតឡើងតិចស្ដួចស្តើង ។ ព្រះអង្គទ្រង់ត្រាសថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលទៅរកត្រកូលទាំងឡាយ ក្នុងសម័យនៃចីវរទាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយបានទទួលនិមន្តគេ ជាអ្នកមានភត្តហើយដល់នូវកិរិយាត្រេចទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្ដី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ។

១៦៨-សម័យនោះឯង ភិក្ខុទាំងឡាយធ្វើចីវរកម្ម គឺការដេរចីវរក៏មានសេចក្ដីត្រូវការដោយម្ជុលខ្លះ ដោយចេសខ្លះ ដោយកាំបិតខ្លះ ។ ភិក្ខុទាំងឡាយមានសេចក្ដីសង្ស័យ មិនបានចូលទៅរកត្រកូលទាំងឡាយឡើយ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលទៅរកត្រកូលទាំងឡាយ ក្នុងសម័យធ្វើចីវរបាន ។  ឯសម័យក្នុងសិក្ខាបទនោះគឺ កាលដែល ទាយកប្រគេនចីវរ ១ កាលដែលភិក្ខុធ្វើចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ ។

១៦៩-សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ ក៏មានសេចក្ដីត្រូវការដោយភេសជ្ជះទាំងឡាយ ។ ភិក្ខុទាំងឡាយ ក៏សង្ស័យមិនបានចូលទៅរកត្រកូលទាំងឡាយឡើយ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យាផិក្ខុលាឬប្រាប់ភិក្ខុដែលមាននៅ ហើយសិមទៅរកត្រកូលទាំងឡាយ ។ ភិក្ខុណាមួយ បានទទួលនិមន្ដ គេជាអ្នកមានភត្ត ហើយមិនបានលាឬប្រាប់ភិក្ខុដែលមាននៅ ហើយដលើ​នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមិនភត្តក្ដី ក្រោយភត្តក្ដី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ។

១៧០-ដែលហៅថាត្រកូល គឺត្រកូលទាំងឡាយ ៤ គឺ ត្រកូលក្សត្រ ១ ត្រកូលព្រាហ្មណ៍ ១ ត្រកូលវេស្សៈ (អ្នករកស៊ីជួញប្រែធ្វើស្រែចំការ) ១ ត្រកូលសុទ្ទៈ (អ្នកធ្វើការស៊ីឈ្នួល) ១ ។ ដែលហៅថា កាលដែលទាយកប្រគេនចីវរនោះ គឺថាបើភិក្ខុមិនបានក្រាលកឋិន កំណត់កាល ត្រឹម១ខែជាទីបំផុតនៃវស្សានរដូវ(គឺតាំងពី១រោចខែអស្សុជទៅដល់១៥កើតខែកត្តិក)បើភិក្ខុបានក្រាលកឋិនកំណត់កាលត្រឹម៥ខែ (តាំងតែពី១រោចខែអស្សុជទៅដល់១៥កើតខែផល្គុន​ ) ។ ដែលហៅថា កាលដែលភិក្ខុធ្វើចីវរនោះ គឺភិក្ខុកំពុងធ្វើចីវរ ។

១៧១-គេមិនបាននិមន្ត ភិក្ខុសំគាល់ថានិមន្តហើយ ត្រូវអាបត្តិទុក្កដ ។ គេមិនបាននិមន្ដ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។ គេមិនបាននិមន្ដ ភិក្ខុសំគាលថាមិនបាននិមន្ដ មិនមានអាបត្តិ ។

១៧២-អាបត្តិមិនមាន ដល់ភិក្ខុដែលមានសម័យ ដល់ភិក្ខុដែលបានលាភិក្ខុផងគ្នាដែលមាននៅហើយចូលទៅ ដល់ភិក្ខុដែលមិនបានលាភិក្ខុផងគ្នា ព្រោះមិនមានភិក្ខុផងគ្នាហើយចុលទៅ ដល់ភិក្ខុដែលដើរទៅតាមផ្លូវក្បែរផ្ទះនៃបុគ្គលដទៃ ដល់ភិក្ខុដែលដើរទៅដោយផ្លូវតាមឧបចារនៃផ្ទះ ដល់ភិក្ខុដែលទៅកាន់អារាមដែលមានក្នុងចន្លោះស្រុក ដល់ភិក្ខុដែលទៅកាន់លំនៅនៃនាងភិក្ខុនី ដល់ភិក្ខុដែលទៅកាន់លំនៅនៃតិរិ្ថយ ដល់ភិក្ខុដែលដើរត្រឡប់មកវិញ ដល់ភិក្ខុទៅកាន់ផ្ទះនៃទាយក ជាម្ចាស់ភត្ត ដល់ភិក្ខុដែលមានសេចក្ដីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាទទី ៦ ចប់ ។

សិក្ខាបទទី ៧

១៧៣-កាលនោះ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងនិគ្រោធារាម ក្បែក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ សម័យនោះឯង មហានាមសក្យៈ (អដ្ឋកថាថា មហានាមសក្យៈ ជាបុត្រនៃចូឡបិតារបស់ព្រះដ៏មានព្រះភាគ ចាស់ជាងព្រះដ៏មានព្រះភាគប្រមាណ ១ ខែ ជាអរិយសាវកបានដម្កល់នៅក្នុងផលទាំងពីរ គឺសោតាបត្តិផលនឹងសកទាគាមិផល) មានថ្នាំសម្រាប់កែរោគដ៏បរិបូណ៌ ។ លំដាប់នោះមហានាមសក្យៈក៏ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហហើយអង្គុយនៅក្នុងទីដ៏​សមគួរ ។ ព្រះអង្គត្រាស់ថា មហានាម ការនេះប្រពៃពេកហើយ មហានាម បើដូច្នោះចូរព្រះអង្គបវារណាសង្ឃ ដោយថ្នាំសម្រាប់កែរោគកំណត់ ៤ ខែចុះ ។ ព្រះអង្គត្រស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរចំពោះការបវារណាដោយបច្ច័យកំណត់ត្រឹម ៤ ខែ ។ ព្រះអង្គទ្រង់ត្រាសថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរនឹងការបវារណាថែមម្ដងទៀត ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយទៅសូមភេសជ្ជៈ​ និងមហានាមសក្យៈតែបន្តិចៗ ដោយហេតុនោះឯង ភេសជ្ជៈរបស់មហានាម សក្យៈក៏នៅតែបរិបូរណ៍ដដែល ។មហានាមសក្យៈក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគជាគំរប់បីដងទៀត ។ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយនៅក្នុងទីដ៏សមគួរ ។ លុះមហានាម       សក្យៈ​អង្គុយនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់បវរណាព្រះសង្ឃ ដោយភេសជ្ជៈដរាដល់អស់ជីវិត ។ ព្រះអង្គត្រាសតបថា មហានាមការនោះប្រពៃហើយ ៗ មហានាម បើដូច្នោះចូរមហារាជបវារណាសង្ឃ ដោយភេសជ្ជៈដរាបដល់អស់ជីវិតចុះ ។ ពួកភិក្ខុមានសេចក្ដីសង្ស័យ ក៏មិនហ៊ានទទួល ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្ដីនោះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរនឹងការបវារណាអស់កាលជានិច្ចក៏បាន  ។

១៧៤-សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ស្លៀកដណ្ដប់មិនត្រឹមត្រូវ  មានអាកប្បកិរិយាមិនសមគួរ មហានាមសក្យៈក៏និយាយថា បពិត្រលោកម្ចាស់ដ៏ចំរើន ហេតុដូចម្ដេច បានជាលោកម្ចាស់ទាំងឡាយស្លៀក​ដណ្ដប់សំពត់មិនត្រឹមត្រូវ មានអាកប្បកិរិយាមិនសមគួរ (ដូច្នេះ) ធម្មតាអ្នកបួសគេត្រូវស្លៀកដណ្ដប់សំពត់ឲ្យត្រឹមត្រូវល្អ ហើយមានអាកប្បកិរិយាដ៏សមគួរទេតើ ។ ពួកឆព្វគ្គិយភិក្ខុក៏ចងទោសនឹងមហានាមសក្យៈ ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុំបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលពួកមោឃបុរស អ្នកទាំងឡាយ កាលដែលមហានាមសក្យៈបានអង្វរថា លោកម្ចាស់ដ៏ចំរើន សូមពួកលោកម្ចាស់បង្អង់ចាំក្នុងថ្ងៃនេះ ១ ថ្ងៃសិន ហើយមិនសមនឹងមិនរងចាំ(ដូច្នេះ)សោះ នែមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា នឹងមិនមែននាំឲ្យរឹងរឹតតែជ្រះថ្លាស្រាប់ហើយនោះទេ ។ បេ ។ ភិក្ខុដែលគ្មានជម្ងឺត្រូវត្រេកអរនឹងការបវារណា ដោយបច្ច័យកំណត់ត្រឹម៤ខែ បើភិក្ខុត្រេកអរក្រៃលេងជាងនោះទៅ ត្រូវអាបត្ដិបាចិត្តិយ វៀរលែងតែគេបានបវារណាថែមទៀត ។

១៧៥-ត្រង់ពាក្យថា ភិក្ខុដែលគ្មានជម្ងឺត្រូវត្រេកអរនឹងការបវារណាដោយបច្ច័យកំណត់ត្រឹម៤ខែ សេចក្ដីថា ភិក្ខុគួរត្រេកអនឹងការបវារណាដោយគិលានបច្ច័យ ម៉្យាងទៀត ភិក្ខុគួរត្រកអរនឹងការបវារណាថែមទៀតដោយគិតថា អញជាអ្នកមានជម្ងឺក្នុងកាលណា អញនឹងសូមក្នុងកាលនោះ ។

១៧៦-ដែលហៅថា បវារណាមិនកំណត់ភេសជ្ជៈ មិនកំណត់រាត្រី(នោះ)គឺគេមិនកំណត់ភេសជ្ជៈទាំង ឡាយ នឹងមិនកំណត់រាត្រីទាំងឡាយ ដោយពាក្យថា ខ្ញុំព្រះករុណាសូមបវារណា ដោយភេសជ្ជៈទាំង ឡាយមានប្រមាណប៉ុណ្ណេះ នឹងអស់រាត្រីទាំងឡាយមានប្រមាណប៉ុណ្ណេះ ។

១៧៧-ឯកំណត់រាត្រីនោះ គឺគេបវារណាភិក្ខុក្នុងរាត្រីទាំងឡាយណា ភិក្ខុត្រឡប់សូមក្នុងរាត្រីទាំងឡាយឯទៀតវិញ ក្រៅពីរាត្រីដែលគេបវារណានោះ ត្ររូវអាបត្តិបាចិត្តិយ ។ ឯមិនកំណត់ភេសជ្ជៈ នឹងមិនកំណត់រាត្រី មិនមានអាបត្តិឡើយ ។

១៧៨ -កាលបើមិនមានកិច្ចដោយភេសជ្ជៈ ហើយភិក្ខុទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ ។ កាលបើមានកិច្ចដោយភេសជ្ជៈឯទៀតហើយភិក្ខុទៅសូមភេសជ្ជៈឯទៀតវិញ ត្រូវអាបត្តិបាចិត្តិយ ។ ហួសកំណត់ដែលគេបវារណាហើយ ភិក្ខុសំគាលថា ហួសកំណត់ដែលគេបវារណាមែន ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ ។ ហួសកំណត់ដែលគេបវារណាហើយ ភិក្ខុសង្ស័យ ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ ។ ហួសកំណត់ដែលគេបវារណាហើយ ភិក្ខុសំគាល់ថាមិនហួស កំណត់់បវារណាទេ ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ ។ មិនទាន់ហួសកំណត់ដែលគេបវារណាទេ ភិក្ខុសំគាល់ថាហួសកំណត់ដែលគេបវារណាហហើយ ត្រូវអាបត្តិទុក្កដ ។ មិនទាន់ហួសកំណត់ដែលគេបវារណាទេ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ ។ មិនទាន់ហួសកំណត់ដែលគេបវារណាទេ ភិក្ខុសំគាល់ថាមិនទាន់ហួសកំនត់បវារណា មិនមានអាបត្តិ ។

១៧៩-អាបត្តិមិនមាន ដល់ភិក្ខុដែលគេបវារណាដោយភេសជ្ជៈទាំងឡាយណា ភិក្ខុសូមភេសជ្ជៈទាំង ឡាយនោះ ដល់ភិក្ខុដែលគេបវារណាក្នុងរាត្រីទាំងឡាយណា ភិក្ខុសូមក្នុងរាត្រីទាំងឡាយនោះ ដល់ភិក្ខុ​ដែលនិយាយប្រាប់គេថា យើងទាំងឡាយគឺអ្នកបានបវារណាហើយ ដោយភេសជ្ជៈទាំងឡាយនេះ (ឥឡូវនេះ) យើងទាំងឡាយត្រូវការ ដោយភេសជ្ជៈនេះផងនោះផងហើយសូម ដល់ភិក្ខុដែលនិយាយប្រាប់គេថា​យើងទាំងឡាយគឺអ្នកបានបវារណាហើយក្នុងរាត្រីទាំងឡាយណា ឯរាត្រីទាំងឡាយនោះកន្លងហួសទៅហើយ  (ឥឡូវនេះ) យើងទាំងឡាយត្រូវការដោយភេសជ្ជៈហើយសូម ដល់ភិក្ខុដែលសូមអំពីញាតិ ដល់ភិក្ខុដែលសូមអំពីពួកទាយកដែលគេបានបវារណា ដល់ភិក្ខុដែលសូមដើម្បីជាប្រយោជន៍ដល់ភិក្ខុឯទៀត ដល់ភិក្ខុដែលបានមកដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ៧ ចប់ ។

សិក្ខាបទទី  ៨

១៨០-សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯងព្រះបាទបសេនទិកោសលរាជ ទ្រង់លើកកងទ័ពចេញទៅ ។ ពួក​ឆព្វគ្គិយភិក្ខុក៏បានទៅ​មើលកងទ័ពដែលស្ដេចលើកចេញទៅហើយ ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ អ្នកទាំងឡាយិមគួរនឹងទៅមើលកងទ័ពដែលស្ដេចលើកចេញទៅទេ នែមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយទៅដើម្បីមើលកងទ័ពដែលគេលើកចេញទៅ ត្រូវអាបត្តិបាចិត្តិយ ។

១៨១-សម័យនោះឯង ឪពុកធំរបស់ភិក្ខុមួយរូប មានជម្ងឺក្នុងកងទ័ព ។ អ្នកនោះក៏បញ្ជូនទូតទៅកាន់សំណាក់ភិក្ខុនោះថា ខ្ញុំព្រះករុណាមានជម្ងឺក្នុងកងទ័ព ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត្តដើម្បីឲ្យទៅកាន់កងទ័ពបាន ព្រោះហេតុមានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយទៅ ដើម្បីមើលកងទ័ពដែលគេលើកចេញទៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ ។

១៨២-ដែលហៅថា កងទ័ព  គឺពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ។ ពលដំរី (មួយៗ)មានបុរស១២នាក់ ។ ពលសេះ(មួយៗ)មានបុរស៣នាក់ ។ ពលរថ(មួយៗ)មានបុរស៤នាក់ ។ ពលថ្មើជើង(មួយៗ) មានបុរសបួននាក់កាន់ធ្នូសរ ។ ភិក្ខុដើរទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ ។ ភិក្ខុឈរមើល(កងទ័ពនោះ)នៅទីណាភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ (ក្នុងទីនោះ) ។ភិក្ខុលះបង់ឧបចារសម្រាប់មើលឃើញ ហើយមើលរឿយៗ ត្រូវអាបត្តិបាចិត្តិយ ។

១៨៣-ភិក្ខុលះបង់នូវឧបចារសម្រាប់មើលឃើញ ហើយមើលរឿយៗ ត្រូវអាបត្តិទិក្កដ ។កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុសំគាល់ថាលើកចេញទៅហើយ ត្រូវអាបត្តិទុក្កដ ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុសំគាលថា មិនទាន់លើកចេញទៅមែន មិនត្រូវអាបត្តិ ។

១៨៤-អាបត្តិមិនមាន ដល់ភិក្ខុដែលឈរនៅក្នុងអារាមហើយមើលឃើញ ដល់ភិក្ខុដែលកងទ័ពនោះលើកមកកាន់ទីដែលភិក្ខុឈរនៅ (ក្តី) អង្គុយនៅក្តី ដេកនៅក្ដី ដល់ភិក្ខុដែលដើរទៅជួបផ្លូវគ្នាបានឃើញកងទ័ព ដល់ភិក្ខុដែលមានហេតុមានសភាពយ៉ាងនោះ ដល់ភិក្ខុដែលមានសេចក្ដីអន្តរាយកើតឡើង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ៨ ចប់ ។

សិក្ខាបទទី ៩

១៨៥-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដ ជេតវន របស់អនាថបិណ្ឌិកសេដ្ឋីទៀប ក្រុងសាវត្ថី ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមានកិច្ចធុរៈ ក៏នាំគ្នាទៅកាន់កងទ័ព ហើយឈប់នៅក្នុងកងទ័ពច្រើនជាងបីរាត្រីឡើងទៅ ។ ពួកភិក្ខុណាជាអ្នកមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ពួកភិក្ខុនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានជោគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងនៅក្នុងកងទ័ពឲ្យច្រើនជាងបីរាត្រីទៅទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ ។ បេ ។ ភិក្ខុនោះមានហេតុអ្វីៗ គួរនឹងទៅកាន់កងទ័ពនោះ ភិក្ខុនោះត្រូវនៅក្នុងកងទ័ពបានត្រឹមពីរបីរាត្រី ។ បើនៅឲ្យហួសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ ។

១៨៦-ពាក្យថា បើនៅឲ្យហួសពីកំណត់នោះទៅ សេចក្តីថាកាលព្រះអាទិត្យ អស្ដង្គតក្នុងថ្ងៃជាគំរប់​ ៤ ភិក្ខុចេះតែនៅក្នុងកងទ័ពនោះ ត្រូវអាបត្តិបាចិត្តិយ ។

១៨៧-កាលហួសកំណត់បីរាត្រីហើយ ភិក្ខុសំគាល់ថានៅខ្វះ ហើយប្រឹងតែនៅក្នុងកងទ័ព ត្រូវអាបត្តិបាចិត្តិយ ។ កាលមិនទាន់ដល់បីរាត្រី ភិក្ខុសំគាល់ថា ហួសហើយ ត្រូវអាបត្តិទុក្កដ ។ កាលមិនទាន់ដល់បីរាត្រីទេ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ ។ កាលមិនទាន់ដល់បីរាត្រីទេ​ ភិក្ខុសំគាល់ថាមិនទាន់ដល់ មិនត្រូវអាបត្តិ ។

១៨៨-អាបត្តិមិនមាន ដល់ភិក្ខុដែលនៅត្រឹមពីរបីរាត្រី ដល់ភិក្ខុដែលនៅមិនទាន់ដល់ពីរបីរាត្រី ដល់ភិក្ខុដែលនៅត្រឹមពីររាត្រីហើយ ក្នុងរាត្រីជាគំរប់បី បានចេញទៅមុនអរុណរៈ ហើយត្រឡប់ទៅនៅវិញទៀត ដល់ភិក្ខុដែលមានជម្ងឺនៅ (ក្នុងកងទ័ព) ដល់ភិក្ខុដែលនៅដោយកិច្ចរបស់ភិក្ខុមានជម្ងឺ ដល់ភិក្ខុដែលនៅក្នុងកងទ័ពហើយមានកងទ័ពជាសត្រូវមកចោមព័ទ្ធកងទ័ព (នោះឯង) ដល់ភិក្ខុដែលជាប់ជំពាក់(ដោយបុគ្គលមានពៀរឬឥស្សរជន) ណាមួយ ដល់ភិក្ខុដែលមានសេចក្ដី អន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ៩ ចប់ ។

សិក្ខាបទទី ១០

១៨៩-សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯងពួក ឆព្វគ្គិយភិក្ខុ កាលនៅក្នុងកងទ័ពអស់ពីរបីរាត្រី បាននាំគ្នាទៅកាន់ទីដែលគេច្បាំងគ្នាខ្លះ ទីគេត្រួតពលខ្លះ ទីតាំងនៅនៃកងទ័ពខ្លះ ទីសម្រាប់មើលគេចាត់ក្បួនទ័ពខ្លះ ។ ពួកភិក្ខុណាជាអ្នកមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នករាល់គ្នាមិនគួរនឹងទៅមើលចម្បាំងទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ កាលបើភិក្ខុនៅក្នុងកងទ័ព កំណត់ពីរបីរាត្រីហើយ ទៅកាន់ទីដែលគេច្បាំងគ្នាក្ដី ទីដែលគេត្រួតពលក្ដី  ទីតាំងនៅនៃកងទ័ពក្ដី ទីសម្រាប់គេចាត់ក្បួនទ័ពក្ដី ត្រូវអាបត្តិបាចិត្តិយ ។

១៩០-ដែលហៅថា ក្បួនទ័ពនោះ គឺពួកសេនាដំរី១ ពួកសេនាសេះ១ ពួកសេនារថ១ ពួកសេនាថ្មើរជើង១ ។ ដំរីបី ហៅថា សេនាដំរីយ៉ាងតិចបំផុត ។ សេះបី ហៅថា ពួកសេនាសេះយ៉ាងតិចបំផុត ។ រថបី ហៅថា ពួកសេនារថយ៉ាងតិចបំផុត ។ បុរសបួននាក់កាន់សរគ្រប់ដៃ ហៅថា ពួកសេនាថ្មើរជើងយ៉ាងតិចបំផុត ។

១៩១-ភិក្ខុទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ ។ ភិក្ខុឈរមើលឃើញក្នុងទីណា ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុលះបង់ឧបចារនៃទីមើលហើយក៏នៅមើលឃើញរឿយៗ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុទៅដើម្បីមើលកងទ័ពមួយ ៗ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុឈរមើលឃើញក្នុងទីណា ត្រូវអាបត្តិទុក្កដ ។ ភិក្ខុលះបង់ឧបចារនៃទីមើលហើយក៏នៅមើលឃើញរឿយ ៗ ត្រូវអាបត្តិទុក្កដ ។

១៩២-អាបត្តិមិនមាន ដល់ភិក្ខុដែលឈរមើលនៅក្នុងអារាម ដល់ភិក្ខុដែលឃើញចម្បាំងជាដើម ដែលគេមកកាន់ទីដែលខ្លួនឈរក្តី អង្គុយក្តី ដេកក្ដី ដល់ភិក្ខុដែលដើរទៅប្រទះឃើញតាមផ្លូវ ដល់ភិក្ខុដែលមានកិច្ច(ត្រូវទៅ) ហើយប្រទះឃើញ ដល់ភិក្ខុដែលមានសេចក្ដីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ ភិក្ខុដើមបញ្ញត្តិ ។

សិក្ខាបទទី ១០ ចប់ ។

អចេលកវគ្គ ជាគំរប់ ៥ ចប់ ។

ឧទាននៃអចេលកវគ្គនោះមាន ១០ សិក្ខាបទ គឺ

បូវសិក្ខាបទ ១             កថាសិក្ខ  ១

ឧបនន្ទ ៣ សិក្ខាបទ              ឧបដ្ឋាកសិក្ខាបទ  ១

មហានាមសិក្ខាបទ  ១   បសេនទិសិក្ខាបទ ១

សេនាសិក្ខា ១             វិទ្ធសិក្ខាបទ  ១

សុរាបានវគ្គ សិក្ខាបទ ទី ១

១៩៣-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់ពុទ្ធដំណើទៅកាន់ចារិក ក្នុងចេតិយជនបទ ហើយយាងទៅកាន់ស្រុកភទ្ទវតិកា ។ ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកស្រែ អ្នកដើរផ្លូវ បានក្រាបទូលសេចក្ដីនោះចំពោះព្រះដ៏មានព្រះភាគជាគំរប់ពីរដងផង ។ បេ ។ បីដងផផងថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គកុំយាងទៅកាន់កំពង់អម្ពៈឡើយ បពិត្រព្រះអង្គដ៏ចំរើន (ព្រោះមាន) នាគមានរិទ្ធិជាសត្វអាសិរិ្ពស មានពិសដ៏ក្លៀវក្លា អាស្រ័នៅក្នុងអាស្រមរបស់ជដិលទៀបកំពង់ អម្ពៈ កុំឲ្យនាគនោះបៀតបៀនព្រះដ៏មានព្រះភាគបានឡើយ ។ ព្រះដ៏មានព្រះភាគក៏ទ្រង់ស្ងៀម ជាគំរប់បីដង ។ លំដាប់នោះ នាគនោះខំអត់ទ្រាំនូវសេចក្ដីរំលុបលើ ( នោះ ) មិនបាន ក៏បណ្ដាលឲ្យ កើតភ្លើងឡើង ។ ឯព្រះសាគតៈដ៏មានអាយុក៏បានចូលតេជោធាតុហើយបណ្ដាលភ្លើងតបទៅវិញ  ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កម្មរបស់សាគតភិក្ខុមិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើ ម្នាលភិក្ខុទាំងឡាយ សាគតភិក្ខុមិនគួរនឹងផឹកទឹកស្រវឹងសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ ។ បេ ។ ម្នាលភិក្ខុទាំង ឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុផឹកសុរានឹងមេរ័យ ត្រូវអាបត្តិបាចិត្ដិយ ។

១៩៤-ដែលហៅថាសុរា គឺសុរាធ្វើដោយម្សៅ១ សុរាធ្វើដោយនំ១ សុរាធ្វើដោយបាយ១ សុរាដែលគេដាក់ពូជសុរា១ សុរាដែលគេប្រកបព្រមដោយគ្រឿងផ្សំផ្សេងៗ១ ។ ត្រង់ពាក្យថា ផឹក សេចក្ដីថា ដោយហោចទៅសូម្បីតែភិក្ខុផឹកប្រមាណប៉ុនចុងស្រូវ ក៏ត្រូវអាបត្តិបាចិត្តិយ ។

១៩៥-ទឹកស្រវឹង ភិក្ខុសំគាល់ថា ទឹកស្រវឹង  ហើយផឹក ត្រូវអាបត្តិយ ។ ទឹកស្រវឹង ភិក្ខុមានសេចក្ដីសង្ស័យ ហើយផឹក ត្រូវអាបត្តិយ ។ទឹកស្រវឹង ភិក្ខុសំគាល់ថា មិនមែនទឹកស្រវឹង ហើយផឹក ត្រូវអាបត្តិបាចិត្តិយ ។ មិនមែនទឹកស្រវឹង ភិក្ខុសំគាល់់ថា ទឹកស្រវឹង ត្រូវអាបត្តិទុក្កដ ។ មិនមែនទឹកស្រវឹង ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ មិនមែនទឹកស្រវឹង ភិក្ខុសំគាល់ថា មិនមែនទឹកសរវឹង មិនត្រូវអាបត្តិឡើយ ។

១៩៦-វារៈដែលមិនត្រូវអាបត្តិ ( ក្នងសិក្ខាបទនេះមាន៨យ៉ាង )គឺភិក្ខុផឹកទឹកមិនស្រវឹង តែទឹកនោះមានពណ៌ដូចជាទឹកស្រវឹង មានក្លិនដូចជាទឹកស្រវឹង មានរសដូចជាទឹកស្រវឹង ១ ទឹកស្រវឹងដែលគេចំអិនលាយនឹងសម្ល ១ ទឹកស្រវឹងដែលគេចំអិនលាយនឹងសាច់ ១ ទឹកស្រវឹងដែលគេចំអិនលាយនឹងប្រេង ១ ទឹកអំពៅដែលគេត្រាំនឹងផ្លែកន្ទួតព្រៃ ១ ភិក្ខុផឹកថ្នាំអរិដ្ឋ (ថ្នាំដែលគេធ្វើដោយរសនៃផ្លែឈើ មានផ្លែកន្ទួតព្រៃចាដើម ) មិនស្រវឹង ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១  ។

សិក្ខាបទទី ១ ចប់ ។

សិក្ខាបទទី ២

១៩៧-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ត ជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯងពួកឆព្វគ្គិយភិក្ខុធ្វើសត្តរសវគ្គិយភិក្ខុមួយរូប ឲ្យសើចដោយ​ជន្លួញគឺម្រាមដៃ ( គឺយកម្រាមដៃចាក់ក្រលេកលេញ ) ។ ភិក្ខុនោះសើចគាំងដកដង្ហើមមិនរួចក៏ធ្វើកាលកិរិយាទៅ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានជោគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងធ្វើភិក្ខុផងគ្នាឲ្យសើចដោយជន្លួញគឺម្រាមដៃទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ ។ បេ ។ ភិក្ខុចាស់ក្រលេកប្រលែងគ្នាដោយជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ ។

១៩៨-ដែលហៅថា ជន្លួញគឺម្រាមដៃនោះ គឺភិក្ខុចាក់់ដោយម្រាមដៃ ។  ឧបសម្បន្ន ប៉ងដើម្បីសើចលេង ហើយប៉ះត្រូវកាយរបស់ឧបសម្បន្នផងគ្នា ដោយកាយរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ ។

១៩៩-ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយធ្វើឲ្យសើចដោយជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ ។

២០០-ភិក្ខុពាល់ត្រូវនូវវត្ថុដែលជាប់ដោយកាយ ( របស់ភិក្ខុផងគ្នា ) ដោយកាយ ( របស់ខ្លួន ) ត្រូវអាបត្តិទុក្កដ ។  ភិក្ខុពាល់ត្រូវកាយ ( របស់ភិក្ខុផងគ្នា ) ដោយវត្ថុដែលជាប់នឹងកាយ ( របស់ខ្លួន ) ត្រូវអាបត្តិទុក្កដ ។ ភិក្ខុពាល់ត្រូវវត្ថុសម្រាប់បោះចោល ( របស់ភិក្ខុផងគ្នា ) ដោយវត្ថុសម្រាប់បោះចោល ( របស់ខ្លួន ) ត្រូវអាបត្តិទុក្កដ ។

២០១-ភិក្ខុពាល់ត្រូវកាយរបស់អនុបសម្បន្នដោយកាយ ( របស់ខ្លួន ) ត្រូវអាបត្តិទុក្កដ ។ភិក្ខុពាល់ត្រូវវត្ថុសម្រាប់បោះចោល ( របស់អនុបសម្បន្ន  ) ដោយវត្ថុសម្រាប់បោះចោល ( របស់ខ្លួន ) ត្រូវ អាបត្តិទុក្កដ ។

២០២-អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាត្តិទុក្កដ ។

២០៣-វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន ៤ យ៉ាង)គឺ ភិក្ខុគ្មានបំណងនឹងសើចលេង១ភិក្ខុមានកិច្ចហើយពាល់ត្រូវ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

សិក្ខាបទទី  ២ ចប់ ។

សិក្ខាបទទី ៣

២០៤-សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុលេងទឹកក្នុងស្ទឹងឈ្មោះអចិរវតី ។ គ្រានោះព្រះបាទបសេនទិកោសល ទ្រងគង់នៅលើប្រាសាទដ៏ប្រសើរ ជាមួយនឹងព្រះទេពីព្រះនាងមល្លិកា ។ ព្រះពុទ្ធដ៏មានជោគទ្រងបន្តោសថា  ម្នាលមោឃបុរសទាំងឡាយ  ពួកអ្នកឯងមិនគួរនឹងនាំគ្នាលេងទឹកទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ ។ បេ ។ ភិក្ខុណាលេងទឹក ត្រូវអាបត្តិបាចិត្តិយ ។

២០៥-ដែលហៅថា លេងទឹកនោះ គឺភិក្ខុមានបំណងនឹងលេងទឹកដែលជ្រៅជាងភ្នែកគោឡើងទៅ ទោះមុជចុះក្ដី ងើបឡើងក្ដី ហែលក្ដី ត្រូវអាបត្តិបាចិត្តិយ ។

២០៦-លេងទឹក ភិក្ខុសំគាល់ថាលេងទឺក ត្រូវអាបត្តិបាចិត្តិយ ។ លេងទឹក ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិបាចិត្តិយ ។ លេងទឹក ភិក្ខុសំគាល់់ថា មិនបានលេងវិញ ត្រូវអាបត្តិបាចិត្តិយ ។

២០៧-ភិក្ខុលេងទឹករាក់ជាងភ្នែកគោ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុលេងទឹកដោយទូក ត្រូវអាបត្តិទុក្កដ ។ ភិក្ខុប្រហារទឹកដោយដៃក្ដី ជើងក្ដី កំណាត់ឈើក្ដី អម្បែងក្ដី ត្រូវអាបត្តិទុក្កដ ។ ភិក្ខុលេងទឹកដែលមានក្នុងភាជន៍ក្ដី លេងទឹកបាយក្ដី ទឹកដោះស្រស់ក្តី ទឹកដោះជួរក្តី ទឹកជ្រលក់ក្ដី ទឹកនោមក្ដី ភកក្ដី ត្រូវអាបត្តិទុក្កដ ។

២០៨-មិនបានលេងទឹកទេ ភិក្ខុសំគាល់ថាលេង ត្រូវអាបត្តិទុក្កដ ។ មិនបានលេងទឹកទេ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ មិនបានលេងទឹក ភិក្ខុសំគាល់ថាមិនបានលេង មិនត្រូវអាបត្តិឡើយ ។

២០៩-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៦ យ៉ាង ) គឺភិក្ខុគ្មានបំណងនឹងលេង ១ ភិក្ខុមានកិច្ចហើយចុះទឹកមុជចុះក្ដី ងើបក្ដី ហែលក្ដី ១ ភិក្ខុឆ្លងទៅត្រើយនាយ មុជចុះក្ដី ងើបក្ដី  ហែលក្ដី ១ ភិក្ខុមានសេចក្ដីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១  ។

សិក្ខាបទទី ៣ ចប់ ។

សិក្ខាបទទី ៤

២១០-សម័យនោះព្រះពុទ្ធដ៏មានជោគកាលគង់នៅឃោសិតារាមជិតក្រុងកោសម្ពី ។ សម័យនោះឯង ឆន្នដ៏មានអាយុតែងតែប្រព្រឹត្ដ អនាចារ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា​ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងធ្វើនូវសេចក្ដីមិនអើពើទេ ម្នាលមោឃបុរស អំពើនេះមិននាំឲ្យ​ជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ ។ បេ ។ ភិក្ខុមិនអើពើ ត្រូវអាបត្តិបាចិត្តិយ ។

២១១-ដែលហៅថា មិនអើពើ បានដល់សេចក្ដីមិនអើពើពីរយ៉ាង គឺមិនអើពើនឹងបុគ្គល ១ មិនអើពើនឹងធម៌ ១ ។ ភិក្ខុនេះសង្ឃបានលើកវត្តហើយក្ដី សង្ឃផ្ដាសាហើយក្ដី សង្ឃតិះដៀលហើយក្ដី ពាក្យរបស់ភិក្ខុនេះ អញនឹងមិនធ្វើតាមទេ ហើយក៏ធ្វើសេចក្ដីមិនអើពើ ត្រូវអាបត្តិបាចិត្តិយ ។ សិក្ខាបទដែលព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តទុកហើយៗគិតថា ធ្វើដូចម្ដេចហ្ន៎ ធម៌នេះបាត់ទៅក្ដី សាបសូន្យទៅក្ដី ធន្ដរធានទៅក្ដី ឬមិនចង់សិក្សាធម៌នោះ ហើយក៏ធ្វើសេចក្ដីមិនអើពើ ត្រូអាបត្តិបាចិត្តិយ ។

២១២-ឧបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ហើយធ្វើសេចក្ដីមិនអើពើ ត្រូវអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន ភិក្ខុសំគាល់ថា អនុសម្បន្នទៅវិញ ហើយធ្វើសេចក្ដីមិនអើពើ ត្រូវអាបត្តិបាចិត្តិយ ។

២១៣-ពាក្យនេះមិននាំឲ្យចិត្តផូរផង់  មិននាំឲ្យកំចាត់បង់កិលេសវដ្ដ មិននាំឲ្យកើត សេចក្ដីជ្រះថ្លា មិនមែននាំឲ្យកើតសេចក្ដីមិនសន្សំនូវកិលេសវដ្ដ មិននាំឲ្យប្រារពសេចក្ដីព្យាយាម ហើយធ្វើនូវសេចក្ដីមិនអើពើ  ត្រូវអាបត្តិទុក្កដ ។

២១៤-អនុសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុសម្បន្ន ត្រូវអាបត្តិទុក្កដ ។

២១៥-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន៣យ៉ាង ) គឺភិក្ខុពោលថា បាឡីអដ្ឋកថានៃអាចារ្យទាំងឡាយ របស់យើងយ៉ាងនេះ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៤ ចប់ ។

សិក្ខាបទទី ៥

២១៦-សម័យនោះព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើសត្តរសវគ្គិយភិក្ខុឲ្យខ្លាច ។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្តោសថា ម្នាលមោឃបុរសទាំងឡាយ អ្នករាល់គ្នាមិនគួរនឹងបន្លាចភិក្ខុផងគ្នាទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ ។ បេ ។ ភិក្ខុណាមួយធ្វើភិក្ខុផងគ្នាឲ្យខ្លាច ត្រូអាបត្តិបាចិត្តិយ ។

២១៧-( ឧបសម្បន្នមានសេចក្ដីប្រាថ្នា ដើម្បីបន្លាចឧបសម្បន្នផងគ្នា ) ហើយប្រាប់ផ្លូវលំបាកដោយចោរក្ដី ផ្លូវលំបាកដោយម្រឹគសាហាវក្ដី ផ្លូវលំបាកដោយខ្មោចក្ដី ទោះបីឧបសម្បន្ននោះខ្លាចក្ដី មិនខ្លាចក្ដី ត្រូអាបត្តិបាចិត្តិយ ។

២១៨-ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន ភិក្ខុ សង្ស័យ ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្នទៅវិញ ហើយ បន្លាច ត្រូវអាបត្តិបាចិត្តិយ ។

២១៩-ឧបសម្បន្ន មានបំណងនឹងបន្លាចអនុបសម្បន្ន ហើយសំដែង រូបក្ដី សំឡេងក្ដី ក្លិនក្ដី ផ្សព្វក្ដី រសក្ដី ទោះបីអនុបសម្បន្ននោះខ្លាចក្ដី មិនខ្លាចក្ដី ក៏ត្រូវអាបត្តិទុក្កដ ។

២២០-អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ  ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុសម្បន្ន ត្រូវអាបត្តិទុក្កដ ។

២២១-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៤ យ៉ាង ) គឺភិក្ខុគ្មានបំណងនឹងបន្លាច ហើយសំដែងរូបក្តី សំឡេងក្ដី ក្លិនក្ដី រសក្ដី ផ្សព្វក្ដី ១ ភិក្ខុ( គ្មានបំណងនឹងបន្លាចហើយ ) ប្រាប់ផ្លូវលំបាកដោយចោរក្ដី ផ្លូវលំបាកដោយម្រឹគសាហាវក្ដី ផ្លូវលំបាកដោយខ្មោចក្ដី ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១។

សិក្ខបទទី ៥ ចប់ ។

សិក្ខាបទទី ៦

២២២-សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅភេសកលាវន ជាទីឲ្យអភ័យដល់សត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ ។ សម័យនោះឯង ភិក្ខុទាំងឡាយនាំគ្នាបង្កាត់ភ្លើងនិងឈើដែលមានប្រហោង ១ ដុំធំហើយនាំគ្នាអាំងក្នុងខែរងារ ។ មានពស់ខ្មៅ ១ នៅក្នុងប្រហោងឈើនោះ លុះត្រូវកំដៅភ្លើងក៏លូនចេញមក ហើយធ្វើភិក្ខុទាំងឡាយឲ្យដួលដាសពាស ។ ភិក្ខុទាំង ឡាយក៏ស្ទុះរត់ទៅក្នុងទីនោះៗ ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនគួរនឹងបង្កាត់ភ្លើងអាំងសោះ ។ បេ ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា នែភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនគួរនឹងបង្កាត់ភ្លើងអាំងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ ។ បេ ។ ភិក្ខុណាមួយ​មានបំណងនឹងអាំងភ្លើង បង្កាត់ខ្លួនឯងក្ដី ប្រើគេឲ្យបង្កាត់ក្តី នូវភ្លើង ត្រូវអាបត្តិបាចិត្តិយ ។

២២៣-សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ ។ ឯពួកភិក្ខុអ្នកសួរជម្ងឺក៏និយាយពាក្យនេះនឹងភិក្ខុដែលមានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មមអត់ធន់បានឬទេ ល្មមញាំងអត្តភាពឲ្យប្រព្រឹត្តទៅបានឬទេ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុដែលមាន   ជម្ងឺបង្កាត់ភ្លើងខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្ដី ហើយអាំងបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនមានជម្ងឺ ប្រាថ្នានឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្ដី ប្រើគេឲ្យបង្កាត់ក្ដី នូវភ្លើង ត្រូអាបត្តិបាចិត្តិយ ។

២២៤-សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្ដីសង្ស័យក្នុងការអុជប្រទីបខ្លះ បង្កាត់ភ្លើងដុតបាត្រជាដើមខ្លះ រោងភ្លើងខ្លះ ។ ភិក្ខុណាមួយមិនមានជម្ងឺ មានបំណងនឹងអាំងភ្លើង ហើយបង្កាត់ ខ្លួនឯងក្ដី ប្រើគេឲ្យបង្កាត់ក្ដី  នូវភ្លើង ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុ មានសភាពយ៉ាងនោះ ។

២២៥-ភិក្ខុណាវៀរចាកភ្លើងហើយសប្បាយ ភិក្ខុនោះហៅថា ជាអ្នកមិនមានជម្ងឺ​ ។ភិក្ខុណាវៀរចាកភ្លើង ហើយមិនសប្បាយ ភិក្ខុនោះហៅថាអ្នកមានជម្ងឺ ។

២២៦-ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ មានបំណងនឹងអាំងភ្លើង ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុចាប់អង្កត់ភ្លើងលើកឡើង ត្រូវអាបត្តិទុក្កដ ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ ត្រូវអាបត្តិទុក្កដ ។ ខ្លួនមានជម្ងឺ  ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ មិនត្រូវអាបត្តិឡើយ ។

២២៧-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៧ យ៉ាង ) គឺភិក្ខុមានជម្ងឺ ១ ភិក្ខុអាំងភ្លើង ដែលអ្នកដ៏ទៃបង្កាត់ ១ ភិក្ខុអាំងរងើកភ្លើងដែលគ្មានអណ្ដាត ១ ភិក្ខុមានហេតុមានសភាពយ៉ាងនោះគឺអុជប្រទីបក្ដីបង្កាត់ភ្លើង ( ដើម្បីដុតបាត្រជាដើម ) ក្ដី បង្កាត់ភ្លើងក្នុងរោងភ្លើងក្ដី ១ ភិក្ខុមានសេចក្ដីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៦ ចប់ ។

សិក្ខាបទទី ៧

២២៨-សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ពួកភិក្ខុនាំគ្នាទៅស្រង់ទឹកឯកំពង់ទឹកឈ្មោះតបោទ ។ គ្រានោះព្រះបាទពិន្ពិសារសេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់យាងទៅកាន់កំពង់ទឹកឈ្មោះតបោទ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ព្រះបាទពិម្ពិសារសេនិយរាជ ជាឥសរៈក្នុងដែនមគធៈ   ឲ្យយល់ច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយក្នុងពេលនោះ ដោយធម្មីកថា ។ ព្រះពុទ្ធដ៏មានព្រះភាគត្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសទាំងនោះ បានឃើញស្ដេចហើយមិនគួរនឹងងូតទឹក មិនដឹងប្រមាណកាលសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំ   ឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ ។

២២៩-សម័យនោះឯង ភិក្ខុទាំងឡាយសង្ស័យក្នុងសម័យក្ដៅ ក្នុងសម័យស្អុះស្អាប់ ក៏មិនហ៊ានងូតទឹកឡើយ មានខ្លួនប្រឡាក់ដោយញើសក្អែលហើយក៏ចេះតែសឹងទៅ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យក្ដៅ សម័យស្អុះស្អាប់ ទុកជាមិនទាន់ដល់កន្លះខែ តថាគតអនុញ្ញាតឲ្យភិក្ខុងូតទឹកបាន ។ ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ។ ឯសម័យក្នុងសិក្ខាបទនោះគឺ មួយខែកន្លះដ៏សេស     ( ខាងចុង ) នៃគឹម្ហរដូវ មួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា ២ ខែកន្លះ ហៅថាសម័យក្ដៅ សម័យស្អុះស្អាប់ ( មួយខែកន្លះខាងចុងគិម្ហរដូវ គឺតាំងពី ១កើតខែជេស្ឋ ទៅដល់ ១៥ កើតខែអាសាឡ្ហ នេះជាខេត្តរបស់សម័យក្ដៅ ។ ឯមួយខែខាងដើមនៃវស្សានរដូវ គឺតាំងពី ១    រោជខែ អាសាឡ្ហ ទៅដល់ ១៥ កើតខែស្រាពន៍ នេះជាខេត្តរបស់សម័យស្អុះស្អាប់ ) នេះជាសម័យក្នុងសិក្ខាបទនោះ ។

២៣០-សម័យនោះឯង ភិក្ខុមានជម្ងឺជាច្រើនអង្គ ។ ឯពួកភិក្ខុជាអ្នកសួរជម្ងឺបាននិយាយពាក្យនេះនឹងភិក្ខុដែលមានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មមអត់ធន់បានឬទេ ល្មមញាំងអត្តភាពឲ្យ​ប្រព្រឹត្តទៅបានឬទេ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជម្ងឺទុកជាមិនទាន់ដល់កំណត់កន្លះខែ តថាគតអនុញ្ញាតឲ្យងួតទឹកបាន ។ ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ។ ឯសម័យក្នុងសិក្ខាបទនោះ គឺមួយខែកន្លះដ៏សេស ( ខាងចុង ) នៃគឹម្ហរដូវ មួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូជា ២  ខែកន្លះ ហៅថា សម័យក្ដៅ  សម័យស្អុះស្អាប់ សម័យភិក្ខុមានជម្ងឺ នេះហៅថា សម័យក្នុងសិក្ខាបទនោះ ។

២៣១-សម័យនោះឯង ភិក្ខុទាំងឡាយ  ធ្វើនវកម្មហើយមានសេចក្ដីរង្គៀស ( ខ្លាចក្រែងត្រូវទោស ) មិនហ៊ានងូតទឹកឡើយ ហើយក៏សឹងទាំងខ្លួនប្រឡាក់​ ដោយញើសក្អែល ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយក្នុងសម័យធ្វើការងារទោះមិនទាន់ដល់កំណត់កន្លះខែ តថាគតអនុញ្ញាតឲ្យភិក្ខុងូតទឹកបាន ។ ភិក្ខុណាមួយ មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹកត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ។ ឯសម័យក្នុងសិក្ខាបទនោះ គឺមួយខែកន្លះដ៏សេស ( ខាងចុង ) នៃគិម្ហរដូវ មួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះត្រូវជាពីរខែកន្លះ ហៅថា សម័យក្ដៅ សម័យស្អុះស្អាប់ សម័យភិក្ខុមានជម្ងឺ សម័យធ្វើការងារ នេះជាសម័យក្នុងសិក្ខាបទនេះ ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគ ទ្រង់បញ្ញាត្តដល់ពួកភិក្ខុយ៉ាងនេះហើយ ។

២៣២-ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យដើរផ្លូវឆ្ងាយ ទោះមិនទាន់ដល់កំណត់កន្លះខែ តថាគតអនុញ្ញាតឲ្យភិក្ខុងូតទឹកបាន ។ ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ។

២៣៣-ខ្លឹមសារដូចលេខរៀងទី ២៣២

២៣៤-ខ្លឹមសារដូចលេខរៀងទី ២៣២ - ២៣៣ ។ ពាក្យថា វៀរលែងតែមានសម័យ គឺលើកលែង ចំពោះសម័យដែលគួរ ។ មួយខែកន្លះដ៏សេស ( ខាងចុង ) នៃគឹម្ហរដូវ ហៅថាសម័យក្ដៅ ។ មួយខែខាងដើមនៃវស្សានរដូវ ហៅថា សម័យស្អុះស្អាប់ ។

២៣៥-ខ្លឹមសារដូចលេខរៀងទី ២៣៣ - ២៣៤

២៣៦-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៨ យ៉ាង  ) គឺភិក្ខុមានសម័យ ១ កន្លះខែភិក្ខុងូតទឹកម្ដង ១ លើសជាងកន្លះខែភិក្ខុងូតទឹក ១ ភិក្ខុឆ្លងទៅត្រើយម្ខាងហើយងូត ១ ភិក្ខុនៅក្នុងជនបទចុងដែនបង្អស់ ១ ភិក្ខុមានសេចក្ដីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។ ( ភិក្ខុមានសត្វឃ្មុំជាដើមដេញទិច ហើយមុជទៅក្នុងទឹក ដើម្បីឲ្យផុតពីសេចក្ដីអន្ដរាយនោះ ហៅថា មានសេចក្ដីអន្ដរាយ ក្នុងសិក្ខាបទនេះ )

សិក្ខាបទទី៧ ចប់ ។

សិក្ខាបទទី ៨

២៣៧-សម័យនោះព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ កាលនោះឯង ពួកភិក្ខុខ្លះ ពួកបរិព្វាជកខ្លះ ជាច្រើនរូបនាំគ្នាដើរផ្លូវឆ្ងាយ  ពីក្រុងសាកេតទៅក្រុងសាវត្ថី ។ លុះដល់ពាក់កណ្ដាលផ្លូវ មានពួកចោរចេញមកប្លន់ពួកភិក្ខុនិងពួកបរិព្វាជកទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះតថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ ១០ យ៉ាង គឺដើម្បីប្រពៃដល់សង្ឃ ១ ដើម្បីសប្បាយដល់សង្ឃ ១ ។ បេ ។ ដើម្បីឋិតនៅនៃព្រះសទ្ធម្ម ១ ដើម្បីអនុគ្រោះព្រះវិន័យ ១ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុបានចីវរថ្មីមកហើយគប្បីកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ ៣ យ៉ាង គឺ ពណ៌ខោវក្ដី ពណ៌ភកក្ដី ពណ៌ខ្មៅជាំក្ដី វត្ថុសម្រាប់ធ្វើឲ្យ ខូចពណ៌ណាមួយ បើភិក្ខុមិនកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ ៣ យ៉ាង វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ ហើយប្រើប្រាស់ចីវរថ្មី ត្រូវអាបត្តិបាចិត្តិយ ។

២៣៨-ដែលហៅថាចីវរ គឺបណ្ដាចីវរទាំង ៦ ចីវរណាមួយ ។ ដែលហៅថាពណ៌ខៀវ គឺវត្ថុមានពណ៌ខៀវពីរយ៉ាង បានដល់ពណ៌ខៀវដូចសម្រិត១ ពណ៌ខៀវដូចស្លឹកឈើ១ ។ ដែលហៅថាពណ៌ភក គឺសំដៅយកភកដែលនៅក្នុងទឹក ។ ដែលហៅថា ពណ៌ខ្មៅជាំ គឺវត្ថុមានពណ៌ខ្មៅណាមួយ ។ ភិក្ខុមិនធ្វើកប្បពិន្ទុ បណ្ដាវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ ៣ យ៉ាង ដោយវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ ដោយកំណត់ប្រមាណយ៉ាងតូចបំផុតត្រឹមប៉ុនចុងស្រូវ ហើយប្រើប្រាស់ចីវរថ្មី ត្រូវអាបត្តិបាចិត្តិយ ។

២៣៩-ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុសំគាល់ថាមិនទាន់បានធ្វើកប្បពិន្ទុ ត្រូវអាបត្តិទុក្កដ ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ចីវរបានធ្វើកប្បពិន្ទុហហើយ ភិក្ខុសំគាលថាបានធ្វើកប្បពិន្ទុហើយ  មិនត្រូវអាបត្តិឡើយ  ។

២៤០-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៩ យ៉ាង ) គឺភិក្ខុបានធ្វើកប្បពិន្ទុ ហើយប្រើប្រាស់ ១ កប្បពិន្ទុខូចខាតទៅ ១ កន្លែងដែលធ្វើកប្បពិន្ទុគ្រាំគ្រាទៅ ១ ភិក្ខុដេរចីវរដែលមិនបានធ្វើកប្បពិន្ទុភ្ជាប់ជាមួយនឹងចីវរដែលបានធ្វើកប្បពិន្ទុហើយ ១ ចីវរដែលប៉ះដោយបំណះថ្មី ១ ចីវរដែលដាក់អនុវាតថ្មី ១ ចីវរចាស់ប្រក់ថែមថ្មី ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៨ ចប់ ។

សិក្ខាបទទី  ៩

២៤១-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវនរបស់អនាថបិណ្ឌិកសេដ្ឋី​ ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុបានវិកប្បចីវររបស់ខ្លួនដោយខ្លួនឯង រួចផ្ញើនឹងភិក្ខុជាសទ្ធីវិហារិករបស់ព្រះថេរៈជាបងប្អូន ហើយមិនបានឲ្យដកវិកប្បចេញ ក៏ចេះតែប្រើប្រាស់ទៅ ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹងវិកប្បចីវររបស់ខ្លួនដោយខ្លួនឯងនឹងភិក្ខុផងគ្នា ហើយប្រើប្រាសចីវរ ដែលមិនបាន ឲ្យគេដកវិកប្បចេញសិនទេ ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយបានវិកប្បចីវរដោយខ្លួនឯងចំពោះភិក្ខុផងគ្នាក្ដី ភិក្ខុនីក្ដី សិក្ខមានាក្ដី សាមណេរក្ដី សាមណេរីក្ដី ហើយប្រើប្រាស់ចីវរដែលមិនទាន់ឲ្យគេដកវិកប្បចេញសិន ត្រូវអាបត្តិបាចិត្តិយ ។ ដែលហៅថា សិក្ខមានា គឺស្រីដែលបានសិក្សាសិក្ខាក្នុងធម៌ទាំង ៦ គ្រប់ពីរឆ្នាំហើយ ។ ដែលហៅថា សាមណេរ គឺកុលបុត្រ ( ដែលបានសម្រេចបព្វជ្ជាកម្មហើយ ) ទ្រទ្រង់នូវសិក្ខាបទ ១០ ។ ដែលហៅថា សាមណេរី គឺស្រី ( ដែលបានសម្រេចបព្វជ្ជាកម្មហើយ )  ទ្រទ្រង់នូវសិក្ខាបទទាំង  ១០ ។ ដែលហៅថា ចីវរ គឺបណ្ដាចីវរទាំង ៦ ចីវរណាមួយយ៉ាងតូចបំផុតល្មមសម្រេចកិច្ចវិកប្បបាន ។ ដែលហៅថា វិកប្ប គឺវិកប្បមានពីរយ៉ាង បានដល់វិកប្បចំពោះមុខ ១ វិកប្បកំបាំងមុខ ១ ។ ភិក្ខុអ្នកទទួលវិកប្បនោះមិនបានប្រគល់ឲ្យក្ដី មិនស្និទ្ធស្នាលនឹងភិក្ខុជាអ្នកទទួលវិកប្បនោះហើយប្រើប្រាស់ក្ដី ត្រូវអាត្តិបាចិត្តិយ ។

២៤៣-ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថាមិនបានឲ្យគេដកវិកប្ប ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ  ។ ចីវរដែលបានឲ្យគេដកវិកប្បហើយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ចីវរដែលបានឲ្យគេដកវិកប្បហើយ ភិក្ខុសំគាល់ថាបានឲ្យគេដកវិក្បហើយមិនត្រូវអាបត្តិឡើយ ។

២៤៤-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង ) គឺភិក្ខុប្រើប្រាស់ចីវរដែលភិក្ខុអ្នកទទួលវិកប្បនោះឲ្យក្ដី ភិក្ខុម្ចាស់របស់ស្និទ្ធស្នាលនឹងភិក្ខុជាអ្នកទទួលវិកប្បនោះក្ដី ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១

សិក្ខាបទទី ៩ ចប់ ។

សិក្ខាបទទី ១០

២៤៥-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងអារាមជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុមិនបានទុកគ្រឿងបរិក្ខាដោយស្រួល ។ ពួកឆព្វគ្គិយភិក្ខុលាក់ទុកបាត្រខ្លះ ចីវរខ្លះ របស់ពួកសត្តរសវគ្គិយភិក្ខុ ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល ។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ មិនសូម្បីបើអ្នកឯងរាល់គ្នាមកលាក់ទុក នូវបាត្រខ្លះ ចីវរខ្លះ របស់ភិក្ខុផងគ្នាសោះ ម្នាលមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកឯងរាល់គ្នាធ្វើនេះមិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យ រឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្ដី ចីវរក្ដី និសីទនៈក្ដី បំពង់ម្ជុលក្ដី វត្តពន្ធចង្កេះក្ដី របស់ភិក្ខុផងគ្នា ដោយហោចទៅសូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិបាចិត្តិយ ។

២៤៦-ដែលហៅថា ចីវរ គឺបណ្ដាចីវរទាំង ៦ ចីវរណាមួយ​យ៉ាងតូចបំផុតល្មមវិកប្បបាន ។ ដែលហៅថានិសីទនៈ សំដៅយកនិសីទនៈដែលមានជាយ ។ ដែលហហហៅថា វត្ថពន្ធចង្កេះ គឺវត្ថពន្ធចង្កេះមានពីរយ៉ាង បានដល់វត្ថពន្ធឈ្មោះបដ្ដិកៈ ( ចំរៀកសម្ពត់ ) ១ វត្ថពន្ធឈ្មោះសូករន្ដកៈ ( គឺវត្ថពន្ធមានសណ្ឋាន ដូចពោះវៀនជ្រូក ) ១ ។ ពាក្យថា ប្រើគេឲ្យលាក់ គឺភិក្ខុបង្គាប់អ្នកដ៏ទៃ ( ឲ្យលាក់ទុក ) ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុបង្គាប់គេតែម្ដង អ្នក  ទទូលបង្គាប់លាក់ទុកច្រើនដង ត្រូវអាបត្តិបាចិត្តិយ ។

២៤៧-ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្ដី ចីវរក្តី និសីទនៈក្ដី  បំពង់ម្ជុលក្ដី  វត្ថពន្ធចង្កេះក្ដី ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេញ ក៏ត្រូវអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន  ភិក្ខុសំគាលថាអនុបសម្បន្នទៅវិញហើយលាក់ ទុកឯង  ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្ដី ចីវរក្ដី និសីទនៈក្ដី បំពង់ម្ជុលក្ដី វត្ថពន្ធចង្កេះក្ដី ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុកនូវបរិក្ខារដ៏ទៃ ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិទុក្កដ ។ ភិក្ខុលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្ដី ចីវរក្ដី បរិក្ខារដ៏ទៃក្ដី របស់អនុសម្បន្ន ដោយហោចទៅសូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ ។

២៤៨-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៤ យ៉ាង ) គឺភិក្ខុមិនប្រាថ្នានឹងសើចលេង ហើយទុកដាក់នូវបាត្រជាដើមដែលគេទុកដាក់មិនល្អ ១ ភិក្ខុទុកដាក់ដោយគិតថា អញនឹងធ្វើធម្មីកថាហើយសឹមឲ្យវិញ ១   ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញ្តត្តិ ១ ។

សិក្ខាបទទី ១០ ចប់ ។

សុរាបានវគ្គ ទ ៦ ចប់ ។

ឧទ្ទាននៃសុរាបានវគ្គនោះ ( មាន ១០ សិក្ខាបទ ) គឺ

សុរាសិក្ខាបទ  ១          អង្គុលិសិក្ខាបទ ១

ហាសសិក្ខាបទ ១        អនាទរិយសិក្ខាបទ ១

ភឹសនសិក្ខាបទ ១        ជោតិសិក្ខាបទ ១

ន្ហានសិក្ខាបទ ១           ទុព្វណ្ណសិក្ខាបទ ១

សាមសិក្ខាបទ ១          អបនិធសិក្ខាបទ ១ ។

សប្បាណកវគ្គ សិក្ខាបទទី ១

២៤៩-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ឧទាយិដ៏មានអាយុ ( ធ្លាប់ ) ជានាយខ្មាន់ធ្នូ ។ លោកនោះមិនពេញចិត្តនឹងសត្វក្អែកទាំងឡាយ ។ ឧទាយិនោះក៏បាញ់សត្វក្អែកទាំងឡាយ កាត់ក្បាលហើយដោតលើឈើអណ្ដោត ដោយលំដាប់គ្នា ។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹងក្លែងផ្ដាច់បង់សត្វចាកជីវិតទេ ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយក្លែងផ្ដាច់បង់សត្វចាកជីវិត ត្រូវអាបត្តិបាចិត្តិយ ។

២៥០-ពាក្យថា ផ្ដាច់បង់នូវសត្វចាកជីវិត គឺផ្ដាច់បង់ បំបាត់បង់នូវជីវិតិន្រ្ទីយ គឺធ្វើតំណជីវិតរបស់សត្វឲ្យកក្រើក ត្រូវអាបត្តិបាចិត្តិយ ។

២៥១-សត្វ ( តិរច្ឆាន ) ភិក្ខុមានសេចក្ដីសង្ស័យ ហើយដាក់ចុះចាកជីវិត ត្រូវអាបត្តិទុក្កដ ។ សត្វ  ( តិរច្ឆាន ) ភិក្ខុសំគាល់ថាមិនមែនសត្វ ( តិរច្ឆាន ) ហើយដាក់ចុះចាកជីវិត មិនត្រូវអាបត្តិឡើយ ។ មិមែនសត្វ ( តិរច្ឆាន ) ភិក្ខុសំគាល់ថាមិនមែនសត្វ ( តិរច្ឆាន ) មិនត្រូវអាបត្តិឡើយ ។

២៥២-វារៈដែលមិនត្រូវអាត្តិ ( ក្នុងសិក្ខាបទនេះមាន ៦ យ៉ាង ) គឺភិក្ខុមិនក្លែង ១ មិនមានស្មារតី ១ មិនដឹង ១ មិនប៉ងនឹងសម្លាប់  ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ១ ចប់ ។

សិក្ខាបទទី ២

២៥៣-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ  កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯងពួកឆព្វគ្គិយភិក្ខុដឹងថាទឹកមានសត្វហើយយកទៅប្រើប្រាស់ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះ ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកដឹងថាទឹកមានសត្វហើយមិនគួរនឹងយកទៅប្រើប្រាសទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យ​ជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយដឹងហើយបរិភោគទឹកដែលមានសត្វមានជីវិត(ភិក្ខុនោះ)ត្រូវអាបត្តិបាចិត្តិយ

២៥៤-ខ្លឹមសាដូចលេខរៀងទី២៥៣

២៥៥-ទឹកមានសត្វមានជីវិត​ ភិក្ខុសំគាល់ថាទឹកមានសត្វមានជីវិត ហើយប្រើប្រាសទឹកនោះ ត្រូវ​អាបត្តិបាចិត្តិយ ។ ទឹកគ្មានសត្វ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ទឹកគ្មានសត្វ ភិក្ខុសំគាល់ថាគ្មានសត្វ មិនត្រូវអាបត្តិ ។

២៥៦-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង ) គឺភិក្ខុមិនដឹងថាទឹកមានសត្វ(ក្ដី) ដឹងថាទឹកគ្មានសត្វរស់(ក្ដី) ដឹងថាពួកសត្វនឹងមិនស្លាប់ដោយការប្រើប្រាស់(ក្ដី) ហើយប្រើប្រាស់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

សិក្ខាបទទី ២ ចប់ ។

សិក្ខាបទទី ៣

២៥៧-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថាអធិករណៈ ដែលសង្ឃរម្ងាប់សមគួរតាម​ធម៌ហើយសើរើដើម្បីធ្វើជាថ្មីទៀតថា កម្ម(នោះ) គឺសង្ឃមិនបានធ្វើ កម្ម(នោះ) គឺសង្ឃធ្វើមិនត្រឹមត្រូវ ពួកយើងត្រូវធ្វើជាថ្មីទៀត កម្មឈ្មោះថា សង្ឃរម្ងាប់ហើយមិនស្រេច រម្ងាប់ហើយមិនល្អ ពួកយើងត្រូវរម្ងាប់ជាថ្មីទៀត ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ ។ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកដឹងថាអធិករណៈ ដែលសង្ឃរម្ងាប់សមគួរតាមធម៌ហើយ មិនគួរនឹងសើរើ ដើម្បីធ្វើជាថ្មីទៀតទេ ។ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យ​ជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយកាលដឹងថាអធិករណៈដែលសង្ឃរម្ងាប់សមគួរតាមធម៌ហើយ  សើរើដើម្បីធ្វើជាថ្មីទៀត ភិក្ខុនោះ​ត្រូវអាបត្តិបាចិត្តិយ ។

២៥៨-តាមធម៌តាមវិន័យតាមពាក្យប្រៀនប្រដៅព្រះសាស្តា នេះហៅថា  សមគួរតាមធម៌  ។

២៥៩-ដែលហៅថា អធិករណៈ  គឺ អធិករណៈមាន ៤ យ៉ាង  គឺ វិវាទាធិករណៈ ១ អនុវាទាធិករណៈ ១ អាបត្តាធិករណៈ ១ កិច្ចាធិករណៈ ១ ។ ពាក្យថាសើរើដើម្បីធ្វើជាថ្មីទៀត គឺភិក្ខុសើរើថាសង្ឃធ្វើកម្មមិនស្រេច សង្ឃធ្វើកម្មមិនល្អ  យើងត្រូវធ្វើជាថ្មីទៀត  សង្ឃរម្ងាប់កម្មមិនស្រេច សង្ឃរម្ងាប់កម្មមិនល្អ យើងត្រូវរម្ងាប់ជាថ្មីទៀតដូច្នេះ ត្រូវអាបត្តិបាចិត្តិយ ។

២៦០-កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ហើយសើរើឡើង ត្រូអាបត្តិបា   ចិត្តិយ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ មិនត្រូវអាបត្តិ ។

២៦១-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង ) គឺភិក្ខុដឹងថា កម្មដែលសង្ឃធ្វើហើយដោយកិច្ចដែលមិនមែនជាធម៌ក្ដី ដោយពួកក្ដី សង្ឃធ្វើកម្មដល់ភិក្ខុដែលមិនគួរដល់កម្មក្ដី ហើយសើរើ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៣ ចប់ ។

សិក្ខាបទទី ៤

២៦២-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ ត្រូវអាបត្តិឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយប្រាប់ដល់ភិក្ខុជាសិទ្ធិវិហារិក របស់ព្រះថេរៈជាបងប្អូនថា នែអាវុសោ ខ្ញុំត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកកុំប្រាប់ដល់អ្នកណាឡើយ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងកាលបើដឹងហើយមិនគួរនឹងបិទបាំងអាបត្តិអាក្រក់របស់ភិក្ខុផងគ្នាទេ នែមោឃបុរស អំពើនេះមិនមែននាំឲ្យ​ជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយកាលដឹងហើយបិទបាំងទុកនូវអាបត្តិអាក្រក់ របស់ភិក្ខុផងគ្នា (  ភិក្ខុនោះ ) ត្រូវអាបត្តិបាចិត្តិយ ។

២៦៣-ដែលហហៅថា អាបត្តិអាក្រក់ បានដល់អាបត្តិ បារាជិកទាំង ៤ ផង អាបត្តិសង្ឃាទិសេសទាំង ១៣ ផង ។

២៦៤-អាបត្តិអាក្រក់  ( ធ្ងន់ ) ភិក្ខុសំគាល់ថាអាបត្តិអាក្រក់ ហើយបិទបាំងទុក ត្រូវអាបត្តិបាចិត្តិយ​។ អាបត្តិមិនអាក្រក់ ភិក្ខុសំគាល់ថាអាបត្តិអាក្រក់ ត្រូវអាបត្តិទុក្កដ  ។ អាបត្តិមិនអាក្រក់ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ អាបត្តិមិនអាក្រក ភិក្ខុសំគាល់ថា អាបត្តិមិនអាក្រក់ ត្រូវអាបត្តិទុក្កដ ។

២៦៥-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន  ៨ យ៉ាង ) គឺភិក្ខុមិនប្រាប់ដោយគិតថាសេចក្ដីបង្កហេតុក្ដី ជំលោះក្ដី ប្រកួតប្រកាន់ក្ដី វិវាទក្ដី នឹងមានដល់សង្ឃ  ១ ភិក្ខុមិនប្រាប់ដោយគិតថា សង្ឃនឹងបែកបាក់ឬសង្ឃនឹងប្រែសឆា ១ ភិក្ខុមិនប្រាប់ដោយគិតថា ភិក្ខុនេះ កាចអាក្រក់ នឹងធ្វើនូវសេចក្ដីអន្តរាយដល់ជីវិត ឬនូវសេចក្ដីអន្តរាយដល់ព្រហ្មចារ្យ ១ ភិក្ខុមិនឃើញភិក្ខុទាំងឡាយដទៃដ៏សមគួរ ( នឹងប្រាប់ ) ហើយខានប្រាប់ ១ ភិក្ខុមិនប្រាថ្នានឹងបិទបាំង ហើយមិនទាន់បានប្រាប់ ១ ភិក្ខុមិនប្រាប់ដោយសង្ឃឹមថា ភិក្ខុដែលត្រូវអាបត្តិនោះ នឹងប្រាកដដោយកម្មជា​របស់ខ្លួន ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៤ ចប់ ។

សិក្ខាបទទី ៥

២៦៦-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឺះ ។ សម័យនោះឯងកូនក្មេងទាំងឡាយ  មានពួក១៧នាក់ជាសំឡាញនិងគ្នានៅក្នុងក្រុងរាជគ្រឹះ ។  ក្មេងឈ្មោះឧបាលិជាប្រធាននៃក្មេងទាំងនោះ ។  មាតាបីតារបស់ឧបាលិកុមារបានគិតគ្នា ក្នុងរឿងនេះទៀតថា បើឧបាលិរៀនសសេរអក្សរ ដល់ឥតអំពីយើងទៅ ឧបាលិគប្បីរស់នៅសប្បាយផង មិនលំបាកផងដោយប្រការដូច្នេះ ។ មាតាបិតាឧបាលិបានគិតគ្នាក្នុងរឿងនេះទៀតថា បើឧបាលិរៀនមើលរូបនិមិត្ត ភ្នែករបស់ឧបាលិនោះនឹងលំបាក  ឃើញតែពួកសមណៈ ជាសក្យបុត្រនេះ មានសីលជាសុខ មានសេចក្ដីប្រព្រឹត្ដល្អជាសុខ ឆាន់ចង្ហាន់ល្អ សិងលើសំណិង ដែលខ្យល់មិនបានចូលទៅ បើឧបាលិបួសក្នុងសំណាក់ សមណៈទាំងឡាយជាសក្យបុត្រ ដល់ឥតអំពីយើងទៅ ឧបាលិគប្បីរស់់នៅជាសុខផង មិនលំបាកផង ដោយអាការៈយ៉ាងនេះឯង ។

២៦៧-ទារកឈ្មោះឧបាលិ បានស្ដាប់ពាក្យមាតាបិតាចរចាគ្នាយ៉ាងនេះហើយ ។ ទើបឧបាលិទារក ចូលទៅរកពួកក្មេងទាំងនោះ លុះចូលទៅហហើយបាននិយាយពាក្យនេះនឹងពួកក្មេងនោះថា នែអ្នកទាំងឡាយពួកអ្នកចូរមក យើងនឹងទៅបួសក្នុងសំណាក់សមណៈទាំងឡាយជាសក្យបុត្រ ។ ទើបក្មេងទាំងនោះចូលទៅរកមាតាបិតារៀងរាល់ខ្លួន ហើយបាននិយាយពាក្យនេះថា សូមលោកម្ដាយលោកឪពុកអនុញ្ញាតឲ្យយើងខ្ញុំចេញពីផ្ទះទៅបួស ក្នុងព្រះពុទ្ធសាសនា ។ ទើបមាតាបិតាក្មេងទាំងនោះក៏បានអនុញ្ញាតដោយគិតឃើញថា  ក្មេងទាំងអស់នេះមានចំណង់ស្មើគ្នា មានសេចក្ដីប្រាថ្នាល្អ ។ ពួកក្មេងទាំងនោះចូលទៅរកភិក្ខុទាំងឡាយហើយសូមបព្វជ្ជា ។ ពួកភិក្ខុក្មេងទាំងនោះ ដែលភិក្ខុទាំងឡាយនិយាយយ៉ាងនេះក៏ដោយ នៅតែយំទារថា អ្នកទាំងឡាយចូរ  ឲ្យបបរ ចូរឲ្យបាយ  ចូរឲ្យខាទនីយៈ ជុះដាក់សេនាសនៈខ្លះ នោមដាក់ខ្លះ ។

២៦៨-ព្រះដ៏មានព្រះភាគទ្រង់ក្រោកក្នុងរាត្រីសម័យជិតភ្លឺបានឮសម្លេងក្មេង លុះឮហើយក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទសម្លេងនោះជាសម្លេងក្មេងឬអ្វី ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា នែភិក្ខុទាំងឡាយ មោឃបុរសទាំងនោះដឹងហើយ មិនគួរនឹងឲ្យឧបសម្បទា​ដល់បុគ្គលមានអាយុខ្វះពី២០ឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ(ធម្មតា)បុគ្គលមានអាយុមិនគ្រប់២០ឆ្នាំ តែមិនធន់ទ្រាំត្រជាក់ក្ដៅឃ្លានស្រេកសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃសត្វទីឃជាតិទាំងឡាយ នឹងកន្លងពាក្យដែលបុគ្គលពោលអាក្រក់ នឹងកន្លងពាក្យអាក្រក់ដែលបុគ្គលនាំមកប្រាប់ នឹងទុក្ខវេទនាប្រជុំក្នុងសរីរៈដ៏ក្លៀវក្លា រឹង អាក្រក់ មិនស្រួល មិនជាទីគាប់ចិត្ត ជាទីនាំបង់នូវជីវិតដែលកើតឡើងហើយ ចាត់ជាអ្នកមានជាតិមិនអត់ទ្រាំ ។ ភិក្ខុណាមួយកាលដឹងហើយ ឲ្យឧបសម្បទាដល់បុគ្គលដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំ បុគ្គលដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំនោះក៏នៅជាអនុបសម្បន្នដដែល ចំណែកភិក្ខុទាំងឡាយនោះ អ្នកប្រាជ្ញគប្បីតិះដៀល នេះជាអាបត្តិបាចិត្តិយ ក្នុងរឿងនោះ ។

២៦៩-បុគ្គលដែលមានវស្សាមិនទាន់ដល់២០ឆ្នាំ ហៅថាមានវស្សាមិនទាន់គ្រប់២០ឆ្នាំ ។ ភិក្ខុគិតថាអញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈសង្ឃក្ដី អាចារ្យក្ដី បាត្រក្ដី ចីវរក្ដី សន្មតសីមា ( ថ្មី )ក្ដី ត្រូវអាបត្តិទុក្កដ ។ ភិក្ខុត្រូវអាបត្តិទុក្កដ ក្នុងខណៈចប់ញត្តិ ។ ភិក្ខុត្រូវអាបត្តិទុក្កដទាំងឡាយ ក្នុង ខណៈចប់កម្មវាចារពីរដង ។ ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈសង្ឃនឹងអាចារ្យ ត្រូអាបត្តិ​ទុក្កដក្នុងខណៈចប់កម្មវាចាស្រេច ។

២៧០-កុលបុត្រមានវស្សាមិនគ្រប់ ២០ ភិក្ខុសំគាល់ថាមានវស្សាមិនគ្រប់ ២០ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ ។ កុលបុត្រមានវស្សាមិនគ្រប់ ២០ ភិក្ខុមានសេចក្ដីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ កុលបុត្រមានវស្សាមិនគ្រប់ ២០ ភិក្ខុសំគាល់ថា មានវស្សាគ្រប់ ២០ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ ។ កុលបុត្រមានវស្សាគ្រប់ ២០ ភិក្ខុសំគាល់ថាមានវស្សាគ្រប់ ២០ មិនត្រូវអាបត្តិ ។

២៧១-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៤ យ៉ាង  ) គឺភិក្ខុសំគាល់បុគ្គលដែលមានវស្សាមិនទាន់គ្រប់ ២០ ថាមានវស្សាគ្រប់ ២០ ហើយឲ្យឧបសម្បទា ១ ភិក្ខុសំគាល់បុគ្គលដែលមានវស្សាគ្រប់ ២០ ថាមានវស្សាគ្រប់ ២០ ហើយឲ្យឧបសម្បទា ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៥ ចប់ ។

សិក្ខាបទទី ៦

២៧២-សម័យនោះ ព្រះដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង មានពួកឈ្មួញរទេះ ១ពួក មានសេចក្ដីប្រាថ្នាពីក្រុងរាជគ្រឹះ ហើយទៅកាន់ប្រទេសឈ្មោះបដិយាលោក ។ ភិក្ខុ ១រូបបាននិយាយពាក្យនេះនឹងមនុស្សទាំងនោះថា អាត្មានឹងទៅជាមួយនឹងអ្នកដ៏មានអាយុទាំងឡាយ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះ បង្អាប់ ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកដឹងហើយមិនគួរនឹងបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយពួកឈ្មួញដែលគេចវាងឲ្យរួចពន្ធទេ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយ ដឹងហើយបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយពួកឈ្មួញជាចោរ ដោយហោចទៅ    សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ ។

២៧៣-ភិក្ខុដើរទៅក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍ ។

២៧៤-ពួកឈ្មួញដែលជាចោរ ភិក្ខុសំគាល់ថាពួកឈ្មួញជាចោរ ហើយបបួលគ្នាដើរផ្លូវឆ្ងាយជា មួយគ្នា ដោយហោចទៅសូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ ។ ពួកឈ្មួញដែលជាចោរ ភិក្ខុមានសេចក្ដីសង្ស័យ ហើយបបួលគ្នាដើរផ្លួវឆ្ងាយជាមួយគ្នា ដោយហោចទៅសូម្បីចន្លោះស្រុក​មួយ ត្រូវអាបត្តិទុក្កដ ។ ពួកឈ្មួញដែលជាចោរភិក្ខុសំគាល់ថា មិនមែនពួកឈ្មួញជាចោរ ហើយបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅសម្បីចន្លោះស្រុកមួយ មិនត្រូវអាបត្តិ ។ ពួកឈ្មួញមិនមែនជាចោរ ភិក្ខុសំគាល់ថា ពួកឈ្មួញមិនមែនជាចោរ មិនត្រូវអាបត្តិ ។

២៧៥-វារៈដែលមិនត្រូវអាបត្តិ  ( ក្នុងសិក្ខាបទនេះមាន ៦ យ៉ាង ) គឺភិក្ខុមិនបបួលហើយទៅ ១ មនុស្សទាំងឡាយបបួល ភិក្ខុមិនបបួល ១ ភិក្ខុទៅដោយខុសសង្កេត ១ ភិក្ខុទៅព្រោះមានសេចក្តីអន្តរាយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៦ ចប់ ។

សិក្ខាបទទី ៧

២៧៦-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុ ១រូប ទៅកាន់ក្រុងសាវត្ថីក្នុងកោសលជនបទ បានចេញទៅតាមទ្វារមួយ ។ ស្រី ១នាក់ឈ្លោះនឹងប្ដីហើយចេញពីស្រុកទៅ ឃើញភិក្ខុនោះហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់នឹងទៅទីណា ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹងបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើ​ដោយមាតុគ្រាមទេ ។ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយ  បបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយមាតុគ្រាម ដោយហោចទៅសូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ ។

២៧៧-ពាក្យថា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយគឺភិក្ខុទៅក្នុងស្រុកមានចម្ងាយល្មមមាន់ហើរទៅដល់ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗចន្លោះស្រុក ។ ភិក្ខុដើរទៅក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍ ។

២៧៨-មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ ។  មិនមែនមាតុគ្រាម ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថា មិនមែនមាតុគ្រាម មិនត្រូវអាបត្តិ ។

២៧៩-វារៈដែលមិនត្រូវអាបត្តិ  ( ក្នុងសិក្ខាបទនេះមាន ៦ យ៉ាង ) គឺភិក្ខុមិនបបួលហើយទៅ១ មាតុគ្រាមបបួល ភិក្ខុមិនបបួល១ ភិក្ខុទៅដោយខុសសង្កេត១ ភិក្ខុទៅព្រោះមានសេចក្ដីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

សិក្ខាបទទី ៧ ចប់ ។

សិក្ខាបទទី ៨

២៨០-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុឈ្មោះ អរិដ្ឋជាកូននៃត្រកូលអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើងដូច្នេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា តែងធ្វើនូវសចក្ដីអន្ដរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្ដីអន្ដរាយដល់អ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ។  ព្រះអង្គទ្រង់ត្រាស់ថា ម្នាលមោឃបុរស អ្នកដឹងច្បាស់នូវធម៌ដែលតថាគតសំដែងហើយយ៉ាងនេះ មកពីអ្នកណា នែមោឃបុរស ធម៌ធ្វើសេចក្ដីអន្ដរាយតថាគតសំដែងហើយដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះសោតអាចធ្វើសេចក្ដីអន្តរាយ ដល់បុគ្គលអ្នកសេពបានពិតមែន តថាគតសំដែងហើយថា កាមទាំងឡាយមានសេចក្ដីរីករាយតិច មានទុក្ខច្រើន មានសេចក្ដីចង្អៀតចង្អល់ច្រើន  ទោសក្នុងកាមទាំងឡាយនេះមានច្រើន តថាគតសំដែងហើយថា កាមទាំង ឡាយមានឧបមាដោយរាងឆ្អឹង ។ បេ ។ តថាគតសំដែងហើយថាកាមទាំងឡាយមានឧបមាដោយដុំសាច់ ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយគប់ភ្លើងធ្វើពី​ស្មៅ ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរណ្ដៅរងើកភ្លើង។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយ អ្នកយល់សុប្ដិ ។  បេ ។  តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយ របស់ដែលខ្ចីគេ ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយផ្លែឈើ ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយ មានឧបមាដោយ កាំបិតនឹងជ្រញ់ ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយ លំពែងនឹងដែកស្រួច ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយ ក្បាលពស់មានទុក្ខច្រើន មានសេចក្ដីចង្អៀតចង្អល់ច្រើន ទោសក្នងកាមទាំងឡាយ នេះមានច្រើន នែមោឃបុរស កាលបើហេតុមានទំនងយ៉ាងនេះអ្នកឯងហៅថាពោលបង្កាច់យើង ផង ជិកគាស់ខ្លួនឯងផង បានបាបជាច្រើនផង ដោយទិដ្ឋិដែលខ្លួនប្រកាន់ខុស នែមោឃបុរស ព្រោះថា ទិដ្ឋិរបស់អ្នកឯងនោះ នឹងប្រព្រឹត្តទៅដើម្បីទោសមិនមែនជាប្រយោជន៍ នឹងទុក្ខ អស់កាលជាអង្វែង នែមោឃបុរស អំពើនេះមិនមែននាំឲ្យ ជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ឯភិក្ខុនោះកាលដែលភិក្ខុទាំឡាយពោលយ៉ាងនេះហើយ ក៏នៅតែប្រកាន់មាំយ៉ាងនោះដដែល ភិក្ខុនោះត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មអស់វារៈបីដង  ដើម្បីឲ្យលះទិដ្ឋិនោះចេញ ។ បើភិក្ខុនោះកាលភិក្ខុទាំង ឡាយសូត្រសមនុភាសនកម្មអស់វារៈបីដង ហើយលះបង់នូវទិដ្ឋិនោះបាន ។ ការលះបង់បាននេះជាការល្អ បើភិក្ខុនោះមិនលះបង់ទេ ត្រូវអាបត្តិបាចិត្តិយ ។

២៨១-ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ ។

២៨២-ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅឲ្យភិក្ខុមានទិដ្ឋិអាក្រក់នោះអស់វារៈពីរដងផង ត្រូវនិយាយប្រដៅឲ្យ អស់វារៈបីដងផង ។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះជាការល្អ  បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ  ។ ភិក្ខុទាំងឡាយឮហើយមិននិយាយប្រដៅ ត្រូវអាបត្តិទុក្កដ  ។ ភិក្ខុទាំងឡាយត្រូវទាញភិក្ខុនោះមកកាន់ទីកណ្ដាលសង្ឃ ហើយនិយាយប្រដៅថា លោកដ៏មានអាយុ លោកកុំពោលយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះដ៏មានព្រះភាគ ការពោលបង្កាច់ព្រះដ៏មានព្រះភាគមិនល្អទេ ព្រោះព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ  ។

២៨៣-ភិក្ខុនោះត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម ( ដល់ភិក្ខុមានទិដ្ឋិអាក្រក់ ) យ៉ាងនេះ ។ បើកម្មមានកាលគួរដល់ដល់សង្ឃហើយសង្ឃគប្បីសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់តិដ្ឋិនោះៗ នេះជាញត្តិ ។ ខ្ញុំប្រកាសសេចក្ដីនេះអស់វារៈពីរដងផង ។ បេ ។ ខ្ញុំប្រកាសសេចក្ដីនេះអស់វារៈបីដងផង ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្ដាប់ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើង( ដូច្នេះ)ថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថា ធ្វើសេចក្ដីអន្ដរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្ដីអន្ដរាយដល់បុគ្គលអ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ ។ កាសូត្រសមនុភាសនកម្មនេះគួរដល់សង្ឃ ហេតុនោះសង្ឃស្ងៀម ។ ខ្ញុំចាំ​ទុកនូវសង្ឃកម្មនេះដោយអាការស្ងៀមនៅយ៉ាងនេះ ។

២៨៤-ភិក្ខុត្រូអាបត្តិទុក្កដ ក្នុងខណៈចប់ញត្តិ ។ភិក្ខុត្រូវអាបត្តិទុក្កដទាំងឡាយ ក្នុងខណៈចប់កម្ម​វាចាពីរ (លើក) ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ ក្នុងខណៈចប់កម្មវាចាស្រេច ។

២៨៥-កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ តែមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសង្ស័យ តែមិនលះបង់ ត្រូអាបត្តិបាចិត្តិយ ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ តែមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មប្រកបដោយធម៌ត្រូវអាបត្តិទិក្កដ ។ កម្មមិនប្រកប  ដោយធម៌  ភិក្ខុមានសេចក្ដីសង្ស័យ  ត្រូវអាបត្តិទុក្កដ ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថា​កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ ។

២៨៦-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៤ យ៉ាង ) គឺសង្ឃមិនសូត្រសមនុភាសន កម្ម  ១ ភិក្ខុលះបង់ ១ ភិក្ខុឆ្កួត  ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៨ ចប់ ។

សិក្ខាបទទី ៩

២៨៧-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកឆព្វគិ្គយភិក្ខុដឹងហើយ បរិភោគរួមខ្លះ នៅរួមខ្លះ  សម្រេចឥរិយាបថដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែពោលយ៉ាងនោះ មិនបានធ្វើតាមធម៌ មិនលះបង់ទិដ្ឋិនោះចេញ  ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយដឹងហើយមិនគួរនឹងបរិភោគរួមខ្លះ នៅរួមខ្លះ សម្រេចឥរិយាបទដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុ ដែលនៅតែពោលយ៉ាងនោះ មិនធ្វើតាមធម៌ មិនលះបង់ទិដ្ឋិនោះទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយដឹងហើយ បរិភោគរួមក្ដី នៅរួមក្ដី សម្រេចឥរិយាបទដេករួមក្ដី ជាមួយនឹងភិក្ខុដែលមានប្រក្រតីពោលយ៉ាងនោះ ជាអ្នកមិនធ្វើតាមធម៌  ជាអ្នកមិនលះបង់ទិដ្ឋិនោះ ត្រូវអាបត្តិបាចិត្តិយ ។

២៨៨-ភិក្ខុណាដែលសង្ឃលើកវត្ត ហើយសង្ឃមិនបានហៅចូលពួកទេ ភិក្ខុនោះហៅថាមិនធ្វើតាមធម៌ ។ ពាក្យថា  បរិភោគរួមក្ដី សេចក្ដីថា ដែលហៅថាបរិភោគរួម គឺបរិភោគរួមមានពីរយ៉ាង បរិភោគរួមដោយអាមិសៈ ១ បរិភោគរួមដោយធម៌ ១ ។ ភក្ខុដែលសង្ឃលើកវត្តដោយបានសូត្រញត្តិចតុត្ថកម្មវាចា  ព្រោះភិក្ខុនោះមិនឃើញអាបត្តិ មិនសំដែងអាបត្តិ មិនលះបង់ទិដ្ឋិ ហៅថាភិក្ខុ ដែលសង្ឃលើកវត្ត ឯរូបភិក្ខុនោះមិនត្រូវបរិភោគរួមនឹងសង្ឃឡើយ ។សេចក្ដីពិស្ដារក្នុងកម្មក្ខន្ធកៈ គម្ពីរចុល្លវគ្គ ។ បរិភោគក្នុងទីនេះចំពោះយកការសេពគប់ ។ កាលបើភិក្ខុដេកហើយ ភិក្ខុដែលសង្ឃលើកវត្តក៏ដេកដែរ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។  ឬថាភិក្ខុទាំងពីររូបដេក(ជាមួយគ្នា) ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុក្រោកឡើងហើយដេកវិញញយៗ ត្រូវអាបត្តិបាចិត្តិយ ។

២៨៩-ភិក្ខុដែលសង្ឃលើកវត្តហើយ ភិក្ខុសំគាល់ថាសង្ឃលើកវត្តហើយៗបរិភោគរួមក្ដី នៅរួមក្ដី សម្រេចឥរិយាបទដេករួមក្ដី ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុដែលសង្ឃលើកវត្តហើយ ភិក្ខុមានសេចក្ដី​សង្ស័យ ហើយបរិភោគរួមក្ដី នៅរួមក្ដី សម្រេចឥរិយាបទដេករួមក្ដី ត្រូវអាបត្តិទុក្កដ ។  ភិក្ខុដែលសង្ឃមិនបានលើកវត្ត ភិក្ខុសំគាល់ថាសង្ឃលើកវត្តហើយ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុដែលសង្ឃមិនលើកវត្ត ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ  ។ ភិក្ខុដែលសង្ឃមិនលើកវត្ត ភិក្ខុសំគាល់ថា សង្ឃមិនលើកវត្ត មិនត្រូវអាបត្តិ ។

២៩០-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៥ យ៉ាង )គឺភិក្ខុដឹងថា ភិក្ខុនោះសង្ឃមិនលើកវត្ត ១ ភិក្ខុដឹងថា ភិក្ខុដែលសង្ឃលើកវត្តហើយ ដែលសង្ឃបានសូត្រហៅចូលពួកវិញ ១ ភិក្ខុដឹងថា ភិក្ខុដែលសង្ឃលើកវត្តហើយ ៗ បានលះបង់ទិដ្ឋិនោះចេញហើយ ១  ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៩ ចប់ ។

សិក្ខាបទទី ១០

២៩១-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង សមនុទ្ទេស(១)ឈ្មោះកណ្ឌកៈ មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើង(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្ដីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្ដីអន្តរាយដល់បុគ្គលអ្នកសេពនោះទេ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាសថា ម្នាល​មោឃបុរស អ្នកដឹងច្បាស់នូវធម៌ដែលតថាគតសំដែងហើយយ៉ាងនេះ  អំពីបុគ្គលណាមក នែមោឃបុរស ធម៌ទាំងឡាយដែលធ្វើសេចក្ដីអន្តរាយ តថាគតសំដែងហើយដោយបរិយាយជាច្រើន ក៏ធម៌ទាំងឡាយនោះអាចធ្វើសេចក្ដីអន្តរាយដល់បុគ្គលអ្នកសេព(មែន)  តថាគតសំដែងហើយថា កាមទាំងឡាយមានសេចក្ដីសុខតិច មានទុក្ខច្រើន មានសេចក្ដីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរាងឆ្អឹង ។ បេ  ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុំសាច់ ។ បេ  ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយ គប់ភ្លើងធ្វើដោយស្មៅ ។ បេ ។តថា គតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរណ្តៅរងើកភ្លើង ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយ  អ្នកយល់សប្ដិ ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយ របស់ដែលខ្ចីគេ ។ បេ ។ តថាគតសំដែងហើយថា កាមទាំង ឡាយមានឧបមាដោយ ផ្លែឈើ ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយកាំបិតនឹងជ្រញ់ ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយ  លំពែងនឹងដែកស្រួច ។ បេ ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយ ក្បាលពស់ មានទុក្ខច្រើន មានសេចក្ដីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន  នែមោឃបុរស កាលបើដូច្នោះហើយ អ្នកឯងហៅថាពោលបង្កាច់យើងផង គាស់កកាយខ្លួនឯងផង សោយបាបជាច្រើនផង ព្រោះទិដ្ឋិដែលខ្លួនកាន់យកខុស នែមោឃបុរសទិដ្ឋិដែលអ្នកឯងកាន់យកអាក្រក់នោះ នឹងបង្កទោសមិនជាប្រយោជន៍ ជាទុក្ខដល់អ្នកឯង អស់កាលជាអង្វែង នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ  ម្នាលមោឃបុរស ទិដ្ឋិអាក្រក់របស់អ្នកមានតែមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លានឹងដើម្បីសេចក្ដីរាយមាយដល់មនុស្សពួកខ្លះដែលជ្រះថ្លាហើយផង ។ ព្រះដ៏មានព្រះភាគបន្ទោសហើយទ្រង់ធ្វើធម្មីកថា រួចត្រាសហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរញាំងកណ្ឌកសមណុទ្ទេសឲ្យវិនាសចុះ(១)( អដ្ឋកថា វិនាសនោះមានបីយ៉ាង គឺសំវាសនាសនា វិនាសទីខានបាននៅរួមជាមួយនឹងសង្ឃ ១ សិង្គនា សនា វិនាសចាកភេទ គឺត្រូវផ្សឹកចេញ ១ ទណ្ឌកម្មនាសនា វិនាសដោយត្រូវទណ្ឌកម្ម មានមិនឲ្យ ដេកនៅរួមនឹងភិក្ខុអស់ពីរបីរាត្រីជាដើម ១ កណ្ឌកៈនេះត្រូវទណ្ឌកម្មនាសនា )ម្នាលភិក្ខុទាំង ឡាយ កណ្ឌកសមណុទ្ទេសនោះភិក្ខុទាំងឡាយត្រូវឲ្យវិនាសយ៉ាងនេះថា នែអាវុសោកណ្ឌកៈ កាលមានថ្ងៃនេះជាដើម អ្នកឯងមិនត្រូវអាងព្រះដ៏មានព្រះភាគអង្គនោះថាជាសាស្ដារបស់អ្នកឡើយ សមណុទ្ទេសទាំងឡាយដ៏ទៃតែងបាននូវកិរិយាដេករួមឯណា អស់រាត្រីពីរនឹងរាត្រីបីជាមួយនឹងភិក្ខុទាំងឡាយ កិរិយាដេកនៅរួមនោះមិនមានដល់អ្នកទេ នែមនុស្សក្រៅការ អ្នកឯងចូរចៀសចេញទៅ អ្នកចូរវិនាសទៅ ។ ក្នុងកាលនោះឯង សង្ឃបានឲ្យកណ្ឌកសមណុទ្ទេសវិនាសហើយ ។

២៩២-សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថាកណ្ឌកសមណុទ្ទេសសង្ឃឲ្យវិនាសយ៉ាងនោះហើយ បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ ។ ភិក្ខុទាំង ឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយដឹងថា ​កណ្ឌកសមណុទ្ទេសដែលសង្ឃឲ្យវិនាស យ៉ាងនោះហើយមិនគួរនឹងបញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគខ្លះ សម្រេចឥរិយាបទដេករួមខ្លះទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា បើសមណុទ្ទេសពោលយ៉ាងនេះថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំង ឡាយណា ដែលព្រះដ៏មានព្រះភាគ សំដែងហើយថាជាធម៌ធ្វើសេចក្ដីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្ដីអន្តរាយដល់បុគ្គលអ្នកសេពទេ ។ សមណុទ្ទេសនោះភិក្ខុទាំងឡាយ ត្រូវ​និយាយប្រដៅយ៉ាងនេះថា នែអាវុសោសមណុទ្ទេស អ្នកឯងកុំនិយាយយ៉ាងនេះឡើយ អ្នកកុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគមិនល្អទេ ព្រោះព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ នែអាវុសោ  សមណុទ្ទេស ធម៌ទាំងឡាយធ្វើសេចក្ដីអន្ដរាយ​ដែលព្រះដ៏មានព្រះភាគសំដែងហើយដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះអាចធ្វើសេចក្ដី អន្ដរាយដល់បុគ្គលអ្នកសេព (មែន) ។ សមណុទ្ទេសនោះកាលដែលភិក្ខុទាំងឡាយពោលយ៉ាងនេះហើយ ក៏នៅតែប្រកាន់ដដែល សមណុទ្ទេសនោះភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា នែអាវុសោសមណុទ្ទេស កាលមានថ្ងៃនេះជាដើម អ្នកមិនត្រូវអាងព្រះដ៏មានព្រះភាគនោះថាជាសាស្ដារបស់អ្នកឡើយ សាមណេទាំងឡាយដទៃតែងបានកិរិយាដេករួមឯណាអស់រាត្រីពីរបី ជាមួយនឹងភិក្ខុទាំងឡាយ ការដេកនៅរួមនោះ មិនមានដល់់អ្នកទេ នែមនុស្សក្រៅការ អ្នកចូរចៀសចេញទៅ ចូរវិនាសទៅ ។ ភិក្ខុណាមួយដឹងថា សមណុទ្ទេសដែលសង្ឃឲ្យវិនាសយ៉ាងនោះ​ហើយ បញ្ចុះបញ្ចូលក្ដី ឲ្យបម្រើក្ដី បរិភោគរួមក្ដី សម្រេចឥរិយាបទដេករួមក្ដី ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។

២៩៣-ដែលហៅថា សមណុទ្ទេស គឺសំដៅយកសាមណេរ ។

២៩៤-ពាក្យថា សមណុទ្ទេសនោះ គឺសមណុទ្ទេសដែលជាអ្នកពោលយ៉ាងនេះនោះឯង ។ សមណុទ្ទេសនោះភិក្ខុទាំងឡាយត្រូវពោលអស់វារៈពីរដងផង ត្រូវពោលអស់វារៈបីដងផង ។ បើសមណុទ្ទេសនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ សមណុទ្ទេសនោះ ភិក្ខុទាំងឡាយ ត្រូវនិយាយយ៉ាងនេះថា នែអាវុសោសមណុទ្ទេស កាលមានថ្ងៃនេះជាដើម អ្នកមិនត្រូវអាងព្រះដ៏មានព្រះភាគនោះថាជាសាស្ដារបស់អ្នកឡើយ សមណុទ្ទេសទាំងឡាយដទៃតែងបានការដេកនៅរួមឯណាអស់រាត្រីពីរនឹងរាត្រីបីជាមួយនឹងភិក្ខុទាំងឡាយ ការដេកនៅរួមនោះមិនមានដល់អ្នកទេ នែមនុស្សឥតគេរាប់ អ្នកចូរចៀសចេញទៅ ចូរវិនាសទៅ ។

២៩៥-ដែលហៅថា សមណុទ្ទេស គឺសំដៅយកសាមណេរ ។ ពាក្យថា ឲ្យបម្រើក្ដី គឺភិក្ខុត្រេកអរនឹងគ្រឿងលំអិតក្ដី ដីស្អិតក្ដី ឈើស្ទន់ក្ដី ទឹកខ្ពុរមាត់ក្ដី របស់សមណុទ្ទេសនោះ ត្រូវអាបត្តិបាចិត្តិយ  ។ ពាក្យថា សម្រេចកិរិយាដេកនៅរួមក្ដី គឺកាលបើសមណុទ្ទេសដែលសង្ឃឲ្យវិនាសនោះបានដេកហើយ ភិក្ខុក៏ដេកក្នុងទីបិទបាំងជាមួយ ត្រូវអាបត្តិបាចិត្តិយ ។ ឬដេកទាំងពីរនាក់ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុក្រោកឡើងហើយដេកញយៗ ត្រូវអាបត្តិបាចិត្តិយ ។

២៩៦-សមណុទ្ទេសដែលសង្ឃឲ្យវិនាសហើយ ភិក្ខុសំគាល់ថា សង្ឃឲ្យវិនាសហើយៗបញ្ចុះបញ្ចូលក្ដី ឲ្យបម្រើក្ដី បរិភោគរួមក្ដី សម្រេចឥរិយាបទដេករួមក្ដី ត្រូវអាបត្តិបាចិត្តិយ ។ សមណុ    ទ្ទេសដែលសង្ឃមិនឲ្យវិនាស ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ សមណុទ្ទេសដែលសង្ឃមិនឲ្យវិនាស ភិក្ខុសំគាល់ថាសង្ឃមិនឲ្យវិនាស មិនត្រូវអាបត្តិ ។

២៩៧-វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន ៤ យ៉ាង ) គឺភិក្ខុដឹងថា សមណុទ្ទេសនោះសង្ឃមិនបានឲ្យវិនាស ១ ភិក្ខុដឹងថាសមណុទ្ទេសនោះលះបង់ទិដ្ឋិនោះហើយ ១ ភិក្ខុឆ្កួត ១  ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ១០ ចប់ ។

សប្បាណកវគ្គ ៧ ចប់ ។

ឧទាននៃសប្បាណកវគ្គនោះ

មាន ១០ សិក្ខាបទនេះគឺ

សញ្ចច្ចវធសិក្ខាបទ ១            សប្បាណសិក្ខាបទ ១

ឧក្កោសិក្ខាបទ ១          ទុដ្ឋុលឆាទនសិក្ខាបទ ១

ឧនវីសតិសិក្ខាបទ ១                     សត្ថសិក្ខាបទ ១

សំវិធានសិក្ខាបទ ១              អរិដ្ឋកសិក្ខាបទ ១

ឧក្ខិត្តសិក្ខាបទ ១          កណ្ឌកសិក្ខាបទ ១ ។

សហធម្មិកវគ្គ សិក្ខាបទទី ១

២៩៨-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅ ឃោសិតារាម ទៀបក្រុងកោសម្ភី ។ សម័យនោះឯង ឆន្នៈដ៏មានអាយុតែងប្រព្រឹត្តអនាចារ ។ ភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា នែអាវុសោឆន្នៈ អ្នកកុំធ្វើកម្មមានសភាពយ៉ាងនេះ កម្មដែលអក្នធ្វើនេះមិនគួរទេ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ដោសថា នែមោឃបុរស កាលបើភិក្ខុទាំងឡាយនិយាយពាក្យប្រកបដោយធម៌ អ្នកឯងមិនគួរនឹងពោលយ៉ាងនេះថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដ៏ទៃ ដែលឈ្លាសដែលទ្រទ្រង់វិន័យនៅឡើយ នែមោឃបុរសអំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយកាលភិក្ខុទាំងឡាយ ពោលពាក្យប្រកបដោយធម៌ ហើយពោលយ៉ាងនេះថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សាកសួរភិក្ខុដ៏ទៃ ដែលឈ្លាសដែលទ្រទ្រងវិន័យដរាបណា ខ្ញុំនឹងមិនសិក្សាសិក្ខាបទនេះដរាបនោះ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។

២៩៩-ព្រះដ៏មានព្រះភាគបញ្ញត្តហើយ សិក្ខាបទនោះហៅថា ពាក្យប្រកបដោយធម៌។ ខ្ញុំមិនទាន់ សិក្សាក្នុងសិក្ខាបទនេះ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដ៏ទៃដែលឈ្លាសជាវិនយធរ ជាបណ្ឌិតមានប្រាជ្ញា ជាពហុស្សូត ជាធម្មកថិកនៅឡើយ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។

៣០០-ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្នពិតមែន ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ ។ ខ្ញុំមិនទាន់​សិក្សាសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដ៏ទៃ ដែលឈ្លាសទ្រទ្រង់វិន័យ ជាបណ្ឌិតមានប្រាជ្ញា ជាពហុស្សូត ជាធម្មកថិកនៅឡើយ ត្រូវអាបត្តិទុក្កដ ។ មិនមែនឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ ។ មិនមែនឧបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ មិនមែនឧបសម្បន្ន ភិក្ខុសំគាល់ថា មិនមែនឧបសម្បន្ន ត្រូវអាបត្តិទុក្កដ ។

៣០១-ត្រង់ពាក្យថា អ្នកសិក្សា គឺអ្នកមានសេចក្ដីប្រាថ្នាដើម្បីនឹងសិក្សា ។ ពាក្យថា គួរដឹងច្បាស់ គឺគួរចេះ ។

៣០២-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង ) គឺភិក្ខុពោលថា ខ្ញុំនឹងដឹង ខ្ញុំនឹងសិក្សា ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ១ ចប់ ។

សិក្ខាបទទី ២

៣០៣-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ត ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះដ៏មានព្រះភាគទ្រង់សំដែងវិនយកថា សំដែងគុណនៃវិន័យ ទ្រង់សំដែងគុណនៃការរៀនវិន័យ ទ្រង់កំណត់រឿយៗ ហើយទ្រង់សំដែងគុណរបស់ព្រះឧបាលិដ៏មានអាយុដល់ភិក្ខុទាំងឡាយដោយបរិយាយជាច្រើន ។ ភិក្ខុទាំងឡាយណា មានសេច ក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានជោគទ្រង់​បន្ទោសថា នែមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹង ពោលបង្អាប់វិន័យទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះ​ថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយកាលបើភិក្ខុសំដែងឡើងនូវបាតិមោក្ខ ហើយពោលយ៉ាងនេះថា ប្រយោជន៍អ្វីដោយសិក្ខាបទតូចៗ ទាំងនេះដែលភិក្ខុណាមួយសំដែងឡើងហើយ សិក្ខាបទទាំងឡាយនេះប្រព្រឹត្តទៅ ដើម្បីសេចក្តីក្ដៅក្រហាយចិត្ត ដើម្បីសេចក្ដីលំបាកចិត្ត ដើម្បីសេចក្ដីរសេមរសាមចិត្តប៉ុណ្ណេះឯង ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ព្រោះពោល​បង្អាប់សិក្ខាបទ ។

៣០៤-សិក្ខាបទនេះបើមិនមានអ្នកណាសំដែងឡើងក៏ជាការល្អ សិក្ខាបទនេះបើមិនមានអ្នកណា​សិក្សាក៏ជាការល្អ សិក្ខាបទនេះបើមិនមានអ្នកណារៀនក៏ជាការល្អ សិក្ខាបទនេះបើមិនមានអ្នកណាទ្រទ្រងក៏ជាការល្អ វិន័យចូរអន្ដរធានទៅ ឬភិក្ខុទាំងឡាយនេះចូរកុំឲ្យចេះដឹងអ្វីសោះ ភិក្ខុនោះ ត្រូវអាបត្តិបាចិត្តិយ ។

៣០៥-ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយពោលបង្អាប់វិន័យ ត្រូវអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ហើយពោលបង្អាប់វិន័យ ត្រូអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន ភិក្ខុសំគាល់ថា មិនមែនឧបសម្បន្នហើយពោលបង្អាប់វិន័យ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុពោលបង្អាប់ធម៌ដ៏ទៃ ត្រូវអាបត្តិទុក្កដ ។

៣០៦-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៤ យ៉ាង ) គឺភិក្ខុមិនចង់ពោលបង្អាប់ ១ ភិក្ខុពោលថាណ្ហើយចុះអ្នកចូររៀនព្រះសូត្រទាំងឡាយក្ដី គាថាទាំងឡាយក្តី អភិធម្មក្ដី ជាមុនសិន ចាំរៀនវិន័យជាខាងក្រោយវិញ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ២ ចប់ ។

សិក្ខាបទទី ៣

៣០៧-សម័យនោះ ព្រះដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯងពួកឆព្វគ្គិយភិក្ខុនាំគ្នាប្រព្រឹត្តអនាចារហើយគិតថា ភិក្ខុទាំងឡាយចូរដឹងថា​យើងទាំងឡាយត្រូវអាបត្តិដោយសេចក្ដីល្ងង់ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។ បេ​។​ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយកាលភិក្ខុកំពុងសំដែងបាតិមោក្ខ​ មិនគួរ​នឹងមកពោលយ៉ាងនេះថា យើងទាំងឡាយទើបតែនឹងដឹងក្នុងកាលឥឡូវនេះថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែ ម្នាលមោឃបុរសទាំង ឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះ​ថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយ កាលភិក្ខុកំពុងសំដែងបាតិមោក្ខរាល់កន្លះខែ ហើយពោលយ៉ាងនេះថា ខ្ញុំទើបតែនឹងដឹងក្នុងកាលឥឡូវនេះថា ឮថាធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែ ។ បើភិក្ខុទាំងឡាយដ៏ទៃដឹងនូវភិក្ខុនោះថាភិក្ខុនេះធ្លាប់អង្គុយស្ដាប់បាតិមោក្ខ​ ដែលភិក្ខុសំដែងអស់វារៈពីរបីដងហើយ នឹងពោលទៅថ្វីទៀត​ដល់ការស្ដាប់ច្រើនដង សេចក្ដីរួច(ចាកអាបត្តិ)ដោយអាការដែលមិនដឹងមិនមានដល់ភិក្ខុនោះទេ ភិក្ខុនោះត្រូវអាបត្តិណា ក្នុងរឿងអានាចារនោះ សង្ឃគប្បីញាំងភិក្ខុនោះឲ្យធ្វើនូវអាបត្តិនោះ ដោយគួរតាមធម៌ ។ នេះជាអាបត្តិបាចិត្តិយ ព្រោះក្លែងធ្វើវង្វេងនោះ ( ធ្វើពើរ ) ។ ពាក្យថា កន្លះខែ គឺរាល់ថ្ងៃឧបោសថ ។ ភិក្ខុនោះពោលយ៉ាងនេះថា ខ្ញុំទើបតែនឹងដឹងឥឡូវនេះថា ឮថាធម៌នេះមកហើយក្នុងសុត្ត

ៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែដូច្នេះ ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។

៣០៩-ពាក្យថា បើ(ភិក្ខុទាំងឡាយដឹង) នូវភិក្ខុនោះ សេចក្ដីថា ភិក្ខុទាំងឡាយដ៏ទៃដឹងនូវភិក្ខុអ្នកប្រាថ្នានូវសេចក្ដីវង្វេងថា ភិក្ខុនេះធ្លាប់អង្គុយ(ស្ដាប់)បាតិមោក្ខដែលភិក្ខុសំដែងអស់វារៈពីរបីដង​ហើយនឹងពោលទៅថ្វីទៀតដល់ការស្ដាប់ច្រើនដង សេចក្ដីរួច (ចាកអាបត្តិ)ដោយអាការដែលមិនដឹងមិនមានដល់ភិក្ខុនោះទេ ភិក្ខុនោះត្រូវអាបត្តិណាក្នុងរឿងអនាចារនោះ សង្ឃគប្បីញាំងភិក្ខុនោះឲ្យធ្វើនូវអាបត្តិនោះ ដោយគួរតាមធម៌ ម៉្យាងទៀតគប្បីលើកសេចក្ដីវង្វេង គឺមោហោរោបនកម្មដល់ភិក្ខុនោះថែមទៀត ។

៣១០-កាលមោហោរោបនកម្ម សង្ឃមិនទាន់លើកឡើងទេ បើភិក្ខុក្លែងធ្វើវង្វេង ត្រូវអាបត្តិទុក្កដ។ កាលមោហោរោបនកម្មសង្ឃលើកឡើងហើយ ភិក្ខុនៅក្លែងធ្វើវង្វេងទៀត ត្រូវអាបត្តិបាចិត្តិយ ។

៣១១-កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយក្លែងធ្វើវង្វេង ត្រូវអាបត្តិបាចិត្តិយ ។កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសង្ស័យ ហើយក្លែងធ្វើវង្វេង ត្រូវអាបត្តិបាចិត្តិយ ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយក្លែងធ្វើវង្វេង  ត្រូវអាបត្តិបាចិត្តិយ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មប្រកបដោយធម៌ ហើយ(ក្លែងធ្វើវង្វេង) ត្រូវអាបត្តិទុក្កដ ។កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ ។

៣១២-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៥ យ៉ាង ) គឺភិក្ខុមិនទាន់បានស្ដាប់បាតិមោក្ខដោយពិស្ដារ ១ ភិក្ខុស្ដាប់បាតិមោក្ខដោយឋពិស្ដារអស់វារៈមិនទាន់ដល់ពីរបីដង ១ ភិក្ខុមិនប៉ងនឹងក្លែងធ្វើវង្វេង  ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៣ ចប់ ។

សិក្ខាបទទី ៤

៣១៣-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុងសាវត្ថី ។ គ្រានោះឯងពួកឆព្វគ្គិយភិក្ខុក្រោធខឹង ហើយឲ្យប្រហារដល់ពួកសត្តរសវគ្គីយភិក្ខុ (ភិក្ខុមានពួក ១៧ ) ។ សត្តរសវគ្គិយភិក្ខុទាំងនោះនាំគ្នាស្រែកយំ ។ ភិក្ខុទាំងឡាយណាមានសេចក្កីប្រាថ្នាតិច​ ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធដ៏មានព្រះ​ភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងក្រោធខឹង ហើយនាំគ្នា​ប្រហារភិក្ខទាំងឡាយទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះ​ថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយក្រោធខឹង ហើយឲ្យប្រហារដល់ភិក្ខុផងគ្នា ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។

៣១៤-ពាក្យថា ឲ្យប្រហារ គឺឲ្យប្រហារដោយកាយក្ដី ដោយវត្ថុជាប់នឹងកាយក្ដី ដោយវត្ថុសម្រាប់ចោលក្ដី ដោយហោចទៅ សូម្បីតែដោយស្លឹកព្រលិត ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។

៣១៥-ឧបសម្បន្ន, អនុបសម្បន្ន ( បានដល់ភិក្ខុ, បានដល់ជនមិនមែនភិក្ខុ ) ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ( ហើយឲ្យប្រ ហារ ) ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុសម្បន្ន ត្រូវអាបត្តិទុក្កដ ។

៣១៦-វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន ៣យ៉ាង)គឺភិក្ខុដែលជនណាមួយបៀតបៀន ហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងឲ្យរួចខ្លួនក៏ឲ្យប្រហារទៅវិញ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៤ ចប់  ។

សិក្ខាបទទី ៥

៣១៧-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុងសាវត្ថី ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុក្រោធខឹង ហើយងាកលំពែងគឺបាតដៃឡើងសំដៅពួក សត្តរសវគ្គិយភិក្ខុ ( ធ្វើអាការបីដូចជានឹងវាយ ) សត្តរសវគ្គិយភិក្ខុទាំងនោះទើបតែនឹងរួចអំពីប្រហារមកហើយ (មានសេចក្ដីភិតភ័យ) ក៏នាំគ្នាយំ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងក្រោធខឹង ហើយងាបាតដៃឡើងដូចជាលំពែងសំដៅភិក្ខុទាំងឡាយទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះ​ថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយក្រោធខឹង ហើយងាឡើងនូវលំពែងគឺបាតដៃសំដៅភិក្ខុផងគ្នា ភិក្ខុនោះ ត្រូវអាបត្តិបាចិត្តិយ ។

៣១៨-ពាក្យថា ងាឡើងនូវលំពែងគឺបាតដៃ សេចក្ដីថាភិក្ខុលើកកាយក្ដី លើកវត្ថុជាប់នឹងកាយក្ដី ឡើងជន្ល ដោយហោចទៅសូម្បីតែស្លឹកព្រលិត ត្រូវអាបត្តិបាចិត្តិយ ។

៣១៩-អនុបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ ។

៣២០-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង ) គឺ ភិក្ខុដែលជនណាមួយបៀត បៀនហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងឲ្យរួចខ្លួនក៏ងាលំពែងគឺបាតដៃឡើង ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៥ ចប់ ។

សិក្ខាបទទី ៦

៣២១-សម័យនោះ ព្រះដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នាកំចាត់(គឺចោទ) ភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេស មិនមានមូល ។ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ។ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំង ឡាយ ពួកអ្នកឯងមិនគួរនឹងចោទភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូលទេ ម្នាលមោ​ឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះ​ថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយចោទភិក្ខុផងគ្នាដោយអាបត្តិ សង្ឃាទិសេសមិនមានមូល ត្រូអាបត្តិបាចិត្តិយ ។

៣២២-ដែលហៅថា មិនមានមូល គឺអាបត្តិសង្ឃាទិសេសដែលខ្លួនមិនបានឃើញ មិនបានឮ មិន​បានរង្កៀស ។ ពាក្យថា ដោយអាបត្តិសង្ឃាទិសេស គឺបណ្តាសង្ឃាទិសេសទាំង ១៣សិក្ខាបទ សិក្ខាបទណាមួយ ។ពាក្យថាចោទ សេចក្ដីថាភិក្ខុចោទឯងក្ដី ប្រើគេឲ្យចោទក្ដី ត្រូវអាបត្តិបាចិត្តិយ

៣២៣-ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយចោទដោយអាបត្តិសង្ឃាទិសេសមិនមានមូល ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុចោទដោយអាចារវិបត្តិក្ដី ដោយទិដ្ឋិវិបត្តិក្ដី ត្រូវអាបត្តិទុក្កដ ។​ ភិក្ខុចោទអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្នភិក្ខុសំគាល់ថា ឧបសម្បន្ន (ហើយចោទ) ត្រូវ​អាបត្តិទុក្កដ ។អនុបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ ។

៣២៤-វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង) គឺភិក្ខុមានសេចក្ដីសំគាល់ពិតមែនហើយចោទឯងក្ដី ប្រើគេឲ្យចោទក្ដី ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៦​ ចប់ ។

សិក្ខាបទទី ៧

៣២៥-សម័យនោះ ព្រះដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុក្លែងបង្កហេតុឲ្យមានសេចក្ដីរង្កៀសសង្ស័យកើតដល់ពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ សិក្ខាបទព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តទុកហើយថា បុគ្គលមានឆ្នាំថយពី ២០ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ ចំណែកពួកលោកមានអាយុមិនទាន់ដល់ ២០ ឆ្នាំមកទទួលឧបសម្បទា ពួកលោកមិនមែនជាឧបសម្បន្នទេដឹង ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះដ៏មានព្រះភាគទ្រងតិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងក្លែងបង្កហេតុឲ្យ មានសេចក្ដីរង្កៀសសង្ស័យដល់ភិក្ខុទាំងឡាយផងគ្នាទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះ​ថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយក្លែងបង្កហេតុឲ្យមានសេចក្ដីរង្កៀសសង្ស័យដល់ភិក្ខុផងគ្នាដោយគិតថា (សេចក្ដីរង្កៀសសង្ស័យនេះ)កើតឡើង ការមិនសប្បាយចិត្តនឹងមានដល់ភិក្ខុនោះ មួយរំពេចមិនខាន ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។

៣២៦-ភិក្ខុណាបង្កហេតុឲ្យមានសេចក្ដីរង្កៀសសង្ស័យថា លោកទំនងជាមានឆ្នាំមិនទាន់គ្រប់២០ ហើយឧបសម្បទាទេដឹង លោកបរិភោគអាហារក្នុងវេលាវិកាលទេដឹង លោកផឹកទឹកស្រវឹងទេដឹង លោកអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមទេដឹង ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។

៣២៧-ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយក្លែងផ្ដើមសេចក្ដីរង្កៀសសង្ស័យឲ្យកើតឡើង ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុក្លែងផ្ដើមសេចក្ដីរង្កៀសសង្ស័យឲ្យកើតឡើងដល់អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ត្រូវអាបត្តិទុក្កដ ។

៣២៨-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង ) គឺភិក្ខុមិនមានបំណងនឹងផ្ដើម​សេចក្ដីរង្កៀសសង្ស័យឲ្យកើតឡើង តែពោល ( តាមសេចក្ដីយល់ ) ថា លោកប្រហែលមានឆ្នាំមិនទាន់ដល់ ២០ ហើយឧបសម្បទាទេដឹង លោកបរិភោគអាហារក្នុងវេលាវិកាលទេដឹង លោកផឹកទឹកស្រវឹងទេដឹង លោកអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមទេដឹង ណ្ហើយចុះលោកចូរដឹងចុះ លោកកុំរង្កៀសសង្ស័យស្ដាយក្រោយឡើយ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៧ ចប់ ។

សិក្ខាបទទី ៨

៣២៩-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុឈ្លោះនឹងភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយកាល បើភិក្ខុទាំងឡាយ បង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា ពួកអ្នកឯងមិនគួរនឹងឈរអែបស្ដាប់ទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើយទេ ។ បេ ។ ភិក្ខុណាមួយកាលបើភិក្ខុទាំឡាយ បង្កហេតុ ប្រកួតប្រកាន់ទាស់ទែងគ្នា ទៅឈរអែបស្ដាប់ដោយគិតថា ភិក្ខុទាំងនេះនឹងពោលពាក្យ​ណា អញនឹងស្ដាប់ពាក្យនោះ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។

៣៣០-ភិក្ខុនោះឈរស្ដាប់ក្នុងទីណា ត្រូវអាបត្តិបាចិត្តិយ ក្នុងទីនោះ ។ ភិក្ខុដើរទៅតាមក្រោយ បើ​ដើរទៅដោយរហ័សដោយគិតថា អញនឹងស្ដាប់ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុឈរស្ដាប់ក្នុងទីណា ត្រូវអាបត្តិបាចិត្តិយ ក្នុងទីនោះ ។ ភិក្ខុដើរទៅមុនហើយ ឈប់ដោយគិតថា អញនឹងស្ដាប់ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុឈរស្ដាប់ក្នុងទីណា ត្រូវអាបត្តិបាចិត្តិយ ក្នុងទីនោះ ។ បើភិក្ខុនោះមិនក្អកក្រហែមក្ដី មិនឲ្យគេដឹងក្ដី ត្រូវអាបត្តិបាចិត្តិយ ។

៣៣១-ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្នហើយឈរអែបស្ដាប់ ត្រូវអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ហើយឈរអែបស្ដាប់ ត្រូវអាបត្តិបាចិត្តិយ ។ ឧបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ហើយឈរអែបស្ដាប់ ត្រូវអាបត្តិបាចិត្តិយ ។ ភិក្ខុឈរអែបស្ដាប់អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ត្រូវអាបត្តិទុក្កដ ។   អនុបសម្បន្ន ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្នដដែល ត្រូវអាបត្តិទុក្កដ ។

៣៣២-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង ) គឺភិក្ខុដើរទៅដោយគិតថា អញ​នឹងស្ដាប់ភិក្ខុទាំងនេះហើយនឹងថយចេញនឹងវៀរនឹងរម្ងាប់(សេចក្ដីប្រកួតប្រកាន់) នឹងដោះខ្លួន ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៨ ចប់ ។

សិក្ខាបទទី ៩

៣៣៣-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ បានប្រព្រឹត្តអនាចារ កាលសង្ឃធ្វើកម្ម ( ដើម្បីដាក់ទោស)ដល់ភិក្ខុមួយរូប ៗក៏នាំគ្នានិយាយខ្ទាស់ ។ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង  បន្ទោសថា នែមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងឲ្យឆន្ទៈដើម្បីសង្ឃកម្មប្រកបដោយធម៌ ហើយត្រឡប់មកតិះដៀលជាខាងក្រោយវិញទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយឲ្យឆន្ទៈដើម្បីកម្មទាំងឡាយដែលប្រកបដោយធម៌ ហើយពោល តិះដៀលជាខាងក្រោយ ( ភិក្ខុនោះ ) ត្រូវអាបត្តិបាចិត្តិយ ។

៣៣៤-កម្មដែលហៅថា ប្រកបដោយធម៌នោះគឺអបលោកនកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម ១ ដែលសង្ឃធ្វើតាមធម៌តាមវិន័យ តាមពាក្យប្រដៅរបស់ព្រះសាស្ដា កម្មនេះហៅថា កម្មប្រកប ដោយធម៌ ។ ភិក្ខុព្រមឲ្យឆន្ទៈ ហើយត្រឡប់តិះដៀល ( ជាខាងក្រោយវិញ ) ត្រូអាបត្តិបាចិត្តិយ ។ ៣៣៥-កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មមិនប្រកបដោយធម៌ មិនត្រូវអាបត្តិអ្វី ។

៣៣៦-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង )គឺភិក្ខុដឹងថា កម្មដែលសង្ឃធ្វើ​ដោយមិនជាធម៌ក្ដី ដោយពួកក្ដី ដល់ភិក្ខុអ្នកមិនគួរដល់កម្មក្ដី ហើយតិះដៀល ១ ភិក្ខុឆ្កួត ១ ភិក្ខុ ដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ៩ ចប់ ។

សិក្ខាបទទី១០

៣៣៧-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង សង្ឃបានប្រជុំគ្នាដោយសង្ឃកិច្ចឯណានីមួយ ។  ពួកឆព្វគ្គិយភិក្ខុកំពុងធ្វើចីវរហើយបានឲ្យឆន្ទៈដល់ភិក្ខុមួយរូប ។ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះ​ដៀលថា ម្នាលមោឃបុរស កាលសង្ឃកំពុងប្រឹក្សាវិនិច្ឆ័យ ហេតុអ្វីក៏អ្នកឯង មិនឲ្យឆន្ទៈហើយក្រោកចាកអាសនៈចៀសចេញទៅ ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយ កាលពាក្យវិនិច្ឆ័យកំពុងប្រព្រឹត្តទៅក្នុងសង្ឃ មិនឲ្យឆន្ទៈហើយក្រោកចាកអាសនៈចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ ។

៣៣៨-កាលភិក្ខុកំពុងលះហត្ថបាសបរិសទ្យ ត្រូវអាបត្តិទុក្កដ ។ កាលលះហត្ថបាសហើយ ត្រូវអាបត្តិបាចិត្តិយ ។

៣៣៩-កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មប្រកបដោយធម៌ ហើយមិនឲ្យឆន្ទៈក្រោកចាកអាសនៈចៀសចេញទៅ  ត្រូវអាបត្តិបាចិត្តិយ ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសង្ស័យត្រូវអាបត្តិទុក្កដ ។កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌មិនត្រូវអាបត្តិ។  ៣៤០-វារៈដែលមិនត្រូវអាបត្តិ ( ក្នុងសិក្ខាបទនេះមាន  ៩ យ៉ាង )គឺភិក្ខុទៅដោយគិតថា សេចក្ដីបង្កហេតុក្ដី សេចក្ដីប្រកួតប្រកាន់ក្ដី សេចក្ដីប្រកាន់ខុសគ្នាក្ដី សេចក្ដីទាស់ទែងក្ដី នឹងមានដល់សង្ឃ ១ ភិក្ខុទៅដោយគិតថា ការបែកធ្លាយនៃសង្ឃក្ដី ការប្រះឆារនៃសង្ឃក្ដីនឹងមាន ១ ភិក្ខុទៅដោយគិតថា សង្ឃនឹងធ្វើកម្មមិនប្រកបដោយធម៌ក្ដី នឹងធ្វើកម្មជាពួកក្ដី នឹងធ្វើកម្មដល់ភិក្ខុដែលមិនគួរដល់កម្មក្ដី ១ ភិក្ខុមានជម្ងឺចៀសចេញទៅ ១ ភិក្ខុទៅដោយកិច្ចដែលគួរធ្វើដល់ភិក្ខុឈឺ ១ ភិក្ខុដែលឧច្ចារៈក្ដី បស្សាវៈក្ដីបៀតបៀនហើយទៅ ១ ភិក្ខុមិនប្រាថ្នាដើម្បីនឹងញាំងកម្មឲ្យកម្រើកហើយចេញទៅដោយគិតថា អញនឹងត្រឡប់មកវិញទៀត ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ១០ ចប់ ។

សិក្ខាបទទី ១១

៣៤១-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។  គ្រានោះឯង ទព្វមល្លបុត្រដ៏មានអាយុ ចាត់ចែងសេនាសនៈ នឹងសំដែងភត្តដល់សង្ឃ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ  (កាលបើ) សង្ឃព្រមព្រៀងគ្នា  ឲ្យចីវរ(ដល់ភិក្ខុ)ហើយ មិនគួរនឹងពួកអ្នកឯង  តិះ ដៀលជាខាងក្រោយវិញទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ភិក្ខុ​ទាំងឡាយបង្អោនលាភរបស់សង្ឃ តាមសេចក្ដីគាប់ចិត្ត ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។

៣៤២-ពាក្យថា ដល់នូវធម៌គឺកិរិយាតិះដៀល ជាខាងក្រោយ សេចក្ដីថា ភិក្ខុតិះដៀលសង្ឃដែលបានឲ្យចីវរ ដល់ឧបសម្បន្នដែលសង្ឃសន្មតឲ្យជាអ្នកក្រាលនូវសេនាសនៈក្ដី ជាអ្នកសំដែងនូវភត្តក្ដី ជាអ្នកចែកនូវបបរក្ដី ជាអ្នកចែកនូវផ្លែឈើក្ដី ជាអ្នកចែកនូវបង្អែមក្ដី ជាអ្នកចាត់ចែងនូវវត្ថុបន្តិចបន្ទួចក្ដី ត្រូវអាបត្តិបាចិត្តិយ ។

៣៤៣-កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់់ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ ។

៣៤៤-វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង ) គឺភិក្ខុតិះដៀលសង្ឃអ្នកធ្វើ ព្រោះឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិដោយប្រក្រតីថា ប្រយោជន៍អ្វីដោយលាភ ដែលសង្ឃឲ្យដល់ភិក្ខុនោះ ភិក្ខុនោះទុកជាបានហើយក៏គង់ធ្វើលាភនោះឲ្យវិនាសទៅដដែល នឹងមិនបាននាំយកទៅដោយប្រពៃទេ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

សិក្ខាបទទី ១១ ចប់ ។

សិក្ខាបទទី ១២

៣៤៥-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ប្រជុំជនពួកមួយក្នុងក្រុងសាវត្ថីនាំក្នាតាក់តែងចង្ហាន់ព្រមទាំងចីវរទុក​ដើម្បីថ្វាយសង្ឃដោយគតិគ្នាថា យើងទាំងឡាយនឹងនិមន្ដឲ្យលោកឆាន់ហើយនឹងប្រគេនចីវរ ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយកាលបើដឹងថា លាភរបស់សង្ឃគេបង្អោនទៅ(ដើម្បីសង្ឃហើយ) ហេតុអ្វីបានជាបង្អោនទៅដើម្បីបុគ្គលវិញ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ភិក្ខុណាមួយដឹងថា លាភរបស់សង្ឃគេបង្អោនទៅ (ដើម្បីសង្ឃហើយ) ត្រឡប់បង្អោនទៅដើម្បីបុគ្គល​​វិញ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ។

៣៤៦-ដែលហៅថា គេបង្អោនទៅ គឺម្ចាស់របស់គេបញ្ចេញវាចាថា ពួកខ្ញុំនឹងថ្វាយ ពួកខ្ញុំនឹងធ្វើ ។​ភិក្ខុបង្អោនទៅដើម្បីបុគ្គលវិញ ត្រូវអាបត្តិបាចិត្តិយ ។

៣៤៧-លាភគេបង្អោនទៅដើម្បីបុគ្គលហើយ  ភិក្ខុត្រឡប់បង្អោនមកដើម្បីបុគ្គលដ៏ទៃវិញក្ដី ដើម្បី​សង្ឃក្ដី ដើម្បីចេតិយក្តី ត្រូវអាបត្តិទុក្កដ ។លាភគេមិនទាន់បង្អោនទៅទេ ភិក្ខុសំគាល់ថាគេបង្អោន​ទៅហើយ ត្រូវអាបត្តិទុក្កដ ។លាភគេមិនទាន់បង្អោនទៅទេ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ លាភគេមិនទាន់បង្អោនទៅទេ ភិក្ខុសំគាល់ថាគេមិនទាន់បង្អោនទេ មិនត្រូវអាបត្តិ ។

៣៤៨-វារៈដែលមិនត្រូវអាបត្តិ( ក្នុងសិក្ខាបទនេះមាន ៣ យ៉ាង )គឺកាលបើទាយកសួរថា ពួកខ្ញុំនឹង​ថ្វាយក្នុងទីណា  ភិក្ខុប្រាប់ថា ទេយ្យធម៌របស់អ្នកទាំងឡាយ  គប្បីបានបរិភោគក្ដី គប្បីបានការជួសជុលក្ដី គប្បីឋិតនៅយូរអង្វែងក្ដី ក្នុងទីណា ម៉្យាងទៀតចិត្តរបស់អ្នកទាំងឡាយជ្រះថ្លាក្នុងទីណា អ្នកទាំងឡាយ  ចូរថ្វាយក្នុងទីនោះចុះ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១​ ។

សិក្ខាបទទី ១២ ចប់ ។

សហធម្មិកវគ្គ ទី ៨ ចប់ ។

ឧទ្ទាននៃសហធម្មិកវគ្គនោះ(មាន ១២ សិក្ខាបទ)គឺ

សហធម្មិកសិក្ខាបទ ១  វិវណ្ណនសិក្ខាបទ ១

មោហាបនសិក្ខាបទ ១  បហារកសិក្ខាបទ ១

តលសត្តិកសិក្ខាបទ ១  អមូលកសិក្ខាបទ ១

សញ្ចិច្ចសិក្ខាបទ ១               ឧបស្សុតិសិក្ខាបទ ១

បដិពាហនសិក្ខាបទ ១  ឆន្ទសិក្ខាបទ ១

ទព្វសិក្ខាបទ ១    បរិណាមនសិក្ខាបទ ១  ។

រតនវគ្គ សិក្ខាបទទី ១

៣៤៩-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ស្ដេចព្រះនាមបសេនទិកោសល បានត្រាសបង្គាប់នាយឧយ្យានបាល​(អ្នករក្សាឧទ្យាន) ថា ម្នាលនាយ ឯងចូរទៅជម្រះសំអាតឧទ្យាន យើងនឹងទៅឧទ្យាន ។ ចំណែក​ឧបាសកនោះមិនបានថ្វាយបង្គំ មិនក្រោកទទួលព្រះបាទបសេនទិកោសលឡើយ ព្រោះគោរព​ដល់ព្រះដ៏មានព្រះភាគ ។ខណៈនោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបថាព្រះបាទបសេនទិកោសល​ស្ដេចមានព្រះទ័យអាក់អន់ហើយ ទើបទ្រងត្រាសនឹងព្រះបាទបសេនទិកោសលយ៉ាងនេះថា បពិត្រមហារាជ ឧបាសកនេះឯងជាពហុស្សូតជាអ្នកស្ទាត់ក្នុងបិដក មានរាគៈក្នុងកាមទាំងឡាយ​ទៅប្រាសអស់ហើយ ។ព្រះបាទបសេនទិកោសលទ្រង់ត្រិះរិះយ៉ាងនេះថា ឧបាសកនេះមិនមែន ជាមនុស្សថោកទាបទេ សូម្បីព្រះដ៏មានព្រះភាគក៏ទ្រង់សរសើរគេដែរ ។ គ្រានោះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ស្ដេចបសេនទិកោសល ឲ្យឃើញ ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយដោយធម្មី​កថា ។ ព្រះបាទបសេនទិកោសល លុះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យ អង់អាច ឲ្យរីករាយដោយធម្មីកថាហើយ ស្ដេចក៏ក្រោកចាកអាសនៈថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយទ្រង់ធ្វើប្រទក្សិណចៀសចេញទៅ ។

៣៥០-គ្រានោះឯង ព្រះបាទបសេនទិកោសលស្ដេចគង់ក្នុងថ្នាក់ខាងលើនៃប្រាសាទដ៏ប្រសើរ ។ គ្រានោះព្រះដ៏មានព្រះភាគទ្រង់ត្រាសហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរបង្ហាញ​ធម៌ក្នុងផ្ទះនៃពួកស្រីរបស់ស្ដេច ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំង ឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ ។ព្រះដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលអានន្ទ ស្ដេចមិនទាន់ជ្រាបជាមុន អ្នកឯងមិនគួរនឹងចូលទៅខាងក្នុងព្រះរាជវាំងរបស់ស្ដេចទេ ។ ម្នាលអា​នន្ទ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថាត្រាសហៅភិក្ខុទាំងឡាយ​មកដោយព្រះពុទ្ធដីកាថា ។

៣៥១-ម្នាលភិក្ខុទាំងឡាយ ទោសទាំង ១០ យ៉ាងនេះរមែងមានក្នុងកិរិយាចូលទៅខាងក្នុងបុរីរបស់ស្ដេច ។ ទោសទាំង ១០ យ៉ាងនោះដូចម្ដេចខ្លះ ។ ជនទាំងឡាយនោះរមែងរង្កៀសយ៉ាងនេះ​​ថា ស្ដេចតែងច្រឡូកច្រឡំដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៦ ក្នុងកិរិយាចូលទៅខាងក្នុងបុរីនៃស្ដេច ។ ជនទាំងឡាយនោះរមែងរង្កៀស ស្ដេចតែងច្រឡូកច្រឡំដោយបព្វជិត ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទីប្រាំពីរ ក្នុងកិរិយាចូលទៅ​ខាងក្នុងបុរីនៃស្ដេច ។ ជនទាំងឡាយនោះរមែងរង្កៀសយ៉ាងនេះថា ស្ដេចតែងច្រឡូកច្រឡំដោយ​បព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទីប្រាំបី ក្នុងកិរិយា​ចូលទៅខាងក្នុងបុរីនៃស្ដេច ។

៣៥២-លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសព្រះអានន្ទដ៏មានអាយុដោយបរិយាយជាច្រើន ។ បេ ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ(បើ)ស្ដេចជាក្សត្រយ៍បានមុទ្ធាភិសេកហើយ មិនទាន់ជ្រាបជាមុន ឈានកន្លងធរណីចូលទៅក្នុងក្រឡាព្រះបន្ទំ ដែលស្ដេចមិនទាន់យាងចេញ ស្រីកែវក៏មិនទាន់ចេញ ត្រូវអាបត្តិបាចិត្តិយ ។

៣៥៣-ពាក្យថា ស្រីកែវមិនទាន់់ចេញ គឺមហេសីមិនទាន់ចេញអំពីក្រឡាព្រះបន្ទំ ឬមួយស្ដេចនឹងមហេសីទាំងពីរ មិនទាន់ចេញអំពីក្រឡាព្រះបន្ទំ ។ ពាក្យថាឈានកន្លងធរណីចូលទៅ សេចក្ដីថា ភិក្ខុឈានជំហានទី១ ឲ្យកន្លងធរណីចូលទៅ ត្រូវអាបត្តិទុក្កដ ។ ឈានជំហានទី២ ចូលទៅត្រូវអាបត្តិបាចិត្តិយ ។

៣៥៤-ស្ដេចមិនបាននិមន្ដ ភិក្ខុសំគាល់ថាស្ដេចមិនបាននិមន្ដ ហើយដើរកន្លងធរណីចូលទៅ ត្រូវអាបត្តិបាចិត្តិយ ។ ស្ដេចមិនបាននិមន្ដភិក្ខុមានសេចក្ដីសង្ស័យហើយដើរកន្លងធរណីចូលទៅ ត្រូវ​អាបត្តិបាចិត្តិយ ។ ស្ដេចមិនបាននិមន្ដ ភិក្ខុសំគាល់ថាស្ដេចនិមន្ដ ហើយដើរកន្លងធរណីចូលទៅ ត្រូវអាបត្តិបាចិត្តិយ ។ ស្ដេចនិមន្ដហើយ​ ភិក្ខុសំគាល់ថា ស្ដេចមិនបាននិមន្ដ ត្រូវអាបត្តិទុក្កដ ។ ស្ដេចនិមន្ដហើយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្តិទុក្កដ ។ ស្ដេចនិមន្ដហើយ ភិក្ខុសំគាល់ថាស្ដេចនិមន្ដហើយ មិនត្រូវអាបត្តិ ។

៣៥៥-វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន ៩ យ៉ាង) គឺស្ដេចបាននិមន្ដ ១ ជននោះមិនមែនជាក្សត្រីយ៍ ១ ជាស្ដេចតែមិនបានទទួលអភិសេកដោយអភិសេកជាក្សត្រីយ៍ ១ ស្ដេចយាងចេញពីក្រឡាព្រះបន្ទំ ១ មហេសីចេញពីក្រឡាព្រះបន្ទំ ១ ឬមួយស្ដេចនឹងមហេសីទាំងពីរចេញពី​ក្រឡាព្រះបន្ទំ ១ ស្ដេចនិងមហេសីមិនបាននៅក្នុងក្រឡាព្រះបន្ទំ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១។

សិក្ខាបទទី  ១ ចប់ ។

សិក្ខាបទទី ២

៣៥៦-សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯងភិក្ខុមួយរូបងូតទឹកក្នុងស្ទឹងអចិរវតី ។ មានព្រាហ្មណ៍ម្នាក់ទៀតបានទុក​ថង់ប្រាក់ចំនួន៥០០កហាបណៈលើគោក ហើយចុះងូតទឹកក្នុងស្ទឹងអចិរវតី (ឡើងមកហើយ) ក៏ភ្លចថង់ប្រាក់ ដើរចៀសចេញទៅ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងរើសយករតន

ៈទេ ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លសឡើងទេ ។ បេ ។ ភិក្ខុ​ណាមួយរើសយកឯងក្ដី ឲ្យគេរើសយកក្ដី នូវរតនៈក្ដី នូវវត្ថុដែលគេសន្មតជារតនៈក្ដី ត្រូវអាបត្តិ  បាចិត្តិយ ។

៣៥៧-សម័យនោះឯងមានមហាស្រពក្នុងក្រុងសាវត្ថី ។ មនុស្សទាំងឡាយប្រដាប់តាក់តែងខ្លួនទៅកាន់ឧទ្យាន ។ សូម្បីនាងវិសាខាមីគារមាតា ក៏បានប្រដាប់តាក់តែងកាយ ហើយក៏ចេញចាក​ស្រុកទៅដោយគិតថា អញនឹងទៅកាន់ឧទ្យានដែរ ហើយគិតតទៅទៀតថា ចុះអញនឹងទៅកាន់ ឧទ្យានធ្វើអ្វី បើដូច្នោះគួរតែអញចូលគាល់ព្រះដ៏មានព្រះភាគវិញ ហើយក៏ដោះនូវគ្រឿងអាភារណៈចងជាបង្វិចដោយសំពត់បង្ក ហើយបានហុចឲ្យទៅទាសីថា ហ៏ហង ឯងចូរយកបង្វិចនេះទៅ​។ លំដាប់នោះ នាងវិសាខាមិគារមាតា បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគហើយអង្គុយក្នុងទីដ៏សមគួរ ។ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់​ នាងវិសាខាមិគារមាតាដែលអង្គុយនៅក្នុងទីដ៏សមគួរហើយ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន​ឲ្យរីករាយ ដោយធម្មិកថាហើយ ។ ឯទាសីនោះក៏ភ្លេចចោលនូវបង្វិចនោះ ហើយដើរចេញទៅ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ​រើសឯងក្ដី ឲ្យគេរើសក្ដី នូវរតនៈក្ដី នូវវត្ថុដែលគេសន្មតជារតនៈក្ដី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ (រើសយកនូវរតនៈដែលគេភ្លេច) នៅក្នុងវត្ត ។

៣៥៨-គ្រានោះឯង ក្នុងកាសីជនបទ មានស្រុកមួយ ជាទីធ្វើការងាររបស់អនាថបិណ្ឌិកគហបតី ។ គហបតីនោះបានបង្គាប់អន្ទេវាសី  ( កូនក្មួយ )ថា បើលោកម្ចាស់ទាំងឡាយនិមន្ដមក អ្នកឯងគប្បីធ្វើ​ភត្តប្រគេនផង ។ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាសហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរើសឯង ឬឲ្យគេរើសនូវរតនៈក្ដី នូវវត្ថុដែលគេសន្មត​ជារតនៈក្ដី ខាងក្នុងវត្តក្ដី ខាងក្នុងទីស្នាក់នៅក្ដី ហើយទុកដាក់ដោយគិតថា រតនៈរបស់ជនណា ជននោះនឹងនាំយកទៅ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះ​យ៉ាងនេះថា ភិក្ខុណាមួយរើសឯងក្ដី ឲ្យគេរើសក្ដី នូវរតនៈក្ដី នូវវត្ថុដែលគេសន្មតជារតនៈក្ដី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែខាងក្នុងវត្ត ឬខាងក្នុងទីស្នាក់ ។ ម្យ៉ាងទៀតភិក្ខុគប្បីរើសឯង ឬឲ្យគេ​រើស នូវរតនៈក្ដី នូវវត្ថុដែលគេសន្មតជារតនៈក្ដី ខាងក្នុងអារាមក្ដី ខាងក្នុងទីស្នាក់ក្ដី ហើយទុកដាក់​ដោយគិតថា រតនៈរបស់ជនណា ជននោះនឹងនាំយកទៅ ។

៣៥៩-ពាក្យថា រើសឯង សេចក្ដីថា ភិក្ខុកាន់យកដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ ។ ពាក្យថា  ឲ្យគេរើស សេចក្ដីថា ភិក្ខុឲ្យអ្នកដ៏ទៃកាន់យក ត្រូវអាបត្តិបាចិត្តិយ ។

៣៦០-ភិក្ខុធ្វើសញ្ញា ( ភិក្ខុដែលបានរើសកែវ៧ ប្រការ មានមាសប្រាក់ជាដើម ដែលគេភ្លេចនៅក្នុងវត្តក្ដី ក្នុងលំនៅរបស់ភិក្ខុក្ដី ត្រូវធ្វើស្លាកយកទៅបិទទុកនៅទីណាមួយ គឺទ្វារវត្ត ឬទីជិតកន្លែង​ដែលខ្លួននៅ ឯសេចក្ដីក្នុងស្លាកនោះ ដូច្នេះ អ្នកណាបាត់របស់អ្វី អ្នកនោះចូលមកទទួលយក ) ។​បើគេប្រាប់ត្រូវតាមរូបក្ដី តាមនិមិត្តគ្រឿងសំគាល់ក្ដី ភិក្ខុគប្បីឲ្យចុះ ។ បើគេប្រាប់មិនត្រូវ ភិក្ខុគប្បី​ពោលថា អាវុសោ អ្នកចូររកខ្ឡួនឯងចុះ ។ កាលភិក្ខុនោះនឹងចៀសចេញចាកទីស្នាក់នោះទៅ ភិក្ខុទាំងឡាយណាដ៏សមគួរមាននៅក្នុងទីនោះ គប្បីផ្ញើទុកក្នុងដៃភិក្ខុទាំងឡាយនោះ ហើយចៀស​ចេញទៅ ។ បើមិនមានភិក្ខុដ៏សមគួរទេ ភិក្ខុនោះត្រូវផ្ញើទុកនៅដៃរបស់ពួកគហបតីដ៏សមគួរ ដែលមាននៅក្នុងទីនោះ ហើយគប្បីចៀសចេញទៅ ។

៣៦១-វារៈដែលមិនត្រូវអាបត្តិ(ក្នុងសិក្ខាបទនេះមាន ៦ យ៉ាង)គឺភិក្ខុរើសឯង ឬឲ្យគេរើស នូវរតនៈក្ដី នូវវត្ថុដែលគេសន្មតជារតនៈក្ដី ខាងក្នុងវត្តក្ដី ខាងក្នុងទីស្នាក់ក្ដី ហើយទុកដាក់ដោយគិតថា រតនៈរបស់អ្នកណា អ្នកនោះនឹងនាំយកទៅ ១ ភិក្ខុកាន់យកវត្ថុដែលគេសន្មតជារតនៈដោយស្និទ្ធ ស្នាល ១ ភិក្ខុកាន់យកជារបស់ខ្ចី ១ ភិក្ខុសំគាល់ថាជារបស់បង្សុកូល ១  ភិក្ខុឆ្កួត ១ ភិក្ខុដើម  បញ្ញត្តិ ១ ។

សិក្ខាបទទី ២ ចប់ ។